Posted on Leave a comment

តើពាក្យ «សមុទាយកម្ម» មានន័យដូចម្ដេច ?

សមុទាយកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការរៀបចាត់ចែងធ្វើជាពួក បន ជាសមុទាយ (ម.ព សមុទាយ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមុទាយ» មានន័យដូចម្ដេច ?

សមុទាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ពួក; ប្រជុំ; ការរួបរួម; សេចក្ដីស្មាន, ការកាត់ប្រមាណ; សង្រ្គាម, កងទ័ព ។ សមុទាយវាចា ឬ –វោហារ ( –យៈ– ) សម្ដីស្មាន; ពាក្យរួបរួម ។

                  ពួក ចំពួក បន មនុស្ស ឬវត្ថុផ្គុំគ្នា ដែលគន់មើលទៅឃើញទាំងអស់តែម្តង សារព័ននៃបុគ្គលដែលមានមតិ ឬប្រយោជន៍ត្រូវគ្នា ឯកភាពនៃសេនាទាហាន ដែលនៅក្រោមបង្គាប់អនុសេនានី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមុទាចារ» មានន័យដូចម្ដេច ?

សមុទាចារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សេចក្ដីតាំងចិត្ត; ហេតុ, ការណ៍; ការស្រែកហៅ; ការពោលអួត ។ សមុទាចារសព្ទ សូរស្រែកហៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមុទយៈ» មានន័យដូចម្ដេច ?

សមុទយៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សមុទយ ) ការតាំងឡើង; ការប្រមូល, រួបរួម; ការទាក់ទងរកគ្នា; មូលហេតុ ។
ឧទាហរណ៍៖ ដំណើរនេះមានអ្វីជាសមុទ័យ? ។

                 ព. ពុ. ហេតុឬកំណើតនៃសេចក្ដីទុក្ខ គឺតណ្ហាដែលជាមូលហេតុបណ្ដាលឲ្យទុក្ខកើតឡើង ។
ឧទាហរណ៍៖ សេចក្ដីទុក្ខគ្រប់យ៉ាងមានតណ្ហាជាសមុទ័យ ។

                 សមុទយសច្ច តណ្ហាជាហេតុនៃសេចក្ដីទុក្ខរាប់ថាជាសច្ចៈមួយ ( ព. ពុ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមុដ្ឋាន» មានន័យដូចម្ដេច ?

សមុដ្ឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ) ការតាំងឡើង, កើតឡើង, បណ្ដាលឡើង; ការក្រោកឡើង; ហេតុ, មូលហេតុ, ដើមហេតុ, កំណើតហេតុ, គោលដើម
ឧទាហរណ៍៖ សមុដ្ឋានរបស់បាណាតិបាត, សមុដ្ឋានជំងឺ, សមុដ្ឋានក្ដី ។

                 កាយសមុដ្ឋាន, វិចី–, មនោ– ឬ ចិត្ត– អំពើដែលកើតអំពីកាយ, វាចា, ចិត្ត ។ រោគសមុដ្ឋាន ទីតាំង ឬកំណើតនៃរោគ ។ រោគសមុដ្ឋានសាស្ត្រ ក្បួនឬតម្រាប្រាប់កំណើតជំងឺផ្សេងៗ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមុជ្ជលាភា ឬ សមុជ្ជលោភាស» មានន័យដូចម្ដេច ?

សមុជ្ជលាភា ឬ សមុជ្ជលោភាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < សមុជ្ជល + អាភា ឬ ឱភាស “ពន្លឺ” ) ពន្លឺព្រោងព្រាយ, ចិញ្ចែងចិញ្ចាច ។ ល

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមុជ្ជលប្បភា ឬ សមុជ្ជលរង្សី» មានន័យដូចម្ដេច ?

សមុជ្ជលប្បភា ឬ សមុជ្ជលរង្សី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រស្មីរុងរឿងខ្លាំង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមុជ្ជល» មានន័យដូចម្ដេច ?

សមុជ្ជល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. សមុជ្ជ្វល ឬ សមុជ្វល ) ដែលរុងរឿងខ្លាំង, ភ្លឺរន្ទាល, ច្រាលឆ្អៅ, សន្ធោសន្ធៅ, ព្រោងព្រាយ; ចិញ្ចែងចិញ្ចាច ។
ឧទាហរណ៍៖ រស្មីសមុជ្ជល, ពន្លឺសមុជ្ជល ។

                សមុជ្ជលប្បភា ឬ សមុជ្ជលរង្សី (–ជៈល័ប-ប៉ៈភា ឬ –ជៈលៈរុ័ង-សី ) រស្មីរុងរឿងខ្លាំង ។ សមុជ្ជលាភា ឬ សមុជ្ជលោភាស ( បា. < សមុជ្ជល + អាភា ឬ ឱភាស “ពន្លឺ” ) ពន្លឺព្រោងព្រាយ, ចិញ្ចែងចិញ្ចាច ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមុច្ឆេទវិរតិ» មានន័យដូចម្ដេច ?

សមុច្ឆេទវិរតិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការវៀរលែងចាកទោសដោយដាច់ខាត ( ការវៀររបស់ព្រះអរហន្ដ ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមុច្ឆេទមរណៈ» មានន័យដូចម្ដេច ?

សមុច្ឆេទមរណៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីស្លាប់ព្រោះអកុសលកម្ម ឬព្រោះរោគមកផ្ដាច់ជីវិត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមុច្ឆេទប្បហាន» មានន័យដូចម្ដេច ?

សមុច្ឆេទប្បហាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឬ –ប្រហាន ការលះកិលេសបានដោយដាច់ខាត ។
ឧទាហរណ៍៖ ព្រះអរហន្ដលះកិលេសដោយសមុច្ឆេទប្បហាន ( ព. ពុ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមុច្ឆេទក្ខ័យ» មានន័យដូចម្ដេច ?

សមុច្ឆេទក្ខ័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឬ –ក្ស័យ ដំណើរអស់អាយុព្រោះអកុសលកម្ម ឬព្រោះរោគមកផ្ដាច់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមុច្ឆេទ» មានន័យដូចម្ដេច ?

សមុច្ឆេទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការកាត់ដាច់ស្រឡះ, ការកាត់ផ្ដាច់, ការផ្ដាច់ផ្ដិល; ការរំលាង; ការកម្ចាត់បង់ ។ សមុច្ឆេទក្ខ័យ ឬ –ក្ស័យ (–ទ័ក–) ដំណើរអស់អាយុព្រោះអកុសលកម្មឬព្រោះរោគមកផ្ដាច់ ។ សមុច្ឆេទប្បហាន ឬ –ប្រហាន (–ទ័ប-ប៉ៈឬប្រៈ–) ការលះកិលេសបានដោយដាច់ខាត
ឧទាហរណ៍៖ ព្រះអរហន្ដលះកិលេសដោយសមុច្ឆេទប្បហាន ( ព. ពុ. ) ។

                  សមុច្ឆេទមរណៈ (–ទៈមៈរៈណៈ ) សេចក្ដីស្លាប់ព្រោះអកុសលកម្មឬព្រោះរោគមកផ្ដាច់ជីវិត ។ សមុច្ឆេទវិរតិ (–ទៈវិរៈតិ ) ការវៀរលែងចាកទោសដោយដាច់ខាត ( ការវៀររបស់ព្រះអរហន្ដ ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមុច្ច័យ» មានន័យដូចម្ដេច ?

សមុច្ច័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សមុច្ចយ ) ការរួបរួម; ការសន្សំ, ការប្រមូលផ្សំ, ការផ្សែផ្សំ; ការកពូន; សមុទាយ; តំណពាក្យ ។ ព. វ. និបាតសព្ទប្រាប់សេចក្ដីរួបរួមជាមួយ, ប្រើពាក្យថា “ផង, ដែរ”
ឧទាហរណ៍៖ នេះផងនុះផង; ហៅសមុច្ចយត្ថនិបាត ឬ សមុច្ចយត្ថវាចកនិបាត ក៏បាន ។

                  ការប្រមូលទុកដាក់នូវវត្ថុផ្សេងៗ ជារបស់មានតម្លៃ វត្ថុដែលប្រមូលទុកតាមមុខ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមុចិតការ» មានន័យដូចម្ដេច ?

សមុចិតការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបញ្ចុះ ដាំចម្រុះ ដូចយ៉ាងគ្រឿងអលង្ការមានទំហូនឹងចិញ្ចៀន ដែលដាំត្បូងពេជ្រជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមុចិត» មានន័យដូចម្ដេច ?

សមុចិត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលល្អូកល្អូន មិនផុលរមាស់ដល់គ្នានឹងគ្នា ដែលចុះសម្រុង មានសម្រស់ ដូចយ៉ាងប្តី និងប្រពន្ធ ឬភួងផ្កាដែលរំលេចពណ៌ស្រស់ល្អ ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមីសង្គត» មានន័យដូចម្ដេច ?

សមីសង្គត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណុចត្រង់ដែលផ្កាយគ្រោះគោចរមកជិតផែនដីបំផុត (ជាគូផ្ទុយនឹងឧទ្ធង្គត)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមីបតា» មានន័យដូចម្ដេច ?

សមីបតា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការគិត​ ប៉ាន់ស្មានដោយប្រហាក់ប្រហែល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមីការសំរូបសើ Gibbs» មានន័យដូចម្ដេច ?

សមីការសំរូបសើ Gibbs

👉ថ្នាក់ពាក្យជា គីមី
មានន័យថា រូបមន្ដសំរាប់ប្រព័ន្ធដែលរួមមានធាតុរំលាយ និងធាតុរលាយ។ ប្រសិនបើធាតុរលាយថយចុះតំណឹងផ្ទៃគឺជាកំហាប់ផ្ទៃលើស ធាតុរលាយ និងប្រសិនបើធាតុរលាយកើនឡើងតំណឹងផ្ទៃកំហាប់នៃធាតុរលាយ នៅលើផ្ទៃនោះនឹងមិនគ្រប់គ្រាន់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមីការភាពអន្ធិល Einstein» មានន័យដូចម្ដេច ?

សមីការភាពអន្ធិល Einstein

👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមីការដែលផ្ដល់ភាពអន្ធិលនៃសូលុយស្យុងកូឡូអ៊ីតជាមាឌភាគល្អិតរលាយចែកនឹងមាឌសរុប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមីការ Gibbs-Poynting» មានន័យដូចម្ដេច ?

សមីការ Gibbs-Poynting

👉ថ្នាក់ពាក្យជា គីមី
មានន័យថា កន្សោមទាកទងផលសំពាធអនុវត្ដសរុប P ដែលអាស្រ័យទៅនឹងសំពាធចំហាយ p នៃវត្ថុរាវ (dp/dP):yT = V1/Va ដែល V1 និង Va ជាមាឌម៉ូលនៃវត្ថុរាវនិងចំហាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមីការ Gibbs-Helmholtz» មានន័យដូចម្ដេច ?

សមីការ Gibbs-Helmholtz

👉ថ្នាក់ពាក្យជា គីមី
មានន័យថា កន្សោមសំរាប់ឥទិ្ធពលសីតុណ្ហភាពដែល អាស្រ័យទៅនឹងថេរលំនឹងប្រតិកម្មគីមី (d ln K°/dT)p =Hº/RT2 ដែល Kº ជាថេរលំនឹង Hº ជាកំដៅស្ដង់ដានៃប្រតិកម្មនៅសីតុណ្ហភាពជាក់លាក់ T និង R ជាថេរឧស្ម័ន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមីការ Gibbs-Duhem» មានន័យដូចម្ដេច ?

សមីការ Gibbs-Duhem

👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមីការមួយដែលព៌ណនាអំពីទំនាក់ទំនងរវាង ប៉ូតង់ស្យែលគីមីនៃសមាសភាពក្នុងល្បាយ r  nidi = 0 i1 ដែល ni ជាចំនួនម៉ូលនៃសារធាតុ i និង i គឺជាប៉ូតង់ស្យែលគីមីនៃ i ។ សមីការ នេះបង្ហាញថាប៉ូតង់ស្យែលគីមីនៃសារធាតុក្នុងល្បាយមិនផា្លស់ប្ដូរដោយឯករាជ្យ ទេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមីការ Flood» មានន័យដូចម្ដេច ?

សមីការ Flood

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ទំនាក់ទំនងប្រើសំរាប់កំណត់សីតុណ្ហភាពវត្ថុរាវក្នុងប្រព័ន្ធ អំបិលរលាយទេ្វធាតុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមីការ Duhem» មានន័យដូចម្ដេច ?

សមីការ Duhem

👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល Gibbs-Duhemequation ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមីការ» មានន័យដូចម្ដេច ?

សមីការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រូបមន្តក្នុងការទាក់ទងរវាងបមាណ ដែលមានបច្ច័យ ដល់គ្នានឹងគ្នា គឺសមីការដែលឱ្យដឹងនូវបមាណខ្លះហើយ ទុកខ្លះឱ្យរក ដោយការគិតលេខ ។

👉ថ្នាក់ពាក្យជា គីមី
មានន័យថា និមិត្ដសញ្ញាដែលតាងអោយបណ្ដូរគីមី.សមីការមួយ ។
ឧទាហរណ៍៖ 2H2 + O2 → 2H2O) បង្ហាញ (១) តើប្រតិករអ្វីដែលបានប្រើ (H2 and O2), (២) តើផលិតផលអី្វដែលបានកើតឡើង ( H2O), (៣) រូបមន្ដត្រឹមត្រូវនៃ ប្រតិករនិងផលិតផលនិមួយៗ ហើយនិង(៤)សមស្របទៅនឹងច្បាប់អភិរក្ស អាតូម(ចំនួនអាតូមប្រតិកម្មស្មើនឹងចំនួនអាតូមផលិតផល)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមីករណ៍» មានន័យដូចម្ដេច ?

សមីករណ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលពាក្យ សមានលក្ខណ៍ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមិន្ធន៍» មានន័យដូចម្ដេច ?

សមិន្ធន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សមិន្ធន < សំ > សម + ឥន្ធន ) គ្រឿងដុត, គ្រឿងឆេះ; ដែលសម្រាប់ដុត, សម្រាប់ឆេះ; ឧស ( បារ. Combustible ) ។ ព. កា. ថា
ឧទាហរណ៍៖ ភ្លើងឆេះព្រោះសមិន្ធន៍ សត្វទាក់ទិនព្រោះតណ្ហា ជាគ្រឿងដុតអាត្មា ឲ្យក្ដៅផ្សាឥតស្រាកស្រាន្ដ ។ ហៅត្រឹមតែ ឥន្ធនៈ ក៏បាន ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. សមិន្ធន < សំ > សម + ឥន្ធន ) គ្រឿងដុត, គ្រឿងឆេះ; ដែលសម្រាប់ដុត, សម្រាប់ឆេះ; ឧស ( បារ. Combustible ) ។ ព. កា. ថា
ឧទាហរណ៍៖ ភ្លើងឆេះព្រោះសមិន្ធន៍ សត្វទាក់ទិនព្រោះតណ្ហា ជាគ្រឿងដុតអាត្មា ឲ្យក្ដៅផ្សាឥតស្រាកស្រាន្ដ ។ ហៅត្រឹមតែ ឥន្ធនៈ ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមិទ្ធីយ» មានន័យដូចម្ដេច ?

សមិទ្ធីយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលអាចឱ្យសម្រេចនូវលទ្ធផលបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមិទ្ធិ» មានន័យដូចម្ដេច ?

សមិទ្ធិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សេចក្ដីសម្រេច; សេចក្ដីកើតការ, ការសម្រេចប្រយោជន៍ដ៏ស្ដុកស្ដម្ភ, សំរឹទ្ធិ, លទ្ធផលដែលសម្រេចបានពិតៗ ដូចជាការកសាងសាលារៀន, ការលើកថ្នល់ ឬលើកទំនប់ទឹកជាប្រយោជន៍សាធារណៈជាដើម ។ សមិទ្ធិការណ៍ ហេតុនៃសេចក្ដីសម្រេច, ដំណើរដែលនាំឲ្យបានសម្រេច, ឲ្យកើតការ ។ សមិទ្ធុបាយ ឬ សមិទ្ធោបាយ ( បា. < សមិទ្ធិ + ឧបាយ ) ឧបាយនៃសេចក្ដីសម្រេច ។ ល ។ ព. កា. ថា
ឧទាហរណ៍៖ កម្ពុជរដ្ឋ ឯករាជ្យ ទៀងទាត់ អព្យាក្រឹតា រដ្ឋរាស្រ្ដនិយម សង្គមសត្យា កាន់ពុទ្ធសាស្នា មានក្ដីសុខស្ងប់ ។ សមិទ្ធិកើត សុទ្ធតែឆើតៗ ពីមួយទៅដប់ ពីដប់ទៅរយ រាប់រយក្រចប់ ចម្រើនគ្រប់សព្វ ដូចផ្សិតត្រូវភ្លៀង ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ការកើតបានជារូបរាង លទ្ធផលដែលសម្រេចបានពិតៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមិទ្ធ» មានន័យដូចម្ដេច ?

សមិទ្ធ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) ដែលសម្រេចឬដែលស្រេចហើយ; ដែលកើតការ ។ ( សំ. ) ដែលបង្កាត់ ឬដុតឲ្យឆេះ ។ សមិទ្ធកម្ម, សមិទ្ធកិច្ច ឬ –ក្រឹត្យ ការ, រវល់ ដែលសម្រេចឬដែលស្រេចហើយ ។ សមិទ្ធផល ផលប្រយោជន៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមិតិដ្ឋាន» មានន័យដូចម្ដេច ?

សមិតិដ្ឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឬ –ស្ថាន ទីសម្រាប់ប្រជុំ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមិតិ» មានន័យដូចម្ដេច ?

សមិតិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការប្រជុំ, ការមកចួបជុំ; ទីប្រជុំ; សង្រ្គាម ( វេវ. សភា; រណៈ, សមរ ) ។ សមិតិដ្ឋាន ឬ –ស្ថាន ទីសម្រាប់ប្រជុំ។ ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមិត» មានន័យដូចម្ដេច ?

សមិត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សមិត៑ ) សង្រ្គាម; ការទង្គុកទង្គិចគ្នា, ការប្រទះប៉ះគ្នា ។ សមិតភូមិ ឬ –ស្ថាន (–តៈភូម ឬ –ត័ស-ស្ថាន ) សមរភូមិ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. សមិត ) . ដែលរួបរួមគ្នា, ដែលផ្សំបញ្ចូលគ្នាហើយ ។ សមិតវត្ថុ (–តៈ– ) វត្ថុដែលដាក់ច្រឡុងជាមួយគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមា្ភវនៈ» មានន័យដូចម្ដេច ?

សមា្ភវនៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សម្ភាពន៍ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមាហិតចិត្ត» មានន័យដូចម្ដេច ?

សមាហិតចិត្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ចិត្តដែលស្លុងស៊ប់មាំក្នុងអារម្មណ៍ល្អ; ចិត្តដែលតាំងនៅស៊ប់ក្នុងសមាធិ ( ព. ពុ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមាហារ» មានន័យដូចម្ដេច ?

សមាហារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពទម្រេតលក់រលីវមួយស្របក់ ក្រោយពេលបរិភោគរួច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមាហរ័ណ» មានន័យដូចម្ដេច ?

សមាហរ័ណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រមូលផ្តុំឱ្យនៅក្រោមកិច្ចចាត់ការតែមួយ នូវឧស្សាហកម្មដែលប្រទាក់រកគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមាស័ទ» មានន័យដូចម្ដេច ?

សមាស័ទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រើជា កិ. < សំ “ជាមួយ”, ំ > ម + អា-សទ៑ > សមាសទ “អង្គុយ” ) ការអង្គុយជាមួយគ្នា; ការខិតចូលទៅជិត; ការចូលទៅរក ។

តើពាក្យ «សមាសភាពអដ្ឋិ» មានន័យដូចម្ដេច ?

សមាសភាពអដ្ឋិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការផ្សំបង្កើតជាឆ្អឹងនៃមនុស្ស និងសត្វដោយធម្មជាតិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមាសភាពចង្រៃភូតគាមអនាម័យ» មានន័យដូចម្ដេច ?

សមាសភាពចង្រៃភូតគាមអនាម័យ

👉ថ្នាក់ពាក្យជា គយ
មានន័យថា សមាសភាពចង្រៃដែលមិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬមាននៅទីកន្លែងកំណត់ណាមួយ តែមិនទាន់មានការរីករាលដាល ហើយត្រូវបាននិងកំពុងមានវិធានការកម្ចាត់ ឬបានធ្វើការកម្ចាត់ជាស្ថាពរហើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមាសភាពចង្រៃបង្កគ្រោះថ្នាក់» មានន័យដូចម្ដេច ?

សមាសភាពចង្រៃបង្កគ្រោះថ្នាក់

👉ថ្នាក់ពាក្យជា គយ
មានន័យថា សមាសភាពចង្រៃដែលបណ្តាល ឬអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់សេដ្ឋកិច្ចធ្ងន់ធ្ងរ ឬបំផ្លាញធ្ងន់ធ្ងរដល់ធនធានរុក្ខជាតិ និងបរិស្ថាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមាសភាពចង្រៃ» មានន័យដូចម្ដេច ?

សមាសភាពចង្រៃ

👉ថ្នាក់ពាក្យជា គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. គ្រប់សត្វ និងរុក្ខជាតិ ទោះជាងាប់ ឬរស់ក៏ដោយឱ្យតែក្នុងដំណាក់កាលលូតលាស់ណាមួយ វាអាចបង្កគ្រោះថ្នាក់ ឬបំផ្លាញដំណាំ។ សមាសភាពចង្រៃទាំងនោះរាប់បញ្ចូលសត្វល្អិត ចៃ កណ្តុរ ខ្យង បក្សី សរីរៈ ដែលបង្កជំងឺដល់ដំណាំ និងស្មៅចង្រៃ។ ២. គ្រប់សត្វ និងរុក្ខជាតិ ទោះជាងាប់ ឬនៅរស់ក៏ដោយ ឱ្យតែក្នុងដំណាក់កាលលូតលាស់ណាមួយវាអាចបង្កគ្រោះថ្នាក់ ឬប៉ារ៉ាស៊ីត ឬបំផ្លាញដំណាំ។សមាសភាពចង្រៃទាំងនោះ រាប់បញ្ចូលនូវសត្វល្អិត ចៃ កណ្តុរ ខ្យង បក្សី សរីរៈ ដែលបង្កជំងឺដល់ដំណាំ និងស្មៅចង្រៃ។ា

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមាសភាព» មានន័យដូចម្ដេច ?

សមាសភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនៃការរួបរួមចូលជាមួយគ្នា, ដំណើររួមចូលជាមួយគ្នា
ឧទាហរណ៍៖ សមាសភាពនៃគណៈរដ្ឋមន្រ្តី, សមាសភាពរបស់គណៈកម្មការ ។ ល ។

                  ការប្រមូលផ្សំបង្កើតជានេះជានោះ បុគ្គល ឬតួវត្ថុជាគ្រឿងផ្សំបង្កើតឡើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមាសភាគ» មានន័យដូចម្ដេច ?

សមាសភាគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុជាគ្រឿងផ្សំបង្កើត ដូចជាអុក្ស៊ីហ្សែន និងអីុដ្រូហ្សែន ជាសមាសភាគនៃធាតុទឹក ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមាសពល» មានន័យដូចម្ដេច ?

សមាសពល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្លាំង ឬល្បឿននៃយន្តដែលបង្កើតឡើងដោយការផ្សំគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមាសធាតុអេទីលិច» មានន័យដូចម្ដេច ?

សមាសធាតុអេទីលិច

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ពាក្យទូទៅសំរាប់សមាសធាតុអេទីល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សមាសធាតុអាស៊ីគ្លិច» មានន័យដូចម្ដេច ?

សមាសធាតុអាស៊ីគ្លិច

👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមាសធាតុគីមីដែលមានទំរង់ម៉ូលេគុលជាខ្សែបើកច្រើនជាងទំរង់ជាវង់។ ឧទាហរណ៍ ស៊េរីអាល់កាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត