Posted on Leave a comment

តើពាក្យ «សេចក្តីសម្គាល់» មានន័យដូចម្ដេច ?

សេចក្តីសម្គាល់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការកត់ចំណាំ ការកត់ទុកក្នុងចិត្ត ការចំណាំទុកឱ្យស្គាល់ សេចក្តីយោង​ដែលសរសេរដោយឡែកនៅខាងក្រោមអត្ថបទ ដើម្បីបញ្ជាក់សេចក្តី ដែលប្លែកគួរឱ្យសម្គាល់ទុក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេចក្តីសន្និដ្ឋាន» មានន័យដូចម្ដេច ?

សេចក្តីសន្និដ្ឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបញ្ចប់វិវាទ សេចក្តីសម្រេចចិត្តជាទីបំផុត វិបាក នៃទឡ្ហីករណ៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេចក្តីសង្សៃ» មានន័យដូចម្ដេច ?

សេចក្តីសង្សៃ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការមិនប្រាកដ មិនដាច់ស្រេច សេចក្តីអន្ទិះភ័យ រអែង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេចក្តីវិនិច្ឆ័យ» មានន័យដូចម្ដេច ?

សេចក្តីវិនិច្ឆ័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីសម្រេចរបស់អង្គការណាមួយ ក្រោយបាន ត្រិះរិះយ៉ាងហ្មត់ចប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេចក្តីវិនាស» មានន័យដូចម្ដេច ?

សេចក្តីវិនាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរខាតបង់ទ្រព្យសម្បត្តិ ដោយហេតុផ្សេងៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេចក្តីលន្លង់លន្លោច» មានន័យដូចម្ដេច ?

សេចក្តីលន្លង់លន្លោច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីស្រងេះស្រងោច សង្រេងសង្រៃក្នុងចិត្ត ដោយកើតទុក្ខព្រួយពីហេតុអ្វីមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេចក្តីរីករាយ» មានន័យដូចម្ដេច ?

សេចក្តីរីករាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីសប្បាយក្នុងចិត្ត ដោយជួបប្រទះនឹងឥដ្ឋារម្មណ៍ ឬដោយបានលាភផ្សេង​ៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេចក្តីរាយការណ៍» មានន័យដូចម្ដេច ?

សេចក្តីរាយការណ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីថ្លែងរាយរាប់ពីហេតុការណ៍ណាមួយ របស់មន្រ្តីដែលបានទៅបំពេញបេសកកម្ម ធ្វើផ្ញើទៅទីរាជការដែលខ្លួននៅក្រោមឱវាទ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេចក្តីម៉ឺងម៉ាត់» មានន័យដូចម្ដេច ?

សេចក្តីម៉ឺងម៉ាត់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីក្លៀវក្លា រឹងប៉ឹងក្នុងអំពើរ ឬវាចាឥតរើរុះ។

តើពាក្យ «សេចក្តីព្រាងច្បាប់» មានន័យដូចម្ដេច ?

សេចក្តីព្រាងច្បាប់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីព្រាង ដើម្បីតាំងជាបញ្ញត្តិទូទៅ ដែលរដ្ឋាភិបាលផ្ញើជូនសភាអនុមតិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេចក្តីព្រាង» មានន័យដូចម្ដេច ?

សេចក្តីព្រាង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការស្នើ ផ្គងគំនិតបម្រុងនឹងធ្វើអ្វីមួយ គំនូរព្រាងមានប៉ាន់តម្លៃ ក្នុងសំណង់ណាមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេចក្តីប្រែ» មានន័យដូចម្ដេច ?

សេចក្តីប្រែ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបកចាកភាសាមួយ សៀវភៅដែលប្រែ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេចក្តីប្រាថ្នា» មានន័យដូចម្ដេច ?

សេចក្តីប្រាថ្នា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការតាំងបំណង ការផ្គងចិត្ត ឬសំណូម ឱ្យបានដូចបំណង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេចក្តីប្រមាទ» មានន័យដូចម្ដេច ?

សេចក្តីប្រមាទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីធ្វេសប្រហែលក្នុងគំនិត ឬអំពើណាមួយ ជាហេតុនាំឱ្យមានផលអាក្រក់ដល់ខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេចក្តីប្រកាសអន្តរជាតិ» មានន័យដូចម្ដេច ?

សេចក្តីប្រកាសអន្តរជាតិ

មានន័យថា លិខិតតូបករណ៍អន្តរជាតិផ្សេងៗដែលមានលក្ខណវិនិច្ឆ័យ ដូចជា៖ ១- រាល់សេចក្តីប្រកាសមិនអាចចងភ្ជាប់ជាកាតព្វកិច្ចតាមផ្លូវច្បាប់ទាំងអស់នោះទេ ២- សេចក្តីប្រកាសគឺគ្រាន់តែចង់បង្ហាញឱ្យដឹងពីគោលបំណងអ្វីមួយរបស់ភាគីណាមួយ ៣- ក្នុងករណី​មួយចំនួនមានសេចក្តីក្រកាសខ្លះអាចមានឥទ្ធិពលចំពោះការអនុវត្តជាអន្តរជាតិ ហើយអាចចងភ្ជាប់កាតព្វកិច្ចជាច្បាប់ទំនៀមទម្លាប់អន្តរជាតិ និងច្បាប់អន្តរជាតិទូទៅ ក្នុងដំណាក់កាលក្រោយមកទៀត។
ឧទាហរណ៍៖ ឧ. – សេចក្តីប្រកាសសកលស្តីពីសិទ្ធិមនុស្សក្រោយមកបានក្លាយជាច្បាប់អន្តរជាតិដែលចងភ្ជាប់ប្រជាជាតិទាំងឡាយឱ្យគោរពតាម។ – សេចក្តីប្រកាសស្តីពីព្រែកជីកស៊ុយអេ និងការៀបចំដើម្បីអនុវត្ត នៅឆ្នាំ១៩៥៧។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេចក្តីប្រកាសក្រមសីលធម៌វិជ្ជាជីវៈ» មានន័យដូចម្ដេច ?

សេចក្តីប្រកាសក្រមសីលធម៌វិជ្ជាជីវៈ

👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា សេចក្ដីបរិយាយអំពីក្រមសីលធម៌ ដែលទីប្រឹក្សា គណៈកម្មាធិការលទ្ធកម្ម និងអ្នកពាក់ព័ន្ធនានាត្រូវយល់ដឹង និងអនុវត្តដោយស្មោះត្រង់បំផុត នៅក្នុងកិច្ចដំណើរការលទ្ធកម្ម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេចក្តីបន្ទោស» មានន័យដូចម្ដេច ?

សេចក្តីបន្ទោស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទណ្ឌកិច្ចម៉្យាងដែលអ្នកធំធ្វើលើអ្នកក្រោមបង្គាប់ ដោយបានប្រព្រឹត្តទម្លោយក្នុងមុខងាររបស់ខ្លួន ការចាប់ថ្នាក់ដោយឃើញមានទាស់ឆ្គង ​ពាក្យនិន្ទា។
ឧទាហរណ៍៖ (ឯកសារយោង វាក្យបរិវត្តន៍ សម ថាំង)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេចក្តីទុក្ខ» មានន័យដូចម្ដេច ?

សេចក្តីទុក្ខ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការឈឺចាប់ខាងផ្លូវកាយ ចិត្ត ​និងគំនិត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេចក្តីថ្លែងហេតុ» មានន័យដូចម្ដេច ?

សេចក្តីថ្លែងហេតុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីថ្លែងពីរឿងអ្វីមួយ ដោយមានចង្អុលបង្ហាញ ពីហេតុផល មានការថ្លែងពន្យល់រដ្ឋសភា អំពីហេតុដែលនាំឱ្យព្រាងច្បាប់ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេចក្តីថ្លែងតប» មានន័យដូចម្ដេច ?

សេចក្តីថ្លែងតប

👉ថ្នាក់ពាក្យជា គយ
មានន័យថា ការផ្តល់ទឡ្ហីករណ៍ និងភ័ស្តុតាងរបស់ភាគីណាមួយតតាំងទៅនឹងសេចក្តីរាយការណ៍របស់ភាគីបដិបក្ខ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេចក្តីថ្លែង» មានន័យដូចម្ដេច ?

សេចក្តីថ្លែង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការលាតត្រដាង បូរបាច់បង្ហាញពន្យល់ពីរឿងអ្វីមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេចក្តីត្រេកអរ» មានន័យដូចម្ដេច ?

សេចក្តីត្រេកអរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចិត្តរីករាយដោយមានលាភជាទីគាប់ចិត្ត ឬសង្ឃឹម ថានឹងបានលាភ យស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេចក្តីតានតឹង» មានន័យដូចម្ដេច ?

សេចក្តីតានតឹង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីព្រួយបារម្ភ តប់ប្រមល់ មមៃគិតពីរឿងណាមួយមិនចេះធ្លុះ ជាហេតុនាំឱ្យចង្អៀតចង្អល់ក្នុងចិត្ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេចក្តីណែនាំ» មានន័យដូចម្ដេច ?

សេចក្តីណែនាំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីបង្គាប់បញ្ជាចេញមកពីអ្នកធំទៅកាន់អ្នកតូច ដើម្បីឱ្យទទួលប្រតិបត្តិតាម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេចក្តីចម្លង» មានន័យដូចម្ដេច ?

សេចក្តីចម្លង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អត្ថបទដែលចម្លងទាំងស្រុងចាកច្បាប់ដើម សេចក្តីចម្លងនៃព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេចក្តីគួរសម» មានន័យដូចម្ដេច ?

សេចក្តីគួរសម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បែបប្រាស្រ័យរាប់រក ដោយប្រពៃទៅកាន់អ្នកដទៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេចក្ដី​សុខុម» មានន័យដូចម្ដេច ?

សេចក្ដី​សុខុម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដី​ចង្អៀត​ក្រ​យល់, អាថ៌​កំបាំង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេចក្ដីជូនដំណឹងជាតិ» មានន័យដូចម្ដេច ?

សេចក្ដីជូនដំណឹងជាតិ

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ឯកសារជាតិដែលត្រូវបញ្ជូនដោយអនុលោមតាមអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ (និងពីធីសារក្យូតូ) ដោយប្រទេសជាភាគីមួយដើម្បី ជូនដំណឹងអំពី និងសកម្មភាពដែលបានអនុវត្តក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុទៅកាន់ភាគីផ្សេងទៀត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេចក្ដី» មានន័យដូចម្ដេច ?

សេចក្តី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ; ហេតុការណ៍; គតិ; លំអាន; ផ្ទៃរឿង; គ្វាម; ដំណើរពាក្យ ។
ឧទាហរណ៍៖ តែងសេចក្ដី, មិនយល់សេចក្ដី, វាយសេចក្ដីមិនបែក, ធម៌នេះមានសេចក្ដីជ្រាលជ្រៅ, អស់សេចក្ដីត្រឹមប៉ុណ្ណេះ។

                     ពាក្យជា កិរិយាសព្ទ ឬជា គុណសព្ទ ដែលមិនបែកចេញទៅជាសាធនៈឲ្យជា នាមនាម, ដូចជា កិរិយាសព្ទ ថា ក្រើន, ចម្រើន, បន្ទោស, យល់, សរសើរ, ស្លាប់ ជាដើម; គុណសព្ទ ដូចជា ល្អ, អាក្រក់, ជំនាញ, ឈ្លាស ជាដើម; កាលណាត្រូវការឲ្យទៅជា នាមនាម ត្រូវប្រើពាក្យថា សេចក្ដី នេះរៀងពីខាងដើមជាជំនួយទើបទៅជា នាមនាម បាន(ចំពោះតែអរូបនាម) : សេចក្ដីក្រើន ( ដែលគួរប្រើជា កម្រើន ន. ), សេចក្ដីចម្រើន, សេចក្ដីបន្ទោស, សេចក្ដីយល់, សេចក្ដីសរសើរ, សេចក្ដីស្លាប់; សេចក្ដីល្អ; សេចក្ដីអាក្រក់; សេចក្ដីជំនាញ; សេចក្ដីឈ្លាស ។ ឯពាក្យដែលបែកចេញពី កិរិយាសព្ទ ឬពី គុណនាម ដោយមានវិគ្គហៈចេញទៅជាសាធនៈឲ្យកើតបានទៅជា នាមនាម ( រូបនាម ឬ អរូបនាម ) ស្រេចហើយនោះ មិនត្រូវប្រើពាក្យថា សេចក្ដី នេះផ្សំផងទេ, ដូចជា កំណើត < កើត, ចំណង < ចង, ចំណង់ < ចង់, ចំណុច < ចុច, ចំណេះ < ចេះ, តម្រិះ < ត្រិះ, បំណង < ប៉ង, បម្រាម < ប្រាម, សំណូក < សូក; កំហុស < ខុស; តំណូច < តូច, ទំហំ < ធំ, អំណរ < អរ ជាដើម ។ ពាក្យដែលត្រូវប្រើ សេចក្ដីជាជំនួយនោះ ចួនណាគួរឲ្យប្រើពាក្យ ការ, ដំណើរ ជាដើម ជាជំនួយវិញ ក៏មាន : ការប្រាប់, ការពន្យល់; ការក្រ, ការអាក្រក់; ដំណើរទៅមក ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេចក្ដាំ» មានន័យដូចម្ដេច ?

សេចក្ដាំ

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យបរិវាររបស់ពាក្យ សេចក្ដី ប្រើជា សេចក្ដីសេចក្ដាំ សេចក្ដីទាំងពួង,សេចក្ដីផ្សេងៗ ( ព. សា. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេង» មានន័យដូចម្ដេច ?

សេង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ចិ. ) គុណលេខ ។ សេងផ្ទះឲ្យគេ ឲ្យផ្ទះឈ្នួលដែលខ្លួនកំពុងជួលនៅទៅអ្នកដទៃជួលនៅវិញ ដោយយករង្វាន់ពីគេខ្លះដោយត្រូវត្រាច់គ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេក្ខ» មានន័យដូចម្ដេច ?

សេក្ខ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា., សំ. ឝៃក្ស ) អ្នកដែលនៅកំពុងសិក្សា, អ្នករៀន ។ ខ្មែរបុរាណហៅក្មេងដែលនៅរៀនអក្សរក្នុងវត្តថា សេក្ខលោក ឬ កូនសេក្ខ (សិស្សលោក ឬកូនសិស្ស); ក្នុងសម័យឥឡូវក៍នៅមានប្រើខ្លះដែរ
ឧទាហរណ៍៖ ហ៏មើលចាតចែងរៀបបាយឲ្យសេក្ខលោកផង! (អ្នកខែត្រតាកែវនិងខែត្រកំពតនិងខែត្រកំពង់ស្ពឺប៉ែកខាងលិចនៅប្រើពាក្យនេះជាងអ្នកខែត្រឯទៀត)។

                    សេក្ខបុគ្គល ( សេកខៈបុកគល់ ) បុគ្គលអ្នកនៅកំពុងសិក្សាតទៅទៀត, បានខាងអរិយបុគ្គល៧ថ្នាក់គឺ អ្នកដែលបានសម្រេចសោតាមគ្គ, សោតាផល, សកទាគាមិមគ្គ, សកទាគាមិផល, អនាគាមិមគ្គ,អនាគាមិផល, អរហត្តមគ្គ ( ព្រោះនៅមានការសិក្សាឲ្យបានសម្រេចមគ្គផលតាមលំដាប់ថ្នាក់តៗ ទៅរហូតដល់អរហត្តផល ); ហៅខ្លីត្រឹមតែសេក្ខៈ ក៏បាន (ព. ផ្ទ. អសេក្ខៈ, អសេក្ខបុគ្គល ) ។ សេក្ខភូមិ ( សេក-ខៈភូម ) ថ្នាក់នៃសេក្ខបុគ្គល (ព. ផ្ទ. អសេក្ខភូមិ ) ។ ល ។

តើពាក្យ «សេកអាត់» មានន័យដូចម្ដេច ?

សេកអាត់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៣០-៣៦ ស.ម។ ឈ្មោលៈ ខ្លួនពណ៌បៃតង ខ្នងលឿង ផ្ទៃមុខពណ៌ផ្កាឈូក បន្ទូលក្បាលពណ៌ប្រផេះ ចំកំក្រោម ចង្កាខ្មៅ កន្ទុយវែងចុងលឿង មានដៅក្រហមនៅស្លាបស្មា ចំពុះមានពីរពណ៌ ខាងលើពណ៌លឿង ខាងក្រោមពណ៌ខ្មៅ។ ញីៈ មានក្បាលពណ៌ប្រផេះសុទ្ធ គ្មានចំកំចង្កា តែមានដៅខ្មៅមួយដុំ។ ទីជំរកៈ ព្រៃល្បោះ ដំណុះព្រៃក្មេង និងតំបន់កសិកម្ម។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មករា ដល់ ឧសភា ពងចំនួន ២ទៅ៦។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេកសោម» មានន័យដូចម្ដេច ?

សេកសោម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៥១ ស.ម។ ឈ្មោលៈ ទ្រូវពណ៌បៃតង ចំពុះធំពណ៌ក្រហម មានដៅពណ៌ក្រហមមួយដុំធំលើស្លាបផ្នែកស្មា មានចំកំកខ្មៅ និងក្រហម។ ញីៈ មាឌតូចជាងឈ្មោល គ្មានចំកំកទេ ។ ទីជំរកៈ ក្នុងព្រៃរបោះចំរុះ និងដំណុះព្រៃក្មេង។ ជីវសាស្រ្តៈ ធ្វើសំបុកនៅក្នុងរន្ធឈើធំៗ និងមានការគំរាមកំហែកដោយសារការចាប់យកមកចិញ្ចឹម ជាប្រភេទដែលមានតំលៃថ្លៃជាងគេ ដោយវាចេះនិយាយភាសាមនុស្សបាន។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង ពិសេសភូមិភាគខាងជើងនៃប្រទេស។ រដូវបន្តពូជៈ ចាប់ពីខែ កម្ភៈ ដល់ មេសា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេកសក» មានន័យដូចម្ដេច ?

សេកសក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៣៣-៣៧ ស.ម។ ឈ្មោលៈ ទ្រូវពណ៌ផ្កាឈូកចាស់ បំពង់កពណ៌ខ្មៅ និងមានឆ្នូតពណ៌ខ្មៅលើថ្ងាស។ ញីៈ ទ្រូវក្រហមដូចឈ្មោលដែរ តែចំពោះខ្មៅ។ ទីជំរកៈ ព្រៃល្បោះ ដំណុះព្រៃក្មេង និងតំបន់កសិកម្ម។ ជីវសាស្ត្រៈ ច្រើនហើរជាហ្វូងធំៗ គំរាមកំហែងដោយសារការចាប់យកមកចិញ្ចឹម។ របាយៈ វត្តមានពេញមួយឆ្នាំ សំបូរគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ ធ្នូ ដល់ មេសា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេកន្ទុយខៀវលឿង» មានន័យដូចម្ដេច ?

សេកន្ទុយខៀវលឿង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៣៦-៤០ ស.ម។ ខ្លួនពណ៌បៃតង ក្បាលពណ៌ប្រផេះចាស់ ចំពុះពណ៌ក្រហម ចំកំកខ្មៅតូច មានកន្ទុយវែងជាងសេកដទៃ ដោយមានពណ៌លឿងនៅផ្នែកខាងចុង។ ទីជំរកៈ ព្រៃរបោះ និងចំណុះព្រៃក្មេង។ ជីវសាស្ត្រៈ គំរាមកំហែងដោយសារការចាប់យកមកចិញ្ចឹម។ របាយ៖ មានគ្រប់ទីកន្លែងពិសេសភូមិភាគខាងកើតនៃប្រទេសកម្ពុជា។ រដូវបន្តពូជៈ ចាប់ពីខែ មិនា ដល់ មេសា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេកក្រិច» មានន័យដូចម្ដេច ?

សេកក្រិច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៣០-៣៦ ស.ម .។ ឈ្មោលៈ ខ្លួនតូចជាងសេកដ៏ទៃ ពណ៌បៃតងភ្លឺ កន្ទុយខ្លី ជើងលឿង ចំពុះ និងចុងខ្នងពណ៌ក្រហម មានដៅពណ៌ខៀវមួយដុំនៅដើមទ្រូង។ ទីជំរកៈ ព្រៃស្រោង ព្រៃល្បោះ និងដំណុះព្រៃក្មេង។ ជីវសាស្រ្តៈ ច្រើនហើរតែឯងឬជាហ្វូងតូចៗ។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មករា ដល់ កុម្ភៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេកកិច្ច» មានន័យដូចម្ដេច ?

សេកកិច្ច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សេក +បា. —កិច្ច ) កិច្ចឬការប្រោះព្រំ, ការជជុះរលាស់; ការស្រោចទឹក។
ឧទាហរណ៍៖ ធ្វើសេកកិច្ច (ប្រើជា សេចនកិច្ច ក៏បាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេក» មានន័យដូចម្ដេច ?

សេក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីពួកមួយ សម្បុរបៃតង ចំពុះខ្លីខុប, មាន ៣ ប្រភេទគឺ សេកសោម សេកមាឌធំ ចំពុះក្រហម; សេកយារ សេកមាឌប៉ុនសេកសោមតែចំពុះខ្មៅ; សេកអាត់ សេកមាឌតូច ចំពុះខ្មៅ ( អ្នកស្រុកខ្លះហៅ សេកក្រិច, ខ្លះហៅសេកក្រិស “សេកតូច” ); សេកទាំង៣ប្រភេទនេះសុទ្ធតែស៊ីគ្រាប់ធញ្ញជាតិនិងផ្លែឈើ, គ្រាប់ឈើជាចំណី។
( សំ. បា. សេក ) ការស្រោចទឹក; ការប្រោះព្រំ, ការជជុះរលាស់ ។ ខ្មែរប្រើជា កិ. សំដៅសេចក្ដីថា “សូត្រមន្ដអាគមប្រសិទ្ធីឲ្យពូកែ” (តាមទម្លាប់ច្រើនសរសេរ សែក ជាង)។
ឧទាហរណ៍៖ សែកមន្ដ, សែកអាគម, សែកគាថាដាស់ដើមថ្នាំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សេ» មានន័យដូចម្ដេច ?

សេ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា សិញ; ស្អេក, ស្អេកស្កះ, ញឹកណាស់។
ឧទាហរណ៍៖ ដើរញាប់សេ; ញឹកសេ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា សិញ; ស្អេក, ស្អេកស្កះ, ញឹកណាស់។
ឧទាហរណ៍៖ ដើរញាប់សេ; ញឹកសេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សៀវភៅសិក្សាគារិក» មានន័យដូចម្ដេច ?

សៀវភៅសិក្សាគារិក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កូនសៀវភៅសម្រាប់កត់ត្រា អត្តសញ្ញាណនឹងពិន្ទុរបស់សិស្សម្នាក់ៗ តាំងពីចូលរៀនក្នុងសាលា រហូតដល់ចេញទៅរៀននៅទីដទៃ ព្រមទាំងកិរិយា មារយាទនៃសិស្សនោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សៀវភៅប្លម» មានន័យដូចម្ដេច ?

សៀវភៅប្លម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សៀវភៅដែលជាប់គំហាត់ ហើយលួចបន្លំយកចូលមក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សៀវភៅប្រចាំថ្ងៃ» មានន័យដូចម្ដេច ?

សៀវភៅប្រចាំថ្ងៃ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សៀវភៅដែលមានកត់ចុះដំណឹង ឬកិច្ចការផ្សេងៗ ក្នុងមួយថ្ងៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សៀវភៅបេឡា» មានន័យដូចម្ដេច ?

សៀវភៅបេឡា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សៀវភៅរបស់គណនេយ្យករ សម្រាប់ចុះទឹកប្រាក់ ចំណូល និងចំណាយ ជាលំដាប់តាមកាលបរិច្ឆេទ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សៀវភៅបន្ទុក» មានន័យដូចម្ដេច ?

សៀវភៅបន្ទុក

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ, គយ, ឧស្សាហកម្មហិរញ្ញវត្ថុ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ឯកសារកំណត់យ៉ាងច្បាស់លាស់ នូវចំណុចសំខាន់ៗអំពីតំបន់ភូមិសាស្ត្រ នៃការផលិត លក្ខខណ្ឌនៃការផលិត និងដំណើរការត្រួតពិនិត្យគុណភាព ទំនិញសម្គាល់ភូមិសាស្ត្រជាដើម ដែលចងក្រងឡើងដោយអ្នកដាក់ពាក្យស្នើសុំ។ ២. លិខិតកំណត់គោលការណ៍និងលក្ខខណ្ឌបច្ចេកទេសដែលត្រូវអនុវត្តក្នុងការធ្វើអាជីវកម្មព្រៃឈើ និងរបបទទួលខុសត្រូវរបស់អ្នកទទួលព្រៃគុប សំដៅធានាតុល្យភាពរវាងការធ្វើអាជីវកម្ម ការបន្តពូជឈើ ការការពារព្រៃ និងការសន្សំសំចៃឈើ។ ៣. លក្ខខណ្ឌអនុវត្តចំពោះអ្នកកាន់វិញ្ញាបនបត្រវិជ្ជាជីវៈ និងអ្នកកាន់អាជ្ញាបណ្ណដែលក្រសួងបានកំណត់ដោយអនុលោមតាមប្រកាសនេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សៀវភៅគោលបញ្ជីដី» មានន័យដូចម្ដេច ?

សៀវភៅគោលបញ្ជីដី

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា បញ្ជីគោលសម្រាប់កត់ត្រានូវខ្លឹមសារនៃទិន្នន័យដែលបង្កើតជាស្ថានភាពនៃសិទ្ធិទាក់ទងទៅនឹងទ្រព្យណាមួយ។ ទាក់ទងនឹងស្ថានភាពនេះ ជាទូទៅត្រូវបានកាន់កាប់និងធ្វើចរន្តការតាមលំដាប់ពេលវេលា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សៀវភៅខណ្ឌប័ណ្ណ» មានន័យដូចម្ដេច ?

សៀវភៅខណ្ឌប័ណ្ណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សៀវភៅដែលមានចែក សន្លឹកជាខ្ទង់សម្រាប់កាត់យកចេញ ដូចយ៉ាងសៀវភៅសម្រាប់បើកសោធន របស់មន្រ្តី ភ្នាក់ងារនិវត្ត ជាដើម​។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សៀវភៅកំណត់» មានន័យដូចម្ដេច ?

សៀវភៅកំណត់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សៀវភៅសម្រាប់កត់ត្រាកិច្ចការគ្រប់ចំពូក ទុកជាជំនួយស្មារតី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សៀវភៅ» មានន័យដូចម្ដេច ?

សៀវភៅ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ចិ. ) ប្រជុំក្រដាសដែលដេរកាត់ស្រេចមានទំហំនិងកម្រាស់តាមការប្រកប មានក្របពីខាងក្រៅ, សម្រាប់ប្រើការសរសេរកត់ត្រា ឬដែលសរសេរ, ដែលបោះពុម្ពហើយ។
ឧទាហរណ៍៖ សៀវភៅសរសេរ, សៀវភៅបញ្ជី,សៀវភៅបញ្ជូន, សៀវភៅបោះពុម្ព ឬសៀវភៅពុម្ព។ល។

👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា កម្រងក្រដាសដែលមានបោះពុម្ពអក្សរ ឬ និងរូបភាព មានទំហំ និងកម្រាស់សាច់រឿងដែលសរសេររៀបរាប់នូវរឿងរ៉ាវផ្សេងៗ មានក្របខាងក្រៅ មានចំណងជើង និងមានអ្នកនិពន្ធជាម្ចាស់កម្មសិទ្ធិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សៀវ» មានន័យដូចម្ដេច ?

សៀវ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា វៀចឆែវ, សេវ។
ឧទាហរណ៍៖ មុខរណារសៀវចូល, ផ្លូវជើងសៀវចុះសៀវឡើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សៀរ៉ាឡេអូន» មានន័យដូចម្ដេច ?

សៀរ៉ាឡេអូន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស សៀរ៉ាឡេអូន, (រាជធានី/​រដ្ឋធានី) ហ្វ៊ី្រថោន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សៀរ» មានន័យដូចម្ដេច ?

សៀរ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដើរតាមក្បែរទីប្របេះឬទីផុតមានក្បែរជញ្ជាំង, ក្បែរមាត់ព្រែកជាដើម។
ឧទាហរណ៍៖ សៀរតាមជញ្ជាំង; ដើរសៀរតាមមាត់ស្ទឹង។

តើពាក្យ «សៀមរាប» មានន័យដូចម្ដេច ?

សៀមរាប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋនៅក្នុងទិសភាគខាងជើងឆៀងខាងលិចក្រុងភ្នំពេញ; បុរាណស្ថានប្លែកៗមានច្រើនក្នុងខែត្រនេះជាងខែត្រឯទៀត ។ ឈ្មោះភូមិមួយនៅក្នុងស្រុកកណ្ដាលស្ទឹង ខែត្រកណ្ដាល, អ្នកនៅឆ្ងាយៗច្រើនហៅ សៀមរាប-រានថ្ម ព្រោះនៅជិតគ្នានឹងភូមិរានថ្ម, ដើម្បីមិនឲ្យច្រឡំគ្នានឹងខែត្រសៀមរាបផង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សៀមប្រៀម» មានន័យដូចម្ដេច ?

សៀមប្រៀម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជ្រក់ផ្លែចេកជ្វាខ្ចី គឺផ្លែចេកជ្វាខ្ចីដែលគេចិតយកសំបកចេញហើយសាប់ឲ្យល្អិត តែមិនឲ្យដាច់ចេញពីគ្នា ( ឲ្យនៅទាំងមូល ) រួចត្រាំទឹកខ្មេះ ដាក់អំបិលខ្លះផង ឬសាប់មើមខ្ញីដាក់លាយខ្លះផងក៏បាន, ដាក់មើមខ្ទឹម-សលាយខ្លះផងក៏បាន ( បើចង់ប្រញាប់ ត្រូវប្រើលាយមើមខ្ទឹមប្រៃ), ដាក់ស្ករលាយខ្លះផងក៏បាន ( បើជ្រក់ទុកយូរថ្ងៃ មិនបាច់ប្រើទឹកខ្មេះ ត្រូវប្រើតែអំបិល )។
ឧទាហរណ៍៖ សៀមប្រៀមប្រើបរិភោគជាមួយនឹងត្រីសាប ( ហៅតាមទម្លាប់ដោយស្រុក, អ្នកស្រុកខ្លះហៅជ្រក់ចេកជ្វា ឬហៅត្រឹមតែ ជ្រក់ចេក ក៏មាន)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សៀម» មានន័យដូចម្ដេច ?

សៀម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រទេសមួយមានព្រំប្រទល់ជាប់គ្នានឹងប្រទេសកម្ពុជា ភាគខាងលិចនិងភាគខាងជើង មួយចំហៀងខាងលិចឬខាងពាយ័ព្យ។
ឧទាហរណ៍៖ ប្រទេសសៀម។

                      ជាតិមនុស្សក្នុងប្រទេសនោះ ក៏ហៅ សៀមដែរ។
ឧទាហរណ៍៖ ជាតិសៀម, ភាសាសៀម ( ពាក្យសម្រាប់ហៅប្រទេសនោះថា ស្យាម ឬ ទៃយ អ. ថ. ថៃ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សៀនមមៀន» មានន័យដូចម្ដេច ?

សៀនមមៀន

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលអែបនៅត្រង់ទីកៀន ឬត្រង់ទីក្រវេចក្រវៀន។
ឧទាហរណ៍៖ អង្គុយសៀនមមៀននៅកៀនជញ្ជាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សៀន» មានន័យដូចម្ដេច ?

សៀន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ត្បាញដោយបន្ទោះផ្ដៅឬបន្ទោះឫស្សីហើយខ្មុកម្រ័ក្សណ៍ជាដើម មានទ្រង់ទ្រាយជាផ្ដិល សម្រាប់ប្រើការជាជំនួសផ្ដិល។
ឧទាហរណ៍៖ នៅខែត្រកំពង់ធំច្រើនមានអ្នកចេះធ្វើសៀនលក់, ជារបរសំខាន់មួយយ៉ាងរបស់ខ្មែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សៀតផ្កា» មានន័យដូចម្ដេច ?

សៀតផ្កា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សរឹរប្បទេសត្រង់បន្ទាប់ចុងភ្នែកទាំងពីរជាខាងមុខគុម្ពត្រចៀកមនុស្ស (ហៅ តើកៗ ក៏បាន ព្រោះត្រង់កន្លែងនោះមានខ្យល់ជីពចរលោតតើកៗជានិច្ច ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សៀត» មានន័យដូចម្ដេច ?

សៀត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់អ្វីៗញាត់ញៀតផ្ទាប់, ដាក់ស៊កផ្ទាប់។
ឧទាហរណ៍៖ សៀតបារី, សៀតផ្កា ដាក់បារី, ដាក់ផ្កា បន្ទើរលើគល់ត្រចៀក ។ សៀតកាំបិត ស៊កស្រោម ឬដងកាំបិតក្នុងចន្លោះខ្សែក្រវាត់ឬសំពត់ដែលក្រវាត់ ។ សៀតពោះ ឆ្អល់រឹងក្នុងពោះដូចជាមានអ្វីសៀត ( ព្រោះស្លាក់ខ្យល់ ) ។ ចុកសៀត ចុកដូចគេសៀត ។ សៀតស៊ក ( ព. ប្រ. ) សូកប៉ាន់។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សៀង» មានន័យដូចម្ដេច ?

សៀង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ស្យើង, ល. ស្យង អ. ថ. ស៎ៀង ) សំឡេង; (រ. ស.)។
ឈ្មោះសណ្ដែកមួយប្រភេទ ប្រើគ្រាប់ធ្វើជ្រក់ខាប់ ។
ឧទាហរណ៍៖ សណ្ដែកសៀង ។ គ្រាប់សណ្ដែកនុះឯងដែលជ្រក់ផ្អាប់ខាប់ ក៏ហៅ សៀងដែរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សៀគ្វីក្រៅ» មានន័យដូចម្ដេច ?

សៀគ្វីក្រៅ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា គ្រប់ការតភ្ជាបខ្សែ ឧបករណ៍ និងប្រភពចរន្ដខាងក្រៅពិលអេឡិចត្រូលីត្រ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សៀ» មានន័យដូចម្ដេច ?

សៀ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ស្យើ, ល. សេ័្យ អ. ថ. ស៎ៀ ) បង់, លះ, លះបង់, ខូច។
ឧទាហរណ៍៖ សៀកម្លាំង បង់កម្លាំង ។ សៀប្រយោជន៍ បង់ឬខាតប្រយោជន៍ ។ សៀធី (ស. ស្យើទី “ខូចទី, ភ្លាត់ទី”) អាប់ឱន, ទន់ថយ ។ សៀប្រៀប ( ស. ស្យើប្រើ្យប ) ចាញ់ប្រៀប; ថយថោក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សឿង» មានន័យដូចម្ដេច ?

សឿង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( យ. ) ស្រណុក; អង់អាច, មោះមុត, ក្លាហាន។
ឧទាហរណ៍៖ ចិត្តសឿង ចិត្តហ៊ាន, ចិត្តមុត ( ព. សា. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សើវ៉ើ» មានន័យដូចម្ដេច ?

សើវ៉ើ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រាយមាយ, ចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណា។
ឧទាហរណ៍៖ ចិត្តសើវ៉ើ, គំនិតសើវ៉ើ។

តើពាក្យ «សើរើ» មានន័យដូចម្ដេច ?

សើរើ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រើតាមស្នើតាមស្រទាប់ឲ្យឃើញជាក់ប្រាកដ, រើសេចក្ដីកំបាំងឲ្យឃើញជាក់ច្បាស់។
ឧទាហរណ៍៖ សើរើក្ដី, សើរើសេចក្ដី ( និយាយថា រើសើ ក៏បាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សើយ» មានន័យដូចម្ដេច ?

សើយ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់លើកលាត់ឡើងលើ, លាត់កង្ខើញឡើង។
ឧទាហរណ៍៖ សើយសំពត់, សើយវាំងនន ។ សើយកេរ្ដិ៍ (ព. ប្រ.) ហែកកេរ្ដិ៍, សកេរ្ដិ៍ ។ សើយលាត់ ឬ លាត់សើយ សើយផងលាត់ផង ឬសើយៗលាត់ៗ (ម. ព. លាត់ ផង) ។ ព. ទ. បុ. ដល់ត្រើយសើយគូទឲ្យ កាលដែលមានទុក្ខភ័យលុតក្រាបសំពះឲ្យជួយ លុះដល់ស្បើយទុក្ខភ័យ ស្បិតរវល់គួរសមរក ( និយាយខ្លីថា “រំលុបគុណអ្នកទំនុកបម្រុង” )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សើម» មានន័យដូចម្ដេច ?

សើម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលដាបជ្រាបដោយទឹក, ដែលទទឹកបន្តិចៗ។
ឧទាហរណ៍៖ ដីសើម, សំពត់សើម ។ សើមគគុល សើមជោរទឹក, សើមខ្លាំង។ សើមរលរ សើមឡើងរលើប, សើមរលោង។ សើមល្អៀច សើមប៉ប្ដៀច។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សើន» មានន័យដូចម្ដេច ?

សើន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឋានខ្ពស់ស្រឡះកដោយឥដ្ឋជាដើម សម្រាប់អុជភ្លើងបំភ្លឺជាគ្រឿងចំណាំជ្រុងជ្រោយទន្លេ ឬសមុទ្រ កុំឲ្យអ្នកដំណើរជើងទឹកវង្វេងផ្លូវក្នុងវេលាយប់ ឬសម្រាប់ឡើងថ្កោលមើលដំណើរចេញចូលនៃអ្នកនាំទំនិញរំលងគយ ឬក៏សម្រាប់ឡើងថ្កោលមើលដំណើរលបចូលមកនៃពួកបច្ចាមិត្ត។
ឧទាហរណ៍៖ នៅជ្រោយចង្វាកាលពីដើមមានសើនមួយកដោយឥដ្ឋធំខ្ពស់ ប៉ុន្តែឥឡូវ រាជរដ្ឋាភិបាលបានឲ្យរុះរើចេញបាត់រូបទៅហើយ ព្រោះយល់ឃើញថា បើទុកឲ្យនៅមានតទៅ ជាការឥតប្រយោជន៍ ព្រោះហួសសម័យត្រូវប្រើប្រាស់ទៅហើយ។

                     ប៉មបន្ទាយខ្ពស់ សម្រាប់ឱ្យមនុស្សយាម ឃ្លាំមើលសត្រូវនៅទីឆ្ងាយៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សើច» មានន័យដូចម្ដេច ?

សើច

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ហើបបបូរមាត់លាន់សូរសព្ទតិចឬខ្លាំងចេញរន្ថាន់រអឹកទប់មិនឈ្នះ ព្រោះមានទំនងនាំឲ្យរីករាយរំជួលជ្រួលឃឹកៗឡើងដោយហសិតុប្បាទចិត្ត។

ឧទាហរណ៍៖ សើចក្អាក សើចខ្លាំងឮសូរក្អាក ។ សើចចំអក បញ្ចេញសំឡេងធ្វើជាសើចឡកឡាយឲ្យគេ ។ សើចស្ងួត ពើធ្វើជាសើចសម្ដែងទឹកមុខស្មើ ។ ល ។ ព. ទ. បុ. ព្រឹកសើច ល្ងាចយំ សើចសប្បាយមិនយូរប៉ុន្មាន នឹងបានប្រទះយំវិញពុំខាន ( ព្រោះសោមនស្សនិងទោមនស្សជាគូនឹងគ្នា )។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះក្រូចមួយប្រភេទ ស្លឹកទ្រវែងឆែក ស្ដួចមួយអន្លើ ក្លិនហាងប្រហើរ ប្រើធ្វើជាគ្រឿងផ្សំឲ្យម្ហូបមុខខ្លះមានរសឆ្ងាញ់, ផ្លែមានសំបកជ្រួញៗ ក្លិនប្រហើរឆួល មានរសហាង ទឹកក្នុងផ្លែមានរសជូរ ប្រើជាថ្នាំរម្លាប់រោគខ្យល់ ឬប្រើជាគ្រឿងស្លបាន។
ឧទាហរណ៍៖ ស្លម្ជូរបង់ស្លឹកក្រូចសើច។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ព្រះសម្រួល​ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សើងមម៉ើង» មានន័យដូចម្ដេច ?

សើងមម៉ើង

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមិងមាំង ដោយទើបភ្ញាក់ពីដេកកំពុងលក់ស៊ប់។
ឧទាហរណ៍៖ ភ្ញាក់ពីដេកសើងមម៉ើង, ក្រោកសើងម៉ើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សើកប៉ប្លើក» មានន័យដូចម្ដេច ?

សើកប៉ប្លើក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសណ្ឋានឬអាការស្រប៉េកស្រប៉ើកស្ដើងៗ។
ឧទាហរណ៍៖ បំណះសើកប៉ប្លើក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សើកប៉ប្រើក» មានន័យដូចម្ដេច ?

សើកប៉ប្រើក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ប៉ើងរ៉ើងរ៉ើកៗ, សើកប៉ត្រើក។
ឧទាហរណ៍៖ ស្ដើងសើកប៉ប្រើក ។ ព. ប្រ. មនុស្សសើកប៉ប្រើក មនុស្សទ័លក្រ, មនុស្សសាបរលាប, ឥតអំណាច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សើកត្រើក» មានន័យដូចម្ដេច ?

សើកត្រើក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្ដើងរ៉ើកៗ, ប៉ើងរ៉ើង។
ឧទាហរណ៍៖ ស្ដើងសើកត្រើក, សម្រាស់សើកប៉ត្រើក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សើក» មានន័យដូចម្ដេច ?

សើក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឫសឈើឬឫសឫស្សី នៅមាត់បឹងឬមាត់ស្ទឹង ដែលដុះចុះទៅក្នុងទឹកចាក់ស្រេះយ៉ាងជិត ប៉ុន្តែស្ដើងប៉ើងរ៉ើងរ៉ើកៗមានចន្លោះជាស្រទាប់ៗប្រហោងធ្លាក់ស្រោបចុះទៅក្រោម, ជាទីពួនសំងំនៃមច្ឆជាតិឬទីឃជាតិ គឺពស់ទឹកឬអន្ទង់។
ឧទាហរណ៍៖ ត្រីចូលសំងំក្នុងសើក ។ បើចន្លោះឫសឈើដែលបែកជាចម្ពាម ទឹកច្រោះជារូងជាជម្រកមច្ឆជាតិក្នុងបឹង ហៅថា រូងគល់ឈើ ។ បើឫសឈើបែបនោះដែរ ប៉ុន្តែដុះក្នុងព្រៃរនាមបឹងឬស្ទឹង គេហៅរូងឫសឈើនោះថា រូងរាម, គេនិយាយថា ត្រីចូលជ្រកក្នុងរូងរាម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សើ» មានន័យដូចម្ដេច ?

សើ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា យ៉ាងស្ដើងនៅខាងលើ ។
ឧទាហរណ៍៖ រលាត់សើស្បែក, លាបថ្នាំសើៗ។

                      ច្បោលៗ, ទ្រួសៗ, លំៗ
ឧទាហរណ៍៖ ធ្វើការសើៗ, និយាយសើៗ ។ សើក្រោម (ម. ព. លូក) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សួស្ដី» មានន័យដូចម្ដេច ?

សួស្ដី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ក្ល.; សំ. ស្វស្ដិ, ខ្មែរប្រើផ្លាស់ វ ជាស្រៈ ួ, ិ > ី ; បា. សុវត្ថិ, សោត្ថិ)សេចក្ដីសុខស្រួល; ការប្រព្រឹត្តទៅស្រួល, សេចក្ដីចម្រើនដោយសុខ; សេចក្ដីសុខចម្រើន, គ្រោះល្អ, ដំណើរមានជោគ។
ឧទាហរណ៍៖ មានសួស្ដី, ទៅមកដោយសួស្ដី។

                    ពាក្យឲ្យពរគ្នាបានរាល់ពេល ( ប្រើតាមសម័យនិយម )។
ឧទាហរណ៍៖ សួស្ដី ! សូមឲ្យមានសួស្ដី! ។ សួស្ដីភ័ទ្រ សេចក្ដីចម្រើនដោយសួស្ដី ។ សួស្ដីភាព ដូចគ្នានឹង សុវត្តិភាព ។ សុខសួស្ដី សុខ និងសួស្ដី ។ ស្រីសួស្ដី សិរីនិងសួស្ដី ។ រាត្រីសួស្ដី ! ( ម. ព. រាត្រី ) ។ សាយ័ណ្ហសួស្ដី ! (ម. ព. សាយណ្ហ ឬសាយ័ណ្ហ) ។ អរុណសួស្ដី ! ( ម. ព. អរុណ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សួស្ដិ៍» មានន័យដូចម្ដេច ?

សួស្ដិ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សួស្ដី ) ពាក្យសម្រាប់ប្រើតាមប្រពៃណីក្នុងពិធីមង្គលការ នៅវេលាដែលកូនប្រុសស្រីកំពុងក្រាបសំពះផ្ទឹមគ្នា ជាទីបញ្ចប់កិច្ចមង្គលការ ជាពាក្យដែលអ្នករាំហូតដាវ ស្រែកសួរអ្នកទាំងអស់គ្នាក្នុងទីប្រជុំជនថា ជ័យហោង ?( មង្គលការនេះប្រកបដោយជោគជ័យហើយឬ? ), អ្នកចាស់ទុំឆ្លើយព្រមគ្នាថា ជ័យ !, អ្នករាំសួរទៀតថា សួស្ដិ៍ហោង ? (មង្គលការនេះប្រកបដោយសិរីសួស្ដីហើយឬ?), គេឆ្លើយថា សួស្ដិ៍ !, អ្នករាំសួរបញ្ជាក់ទៀតថា យកអ្វីជាបន្ទាល់?, គេឆ្លើយថា យកហ៊ោ !, អ្នកទាំងអស់គ្នាក៏តាំងស្រែកហ៊ោ ក្រេវព្រមគ្នាឡើង… ( មើលពាក្យ ជ័យ ផង)។ ពាក្យផ្ដើមក្នុងការសូត្រមន្តអាគមស្ដោះព្រួសជំងឺផ្សេងៗ។
ឧទាហរណ៍៖ ឩមៈប្រសិទ្ធិសួស្ដិ៍ ! … ទើបគ្រូប្រើអញ… ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សួស» មានន័យដូចម្ដេច ?

សួស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សួស ជាវល្លិ ឬជាចុល្លព្រឹក្ស កំពស់ 4-15ម ឡើងតាមដើមឈើដែលមានកំពស់មធ្យម មានដុះក្នុងព្រៃរបោះ ឬពាក់កណ្តាលព្រៃស្រោង។ ស្លឹកស្ងួតសំរាប់ប្រើជាចន្លុះ។ សំបកវាប្រើសំរាប់ធ្វើខ្សែ។
“វល្លិធំមួយប្រភេទ វារឡើងដើមឈើ ក្នុងព្រៃធំក្រាស់ ឬព្រៃល្បោះ នៃទ្វីបអាស៊ីអាគ្នេយ៍។ តាមក្បួនឱសថបុរាណ គេស្ងោរឫសឱ្យនារីកំពុងសម្រាលកូនផឹក ដើម្បីឱ្យកូនឆាប់កើត។”

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សួរ» មានន័យដូចម្ដេច ?

សួរ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពោលពាក្យឆ្ពោះទៅរកអ្នកដទៃឲ្យគេឆ្លើយតប, ឲ្យគេប្រាប់។
ឧទាហរណ៍៖ សួរដំណឹង, សួរឲ្យដឹងការណ៍ ។ សួរនាំ សួរឲ្យណែនាំ ។ សួរមាត់សួរពាក្យ សួរបញ្ជាក់ឲ្យដឹងថាបាននិយាយមែនឬទេ?។ សួរសាក (ម. ព. សាកសួរ) ។ សួរសុខទុក្ខ សួរឲ្យដឹងអំពីសុខទុក្ខ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សួយសារ» មានន័យដូចម្ដេច ?

សួយសារ

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ភាគផលដែលរដ្ឋាភិបាលបានកាត់ទុក ដូចដែលមានចែងក្នុងមាត្រា២១។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សួយ» មានន័យដូចម្ដេច ?

សួយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាករ, មុខអាករ; ពន្ធខ្លួន; ពន្ធដែលត្រូវហូតយកក្នុងទីតំបន់មួយៗ, មុខគយ, មុខភាស៊ី ។ សួយរៃអាករដែលរៃគ្នាយកទៅជូនឥស្សរជន ( ក្នុងសម័យបុរាណ ) ។ សួយសារអាករ អាករដែលនាំឡើងមានសំបុត្រជាផ្លូវរាជការអមផង ។ ស្រុកសួយ ( ព. បុ. ) ស្រុកដែលត្រូវនាំសួយមកឡើង, ស្រុកចំណុះ ។ ឡើងសួយ ( ព. បុ. ) នាំអាករឡើងតាមកាលកំណត់ ។ ឲ្យសួយ ( ព. ប្រ. ) លះ ឬប្រគល់ខ្លួនឲ្យតាមតែគេត្រូវការ ។
ឧទាហរណ៍៖ អាករ ប្រាក់ឈ្នួល ប្រាក់បន្ទុកដែលត្រូវបង់តាមពេលកំណត់ទុករួចជាស្រេច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សួនទារក» មានន័យដូចម្ដេច ?

សួនទារក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សួនជាទីកំសាន្ត សម្រាប់ឱ្យកូនក្មេងលេងល្បែងផ្សេងៗ មានកីឡាជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សួត» មានន័យដូចម្ដេច ?

សួត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាការៈមួយគូទន្ទឹមគ្នាឆ្វេងស្ដាំនៅក្នុងរាងកាយត្រង់ភាគដើមទ្រូង សម្រាប់ដកដង្ហើមចេញចូល (បា. បប្ផាស; សំ.បុប្ផុស; ខ្មែរប្រើជា បប្ផាសំ)

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះបប្ផាសៈ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សួង» មានន័យដូចម្ដេច ?

សួង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឈ្មោះស្មៅទឹកមួយប្រភេទ សណ្ឋានកន្ទាំងហែ តែដើមមានសម្លីខាងក្នុង។
ឧទាហរណ៍៖ ស្មៅសួង។

                       ឈ្មោះម្លូមួយប្រភេទ ស្លឹកវែងៗ។
ឧទាហរណ៍៖ ម្លូសួង។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធេង, ស្អាតធេង, ណិល; ម៉ដ្ឋស្លុង, ល្អិតផង់ ( ច្រើននិយាយផ្សំនឹងពាក្យ រលីង, ល្អិត, ម៉ដ្ឋ )
ឧទាហរណ៍៖ រលីងសួង រលីងធេង។

                     ម៉ដ្ឋសួង ឬ ល្អិតសួង ម៉ដ្ឋស្លុង ឬល្អិតផង់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សួគ៌ា» មានន័យដូចម្ដេច ?

សួគ៌ា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យក្លាយមកពី សំ. ស្វគ៌, ស្វ > សួ ។ សួគ៌ ( ទេវលោក ) សម្រាប់ប្រើក្នុងកាព្យ ជា សួគ៌ា ក៏មាន; ( ព. កា. )។
ឧទាហរណ៍៖ អ្នកធ្វើបុណ្យទាន គេតែងតែបាន ផលានិសង្ស ជិតអស់ជីវិត ចិត្តគិតឆ្ពោះត្រង់ បុណ្យដែលផ្ចិតផ្ចង់ ផ្ដល់សួគ៌ាឲ្យ ។ ឃើញក្នុងមនោ បុណ្យលេចចេញធ្លោ ព្រោះផលអំណោយ បុណ្យទានដែលធ្វើ ជួនឮដង្ហោយ ស្រែកហៅថាឲ្យ លះលោកនេះទៅ ។ ទៅនៅភពថ្មី ដែលជាបុរី សួគ៌សុខមាននៅ ជានិច្ចនិរន្ដ៍រ ឥតមានក្ដីក្ដៅ អ្នកកុំទ្រាំនៅ ឋានមនុស្សយូរពេក ។ …( ព. ពុ. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សួគ៌» មានន័យដូចម្ដេច ?

សួគ៌

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ក្ល.; សំ. ស្វគ៌, ខ្មែរប្រើផ្លាស់ វ ទៅជាស្រៈ ួ; បា. សគ្គ ) ទេវលោក, លោកទិព្វ, ឋានទេវតា។
ឧទាហរណ៍៖ ទៅសួគ៌, ឋានសួគ៌, ផ្លូវសួគ៌ ( ម. ព. សគ្គ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សួ» មានន័យដូចម្ដេច ?

សួ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដើរលើស្នួឬលើអ្វីៗដែលមានគ្រឿងតោងផង ។
ឧទាហរណ៍៖ សួស្ពានឫស្សី, សួស្នួ, សួមែកឈើ។

                    សួព្រ័ត្រ កាន់សំណុំកន្ទុយក្ងោករាំដើរសួលើព្រ័ត្រចងខ្វែង ។
ឧទាហរណ៍៖ ល្បែងសួព្រ័ត្រ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សូហ្វ៊ីយ៉ា» មានន័យដូចម្ដេច ?

សូហ្វ៊ីយ៉ា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ប៊ុលហ្ការី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សូវៗ» មានន័យដូចម្ដេច ?

សូវៗ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលត្បុលចូលបន្តិចៗ ( ក្នុងគុម្ពស្មៅឬ គំនរចំបើងជាដើម )។
ឧទាហរណ៍៖ ត្បុលចូលសូវៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សូវ» មានន័យដូចម្ដេច ?

សូវ

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា គួរ, គួរតែ; ដោយប្រថុយ ។
ឧទាហរណ៍៖ បើមិនដល់ថ្លៃមិនលក់ទេ, សូវយកទៅផ្ទះវិញជាជាង ។

                     មិនសូវឆ្ងាញ់ មិនឆ្ងាញ់ប៉ុន្មាន, ដែលឆ្ងាញ់តិច ។ ព. សុ. សូវស្លាប់ទៅគាប់ រសធម៌កុំបីបង់ ស្លាប់ក៏ស្លាប់ចុះកុំឲ្យតែដាច់សីល ឬស្លាប់ទៅស្រួលជាងរស់នៅ កុំតែលះបង់សុចរិតធម៌ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សូលុយស្យុងអាស៊ីត» មានន័យដូចម្ដេច ?

សូលុយស្យុងអាស៊ីត

👉ថ្នាក់ពាក្យជា គីមី
មានន័យថា សូលុយស្យុងដែលកំហាប់អ៊ីយ៉ុងអ៊ីដ្រូសែនធំជាងកំហាប់អ៊ីយ៉ុងអ៊ីដ្រុកស៊ីត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សូលុយស្យុងអាល់កាលី(បាស)» មានន័យដូចម្ដេច ?

សូលុយស្យុងអាល់កាលី(បាស)

👉ថ្នាក់ពាក្យជា គីមី
មានន័យថា សូលុយស្យុងបាស។ pH > 7។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សូលុយស្យុងរាវ» មានន័យដូចម្ដេច ?

សូលុយស្យុងរាវ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា សូលុយស្យុងផ្ទុកទៅដោយបរិមាណដ៏តិចតួចនៃធាតុ រលាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត