ហាម
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រាម ឃាត់ ។
ឧទាហរណ៍៖ ហាមមិនឲ្យចូល ហាមពួកក្មេងមិនឲ្យមាត់ ។ ហាមឃាត់ ឃាត់យ៉ាងតឹងតែង ។ ហាមប្រាម ប្រាមប្រាប់ឬប្រាប់ប្រាម; ឃាត់ដោយមានបម្រាម ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រឹម ( ចំពោះតែវត្ថុរឹងដែលមានកម្រាស់តិច )
ឧទាហរណ៍៖ ហាមថាស, ហាមតុ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត