អគោចរ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ទីដែលមិនគួរទៅ; ទីដែលបព្វជិតពុំគួរទៅ : លំនៅពេស្យា, លំនៅស្ត្រីមេម៉ាយ, លំនៅស្ត្រីចាស់ក្រមុំ, លំនៅភិក្ខុនី, លំនៅបណ្ឌក, ទីប្រជុំផឹកសុរា ឬ រោងលក់សុរា ទាំង ៦ កន្លែងនេះជាអគោចរ, បព្វជិតពុទ្ធសាសនិកពុំគួរទៅឡើយ ( ព. ពុ. ) ។ ព. ផ្ទ. គោចរ ។ អគោចរដ្ឋាន ឬ អគោចរភូមិ ( —ចៈរ៉ៈ— ) ឋានឬភូមិជាអគោចរ; ដោយបរិយាយ, តាមតែទីណាៗក៏ដោយ ដែលយល់ថាពុំគួរត្រាច់ចរទៅ ក៏សុទ្ធតែជា អគោចរដ្ឋាន ទាំងអស់ ( ព. កា. ) : អគោចរដ្ឋាន គួរតែខានកុំត្រាច់ចរ ព្រោះក្រែងកើតវឹកវរ ដល់ថ្នាក់មរណ៍ក៏សឹងមាន ។ ព. ផ្ទ. គោចរដ្ឋាន។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖