Posted on Leave a comment

តើពាក្យ «ហោង» មានន័យដូចម្ដេច ?


ហោង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ខ្យង​មួយ​ប្រភេទ រាង​មូល សំបក​រលីង សម្បុរ​ស្នែង​គោ​ឬ​ស្នែង​ក្របី ច្រើន​កើត​នៅ​ក្នុង​បឹង។
ឧទាហរណ៍៖ ខ្យង​ហោង ។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ព. បុ. ) ពាក្យសម្រាប់ប្រើក្នុងខាងចុងបំផុតនៃដំណើរសេចក្ដីដែលចប់ស្រេច
ឧទាហរណ៍៖ ចប់តែប៉ុណ្ណេះហោង; ចូរធ្វើសទ្ទសញ្ញាថា សាធុឲ្យព្រមគ្នាទៅហោង !

                      បុរាណប្រើសំដៅសេចក្ដីថា”ឯង” ក៏មាន ។
ឧទាហរណ៍៖ នេះហោង នេះឯង; បាហោង បាឯង; អ្នកហោង អ្នកឯងឬខ្លួនអ្នក។ ស្រេចហោង ! ស្រេចតែម្ដង!

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply