សេកអាត់
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៣០-៣៦ ស.ម។ ឈ្មោលៈ ខ្លួនពណ៌បៃតង ខ្នងលឿង ផ្ទៃមុខពណ៌ផ្កាឈូក បន្ទូលក្បាលពណ៌ប្រផេះ ចំកំក្រោម ចង្កាខ្មៅ កន្ទុយវែងចុងលឿង មានដៅក្រហមនៅស្លាបស្មា ចំពុះមានពីរពណ៌ ខាងលើពណ៌លឿង ខាងក្រោមពណ៌ខ្មៅ។ ញីៈ មានក្បាលពណ៌ប្រផេះសុទ្ធ គ្មានចំកំចង្កា តែមានដៅខ្មៅមួយដុំ។ ទីជំរកៈ ព្រៃល្បោះ ដំណុះព្រៃក្មេង និងតំបន់កសិកម្ម។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មករា ដល់ ឧសភា ពងចំនួន ២ទៅ៦។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖