Posted on Leave a comment

ប្រទានកម្មចាប់ពីលើកទី២ = Donation From The Second Time (សទ្ទានុក្រមពន្ធដារ)

នៅក្នុងបរិបទនៃពន្ធប្រថាប់ត្រា ប្រទានកម្មចាប់ពីលើកទី២ សំដៅដល់ការផ្ទេរអចលនទ្រព្យណាមួយចាប់ពីលើកទី២តទៅ ពីមនុស្សនៅរស់ទៅឱ្យសាច់ញាតិដោយមិនយកថ្លៃ ដែលការផ្ទេរលើកទី១កន្លងមកធ្លាប់បានទទួលការលើកលែងពន្ធប្រថាប់ត្រាម្ដងរួចហើយ។ ការផ្ទេរចាប់ពីលើកទី២ តទៅនេះត្រូវទទួលបានការអនុគ្រោះពន្ធប្រថាប់ត្រា ដោយត្រូវបានអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំនួន ១០០ ០០០ ០០០ (មួយរយលាន) រៀល។ សាច់ញាតិទាំងនោះរួមមាន រវាងឳពុក-ម្តាយបង្កើត និងកូនបង្កើត រវាងប្តីនិងប្រពន្ធ រវាងយាយ-តាបង្កើត និងចៅបង្កើត ពីឳពុកម្តាយបង្កើតទៅឱ្យកូនបង្កើត និងកូនប្រសារ ដែលជាសហព័ទ្ធរបស់កូនបង្កើតនោះ ដើម្បីជាទ្រព្យសម្បត្តិរួមក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ពីយាយ-តាទៅឱ្យចៅបង្កើត និងចៅប្រសារ ដែលជាសហព័ទ្ធរបស់ចៅបង្កើតនោះ ដើម្បីជាទ្រព្យសម្បត្តិរួមក្នុងអំឡុងពេលអាពាហ៍ពិពាហ៍។

Leave a Reply