Posted on Leave a comment

តើពាក្យ «អព្វោហារិក» មានន័យដូចម្ដេច ?


អព្វោហារិក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. < ន > អ “មិន, ពុំ, មិនមាន, ឥត” + វោហារ “ពាក្យ, សម្ដី” + ឥក “ប្រកប, មាន”, ផ្លាស់ វ ជា ព > ព្វ ឲ្យមានសំឡេងធ្ងន់ស្មើគ្នានឹង សំ. ព្រោះ សំ. អវ្យាហារិក < អ + វ្យាហារ + ឥក ) ដែលមិនប្រកបដោយវោហារឬដែលមិនមានវោហារ គឺដែលប្រាកដជាមាន ប៉ុន្តែល្អិតណាស់ឬកំបាំងណាស់ ពិបាកនិយាយប្រាប់គ្នា ឬនិយាយប្រាបគ្នាមិនកើត ( ដូចជា ថ្មឬក្រួស សឹងមានវត្ថុ ៨ យ៉ាងនៅនោះគឺ ដី, ទឹក, ភ្លើង, ខ្យល់, សម្បុរ, ក្លិន, ចំហាយ, ឱជារស; វត្ថុ ៣ យ៉ាងគឺ ទឹក, ភ្លើង, ខ្យល់ ដែលប្រាកដជាមាននៅនាថ្មឬក្រួសនោះជា អព្វោហារិក ព្រោះគ្រាន់តែមានមែន ប៉ុន្តែល្អិតណាស់កំបាំងណាស់ ពិបាកនិយាយប្រាប់គ្នា ។ ពុំនោះដូចសុរាដែលគេដាក់បន្តិចបន្តួចក្នុងសម្ល ផ្សំជាគ្រឿងកាត់ចម្អាប មានក្លិនមិនប្រាកដជាសុរាឡើយយ៉ាងនេះក៏ជា អព្វោហារិក . . . ។ ព. កា. ប្រើជា អព្វោហារិកា, —កោ, —កំ ក៏បាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អព្វុទៈ» មានន័យដូចម្ដេច ?


អព្វុទៈ


👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ( ម. ព. អព្វុទ )។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អព្វុទ ន. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អព្វុទ» មានន័យដូចម្ដេច ?


អព្វុទ


👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ( បា. អព្វុទ; សំ. អព៌ុទ ) សំខ្យាចំនួនមួយរយសែនវិន្ទុ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កូនដែលទើបចាប់កំណើតក្នុងផ្ទៃក្នុងសប្ដាហៈទី ២ មានអាការសណ្ឋានដូចទឹកលាងសាច់; ខ្នែងដែលទើបដុះខ្ចី; ចង្រៃ; ពុតត្បុត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អព្រហ្មចារ្យ» មានន័យដូចម្ដេច ?


អព្រហ្មចារ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អព្រហ្មចារ្យ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អព្រហ្មចារី» មានន័យដូចម្ដេច ?


អព្រហ្មចារី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អព្រហ្មចារិន៑ ) អ្នកដែលមិនមែនជាព្រហ្មចារី ( បើស្ត្រីជា អព្រហ្មចារិនី ) ។ ព. ផ្ទ. ព្រហ្មចារី, ព្រហ្មចារិនី ( ម. ព. នេះផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អព្រហ្មចរិយ» មានន័យដូចម្ដេច ?


អព្រហ្មចរិយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. —ចាយ៌ ) ការមិនប្រព្រឹត្តព្រហ្មចរិយឬព្រហ្មចារ្យ ( ហៅ អព្រហ្មចរិយធម៌ ក៏បាន ) ។ ព. ផ្ទ. ព្រហ្មចរិយ ឬ ព្រហ្មចារ្យ ( ម. ព. នេះផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អព្យាបាទ» មានន័យដូចម្ដេច ?


អព្យាបាទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អវ្យាបាទ ) ការមិនព្យាបាទ គឺការមិនចងគំនុំ, មិនគុំកួន។
ឧទាហរណ៍៖ អព្យាបាទជាសុចរិតមួយយ៉ាងខាងផ្លូវចិត្ត រាប់បញ្ចូលក្នុងមនោសុចរិតទាំង ៣ ។ ព. កា. ថា : រីអព្យាបាទ ជាកម្មដ៏ស្អាត កើតក្នុងមនោ ក្នុងពួកសុចរិត វិសិដ្ឋសេដ្ឋោ ព្រះសម្ពុទ្ធោ ទ្រង់ត្រាស់សរសើរ ។ ព. ផ្ទ. ព្យាបាទ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អព្យាក្រឹតនិយម» មានន័យដូចម្ដេច ?


អព្យាក្រឹតនិយម


មានន័យថា លទ្ធិ ឬប្រព័ន្ធនយោបាយដែលប្រទេសមួយប្រកាន់យកគោលការណ៍អព្យាក្រឹតក្នុងទំនាក់ទំនងជាមួយប្រទេសណាមួយ ឬក្រុមប្រទេសណាមួយក្នុងគោលបំណងគេចពីការជ្រៀតជ្រែករបស់ប្រទេសមហាអំណាច និងដើម្បីរក្សាសន្តិភាព។ លទ្ធិនេះបាននាំមកដល់ការបង្កើតចលនាមិនចូលបក្សសម្ព័ន្ធ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អព្យាក្រឹតនិយម» មានន័យដូចម្ដេច ?


អព្យាក្រឹតនិយម


មានន័យថា លទ្ធិ ឬប្រព័ន្ធនយោបាយដែលប្រទេសមួយប្រកាន់យកគោលការណ៍អព្យាក្រឹតក្នុងទំនាក់ទំនងជាមួយប្រទេសណាមួយ ឬក្រុមប្រទេសណាមួយក្នុងគោលបំណងគេចពីការជ្រៀតជ្រែករបស់ប្រទេសមហាអំណាច និងដើម្បីរក្សាសន្តិភាព។ លទ្ធិនេះបាននាំមកដល់ការបង្កើតចលនាមិនចូលបក្សសម្ព័ន្ធ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អព្យាក្រិតភាព» មានន័យដូចម្ដេច ?


អព្យាក្រិតភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនៃមនុស្សដែលតាំងខ្លួនជាអ្នកកណ្តាល ដែលមិនចូលដៃនឹងពួកបក្សខាងណា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អព្យាកតភាព ឬ អព្យាក្រឹតភាព» មានន័យដូចម្ដេច ?


អព្យាកតភាព ឬ អព្យាក្រឹតភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពជាអ្នកកណ្ដាលៗ, ភាពនៃបុគ្គលដែលតាំងខ្លួនជាអ្នកកណ្ដាល, ដែលមិនចូលក្នុងបក្សពួកខាងណា ។

                     ភាពនៃមនុស្សដែលតាំងខ្លួនជាអ្នកកណ្តាល ដែលមិនចូលដៃនឹងពួកបក្សខាងណា។

ឧទាហរណ៍៖ (ឯកសារយោង វាក្យបរិវត្តន៍ សម ថាំង)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អព្យាកតកម្ម» មានន័យដូចម្ដេច ?


អព្យាកតកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបន្សោយបង្អន់កម្លាំង ការប្រកាសថា រដ្ឋ ឬក្រុងណាមួយជាអព្យាក្រឹត្យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អព្យាកត» មានន័យដូចម្ដេច ?


អព្យាកត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. —កត; សំ. អព្យក្ត, អវ្យក្ត ឬ អវ្យាក្ឫត ) ដែលមិនច្បាស់; ពុំប្រាកដ, មិនដាច់ស្រេច; មិនស្រេចជាទៅខាងណា; ដែលជាកណ្ដាល ។
ឧទាហរណ៍៖ ធម៌អព្យាក្រឹត, ចិត្តអព្យាក្រឹត ( ប្រើជា អព្យាកតធម៌, អព្យាកតចិត្ត ក៏បាន )។

                      អព្យាកតភាព ឬ អព្យាក្រឹតភាព ( —កៈតៈ— ឬ —ក្រឹតៈ— ) ភាពជាអ្នកកណ្ដាលៗ, ភាពនៃបុគ្គលដែលតាំងខ្លួនជាអ្នកកណ្ដាល, ដែលមិនចូលក្នុងបក្សពួកខាងណា
ឧទាហរណ៍៖ ប្រទេសអព្យាក្រឹត ប្រទេសមានភាពជាកណ្ដាល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អព្យយៈ» មានន័យដូចម្ដេច ?


អព្យយៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អព្យយ ឬ —សទ្ទ; សំ. អវ្យយ ឬ —ឝព្ទ “សព្ទដែលមិនវិនាស គឺមិនប្រែប្រួល, មិនប្រែចាកភាពដើម” ) និបាតសព្ទ, ឧបសគ្គសព្ទ និងពួកបច្ច័យដែលហៅថា អព្យយបច្ច័យ ជា អលិង្គ សម្រាប់ប្រើក្នុងភាសាបាលីនិងសំស្ក្រឹត ( ព. វ. បា. សំ. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អព្យយីភាព» មានន័យដូចម្ដេច ?


អព្យយីភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. —ភាវ; សំ. អវ្យយីភាវ ) ឈ្មោះសមាសឬសមាសនាមក្នុងភាសាបាលីនិងសំស្ក្រឹតដែលកំណត់ដោយមានឧបសគ្គនិបាតរៀងភ្ជាប់ពីខាងដើម ហើយប្រើជានបុំសកលិង្គឯកវចនៈ ( ព. វ. បា. សំ. ។ ម. ព. អព្យយៈ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អព្យយសព្ទ» មានន័យដូចម្ដេច ?


អព្យយសព្ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស័ព្ទដែលមិនដល់នូវការប្រែប្រួលចាកសភាពដើម គឺមិនរេទៅតាមវចនៈឡើយ ដូចយ៉ាងពួកនិបាត ជាដើម។ (ម. ព. អព្យយៈ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អព្យត្ត» មានន័យដូចម្ដេច ?


អព្យត្ត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. អព្យត្ត; សំ. អវ្យក្ត ) ដែលមិនឈ្លាស, មិនប៉ិន, មិនវាងវៃ
ឧទាហរណ៍៖ មនុស្សអព្យត្ត ( បើស្ត្រីជា អព្យត្តា ) ។ ព. ផ្ទ. ព្យត្ត ឬ ព្យ័ត្ត; ព្យត្តា។

                      អព្យត្តជន ឬ —បុគ្គល អ្នកដែលមិនឈ្លាស ។ អព្យត្តភាព ភាពជាអ្នកមិនឈ្លាស ។ អព្យត្តវោហារ សម្ដីមិនឈ្លាស; អ្នកមិនឈ្លាសសម្ដី ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អព្ភោកាសិក» មានន័យដូចម្ដេច ?


អព្ភោកាសិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < អភិ “ក្រៃពេក, ក្រៃលែង” + ឱកាស “ទីវាល; ទីទំនេរ” + ឥក “ដែលប្រកប; ដែលប្រព្រឹត្តទៅ; មាន” ) ដែលប្រកបការក្នុងទីវាលស្រឡះឥតម្លប់; ការឈរឬអង្គុយហាលថ្ងៃ ។
ឈ្មោះធុតង្គមួយយ៉ាង ដែលយោគីត្រូវតែសម្រេចឥរិយាបថហាលថ្ងៃ មិនឲ្យត្រូវម្លប់ ( ហៅ អព្ភោកាសិកង្គ ឬ អព្ភោកាសិកធុតង្គ ក៏បាន ) ។ អព្ភោកាសិកកម្ម ការហាលថ្ងៃ; ដំណើរធ្វើការហាលថ្ងៃ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. < អភិ “ក្រៃពេក, ក្រៃលែង” + ឱកាស “ទីវាល; ទីទំនេរ” + ឥក “ដែលប្រកប; ដែលប្រព្រឹត្តទៅ; មាន” ) ដែលប្រកបការក្នុងទីវាលស្រឡះឥតម្លប់; ការឈរឬអង្គុយហាលថ្ងៃ ។
ឈ្មោះធុតង្គមួយយ៉ាង ដែលយោគីត្រូវតែសម្រេចឥរិយាបថហាលថ្ងៃ មិនឲ្យត្រូវម្លប់ ( ហៅ អព្ភោកាសិកង្គ ឬ អព្ភោកាសិកធុតង្គ ក៏បាន ) ។ អព្ភោកាសិកកម្ម ការហាលថ្ងៃ; ដំណើរធ្វើការហាលថ្ងៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អព្ភូតហេតុ ឬ អព្ភូត​ការណ៍» មានន័យដូចម្ដេច ?


អព្ភូតហេតុ ឬ អព្ភូត​ការណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការណ៍​ឬ​ហេតុ​ចម្លែក, អស្ចារ្យ ។
ហេតុដ៏ចំឡែក ឬអស្ចារ្យ ផលដែលលេចចេញពីណាមករកគិតមិនយល់ ដូចជាមនុស្សខ្លះដែលដឹងកំណើតពីជាតិមុនជាដើម អំពើអ្វីមួយដែលកម្រនឹងប្រដូចបាន ឬដែលកើតឡើងពីចៃដន្យ ដូចជាមនុស្សដែលបានរួចរស់ជីវិតពីគ្រោះថ្នាក់ ដែលមានអ្នកដទៃស្លាប់អស់ច្រើនគ្នា ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អព្ភូតការណ៍ ឬ —ហេតុ» មានន័យដូចម្ដេច ?


អព្ភូតការណ៍ ឬ —ហេតុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការណ៍ឬហេតុចម្លែក, អស្ចារ្យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អព្ភូត» មានន័យដូចម្ដេច ?


អព្ភូត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អទ្ភុត ) ដែលចម្លែកឬអស្ចារ្យ; សេចក្ដីអស្ចារ្យ ។ អព្ភូត ! ឧ. ប្លែកណាស់ ! អស្ចារ្យណាស់ ! ។ អព្ភូតការណ៍ ឬ —ហេតុ ( —តៈ— ) ការណ៍ឬហេតុចម្លែក, អស្ចារ្យ ។ អព្ភូតភណ្ឌ របស់ចម្លែក។ល។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. អទ្ភុត ) ដែលចម្លែកឬអស្ចារ្យ; សេចក្ដីអស្ចារ្យ ។ អព្ភូត ! ឧ. ប្លែកណាស់ ! អស្ចារ្យណាស់ ! ។ អព្ភូតការណ៍ ឬ —ហេតុ ( —តៈ— ) ការណ៍ឬហេតុចម្លែក, អស្ចារ្យ ។ អព្ភូតភណ្ឌ របស់ចម្លែក។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អព្ភាស» មានន័យដូចម្ដេច ?


អព្ភាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អភ្យាស ) ការបង្វឹកឬបង្ហាត់; ការដាក់ថែមឬបន្ថែម; ការដាក់ផ្ទួន; ការធ្វើឲ្យមាំ, ឲ្យរឹងប៉ឹង ។ ក្នុងវេយ្យាករណ៍បាលីនិងសំស្ក្រឹតហៅអក្សរដែលថែមមួយតួទៀតពីខាងដើមតាមបែបដែលមានកំណត់ឲ្យប្រើ ដើម្បីឲ្យប្លែកពីប្រក្រតី ( ប្រើដាក់ថែមពីខាងដើមបានចំពោះតែអក្សរ សិថិល តាមវគ្គរបស់ខ្លួន; ឯអក្សរក្នុង អវគ្គ មិននិយាយពី សិថិល ទេ, សម្រាប់ភាសាខ្មែរ ប្រើបានតាមគួរដល់ការប្រកប ) , ដូចជា ទេតិ អព្ភាសជា ទទាតិ “(គេ) ឲ្យ” ជាដើម ។ ក្នុងភាសាខ្មែរក៏មានប្រើអព្ភាសច្រើនណាស់, ដូចជា ក្រូសៗ, ខុងៗ, គ្រើមៗ, ឃុកៗ, ច្រែតៗ, ឆតៗ, ត្រុនៗ, ទើមៗ, ទ្រមៗ, ពើមៗ, ភ្លឹមៗ, ភ្លើៗ, វិចៗ, វើកៗ, អព្ភាសជា កក្រូស, កខុង, គគ្រើម, គឃុក, ចច្រែត, ចឆត, តត្រុន, ទទើម, ទទ្រម, ពពើម, ពភ្លឹម, ពភ្លើ, រវិច, រវើក ជាដើម ( អព្ភាសសម្រាប់ភាសាខ្មែរ មានទំនងស្រដៀងគ្នានឹង បុព្វបទ ដែរ ។ ម. ព. បុព្វបទ ក្នុងពាក្យ បុព្វ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អព្ភាន» មានន័យដូចម្ដេច ?


អព្ភាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការទាញត្រឡប់ឬទាញចូលមកវិញ; ការត្រឡប់រាប់រកយកជាគ្នាវិញ ។ ព. វិ. ពុ. ការដែលភិក្ខុសង្ឃមានចំនួនយ៉ាងតិចត្រឹម ២០ រូបប្រជុំគ្នាក្នុងសីមា ឲ្យភិក្ខុមួយរូបសូត្រកម្មវាចាប្រកាសសេចក្ដីចំពោះភិក្ខុដែលត្រូវអាបត្តិសង្ឃាទិសេស ហើយបាននៅបរិវាសនិងមានត្តគ្រប់កាលកំណត់រាត្រីហើយ ដើម្បីរាប់រកភិក្ខុនោះយកជាគ្នាទុកថាជាអ្នកបរិសុទ្ធដូចដើមវិញ
ឧទាហរណ៍៖ ធ្វើអព្ភាន, ឲ្យអព្ភាន, សូត្រអព្ភាន។

                    អព្ភានកម្ម ( —នៈ— ) ការធ្វើអព្ភាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អព្ភបរិមាណ» មានន័យដូចម្ដេច ?


អព្ភបរិមាណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពពក ឬដំណើរងងឹតព្រឹលៗ មើលមិនសូវច្បាស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អព្ភន្តរសីមា» មានន័យដូចម្ដេច ?


អព្ភន្តរសីមា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អពទ្ធសីមាដែលសន្មតទីក្នុងព្រៃសុទ្ធ កំណត់ត្រឹម៧អព្ភន្តរជុំវិញរៀងរាល់ខ្លួន ( ព. វិ. ពុ. ។ ម. ព. ពទ្ធសីមា និង អពទ្ធសីមា ផង ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អព្ភន្តរសព្ទ ឬ —ស័ព្ទ» មានន័យដូចម្ដេច ?


អព្ភន្តរសព្ទ ឬ —ស័ព្ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សព្ទក្នុងអព្ភន្តរសញ្ញា គឺពាក្យដែលនៅក្នុងវណ្ណយុត្តិ ” ” នេះ ឬ << >> នេះ, ដូចជា បរាជ័យ “ចាញ់” ; អបរាជ័យ “ឈ្នះ; ជម្នះ” ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អព្ភន្តរសញ្ញា» មានន័យដូចម្ដេច ?


អព្ភន្តរសញ្ញា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ស. ) ពាក្យសន្មតហៅវណ្ណយុត្ត ដែលពួកវេយ្យាករណបណ្ឌិតក្នុងប្រទេសអឺរ៉ុបបង្កើតឡើង សម្រាប់ប្រើរាំងពាក្យឬសេចក្ដីនីមួយ, មានរូបសណ្ឋានពីរបែបគឺ ” ” ឬ << >> សម័យសព្វថ្ងៃនេះខ្មែរក៏ប្រើដែរ ។ ម. ព. អព្ភន្តរត្ថ និង អព្ភន្តរសព្ទ ផង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អព្ភន្តរត្ថ ឬ អព្ភន្តរ័ត្ថ» មានន័យដូចម្ដេច ?


អព្ភន្តរត្ថ ឬ អព្ភន្តរ័ត្ថ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រូបសេចក្ដីដែលនៅក្នុងអព្ភន្តរសញ្ញា ( លេខក្នុង ), ដូចជា កាលព្រះសក្យមុនីសម្មាសម្ពុទ្ធ ទ្រង់ជិតចូលបរិនិព្វាន ទ្រង់ត្រាស់ផ្ដាំថា “អ្នកទាំងឡាយចូរកុំប្រមាទ ! ” ។ សេចក្ដីអធិប្បាយក្នុង គឺសេចក្ដីពន្យល់ម្ដងមុន ( ដែលមានអធិប្បាយក្រោយថែមទៀតឲ្យរឹតតែច្បាស់លាស់ឡើង ) ។ ព. ផ្ទ. ពាហិរត្ថ ឬ ពាហិរ័ត្ថ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អព្ភន្តរញាណ» មានន័យដូចម្ដេច ?


អព្ភន្តរញាណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រាជ្ញាដែលឆ្លុះឃើញភ្លាមៗនូវសច្ចតចាំរំពឹងពិចារណា និងហៅថាទិព្វញ្ញាណដូច្នវក៏សឹងបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អព្ភន្តរ» មានន័យដូចម្ដេច ?


អព្ភន្តរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អភ្យន្តរ ឬ អភ្យាន្តរ ) ខាងក្នុង, ប៉ែកខាងក្នុង, ចន្លោះឬរវាងខាងក្នុង; កណ្ដាល, ទីចំពាក់កណ្ដាល ។

                      ឈ្មោះមាត្រារង្វាស់មួយប្រភេទប្រវែង ៧ ព្យាម គឺ ២៨ ហត្ថ

ឧទាហរណ៍៖ ចម្ងាយ ៧ អព្ភន្តរ ចម្ងាយ ៤៩ ព្យាម ឬ ១៩៦ ហត្ថ ( ព. ពុ. ) ។

                      បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អ័ប-ភ័ន-តៈរ៉ៈ, ដូចជា អព្ភន្តរកិរិយា កិរិយាខាងក្នុង គឺកិរិយាក្រឹតដែលចុះ អន្ត-បច្ច័យ ឬ មាន-បច្ច័យ ជាវិសេសនៈនៃនាមនាម ( ពាក្យប្រើក្នុងវេយ្យាករណ៍បាលីនិងសំស្ក្រឹត ) ។
អព្ភន្តរត្ថ ឬ អព្ភន្តរ័ត្ថ ( —រ៉ាត់-ថៈ ឬ —រ៉ាត់ ) រូបសេចក្ដីដែលនៅក្នុងអព្ភន្តរសញ្ញា ( លេខក្នុង ), ដូចជា កាលព្រះសក្យមុនីសម្មាសម្ពុទ្ធ ទ្រង់ជិតចូលបរិនិព្វាន ទ្រង់ត្រាស់ផ្ដាំថា “អ្នកទាំងឡាយចូរកុំប្រមាទ ! ” ។ សេចក្ដីអធិប្បាយក្នុង គឺសេចក្ដីពន្យល់ម្ដងមុន ( ដែលមានអធិប្បាយក្រោយថែមទៀតឲ្យរឹតតែច្បាស់លាស់ឡើង ) ។ ព. ផ្ទ. ពាហិរត្ថ ឬ ពាហិរ័ត្ថ ។

                       អព្ភន្តរសញ្ញា ( បា. ស. ) ពាក្យសន្មតហៅវណ្ណយុត្ត ដែលពួកវេយ្យាករណបណ្ឌិតក្នុងប្រទេសអឺរ៉ុបបង្កើតឡើង សម្រាប់ប្រើរាំងពាក្យឬសេចក្ដីនីមួយ, មានរូបសណ្ឋានពីរបែបគឺ ” ” ឬ << >> សម័យសព្វថ្ងៃនេះខ្មែរក៏ប្រើដែរ ។ ម. ព. អព្ភន្តរត្ថ និង អព្ភន្តរសព្ទ ផង ។
អព្ភន្តរសព្ទ ឬ —ស័ព្ទ សព្ទក្នុងអព្ភន្តរសញ្ញា គឺពាក្យដែលនៅក្នុងវណ្ណយុត្តិ ” ” នេះ ឬ << >> នេះ, ដូចជា បរាជ័យ “ចាញ់” ; អបរាជ័យ “ឈ្នះ; ជម្នះ” ។

                       អព្ភន្តរសីមា អពទ្ធសីមាដែលសន្មតទីក្នុងព្រៃសុទ្ធ កំណត់ត្រឹម៧អព្ភន្តរជុំវិញរៀងរាល់ខ្លួន ( ព. វិ. ពុ. ។ ម. ព. ពទ្ធសីមា និង អពទ្ធសីមា ផង ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អព្ភក្ខាន» មានន័យដូចម្ដេច ?


អព្ភក្ខាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អភ្យាខ្យាន “ការនិយាយមិនពិត, ការពោលខុសទទេ” ) ការពោលបង្កាច់, ការនិយាយកាច់មួលឬមួលកាច់ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អ័ប-ភ័ក-ខាន៉ៈ, ដូចជា អព្ភក្ខានកថា, —ពាក្យ, —វាចា, —វាទ សម្ដីបង្កាច់, ពាក្យកាច់មួល ។ អព្ភក្ខានវាទី អ្នកដែលហៃឬប៉ិនខាងការនិយាយបង្កាច់ ( បើស្ត្រីជា អព្ភក្ខានវាទិនី )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អព្ភកម្ម» មានន័យដូចម្ដេច ?


អព្ភកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មេឃងងឹតដោយពពកជាស្រទាប់បាំងជិតដេរដាស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អព្ភ» មានន័យដូចម្ដេច ?


អព្ភ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អព្ភ; សំ. អព្ទ ឬ អភ្រ ) ពពក, ពពកខាប់ឬពពកក្រាស់; មេឃ; អ័ព្ទ ( ព. កា. ប្រើជា អព្ភា ក៏បាន ។ ម. ព. អ័ព្ទ ទៀតផង ) ។ អព្ភមុត្ត ដែលផុតស្រឡះពីពពក ឬដែលស្រឡះផុតពីពពក : ព្រះចន្ទ្រអព្ភមុត្ត ។ អព្ភសន្និបាត ប្រជុំពពក គឺពពកក្រាស់ដែលឈរច្រូងឬពពកខ្មៅខាប់រកកល់បង្អុរភ្លៀង; អ័ព្ទក្រាស់ជិតជាដុំដោយអន្លើៗ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អព័ទ្ធ» មានន័យដូចម្ដេច ?


អព័ទ្ធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អពទ្ធ គុ. “ដែលមិនចង; ដែលមិនជាប់ចំពាក់; ដែលមិនទាក់ទិន” ) ឈ្មោះមន្តអាគមមួយប្រភេទ គេតំណាលថា សម្រាប់សូត្រសែកឲ្យស្ពឹកសាច់គង់វាយមិនបែកមិនសូវឈឺ។
ឧទាហរណ៍៖ គង់អព័ទ្ធ ( មានតែពីក្នុងសម័យបុរាណ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អពុទ្ធិ» មានន័យដូចម្ដេច ?


អពុទ្ធិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សេចក្ដីល្ងង់; ដំណើរមមិងមមាំង, ការមិនដឹងង៉េះង៉ោះ, ការមិនយល់អ្វីសោះ ។ ព. ផ្ទ. ពុទ្ធិ ។ អពុទ្ធិភាព ភាវៈនៃអពុទ្ធិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អពិរុទ្ធ» មានន័យដូចម្ដេច ?


អពិរុទ្ធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដីការបស់សាលាក្រុមចោទ ដែលពិនិត្យកំជាប់ថា មិនត្រូវចោទប្រកាន់តទៅទៀតឡើយ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. បា. ) ដែលមិនខុស, ឥតខុស; ឥតទាស់, ឥតឆ្គង គឺត្រឹមត្រូវ; ស្រួល; ស្របគ្នា, ត្រូវគ្នា (ប្រើជា អពិរុទ្ធ ក៏បាន) ។ ព. ផ្ទ. វិរុទ្ធ, ពិរុទ្ធ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈវិរុត-ធៈ, ដូចជា អវិរុទ្ធកថា, ––វាចា ឬ ––វាទ សម្ដីត្រឹមត្រូវ (ព. ផ្ទ. វិរុទ្ធកថា ឬ ––វាចា, ––វាទ) ។ អវិរុទ្ធបាឋ បាលីត្រឹមត្រូវ (ព. ផ្ទ. វិរុទ្ធបាឋ) ។ អវិរុទ្ធភាព ភាពត្រឹមត្រូវ; ភាពឥតឆ្គង (ព. ផ្ទ. វិរុទ្ធភាព) ។ អវិរុទ្ធសព្ទ សព្ទត្រឹមត្រូវ; សព្ទស្របគ្នា ( ព. ផ្ទ. វិរុទ្ធសព្ទ ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អពល» មានន័យដូចម្ដេច ?


អពល


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលឥតកម្លាំង, ខ្សោយ; ដែលឥតរេហ៍ពល; ដែលមិនមែនជាពល; ឥត្ថី. អពលា ( ព. កា. ) ។ អពលា ប្រែថា “ស្ត្រី” ក៏បាន ព្រោះជាមនុស្សរមែងតែខ្សោយជាងបុរស។
ឧទាហរណ៍៖ ព. កា. ថា ខ្លួនវាជាស្រីអពលា កុំជេរវាយគ្នាឥតប្រណី ខ្លួនឯងជាប្រុសគ្នាជាស្រី ឯងធ្វើជាប្ដីត្រូវទ្រាំអត់ ។ ខុសម្ដងឆ្គងម្ង៉ៃកុំប្រកាន់ ក្នាញ់គ្នាន់ដោយចិត្តឥតអំណត់ ទោះបីម្ដេចម្ដាត្រូវខាំមាត់ ទប់ចិត្តកាន់កត់ទើបបានសុខ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អពយព» មានន័យដូចម្ដេច ?


អពយព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អវយវ, ខ្មែរប្រើ វ > ព ) អវយវៈ, អង្គ, រូបអង្គ, រូបរាង, សព៌ាង្គ, រាងកាយ, ខ្លួនប្រាណ; ចំណែក; ប៉ែកឬចំណែកតូចធំនៃរូបកាយ ( ច្រើនប្រើក្នុងកាព្យ ) ។
ឧទាហរណ៍៖ ឈឺសព្វអពយពគ្រប់វេលា ឥតមានអ្នកណាជួយកំដរ បានឃើញឯងមកម៉ែត្រេកអរ ទៅដួសបបរមកឲ្យម្ដាយ !

                         ស្រុកកើតទុរ្ភិក្ស នាំគ្នាអព្យពទៅនៅក្នុងព្រៃអាស្រ័យមើមដំឡូងបណ្ដោះអាសន្នទៅសិន។

                        ស. ( អុប-ផៈយ៉ុប ) ប្រើដោយសំដៅសេចក្ដីថា “នាំគ្រួសារឬលើកគ្នាទាំងពួកទាំងក្រុមចេញចោលទីកន្លែងដែលធ្លាប់នៅ ទៅនៅក្នុងទីដទៃ” ក៏មាន; ខ្មែរសម័យបុរាណក៏មានប្រើដោយសំដៅសេចក្ដីដូច្នោះខ្លះដែរ ប៉ុន្តែច្រើនសរសេរជា អព្យព អ. ថ. អប់-ព្យប់ ប្រើជា កិ.
ឧទាហរណ៍៖ ស្រុកកើតទុរ្ភិក្ស នាំគ្នាអព្យពទៅនៅក្នុងព្រៃអាស្រ័យមើមដំឡូងបណ្ដោះអាសន្នទៅសិន ។

                       ដំណើរលើកគ្នាទៅនៅទីដទៃ ការនាំគ្នាពពាក់ពពួនរត់គេចពីភយន្តរាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អពមង្គល» មានន័យដូចម្ដេច ?


អពមង្គល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អវមង្គល < អវ “ចុះ; ទាប; ប្រាសចាក; ឥត; . . .” + មង្គល “សេចក្ដីសុខ, សេចក្ដីចម្រើន, ហេតុដែលជាកំណើតនៃសេចក្ដីសុខ-ចម្រើន; ស្រីសួស្តី”, ខ្មែរប្រើ វ > ព ) សេចក្ដីមិនចម្រើន; ហេតុដែលនាំឲ្យវិនាស, ឲ្យអាប់ឱន ។
ឧទាហរណ៍៖ ហេតុ ឬអំពើណាដែលនាំឲ្យវិនាសបើទុកជាសន្មតឬជឿថាជាមង្គល ក៏គង់នៅជាអពមង្គលតាមធម្មតាដូច្នោះឯង, យើងទាំងអស់គ្នាសុទ្ធតែជាអ្នកត្រូវការដោយមង្គល, ប្រយ័ត្ន ! ក្រែងលោភ័ន្តច្រឡំលើអពមង្គលទៅវិញ ! ។

                     ប្រើជា គុ. ផងក៏បាន “ដែលប្រាសចាកមង្គល, ដែលឃ្វាងផុតពីមង្គល” ។
ឧទាហរណ៍៖ អំពើអពមង្គល; មនុស្សអពមង្គល ( វេវ. អបមង្គល; ព. ផ្ទ. មង្គល ។ ម. ព. អបមង្គល ក្នុងពាក្យ អប និ. ផង ) ។

                     ការធ្លាក់ចុះក្រទ្រព្យសម្បត្តិ គ្រោះថ្នាក់ដែលបណ្តាលឱ្យដល់នូវសេចក្តីវិនាសទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះ ដំណើរខ្វះសេចក្តីសុខចម្រើន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អពពៈ» មានន័យដូចម្ដេច ?


អពពៈ


👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ( បា. អពព ) សំខ្យាចំនួនមួយរយសែនអហហៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អពទ្ធសីមា» មានន័យដូចម្ដេច ?


អពទ្ធសីមា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សីមាដែលសង្ឃមិនបាច់សូត្រចង; មាន ៣ យ៉ាង គឺ ១- គាមសីមា ព្រំដែនស្រុក; ២- ឧទកុក្ខេបសីមា ព្រំដែនដែលសាចទឹកក្នុងទឹកនឹងថ្កល់មិនហូរ; ៣- អព្ភន្តរសីមា ព្រំដែនក្នុងព្រៃសុទ្ធដែលវាស់ប្រវែង ៧ អព្ភន្តរ គឺ ៤៩ ព្យាម ឬ ១៩៦ ហត្ថជុំវិញរៀងខ្លួន ( ព. វិ. ពុ. ) ។ ព. ផ្ទ. ពទ្ធសីមា ( ម. ព. សីមា, អព្ភន្តរ និង ឧទកុក្ខេប ទៀតផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អផ្សុក» មានន័យដូចម្ដេច ?


អផ្សុក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឬប្រើជា គុ. ក៏បានខ្លះ ( បា. អផាសុក ន. “សេចក្ដីមិនសប្បាយ; សេចក្ដីព្រួយចិត្ត” ) មិនសប្បាយចិត្ត, ព្រួយចិត្ត, ខ្វល់ចិត្ត; ធុញទ្រាន់នៅមិនសុខ ។
ឧទាហរណ៍៖ ខ្ញុំចេះតែអផ្សុក; ភិក្ខុអផ្សុកចង់សឹក; កុំលេងច្រើនពេកអផ្សុកណាស់ ! ។ ស. ស. មានជំងឺ, ឈឺ : មានលោកភិក្ខុមួយរូបអផ្សុកធ្ងន់ណាស់ ដាច់ចង្ហាន់ពីរបីថ្ងៃហើយ ។

                       អផ្សុកអប្បសាន្ត ឬ —អប្សាន្ត ( មើលក្នុងពាក្យ អប្បសាន្ត ) ។ ព. កា. ថា
ឧទាហរណ៍៖ អផ្សុកអប្សាន្ត ស៊ីដេកពុំបាន មានតែកង្វល់ រងទុក្ខលំបាក ព្រោះអកុសល ផលកម្មបកផ្ដល់ ឲ្យមានទុក្ខព្រួយ ។ ទុក្ខព្រោះកម្មកាច ឥតនរណាអាច នឹងចូលមកជួយ រំលែកទុក្ខធ្ងន់ ឲ្យអន់រញ្ជួយ មានតែខ្លួនមួយ ទើបជួយខ្លួនបាន ។ ដោយការកុសល ដែលខ្លួនខ្វាយខ្វល់ កាន់សីលធ្វើទាន ចម្រើនភាវនា សទ្ធាជាយាន លុះបាននិព្វាន ទើបមានសុខពិត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អផ្ទាញ» មានន័យដូចម្ដេច ?


អផ្ទាញ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរោគមួយប្រភេទកើតត្រង់បបូរមាត់, បណ្ដាលឲ្យរលាកៗ ស្ដើងបបូរមាត់, កាលណាត្រូវរសជាតិប្រៃឬហឹរ ក៏ក្ដៅផ្សា។
ឧទាហរណ៍៖ កើតអផ្ទាញ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះរោគសិទ្ធលិង្គ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អផ្ទង់» មានន័យដូចម្ដេច ?


អផ្ទង់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរោគមួយប្រភេទកើតត្រង់អង្គជាតបុរស, មុនដំបូង ផ្ដួចឡើងមានខ្ទុះមានគ្រាប់ដូចគ្រាប់មុន តពីនោះមក បណ្ដាលបែកជាដំបៅរទុះៗ . . . , ជារោគរឹងត្អឹងពិបាករក្សាឲ្យសះជា។
ឧទាហរណ៍៖ កើតអផ្ទង់។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះសិទ្ធលិង្គរោគ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អផ្ទក់, កន្លើតចាស់» មានន័យដូចម្ដេច ?


អផ្ទក់, កន្លើតចាស់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគុម្ពព្រឹក្សមួយប្រភេទ កំពស់ ៣-៥ ម ច្រើនជាវល្លិឡើងដើមឈើ មានមែកវែងៗ ធ្លាក់ចុះក្រោម ពណ៌បៃតងដុះក្នុងព្រៃគុម្ពោត និងព្រៃល្បោះក្បែរផ្ទះអ្នកស្រុក នៃប្រទេសកម្ពុជា លាវ វៀតណាម និងកោះ Java ។ ផ្លែប៉ុនម្រាមដៃ មានគន្លាក់ ពេលទុំខ្មែរយើងតែងបេះមកបរិភោគភ្លាមៗ ពីព្រោះ បើទុកយូរ ផ្លែខ្យល់ចូលអាចធ្វើឱ្យចុកពោះ ។ គេស្ងោរមែកផឹក ដើម្បីព្យាបាលជម្ងឺទាស់ ក្រោយពេលសម្រាលកូន ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អផ្ទក់» មានន័យដូចម្ដេច ?


អផ្ទក់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិដើមរឹងមួយប្រភេទផ្លែមានគន្លាក់។
ឧទាហរណ៍៖ គ្រមែលដូចផ្លែអផ្ទក់ ( ព. ព. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អផាសុកភាព» មានន័យដូចម្ដេច ?


អផាសុកភាព


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ការខ្វះ ឬដំណើរមិនមានសេចក្តីសុខស្រួល និងសប្បាយក្នុងការរស់នៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អផាសុក» មានន័យដូចម្ដេច ?


អផាសុក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សេចក្ដីមិនសប្បាយ; សេចក្ដីអផ្សុក; សេចក្ដីព្រួយចិត្ត; ដំណើរមិនស្រួលចិត្ត; ដំណើរមិនសូវបានសុខ, ការប្រដាក់ប្រទុក្ខ ( ដោយហេតុមានជំងឺតម្កាត់ជាដើម )។
ឧទាហរណ៍៖ ព. កា. ថា សព្វថ្ងៃខ្ញុំមានអផាសុក ក្ដីទុក្ខកង្វល់ផ្ដល់ឥតស្រាក ខ្ញុំខំទ្រាំនៅទាំងលំបាក ណាទុក្ខព្រោះចាកចោលញាតិផៅ ។ វេវ. អផាសុ; ព. ផ្ទ. ផាសុក។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលខ្វះ មិនមានសេចក្តីសុខ និងសប្បាយក្នុងការរស់នៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អផាសុ» មានន័យដូចម្ដេច ?


អផាសុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សេចក្ដីមិនសប្បាយ; សេចក្ដីអផ្សុក; ដំណើរព្រួយចិត្ត ។ វេវ. អផាសុក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អផលព្រឹក្ស» មានន័យដូចម្ដេច ?


អផលព្រឹក្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អផល “ដែលឥតផ្លែ” + វ្ឫក្ស “ឈើ”, ខ្មែរប្រើ វ > ព, ឫ > រឹ = ព្រឹក្ស; បា. អផល + រុក្ខ ) ឈើដែលឥតផ្លែ ឬឈើដែលមានផ្កាតែឥតផ្លែ ( ហៅ អផលប្រទានព្រឹក្ស ក៏បាន អ. ថ. អៈផៈល៉័ប-ប្រៈទានៈព្រឹក ) “ឈើដែលមិនផ្ដល់ផ្លែឲ្យ” ( ឈើដែលឥតផ្លែសោះ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អប​អម ដើរ​អម» មានន័យដូចម្ដេច ?


អប​អម ដើរ​អម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាក់​បណ្តោយ​តាម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អប​ស្ទប» មានន័យដូចម្ដេច ?


អប​ស្ទប


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប៉ះ​ប៉ុន​ឲ្យ​ខាង​តែ​បាន​ស្រួល, សម្រួល​ឲ្យ​ខាង​តែ​បាន​កើត​ការ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អប​សក្តិ ឬ –ស័ក្តិ» មានន័យដូចម្ដេច ?


អប​សក្តិ ឬ –ស័ក្តិ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ឥត​ស័ក្តិ (ឥត​អំណាច) ។ ម. ព. អប្ប​សក្ដិ ក្នុង​ពាក្យ អប្ប ផង។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អប​លក្ខណ៍ ឬ –លក្សណ៍» មានន័យដូចម្ដេច ?


អប​លក្ខណ៍ ឬ –លក្សណ៍


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ប្រាស​ចាក​លក្ខណៈ​ល្អ គឺ​ដែល​ឥត​លក្ខណ៍, ហិន​លក្ខណ៍, ខាត​លក្ខណ៍; ឥត​បុណ្យ, សំណាង​អាក្រក់; ឥត​តម្លៃ, ថោក​ទាប។
ឧទាហរណ៍៖ មនុស្ស​អប​លក្ខណ៍; របស់​អប​លក្ខណ៍ (ដើម្បី​ឲ្យ​ងាយ​អាន, សរសេរ​ជា អប​ល័ក្ខណ៍ ឬ –ល័ក្សណ៍ ក៏​បាន)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អប​យស» មានន័យដូចម្ដេច ?


អប​យស


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ប្រាស​ចាក​យស​គឺ​ដែល​ខូច​ឈ្មោះ, ដែល​ឥត​គេ​រាប់, ដែល​អាប់​មុខ :
ឧទាហរណ៍៖ មនុស្ស​អប​យស (សរសេរ​ជា អប​យ័ស ក៏​មាន : មនុស្ស​អប​យ័ស; សម្ដី​អប​យ័ស សំដៅ​សេចក្ដី​ថា “មនុស្ស​ឫក​ទាប, ឫក​ថោក; សម្ដី​ដែល​គួរ​ឲ្យ​គេ​នឹក​អៀន​ខ្មាស​ជួស”)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អប​មាន» មានន័យដូចម្ដេច ?


អប​មាន


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ឥត​គេ​រាប់, អប​យស; មនុស្ស​ឥត​គេ​រាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អប​មង្គល» មានន័យដូចម្ដេច ?


អប​មង្គល


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ប្រាស​ចាក​ឬ​ឃ្វាង​ចាក​មង្គល គឺ​ដែល​ឥត​មង្គល, ឥត​សេចក្ដី​ចម្រើន; ដែល​មិន​សម​ដល់​ភ្នែក​អ្នក​ផង; ដែល​ត្រូវ​ចង្រៃ​រួប​រឹត ។
ឧទាហរណ៍៖ មនុស្ស​អប​មង្គល ។

                      សេចក្ដី​មិន​ចម្រើន; ហេតុ​ដែល​នាំ​ឲ្យ​វិនាស ។
ឧទាហរណ៍៖ ប្រទះ​លើ​អប​មង្គល ។

                      វេវ. អព​មង្គល (ពាក្យ​ទាំង​ពីរ​នេះ​ប្រើ​ជួស​គ្នា បាន ។ ព. ផ្ទ. មង្គល ។ ម. ព. អព​មង្គល ទៀត​ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អប​ភោគ» មានន័យដូចម្ដេច ?


អប​ភោគ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ឥត​ភោគ, ដែល​ខ្សត់​ទ្រព្យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អប​ភាគ ឬ –ភាគ្យ» មានន័យដូចម្ដេច ?


អប​ភាគ ឬ –ភាគ្យ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ឥត​ជោគ, ឥត​បុណ្យ, ឥត​សិរី ។
ឧទាហរណ៍៖ មនុស្ស​អប​ភាគ ។

                     គ្រោះ​កាច ។
ឧទាហរណ៍៖ ប្រទះ​លើ​អប​ភាគ្យ (ម. ព. ភាគ ឬ ភាគ្យ ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អប​ធន» មានន័យដូចម្ដេច ?


អប​ធន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អប​ទ្រព្យ; អ្នក​ទ័ល​ក្រ, អ្នក​កម្សត់, ទុគ៌ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អប​ទ្រព្យ» មានន័យដូចម្ដេច ?


អប​ទ្រព្យ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​វិនាស​ទ្រព្យ​ ឬ​ដែល​ឥត​ទ្រព្យ; ទ្រព្យ​មិន​ល្អ; របស់​ក្លែង (ដូច​យ៉ាង​ប្រាក់​ក្លែង​ជាដើម)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អប​ទេស» មានន័យដូចម្ដេច ?


អប​ទេស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿង​អាង, សំអាង; ហេតុ; ការ​បញ្ចៀស​ឬ​បញ្ចេរ​ឲ្យ​ចៀស​វាង​ចេញ​ឆ្ងាយ ឬ​ក៏​ឲ្យ​ឃ្លាត​ចេញ​ទៅ, ការ​បង្វែង​ឬ​ពង្វាង​មិន​ឲ្យ​ត្រូវ​ត្រង់ ។ ខ្មែរ​ប្រើ​ជា កិ. ក៏​មាន (អ. ថ. អៈប្ទេស ឬ អប់-ប្ទេស) “បញ្ចៀស, បញ្ចេរ​ឲ្យ​ឃ្លាត​ចេញ​ទៅ; បង្វែង; ពង្វាង”
ឧទាហរណ៍៖ អប​ទេស​អុត​មិន​ឲ្យ​ឆ្លង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អប​ទិស» មានន័យដូចម្ដេច ?


អប​ទិស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លះ​ទិស, ទី​ ឬ​ប៉ែក​ជា​ចន្លោះ​នៃ​ទិស (ដូច​យ៉ាង​ប៉ែក​ក្នុង​រវាង​នៃ​ទិស​បូព៌​និង​ទិស​អាគ្នេយ៍​ជាដើម); ការ​ធ្វើ​ឲ្យ​ឃ្លាត​ចេញ; ការ​បណ្តេញ​ចេញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អប​ទាន» មានន័យដូចម្ដេច ?


អប​ទាន


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ធ្វើ​រួច​ស្រេច​ហើយ; ការ​ដែល​សម្រេច​ហើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អប​ច័យ» មានន័យដូចម្ដេច ?


អប​ច័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​មិន​សន្សំ​ទុក, មិន​សំច័យ​ទុក; សេចក្ដី​គោរព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អប​ចិត្ត» មានន័យដូចម្ដេច ?


អប​ចិត្ត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សម្រួល​ចិត្ត​ឲ្យ​អនុលោម​តាម, យក​ចិត្ត; បណ្តោយ​តាម​ចិត្ត​មិន​ទទឹង​ទាស់ ។
ឧទាហរណ៍៖ កុំ​ទទឹង ត្រូវ​អប​ចិត្ត​គាត់​ឲ្យ​តែ​បាន​ស្រួល​សិន​ទៅ !

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អប​គមន៍» មានន័យដូចម្ដេច ?


អប​គមន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដី​ព្រាត់​ប្រាស​គ្នា; ការ​បែក​ចេញ​ពី​គ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អប​គត» មានន័យដូចម្ដេច ?


អប​គត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ទៅ​ឆ្ងាយ​ហើយ; ដែល​ទៅ​បាត់​ហើយ; ដែល​កន្លង​ទៅ​ហើយ; ដែល​ព្រាត់​ប្រាស​គ្នា​ហើយ; ដែល​ស្លាប់​ហើយ; អ្នក​ដែល– (បើ​ស្ត្រី​ជា អប​គតា អ. ថ. –គៈ–) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អប​ក្រម» មានន័យដូចម្ដេច ?


អប​ក្រម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ​ថយ​ចេញ; ការ​រត់​គេច​ចេញ, ដំណើរ​វេះ​ចេញ​ឬ​គេច​វេះ; ការ​លា​ឈប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អប​ការ ឬ អប​ក្រិយា» មានន័យដូចម្ដេច ?


អប​ការ ឬ អប​ក្រិយា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទោស; កំហុស ; អប​ករណ៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អប្សរា» មានន័យដូចម្ដេច ?


អប្សរា


មានន័យថា ដូចគ្នានឹង អច្ឆរា។
ឧទាហរណ៍៖ ស្រីអប្សរា ( ម. ព. អច្ឆរា និង អប្សរ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត