Posted on Leave a comment

តើពាក្យ «អគុណ» មានន័យដូចម្ដេច ?


អគុណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សភាពមិនមែនជាគុណ ( ទោស ) ។ ព. កា. ថា : រីជនពាលស៊ុន ពុំស្គាល់អគុណ ថាគួរចៀសវាង ចេះតែប្រព្រឹត្ត តាមចិត្តពុំរាង ជីកគាស់រំលាង រំលើងឫសគល់ ។ ទោះប្រាជ្ញប្រាយប្រាប់ នៅតែពុំស្ដាប់ ងងឹតងងល់ ងងើលចចើង ឡើងចាងឥតយល់ ធម៌ព្រះទសពល ស្រោចស្រង់ពុំរូច ។ អគុណកថា ឬ —វាទ ( —នៈ— ) សម្តីដែលជាទោស ។ អគុណភាព ( —នៈភាប ) ភាវៈឬដំណើរជាទោស។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply