Posted on Leave a comment

អ្នកផលិតតាមកិច្ចសន្យា = Contract Manufacturer (សទ្ទានុក្រមពន្ធដារ)

គឺជាអ្នកផលិត ឬសហគ្រាសភាគីទី៣ ដែលផ្តល់សេវាស៊ីឈ្នួលផលិតនូវផលិតផល ឬចំណែកផ្សំនៃផលិតផលតាមកិច្ចសន្យាជាមួយសហគ្រាសផលិត។ ការផលិតតាមកិច្ចសន្យានេះ គឺជាទម្រង់នៃការជួលភាគីខាងក្រៅឱ្យជួយផលិតនូវផលិតផល ឬចំណែកផ្សំនៃផលិតផលរបស់សហគ្រាសផលិត។ តាមរយៈនេះ សហគ្រាសមួយតម្រូវឱ្យអ្នកផលិតតាមកិច្ចសន្យាដោយផ្តល់គំរូរចនា ឬផលិតផល និងដាក់សំណើតម្លៃផលិតដោយផ្អែកទៅលើកត្តាប្រែប្រួលមួយចំនួនដូចជាដំណើរការផលិត កម្លាំងពលកម្ម ឧបករណ៍ ឬថ្លៃដើម។ល។ ភាគច្រើន អ្នកផលិតស្ថិតក្នុងតំបន់យុត្តាធិការ ដែលមានតម្លៃទាប ដែលមានអាជ្ញាប័ណ្ណប្រើប្រាស់ទ្រព្យសម្បត្តិអរូបីដែលបង្កើតឡើងដោយក្រុមហ៊ុនមេរបស់ខ្លួន។ អ្នកផលិតប្រើប្រាស់ទ្រព្យសម្បត្តិអរូបី ដើម្បីផលិតទ្រព្យសម្បត្តិរូបី ដែលត្រូវបានលក់បន្តទៅឱ្យក្រុមហ៊ុនមេដើម្បីចែកចាយដល់អតិថិជនចុងក្រោយ។

Leave a Reply