ហានិភ័យ
👉ថ្នាក់ពាក្យជា មូលដ្ឋាន, ទ្រព្យសម្បត្តិរដ្ឋ, គយ, លទ្ធកម្មសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ភាពដែលអាចកើតមាននូវផលវិបាក ការធ្វើទុក្ខទោស ឬការបាត់បង់ដែលបានរំពឹងទុក (ស្លាប់ របួស ទ្រព្យសម្បត្តិ ជីវភាព សកម្មភាពសេដ្ឋកិច្ចត្រូវបានរំខាន ឬបរិស្ថានត្រូវបានខូចខាត) ដែលបណ្ដាលមកពីអន្តរកម្មរវាងមុខសញ្ញាគ្រោះថ្នាក់ធម្មជាតិ ឬមនុស្សទៅនឹងភាពងាយរងគ្រោះ។ ២. គ្រោះថ្នាក់ដែលបណ្ដាលមកពីសារពាង្គកាយកែច្នៃរស់មកលើបរិស្ថានជីវៈចម្រុះ សង្គម វប្បធម៌ និងសេដ្ឋកិច្ច។ ៣. ព្រឹត្តិការណ៍ ឬសកម្មភាពដែលអាចកើតមានឡើង និងធ្វើឱ្យមានផលប៉ះពាល់ដល់ការសម្រេចនៃគោលបំណង។ ៤. សក្តានុពលនៃព្រឹត្តិការណ៍ ឬសកម្មភាព (រួមទាំងដំណើរគ្មានសកម្មភាព) ដែលនឹងអាចបណ្តាលឱ្យមានលទ្ធផលមិនដូចការប៉ងប្រាថ្នា ដូចជាផលប៉ះពាល់អវិជ្ជមានទៅលើការសម្រេចគោលបំណងធុរកិច្ច ឬកំហុសឆ្គងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ៥. ភាពកើតឡើងនូវព្រឹត្តិការណ៍ដែលប៉ះពាល់ដល់ការសម្រេចនូវគោលបំណង។ ហានិភ័យត្រូវបានវាស់វែងជាផលប៉ះពាល់ និងលទ្ធភាពដែលអាចកើតឡើង។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖