Posted on Leave a comment

ឥណទានពន្ធបរទេស = Foreign Tax Credit (សទ្ទានុក្រមពន្ធដារ)

-សម្រាប់កម្មវត្ថុនៃពន្ធលើប្រាក់ចំណូល វាក្យសព្ទនេះ សំដៅដល់ករណីអ្នកជាប់ពន្ធនិវាសនជន ដែលបានទទួលប្រាក់ចំណូលប្រភពបរទេស និងបានបង់ពន្ធតាមច្បាប់ពន្ធដារបរទេស និងត្រូវបានទទួលនូវឥណទានពន្ធសម្រាប់កាត់កងពីប្រាក់ពន្ធលើប្រាក់ចំណូល ដែលត្រូវបង់នៅព្រះរាជាណាចក្រកម្ពុជា ប៉ុន្ដែលុះណាតែមានការបង្ហាញឯកសារបញ្ជាក់ពីការបង់ពន្ធនៅបរទេសនោះ។
-គឺជាឥណទានពន្ធដែលត្រូវបានអនុញ្ញាត ដើម្បីបន្ធូរបន្ថយការយកពន្ធត្រួតគ្នាជាអន្តរជាតិ។ ប្រាក់ចំណូលដែលបានបង់ពន្ធនៅបរទេសរួច ហើយប្រាក់ពន្ធដែលបានបង់នៅបរទេសនោះអាចត្រូវបានអនុញ្ញាតឱ្យកាត់កងជាឥណទាន ដើម្បីកាត់បន្ថយប្រាក់ពន្ធដែលត្រូវបង់នៅក្នុងស្រុក។ ជា គោលការណ៍ ប្រាក់ចំណូលប្រភពបរទេសនិងក្នុងស្រុករបស់និវាសនជនណាមួយ អាចនឹងត្រូវយកមកបូកបញ្ចូលគ្នា ដើម្បីគណនាពន្ធតាមបទប្បញ្ញត្តិពន្ធក្នុងស្រុក ប៉ុន្តែឥណទានពន្ធដែលបានអនុញ្ញាត ត្រូវបានកម្រិតមិនឱ្យលើសចំនួនប្រាក់ពន្ធត្រូវបង់ក្នុងស្រុកដោយមិនអនុញ្ញាតឱ្យធ្វើការយោងទៅមុខបើទោះបីជាប្រាក់ពន្ធដែលបង់នៅបរទេសមានចំនួនច្រើនជាង។

Leave a Reply