ហុច
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់កាន់អ្វីៗដោយដៃតែម្ខាងប្រយោល ។
ឧទាហរណ៍៖ ហុចបារីឲ្យ។
លូកដៃឬជើងម្ខាងប្រយោលទៅរក ។
ឧទាហរណ៍៖ ហុចដៃ ហុចជើង។
ព. ប្រ. បោះសម្តីទៅរក ។
ឧទាហរណ៍៖ ហុចសម្តីឲ្យដឹងចិត្ត។
ប្រគល់ខ្លួនឬសម្តែងខ្លួនប្រើប្រាស់តាមត្រូវការ ។
ឧទាហរណ៍៖ ហុចខ្លួនឲ្យប្រើ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានលំនាំឬដំណើរ សណ្ឋានដូចជាហុច។
ឧទាហរណ៍៖ មនុស្សជើងហុច មនុស្សមានជើងពិការដើរទៅមានលំនាំដូចជាហុចៗភ្លឹងៗ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖