ហឹរ
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានរសផ្សាក្តៅឆួល (ដូចយ៉ាងរសម្ទេសខ្មាំង ម្រេច)
ឧទាហរណ៍៖ រសហឹរ សម្លហឹរ (និយាយក្លាយជា ហើរ ក៏មាន ប៉ុន្តែមិនដែលសរសេរទេ ដូចជា ខ្នុរ ឆ្នាំកុរ សម្បុរ ដែលនិយាយក្លាយជា ខ្នោរ ឆ្នាំកោរ សម្បោរ នោះដែរ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត