ឡាយ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (រ. ស.) ចុះព្រះបរមនាមឬចុះព្រះនាម (ស៊ីញេ) ។
ឧទាហរណ៍៖ ព្រះករុណាជាម្ចាស់ជីវិត ទ្រង់ឡាយលើចុតហ្មាយ ដែលបណ្តារាស្រ្តក្រាបបង្គំទូលសូម… ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រះបរមនាម ឬព្រះនាម ដែលក្សត្រិយ៍ទ្រង់ចុះដោយព្រះហស្ដព្រះអង្គ ។
ឧទាហរណ៍៖ ធ្វើចុតហ្មាយក្រាបបង្គំទូលសូមឡាយ ។
ច្រើនប្រើពាក្យ ឡាយព្រះហស្ដ, ឡាយព្រះហស្ដលេខា ( ម. ព. ហត្ថ និង ហស្ដ ផង; គួរកុំច្រឡំសរសេរឡាយព្រះហស្ថ ឬ ឡាយព្រះហស្ថលេខា ( ព្រោះ បា. ហត្ថ, សំ. ហស្ដ ) ។ដែល
សាច់ឆ្នួតៗ វែងៗ : ពកធ្នង់មានឡាយ ( បើឈើស្រឡៅហៅ អង្កាញ់ ថា : ស្រឡៅអង្កាញ់ ) ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា មានព័ណ៌ឆ្នូតៗ វែងៗ
ឧទាហរណ៍៖ ឈើសាច់ឡាយ ។
រយាល ដែលចេះតែឃ្លាតៗ វេលា
ឧទាហរណ៍៖ ចេះតែឡាយៗទៅមិនបានទៅមករកគ្នា (ប្រើជា ហ្លាយ ក៏បាន) ។
👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រយាល ដែលចេះតែឃ្លាតៗ វេលា
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖