នៅក្នុងបរិបទនៃពន្ធដារ បុគ្គលទាក់ទិន សំដៅដល់សមាជិក ណាម្នាក់ក្នុងរង្វង់ញាតិអ្នកជាប់ពន្ធសហគ្រាសដែលគ្រប់គ្រង ដោយអ្នកជាប់ពន្ធ ឬសហគ្រាសត្រូវបានអ្នកជាប់ពន្ធគ្រប់គ្រង ឬក៏សហគ្រាសនោះនិងអ្នកជាប់ពន្ធស្ថិតនៅក្រោមការគ្រប់គ្រងរួម។ ពាក្យ “គ្រប់គ្រង” មានន័យថា មាន កម្មសិទ្ធិចាប់ពី២០% ឡើងទៅលើតម្លៃនៃភាគកម្មនៅ ក្នុងដើមទុនផ្ទាល់របស់សហគ្រាស ឬសិទ្ធិបោះឆ្នោតក្នុងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន។ ដើម្បីកំណត់ទំហំនៃការគ្រប់គ្រងរបស់អ្នកជាប់ពន្ធរូបវន្តបុគ្គលណាម្នាក់ត្រូវគិតបញ្ចូលទាំងអស់នូវកម្មសិទ្ធិលើភាគកម្មនៅក្នុងដើមទុនផ្ទាល់របស់រូបវន្តបុគ្គលនោះ និងកម្មសិទ្ធិផ្ទាល់ ឬប្រយោលរបស់សហព័ទ្ធអ្នកជាប់ពន្ធ។
បុគ្គលទាក់ទិន = Related Person (សទ្ទានុក្រមពន្ធដារ)
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖