Posted on Leave a comment

បន្ទុកភស្តុតាង = Onus of Proof (សទ្ទានុក្រមពន្ធដារ)

-វាក្យសព្ទនេះ សំដៅដល់បន្ទុក និងការទទួលខុសត្រូវក្នុងការបញ្ជាក់បង្ហាញភស្តុតាងករណីចោទប្រកាន់ ឬក្នុងស្ថានភាពអ្វីមួយ។
-គោលការណ៍ដែលបានអនុម័តយ៉ាងទូលំទូលាយនៅក្នុងច្បាប់ពន្ធ ដែលជាឧទាហរណ៍ គឺអ្នកជាប់ពន្ធជាអ្នកមានការទទួលខុសត្រូវលើការបញ្ជាក់បង្ហាញភស្តុតាងឱ្យបានជាក់ច្បាស់អំពីមូលដ្ឋានក្នុងការប្រកាសចំណូលជាប់ពន្ធ ឬប្រតិបត្តិការណាមួយ។
-នៅក្នុងបរិបទពន្ធដារកម្ពុជា នៅពេលដែលអ្នកជាប់ពន្ធមិនបានរក្សាទុកឯកសារគ្រប់គ្រាន់ ឬក៏មិនបានផ្តល់ព័ត៌មានគ្រប់គ្រាន់ រដ្ឋបាលសារពើពន្ធមានសិទ្ធិកំណត់ពន្ធលើ អ្នកជាប់ពន្ធ ដោយផ្អែកលើមូលដ្ឋាននៃព័ត៌មាន ឬភស្ដុតាងជាក់លាក់ ដែលរដ្ឋបាលសារពើពន្ធមាន។ បន្ទុកភស្តុតាងដើម្បីបញ្ជាក់ថា ប្រាក់ពន្ធដែលរដ្ឋបាលសារពើពន្ធកំណត់មិនត្រឹមត្រូវគឺស្ថិតនៅលើអ្នកជាប់ពន្ធ។

Leave a Reply