ហោះ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទៅឯអាកាស អណ្តែតទៅឯអាកាស: ។
ឧទាហរណ៍៖ ទេវតាហោះ យក្សហោះ ។ ព. ប្រ. ទៅមកភ្លែតចុះភ្លែតឡើង ឬប៉ើចចុះប៉ើចឡើង : ក្នុងមួយថ្ងៃៗគ្មាននៅផ្ទះទេចេះតែហោះចុះហោះឡើងពីនេះទៅនុះពីនុ៎ះទៅឯណោះ !
ហោះធ្យាន ទៅតាមផ្លូវអាកាសដោយអំណាចធ្យាន ឬដោយឫទ្ធិនៃធ្យាន (ម. ព. ធ្យាន ផង) ។ ហោះហើរ ហោះលឿនភ្លែតដូចបក្សីហើរ ។គោមហោះ គោមធ្វើដោយក្រដាសស្តើងរាងធំច្រឡោបាតជិត មាត់ច្រហ លឿនទៅឯអាកាសដោយកម្លាំងផ្សែងបំប៉ោងឡើងច្រានឲ្យអណ្តែតទៅ ។ យន្តហោះ យន្តមានមនុស្សជិះអណ្តែតលឿនទៅតាមអាកាស (អាកាសយាន) ។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖