ហិត
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា. ហិត”ស្រូបខ្យល់វែងៗ, ហឺត” ) ដាក់ច្រមុះជិតស្រូបឬស្រងយ៉ាងស្រាលឲ្យដឹងក្លិន
ឧទាហរណ៍៖ ហិតផ្កា ហិតក្លិន ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ផលប្រយោជន៍, ប្រយោជន៍ដ៏ល្អ; សេចក្ដីសុខក្សេមក្សាន្ត; ការទំនុកបម្រុងឬផ្ចុងផ្ដើម; សំឡាញ់ភ្ងា;…។ ហិតករ ឬ—ការកៈ;—ការី, —ក្រឹត អ្នកធ្វើផលប្រយោជន៍ឲ្យ, អ្នកទំនុកបម្រុងឬផ្ចុងផ្ដើម ( បើស្ត្រីជា ហិតការិកា, —ការិនី )។ ហិតពាក្យ ឬ-វាចា សម្ដីមានផលប្រយោជន៍ ។ ហិតមិត្រ មិត្រអ្នកផ្ចុងផ្ដើមផលប្រយោជន៍ឲ្យ ។ ហិតវាទិន ឬ—វាទី អ្នកដែលពេញចិត្តនិយាយតែអំពីការមានផលប្រយោជន៍ ( បើស្ត្រីជា ហិតវាទិនី ) ។ ហិតានុពន្ធិន ដែលទាក់ទងដោយផលប្រយោជន៍, ដែលនាំឲ្យមានផលប្រយោជន៍ ឬឲ្យមានសេចក្ដីសុខក្សេមក្សាន្ត ។ ហិតានុហិតប្រយោជន៍ ផលប្រយោជន៍តូចធំឬតិចច្រើន ។ ហិតេសី ( បា. <ហិត+ឯសី”អ្នកស្វែង, អ្នកត្រូវការ”; សំ. ហិតៃឞិន៑ < ហិត + ឯឞិន៑ ) អ្នកស្វែងរកឬអ្នកត្រូវការផលប្រយោជន៍ ( បើស្ត្រីជា ហិតេសិនី ) ។ ល ។
👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ឃាយី
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖