Posted on Leave a comment

តើពាក្យ «ឡុកឡាក់» មានន័យដូចម្ដេច ?


ឡុកឡាក់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (យ.) (“រង្កៀក”) រង្កៀក​ឲ្យ​ផ្អៀង​ចុះ​ផ្អៀង​ឡើង​រឿយ​ៗ។
ឧទាហរណ៍៖ កប៉ាល់​កឿង​នាំ​គ្នា​ឡុកឡាក់​ឲ្យ​របូត​ពី​កន្លែង​ដែល​ជាប់ ។

                      (ព. ប្រ.) ធ្វើ​អុកឡុក​វឹកវរ ធ្វើ​យុកយាក់​ឲ្យ​ជ្រួល​ច្របល់ ។
ឧទាហរណ៍៖ វា​នាំ​គ្នា​មក​ធ្វើ​ឡុកឡាក់​ពេញ​ផ្ទះ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ល្បែង​ស៊ី​សង​មួយ​ប្រភេទ​មាន​គ្រាប់ ៣ សណ្ឋាន​បួន​ជ្រុង​ស្មើ​ភាគ មាន​ភ្នែក​ដូច​មេ​អាប៉ោង អ្នក​ដែល​ជា​មេ​ដាក់​គ្រាប់​ទាំង​បី​ក្នុង​ចាន​មាន​គម្រប ហើយ​ចាប់​អង្រង់ អ្នក​ចាក់​ត្រូវ​ចាក់​លើ​ផ្ទាំង សំពត់​ឬ​ផ្ទាំង​ក្រដាស មាន​រូប​ដោយ​ស្មាន​តាម​ស្ម័គ្រ​ចិត្ត។
ឧទាហរណ៍៖ ឡុកឡាក់​ជា​ល្បែង​របស់​យួន​ចិន (ម. ព. ឡុកឡាក់ ១ កិ. ផង) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា (ព. ប្រ.) ធ្វើ​អុកឡុក​វឹកវរ ធ្វើ​យុកយាក់​ឲ្យ​ជ្រួល​ច្របល់ ។
ឧទាហរណ៍៖ វា​នាំ​គ្នា​មក​ធ្វើ​ឡុកឡាក់​ពេញ​ផ្ទះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply