Posted on Leave a comment

តើពាក្យ «ហសិត» មានន័យដូចម្ដេច ?


ហសិត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. បា. ) សើច, សើចហើយ; រីករាយ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំណើច; សេចក្ដីរីករាយ ។ ហសិតភាព ភាវៈសើច; ការសើចសប្បាយ; ការរីករាយ។ ហសិតុប្បាទចិត្ត ( ហៈសិ-តុប-ប៉ាទៈចិត; បា. < ហសិត + ឧប្បាទ “កើត,កើតឡើង” + ចិត្ត ) ចិត្តដែលនាំឲ្យកើតសំណើច, ឲ្យញញឹម ឬឲ្យកើតសេចក្ដីរីករាយ (ព. អ. ) ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​គួរ​ឲ្យ​សើច; ដែល​គួរ​ឲ្យ​រីករាយ។
ឧទាហរណ៍៖ ល្បែង​ហសិត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply