Posted on Leave a comment

តើពាក្យ «អដ្ឋបាន» មានន័យដូចម្ដេច ?


អដ្ឋបាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ទឹក ៨ ប្រភេទ ដែលបព្វជិតពុទ្ធសាសនិកគួរឆាន់ក្នុងវេលាវិកាលបាន គឺទឹកដែលធ្វើដោយផ្លែស្វាយ, —ដោយផ្លែព្រីង, —ដោយផ្លែចេកមានគ្រាប់, —ដោយផ្លែចេកឥតគ្រាប់, —ដោយផ្លែស្រគំ, —ដោយផ្លែច័ន, —ដោយមើមឬឫសនៃជលជាតិមានក្រឳឈូកជាដើម, —ដោយផ្លែមាក់ប្រាង ។ មាន ៨ ប្រភេទដទៃទៀតគឺ ទឹកដែលធ្វើដោយផ្លែសង្ឃ័រ, —ដោយផ្លែពុទ្រាតូច, —ដោយផ្លែពុទ្រាធំ, —ដោយទឹកដោះគោរាវ, —ដោយប្រេងល្ងជាដើម, —ដោយទឹកដោះស្រស់, —ដោយទឹកបបរ, —ដោយរសជាតិនៃវត្ថុស្រស់ពួកខ្លះមានបន្លែជាដើម ( សម្រាប់បព្វជិតមានជំងឺ ) ។ ហៅចំពោះឈ្មោះមួយៗ ឬហៅត្រឹមតែ ទឹកបាន ប៉ុណ្ណេះក៏បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply