Posted on Leave a comment

តើពាក្យ «ស្នេហា» មានន័យដូចម្ដេច ?


ស្នេហា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ស្នេហ; បា. សិនេហ ឬជា ស្នេហ ដូច សំ. ដែរ ) សេចក្តីស្រឡាញ់ស្និទ្ធ, សេចក្តីស្រឡាញ់ជាប់ចិត្ត ស្អិតដូចជ័រ។
ឧទាហរណ៍៖ ដោយស្នេហា, មានស្នេហា, ព្រោះស្នេហា, ពេញស្នេហា ព. ពុ. ថា : ស្នេហាសុទ្ធតែកើតមានឯងៗ ព្រោះជាស្វ័យប្រវត្តិឥតចាំបាច់រៀនទេ សត្វលោករមែងចេះឯងដឹងឯងតាមធម្មតាស្រេចស្រាប់ពីកំណើតព្រោះសាធារណសត្វមានអវិជ្ជា, តណ្ហា, កម្ម ជាដើមជាប្រភព សូម្បីសុខុមសត្វតូចតាចក៏មានស្នេហាដែរ ដោយឥតបាច់រៀនពីគ្រូណាឡើយ… ( ម. ព. ស្នេហ៍ កិ. និង ស្នេហ៍ ន. ទៀតផង )។

                     ( ច្រើនប្រើក្នុងកាព្យ )

ឧទាហរណ៍៖ ហៃមាសស្នេហា ក្រែងបានផ្ដាំថា ឲ្យខ្ញុំចូលមក ពុំមែនទេឬ កែវថ្លៃពន្លក ខ្ញុំបានជាមក- ហើយឲ្យទៅណា? . . . ។ ប្រលោមលោកស្នេហា ( មើលក្នុងពាក្យ ប្រលោមលោក )។ល។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ស្នេហ; បា. សិនេហ ឬជា ស្នេហ ដូច សំ. ដែរ ) សេចក្តីស្រឡាញ់ស្និទ្ធ, សេចក្តីស្រឡាញ់ជាប់ចិត្ត ស្អិតដូចជ័រ។
ឧទាហរណ៍៖ ដោយស្នេហា, មានស្នេហា, ព្រោះស្នេហា, ពេញស្នេហា ព. ពុ. ថា : ស្នេហាសុទ្ធតែកើតមានឯងៗ ព្រោះជាស្វ័យប្រវត្តិឥតចាំបាច់រៀនទេ សត្វលោករមែងចេះឯងដឹងឯងតាមធម្មតាស្រេចស្រាប់ពីកំណើតព្រោះសាធារណសត្វមានអវិជ្ជា, តណ្ហា, កម្ម ជាដើមជាប្រភព សូម្បីសុខុមសត្វតូចតាចក៏មានស្នេហាដែរ ដោយឥតបាច់រៀនពីគ្រូណាឡើយ… ( ម. ព. ស្នេហ៍ កិ. និង ស្នេហ៍ ន. ទៀតផង )។

                     ( ច្រើនប្រើក្នុងកាព្យ )
ឧទាហរណ៍៖ ហៃមាសស្នេហា ក្រែងបានផ្ដាំថា ឲ្យខ្ញុំចូលមក ពុំមែនទេឬ កែវថ្លៃពន្លក ខ្ញុំបានជាមក- ហើយឲ្យទៅណា? . . . ។ ប្រលោមលោកស្នេហា ( មើលក្នុងពាក្យ ប្រលោមលោក ) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply