ហាល
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យស្ងួតដោយអំណាចកម្ដៅថ្ងៃឬដោយអំណាចខ្យល់ ។
ឧទាហរណ៍៖ ហាលសំពត់ទទឹក។ ហាលខ្យល់ នៅក្នុងទីមានខ្យល់, នៅក្នុងទីកណ្ដាលវាលមានខ្យល់បក់ខ្លាំង ។ ហាលងៀត ( ម. ព. ងៀត ) ។ ហាលថ្ងៃ នៅក្នុងទីមានកម្ដៅថ្ងៃ : ឈរហាលថ្ងៃ ។ ហាលភ្លៀង នៅក្នុងភ្លៀង, ទ្រាំឲ្យទទឹកភ្លៀង : ឈរហាលភ្លៀង, ធ្វើការហាលភ្លៀង។ ហាលមុខ ចេញមុខក្នុងទីប្រជុំកណ្ដាលវាលឬក្នុងទីវាលមានប្រជុំជន :ឈរហាលមុខ ។ ហាលអាកាស យកខ្យល់អាកាស, សំដិលខ្លួនក្នុងទីមានអាកាសល្អ ដើម្បីឲ្យស្រួលខ្លួន ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖