អតិរេក
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ ឬអ្វីៗដែលសល់ផល ដែលលើសពីសេចក្តីត្រូវការ។
អ្វីដែលលើសពីការកំណត់ ភាពច្រើនក្រៃ ភាពពិសេស ចំនួនបន្ថែម…។ ក្នុងន័យសេដ្ឋកិច្ច<<អតិរេក>>ប្រើសំដៅដល់ភាពលើសនៃចំនួន។
ឧទាហរណ៍៖ បន្ទាប់ពីបានដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរួចមក រាជរដ្ឋាភិបាលសម្រេចបានជាមូលដ្ឋាននូវ<<ភាពជឿទុកចិត្តនៃថវិកា>>តាមរយៈការបង្កើនចំណូល និងការធ្វើវិចារណកម្មចំណាយ ជាពិសេសបង្កើនបាននូវអតិរេកនៃថវិកាជាតិដែលអនុញ្ញាតឱ្យបង្កើនទុនវិនិយោគសាធារណៈលើហេដ្ឋារចនាសម្ព័ន្ធសង្គមសេដ្ឋកិច្ចក្នុងគោលដៅពង្រឹង និងពង្រីកសេវាសាធារណៈ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ច្រើនក្រៃ, ច្រើនលើស; ដែលលើសពីកំណត់, ដែលហួសពីចំនួន, ពិសេស; ហ៊ឹកហ៊ាក់, អធិកអធម ។
ឧទាហរណ៍៖ របស់អតិរេក របស់លើសពីកំណត់; របស់ពិសេស; ប្រាក់អតិរេក ប្រាក់រង្វាន់ពិសេសដែលត្រូវថែមឲ្យ ។ ខ្មែរប្រើពាក្យនេះជា កិ. ក៏មាន, សំដៅសេចក្ដីថា “តោងទាមយក, ជ្រៀតបៀតយក; ទាមចំណែក” : ខ្ញុំមិនអតិរេកក្នុងរឿងនេះទេ ។
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈតិរ៉េកៈ, ដូចជា អតិរេកចីវរ ចីវរដែលលើសពីចំនួនប្រើប្រាស់តាមពុទ្ធានុញ្ញាត ( ព. វិ. ពុ. ) : ភិក្ខុត្រូវវិកប្បអតិរេកចីវរទុកនឹងភិក្ខុផងគ្នា ( ម. ព. វិកប្ប ផង )។ អតិរេកភណ្ឌ របស់លើសពីចំនួន; ភណ្ឌៈពិសេស ។ អតិរេកលាភ លាភដោយឡែក គឺលាភដែលកើតមានខុសពីប្រក្រតីដែលធ្លាប់តែបាន ។ អតិរេកហិរញ្ញ ឬ —ហិរណ្យ ( —រ៉ាញ់ ឬ —រ៉ាន់) ប្រាក់បន្ថែម ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖