ហើរ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទៅឯអាកាសដោយកម្លាំងស្លាបជក់ខ្យល់ ។
ឧទាហរណ៍៖ សត្វហើរព្រាត។
រសាត់ឡើងដោយកម្លាំងខ្យល់ ។
ឧទាហរណ៍៖ ស្លឹកឈើហើរ។
ឡើងទៅឯអាកាសដោយជក់ខ្យល់ ។
ឧទាហរណ៍៖ ខ្លែងហើរ។
ខ្ចរខ្ចាយទៅ។
ឧទាហរណ៍៖ សម្តីហើរតាមខ្យល់ សម្តីខ្ចរខ្ចាយវែងឆ្ងាយទៅ ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលលូតវែងខ្ពស់ឡើង (ចំពោះតែទំពាំង) ។
ឧទាហរណ៍៖ ទំពាំងហើរ។
ហោះហើរ (ម. ព. ហោះ) ។
(ព. ប្រ.) ដែលថយខ្សោយព័ណ៌ សៅសម្បុរព្រោះត្រូវកម្តៅថ្ងៃជាដើម
ឧទាហរណ៍៖ សំពត់ហើរព័ណ៌ ។
ពាក្យសាមញ្ញនិយាយក្លាយមកពី ហឹរ (ម. ព. នេះ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖