អគាធ
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលពុំអាចស្ទង់បាន, ដែលមានជម្រៅខ្លាំងស្ទង់ពុំដល់, ជ្រៅ ។ អគាធការណ៍ ហេតុឬដំណើរដែលជ្រាលជ្រៅពុំអាចស្ទង់បាន ។ អគាធចិត្ត ចិត្តដែលពិបាកស្ទង់; អ្នកដែលមានគំនិតជ្រៅគេពិបាកស្ទង់ ។ អគាធដ្ឋាន ឬ —ស្ថាន ទីឬហេតុដែលពុំអាចស្ទង់បាន។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត