Posted on Leave a comment

តើពាក្យ «ហាត់» មានន័យដូចម្ដេច ?


ហាត់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យជំនាញ, រៀនឲ្យស្ទាត់, ហ្វឹក
ឧទាហរណ៍៖ ហាត់សរសេរ, ហាត់គុន, ហាត់ភ្លេង។ ហាត់ប្រាណ ហាត់ខ្លួនឲ្យថ្នឹក, បង្វឹកខ្លួន; ហាត់ឲ្យយឺតសរសៃក្នុងខ្លួនជាដើម : ល្បែងហាត់ប្រាណ ល្បែងដែលនាំឲ្យយឺតសរសៃ, ឲ្យស្រួលខ្លួន, ឲ្យមានកម្លាំងច្រើន,ឲ្យថ្នឹកក្នុងការលើកទម្ងន់ជាដើម; ល្បែងបុរាណយ៉ាងដូច ទាញព្រ័ត្រ, ចោលឈូង, លោតអន្ទាក់, ទាត់សី ជាដើម; ល្បែងសម័យឥឡូវដូចយ៉ាងហាត់ពត់ខ្លួន, ទាត់បាល់, វាយកូនគ្លី, ហាត់លោតតោង ជាដើម ។

                      វិជ្ជាហាត់ប្រាណ វិជា្ជមានបែបបទផ្សេងៗឲ្យហាត់ប្រាណ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply