ស្លែងដងដឹង
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមួយប្រភេទ ដើមតូចស្លឹករង្វើលៗ ផ្កាក្រហម មានមើម មានរសជាតិពុល។
ឈ្មោះវល្លិទន់មួយប្រភេទ ប្រវែង ៣-៦ ម ដុះលើដីវាលមានថ្លៃ នៅប្រទេសអាស៊ី និងអាហ្រិ្វកផ្នែកក្តៅ។ គេនិយមដាំស្លែងដងដឹង ជាលំអដោយមិនមានផ្កាធំៗ ពណ៌ក្រហមលាយលឿង។ មើមមានជាតិពុល។ តែគេអាចចម្រាញ់ជាតិមើមយ៉ាងតិចបំផុតមកធ្វើថ្នាំលើកម្លាំង។ ពួកអាក្រក់ខ្លះ យកមើមទុកបំពុលគេ ឬឱ្យរលូតកូន។ តាមធម្មតា មើមស្លែងដងដឹង គេប្រើសម្រាប់សម្លាប់ចៃ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖