Posted on Leave a comment

តើពាក្យ «អតីត» មានន័យដូចម្ដេច ?


អតីត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលកន្លងទៅហើយ, ដែលហួសទៅហើយ; ដែលមានពីក្នុងកាលព្រេងនាយ; ដែលស្លាប់ហើយ : រឿងអតីត ។ ប្រើជា ន. ក៏បានខ្លះ : ក្នុងអតីត, ពីអតីត, ដឹងអតីតអនាគត ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃត្រូវអានថា អៈតីតៈ ដូចជា អតីតកាល កាលដែលកន្លងទៅហើយ ។ កាលប្រាប់ដំណើរដែលកន្លងទៅហើយ, ដែលរួចហើយ ( ខ្មែរប្រើពាក្យ ហើយ ពីខាងចុង ឬប្រើពាក្យបាន ពីខាងដើមជាគ្រឿងសម្គាល់ ) : ទៅហើយ, ឲ្យហើយ, បានឲ្យ, បានឲ្យហើយ ( ព. វ. ) ។ អតីតជន ជនដែលស្លាប់បាត់ទៅហើយ ។ អតីតជាតិ ឬ —ភព ជាតិមុន ឬភពមុន ។ អតីតនិទាន ឬ —វត្ថុ និទានឬរឿងដែលកន្លងទៅហើយ ។ អតីតភាព ភាពនៃអ្វីៗដែលចាស់, ដែលកន្លងទៅហើយ ។ អតីតមន្ត្រី មន្ត្រីចាស់ ( មន្ត្រីដែលឈប់លែងធ្វើរាជការហើយ ) ។ អតីតសម័យ សម័យពីដើម, អតីតកាល ។ អតីតរដ្ឋមន្ត្រី ( អៈដិត— ) រដ្ឋមន្ត្រីចាស់ ( រដ្ឋមន្ត្រីដែលឈប់លែងធ្វើរាជការហើយ ) ។ អតីតហេតុ ហេតុដែលកន្លងទៅហើយ, ហេតុពីមុន។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply