Posted on Leave a comment

បញ្ជាទិញ និងការទាញយកទំនិញ ឌីជីថល ដែលមានសិទ្ធិអ្នកនិពន្ធតាម ប្រព័ន្ធអេទ្បិចត្រូនិកសម្រាប់ប្រើប្រាស់ ក្នុងគោលដៅពាណិជ្ជកម្ម = Electronic Ordering and Downloading of Digital Products for the Purposes of Commercial Exploitation of the Copyright (សទ្ទានុក្រមពន្ធដារ)

សំដៅដល់អតិថិជនជ្រើសរើសកម្មវិធីកុំព្យូទ័រ (សូហ្វវែរ -Software) ក្នុងបញ្ជីមុខទំនិញតាមប្រព័ន្ធអ៊ីនធឺណិត ឬផលិតផលឌីជីថលផ្សេងៗទៀត និងបញ្ជាទិញទំនិញទាំងនោះដោយផ្ទាល់តាមប្រព័ន្ធអេឡិចត្រូនិកពីអ្នកផ្គត់ផ្គង់ ហើយទំនិញឌីជីថលនោះត្រូវបានទាញយកដាក់ចូលក្នុង Hard Disk របស់អតិថិជន ឬបញ្ជូនតាមមធ្យោបាយផ្សេងទៀត។ ជាទូទៅ អតិថិជនមិនត្រូវបានតម្រូវឱ្យមាន ការគិតថ្លៃដាច់ដោយឡែកទៀតទេសម្រាប់ការប្រើប្រាស់បញ្ជីមុខទំនិញតាមប្រព័ន្ធអ៊ីនធឺណិត។ អតិថិជនទទួល បានសិទ្ធិប្រើប្រាស់សិទ្ធិចម្លងទំនិញឌីជីថលក្នុងគោលដៅនៃការធ្វើពាណិជ្ជកម្ម។
ឧ. អ្នកបោះពុម្ពសៀវភៅទទួលបានសិទ្ធិប្រើប្រាស់រូបភាពសម្រាប់យកទៅបោះពុម្ភលើក្របសៀវភៅ។

Leave a Reply