Posted on Leave a comment

តើពាក្យ «អញ្ញវាទកម្ម» មានន័យដូចម្ដេច ?


អញ្ញវាទកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សម្ដីពោលគេចកែផ្សេងទីទៃពីការណ៍ពិត គឺបើគេសួរពីរឿងអ្វីមួយខ្លួនក៏បែរជាឆ្លើយឬនិយាយបន្លែបន្លប់ពីរឿងឬពីហេតុដទៃទៅវិញ
ឧទាហរណ៍៖ អ្នកជាប់ចោទឬអ្នកធ្វើជាសាក្សីគេ ត្រូវឆ្លើយឬត្រូវនិយាយតាមការណ៍ពិត មិនត្រូវធ្វើអញ្ញវាទកម្មឡើយ ទើបរាប់ថាជាមនុស្សកាន់សុចរិតពិតត្រង់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply