ឡេវ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដុំតូចមូលក្រាស់ឬមូលសំប៉ែត មានរន្ធឬក៏ក្រវិល សម្រាប់ដាក់ភ្ជាប់នឹងអាវជាដើម ។
ឧទាហរណ៍៖ ឡេវអាវ ឡេវខ្យង ឡេវចាន ឡេវមាស ឡេវប្រាក់ ពាក់អាវចំហឡេវ ឡេវក្ឌុមចីពរ ឬ ឡេវក្ឌុមសង្ឃាដី។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. លេវ អ. ថ. ល៉េវ “ថយថោក, ឥតតម្លៃ; មិនល្អ” )ដែលឥតឋានន្តរ, ឥតបណ្ដាស័ក្ដិ គឺដែលមិនទាន់មានងារការជាអ្វីនៅឡើយ ។
ឧទាហរណ៍៖ ពួកឡេវ ( ច្រើនហៅចំពោះតែអ្នកធ្វើរាជការក្នុងព្រះរាជសម្នាក់ ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖