Posted on Leave a comment

បច្ចុប្បន្នភាពព័ត៌មាន = Information Update (សទ្ទានុក្រមពន្ធដារ)

នៅក្នុងបរិបទនៃពន្ធដារកម្ពុជា ការធ្វើបច្ចុប្បន្នភាពព័ត៌មាន សំដៅដល់កាតព្វកិច្ចក្នុងការជូនដំណឹងស្ដីពីការផ្លាស់ប្តូរ ឬកែសម្រួលព័ត៌មាន/ទិន្នន័យជាក់លាក់ណាមួយ ជាអាទិ៍មាន៖ អាសយដ្ឋាន ទ្រង់ទ្រាយ នាមករណ៍ កម្មវត្ថុអាជីវកម្ម ឬសកម្មភាពអាជីវកម្ម ការផ្ទេរ ការផ្លាស់ប្តូរម្ចាស់ភាគហ៊ុន សមាសភាពអ្នកគ្រប់គ្រងសហគ្រាស ឬសាខា ការបញ្ឈប់ អាជីវកម្ម អ្នកទទួលបន្ទុកកិច្ចការពន្ធដារ ព័ត៌មានគណនីធនាគារ និងព័ត៌មានទំនាក់ទំនងលេខទូរស័ព្ទ សារ អេឡិចត្រូនិក និងរួមទាំងការធ្វើបច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធ ដើម្បីទទួលបានលេខអត្តសញ្ញាណកម្មសារពើពន្ធ ទម្រង់បច្ចុប្បន្នដែលផ្ដើមដោយអក្សរ L001-, K00_-, B00_-, និង E00_- ជាដើម។

Leave a Reply