Posted on Leave a comment

អ្នកជាប់ពន្ធនិវាសនជន = Resident Taxpayer (សទ្ទានុក្រមពន្ធដារ)

-នៅក្នុងបរិបទនៃពន្ធដារកម្ពុជា ចំពោះរូបវន្តបុគ្គល អ្នកជាប់ពន្ធនិវាសនជន សំដៅដល់រូបវន្តបុគ្គលណាម្នាក់ដែលមានលក្ខណវិនិច្ឆ័យចាប់ពីមួយឡើងទៅក្នុងចំណោមលក្ខណវិនិច្ឆ័យទាំងបីដូចខាងក្រោម៖
ក. រូបវន្តបុគ្គលមាននិវាសនដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាកម្មសិទ្ធិ ឬជួល ឬភតិសន្យា ផ្ទះអគារ បន្ទប់ជួល អន្តេវាសិកដ្ឋាន។ល។ ដែលអាចប្រើប្រាសបាន ហើយដែលរូបវន្តបុគ្គលនោះតែងតែស្នាក់នៅ ឬកាន់កាប់
ខ. រូបវន្តបុគ្គលមានកន្លែងស្នាក់នៅជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរូបភាពជាក់ស្តែង នៃការស្នាក់នៅ ដោយផ្អែកទៅលើកត្តានានា ដូចជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់រូបវន្តបុគ្គល រយៈពេល ស្នាក់នៅ ចរិតនៃការស្នាក់នៅ ទីកន្លែងដែលគ្រួសាររបស់រូបវន្តបុគ្គលនោះស្នាក់នៅ គណនីធនាគាររបស់ រូបវន្តបុគ្គល ទីកន្លែងដែលរូបវន្តបុគ្គលធ្វើសកម្មភាព សង្គមជាសំខាន់
គ. រូបវន្តបុគ្គលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា លើសពី១៨២ ថ្ងៃក្នុងមួយលើក ឬច្រើនលើកក្នុងរយៈពេល១២ខែណាមួយដែលបានបញ្ចប់ក្នុងឆ្នាំជាប់ពន្ធចរន្ត។ ក្នុងការកំណត់ចំនួនថ្ងៃស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា វត្តមានក្នុងចំណែកណាមួយ នៃថ្ងៃត្រូវរាប់ថាជា១ថ្ងៃពេញ។
-ចំពោះនីតិបុគ្គល/ក្រុមហ៊ុនសហកម្មសិទ្ធិ អ្នកជាប់ពន្ធនិវាសនជន សំដៅដល់អង្គភាពដែលត្រូវបានបង្កើត ឬ ត្រូវបានគ្រប់គ្រង ឬដែលមានទីកន្លែងប្រកបអាជីវកម្មជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

Leave a Reply