Posted on Leave a comment

តើពាក្យ «ហូត» មានន័យដូចម្ដេច ?


ហូត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទាញ​ដក​យក​ឲ្យ​របូត​ចេញ​ពី​ក្នុង​ទី​ដែល​ធូរ។
ឧទាហរណ៍៖ ហូត​ដាវ​ចេញ​ពី​ស្រោម ហូត​ឆ្អឹង​ត្រី​ស្ងោរ ។ ហូត​ងារ ដក​ងារ ។ ហូត​ពន្ធ យក​ពន្ធ​ទំនិញ​ដោយ​គិត​តាម​តម្លៃ​ដើម​ និង​ចំនួន​របស់ :គយ​ហូត​ពន្ធ​ក្នុង​មួយ​រយ​យក​បី (ដូច​យ៉ាង​ត្រី​ឆ្អើរ​ថ្លៃ​ដើម​១​ចង្កាក់ ១០ រៀល​ក្នុង ១០០ ចង្កាក់​គយ​ហូត​យក​តែ ៣ ចង្កាក់ គឺ​យក​ពន្ធ ៣០ រៀល) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ល្បែង​ស៊ី​សង​មួយ​ប្រភេទ​លេង​ដោយ​អ្នក​ដែល​ជា​មេ​ចាប់​កាស​ឬ​សេន​ចេញ​ឲ្យ​ទ្រេល,… ការ​ស៊ី​សង​មាន​ទំនង​ស្រដៀង​នឹង​ធួ ។
ឧទាហរណ៍៖ ពួក​ក្មេង​លេង​ហូត (សព្វ​ថ្ងៃ​នេះ​គ្មាន​ទេ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ទាញ​ដក​យក​ឲ្យ​របូត​ចេញ​បាន ។
ឧទាហរណ៍៖ ថត​ហូត ថត​តុ​ជាដើម​ដែល​ទាញ​ហូត​ចេញ​បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply