ជាវាក្យសព្ទ ដែលត្រូវបានប្រើប្រាស់សម្រាប់កំណត់ទម្រង់ពិសេសនៃការផ្ដល់ការអនុគ្រោះដោយផ្តល់ជាឥណទានពន្ធ ឬបន្ធូរបន្ថយពន្ធក្រោមបរិបទនៃការយកពន្ធត្រួតគ្នានៅក្នុងសន្ធិសញ្ញាពន្ធរវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍។
ឧ. : ប្រទេសមួយអនុញ្ញាតឱ្យមានការលើកទឹកចិត្តផ្នែក ពន្ធដារដើម្បីធ្វើការទាក់ទាញវិនិយោគទុនបរទេស និងសហគ្រាសដែលជាអ្នកជាប់ពន្ធនិវាសជននៃប្រទេសមួយទៀតដែលមានសន្ធិសញ្ញាពន្ធចូលជាធរមាន។ ប្រទេសមួយទៀតអាចផ្តល់ឱ្យនូវឥណទាន លើសពីពន្ធជាក់ស្តែងដែលបានបង់នៅក្នុងប្រទេសដែលជាប្រភពចំណូល។
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖