ស្រាយ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យរលា, ឲ្យរសាយ ។
ឧទាហរណ៍៖ ស្រាយចំណង។
ប្រែចេញពីភាសាមួយជាភាសាមួយ; ពន្យល់សេចក្តីដែលកំបាំងឲ្យច្បាស់លាស់; ថ្លែងសេចក្តីកំបាំងប្រាប់ ។
ឧទាហរណ៍៖ ស្រាយសេចក្តី, ស្រាយអាថ៌កំបាំងប្រាប់ ។
ស្រាយគំនុំ រំសាយគំនុំ ។ ប្រែស្រាយ ប្រែប្រាប់ពន្យល់ ។ ល ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប៉ែកសាច់ឈើដែលឱបពីក្រៅខ្លឹម។
ឧទាហរណ៍៖ ខ្លឹមជាប់ស្រាយ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនមែនជាខ្លឹមឬដែលឥតខ្លឹម។
ឧទាហរណ៍៖ សាច់ស្រាយ, ឈើស្រាយ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖