អព្ភាស
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អភ្យាស ) ការបង្វឹកឬបង្ហាត់; ការដាក់ថែមឬបន្ថែម; ការដាក់ផ្ទួន; ការធ្វើឲ្យមាំ, ឲ្យរឹងប៉ឹង ។ ក្នុងវេយ្យាករណ៍បាលីនិងសំស្ក្រឹតហៅអក្សរដែលថែមមួយតួទៀតពីខាងដើមតាមបែបដែលមានកំណត់ឲ្យប្រើ ដើម្បីឲ្យប្លែកពីប្រក្រតី ( ប្រើដាក់ថែមពីខាងដើមបានចំពោះតែអក្សរ សិថិល តាមវគ្គរបស់ខ្លួន; ឯអក្សរក្នុង អវគ្គ មិននិយាយពី សិថិល ទេ, សម្រាប់ភាសាខ្មែរ ប្រើបានតាមគួរដល់ការប្រកប ) , ដូចជា ទេតិ អព្ភាសជា ទទាតិ “(គេ) ឲ្យ” ជាដើម ។ ក្នុងភាសាខ្មែរក៏មានប្រើអព្ភាសច្រើនណាស់, ដូចជា ក្រូសៗ, ខុងៗ, គ្រើមៗ, ឃុកៗ, ច្រែតៗ, ឆតៗ, ត្រុនៗ, ទើមៗ, ទ្រមៗ, ពើមៗ, ភ្លឹមៗ, ភ្លើៗ, វិចៗ, វើកៗ, អព្ភាសជា កក្រូស, កខុង, គគ្រើម, គឃុក, ចច្រែត, ចឆត, តត្រុន, ទទើម, ទទ្រម, ពពើម, ពភ្លឹម, ពភ្លើ, រវិច, រវើក ជាដើម ( អព្ភាសសម្រាប់ភាសាខ្មែរ មានទំនងស្រដៀងគ្នានឹង បុព្វបទ ដែរ ។ ម. ព. បុព្វបទ ក្នុងពាក្យ បុព្វ ផង )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖