សេកសោម
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៥១ ស.ម។ ឈ្មោលៈ ទ្រូវពណ៌បៃតង ចំពុះធំពណ៌ក្រហម មានដៅពណ៌ក្រហមមួយដុំធំលើស្លាបផ្នែកស្មា មានចំកំកខ្មៅ និងក្រហម។ ញីៈ មាឌតូចជាងឈ្មោល គ្មានចំកំកទេ ។ ទីជំរកៈ ក្នុងព្រៃរបោះចំរុះ និងដំណុះព្រៃក្មេង។ ជីវសាស្រ្តៈ ធ្វើសំបុកនៅក្នុងរន្ធឈើធំៗ និងមានការគំរាមកំហែកដោយសារការចាប់យកមកចិញ្ចឹម ជាប្រភេទដែលមានតំលៃថ្លៃជាងគេ ដោយវាចេះនិយាយភាសាមនុស្សបាន។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង ពិសេសភូមិភាគខាងជើងនៃប្រទេស។ រដូវបន្តពូជៈ ចាប់ពីខែ កម្ភៈ ដល់ មេសា។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖