Posted on Leave a comment

តើពាក្យ «សមុច្ឆេទ» មានន័យដូចម្ដេច ?


សមុច្ឆេទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការកាត់ដាច់ស្រឡះ, ការកាត់ផ្ដាច់, ការផ្ដាច់ផ្ដិល; ការរំលាង; ការកម្ចាត់បង់ ។ សមុច្ឆេទក្ខ័យ ឬ –ក្ស័យ (–ទ័ក–) ដំណើរអស់អាយុព្រោះអកុសលកម្មឬព្រោះរោគមកផ្ដាច់ ។ សមុច្ឆេទប្បហាន ឬ –ប្រហាន (–ទ័ប-ប៉ៈឬប្រៈ–) ការលះកិលេសបានដោយដាច់ខាត
ឧទាហរណ៍៖ ព្រះអរហន្ដលះកិលេសដោយសមុច្ឆេទប្បហាន ( ព. ពុ. ) ។

                  សមុច្ឆេទមរណៈ (–ទៈមៈរៈណៈ ) សេចក្ដីស្លាប់ព្រោះអកុសលកម្មឬព្រោះរោគមកផ្ដាច់ជីវិត ។ សមុច្ឆេទវិរតិ (–ទៈវិរៈតិ ) ការវៀរលែងចាកទោសដោយដាច់ខាត ( ការវៀររបស់ព្រះអរហន្ដ ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមុច្ច័យ» មានន័យដូចម្ដេច ?


សមុច្ច័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សមុច្ចយ ) ការរួបរួម; ការសន្សំ, ការប្រមូលផ្សំ, ការផ្សែផ្សំ; ការកពូន; សមុទាយ; តំណពាក្យ ។ ព. វ. និបាតសព្ទប្រាប់សេចក្ដីរួបរួមជាមួយ, ប្រើពាក្យថា “ផង, ដែរ”
ឧទាហរណ៍៖ នេះផងនុះផង; ហៅសមុច្ចយត្ថនិបាត ឬ សមុច្ចយត្ថវាចកនិបាត ក៏បាន ។

                  ការប្រមូលទុកដាក់នូវវត្ថុផ្សេងៗ ជារបស់មានតម្លៃ វត្ថុដែលប្រមូលទុកតាមមុខ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមុចិតការ» មានន័យដូចម្ដេច ?


សមុចិតការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបញ្ចុះ ដាំចម្រុះ ដូចយ៉ាងគ្រឿងអលង្ការមានទំហូនឹងចិញ្ចៀន ដែលដាំត្បូងពេជ្រជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមុចិត» មានន័យដូចម្ដេច ?


សមុចិត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលល្អូកល្អូន មិនផុលរមាស់ដល់គ្នានឹងគ្នា ដែលចុះសម្រុង មានសម្រស់ ដូចយ៉ាងប្តី និងប្រពន្ធ ឬភួងផ្កាដែលរំលេចពណ៌ស្រស់ល្អ ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមីសង្គត» មានន័យដូចម្ដេច ?


សមីសង្គត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណុចត្រង់ដែលផ្កាយគ្រោះគោចរមកជិតផែនដីបំផុត (ជាគូផ្ទុយនឹងឧទ្ធង្គត)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមីបតា» មានន័យដូចម្ដេច ?


សមីបតា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការគិត​ ប៉ាន់ស្មានដោយប្រហាក់ប្រហែល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមីការសំរូបសើ Gibbs» មានន័យដូចម្ដេច ?


សមីការសំរូបសើ Gibbs


👉ថ្នាក់ពាក្យជា គីមី
មានន័យថា រូបមន្ដសំរាប់ប្រព័ន្ធដែលរួមមានធាតុរំលាយ និងធាតុរលាយ។ ប្រសិនបើធាតុរលាយថយចុះតំណឹងផ្ទៃគឺជាកំហាប់ផ្ទៃលើស ធាតុរលាយ និងប្រសិនបើធាតុរលាយកើនឡើងតំណឹងផ្ទៃកំហាប់នៃធាតុរលាយ នៅលើផ្ទៃនោះនឹងមិនគ្រប់គ្រាន់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមីការភាពអន្ធិល Einstein» មានន័យដូចម្ដេច ?


សមីការភាពអន្ធិល Einstein


👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមីការដែលផ្ដល់ភាពអន្ធិលនៃសូលុយស្យុងកូឡូអ៊ីតជាមាឌភាគល្អិតរលាយចែកនឹងមាឌសរុប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមីការ Gibbs-Poynting» មានន័យដូចម្ដេច ?


សមីការ Gibbs-Poynting


👉ថ្នាក់ពាក្យជា គីមី
មានន័យថា កន្សោមទាកទងផលសំពាធអនុវត្ដសរុប P ដែលអាស្រ័យទៅនឹងសំពាធចំហាយ p នៃវត្ថុរាវ (dp/dP):yT = V1/Va ដែល V1 និង Va ជាមាឌម៉ូលនៃវត្ថុរាវនិងចំហាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមីការ Gibbs-Helmholtz» មានន័យដូចម្ដេច ?


សមីការ Gibbs-Helmholtz


👉ថ្នាក់ពាក្យជា គីមី
មានន័យថា កន្សោមសំរាប់ឥទិ្ធពលសីតុណ្ហភាពដែល អាស្រ័យទៅនឹងថេរលំនឹងប្រតិកម្មគីមី (d ln K°/dT)p =Hº/RT2 ដែល Kº ជាថេរលំនឹង Hº ជាកំដៅស្ដង់ដានៃប្រតិកម្មនៅសីតុណ្ហភាពជាក់លាក់ T និង R ជាថេរឧស្ម័ន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមីការ Gibbs-Duhem» មានន័យដូចម្ដេច ?


សមីការ Gibbs-Duhem


👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមីការមួយដែលព៌ណនាអំពីទំនាក់ទំនងរវាង ប៉ូតង់ស្យែលគីមីនៃសមាសភាពក្នុងល្បាយ r  nidi = 0 i1 ដែល ni ជាចំនួនម៉ូលនៃសារធាតុ i និង i គឺជាប៉ូតង់ស្យែលគីមីនៃ i ។ សមីការ នេះបង្ហាញថាប៉ូតង់ស្យែលគីមីនៃសារធាតុក្នុងល្បាយមិនផា្លស់ប្ដូរដោយឯករាជ្យ ទេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមីការ Flood» មានន័យដូចម្ដេច ?


សមីការ Flood


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ទំនាក់ទំនងប្រើសំរាប់កំណត់សីតុណ្ហភាពវត្ថុរាវក្នុងប្រព័ន្ធ អំបិលរលាយទេ្វធាតុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមីការ» មានន័យដូចម្ដេច ?


សមីការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រូបមន្តក្នុងការទាក់ទងរវាងបមាណ ដែលមានបច្ច័យ ដល់គ្នានឹងគ្នា គឺសមីការដែលឱ្យដឹងនូវបមាណខ្លះហើយ ទុកខ្លះឱ្យរក ដោយការគិតលេខ ។

👉ថ្នាក់ពាក្យជា គីមី
មានន័យថា និមិត្ដសញ្ញាដែលតាងអោយបណ្ដូរគីមី.សមីការមួយ ។
ឧទាហរណ៍៖ 2H2 + O2 → 2H2O) បង្ហាញ (១) តើប្រតិករអ្វីដែលបានប្រើ (H2 and O2), (២) តើផលិតផលអី្វដែលបានកើតឡើង ( H2O), (៣) រូបមន្ដត្រឹមត្រូវនៃ ប្រតិករនិងផលិតផលនិមួយៗ ហើយនិង(៤)សមស្របទៅនឹងច្បាប់អភិរក្ស អាតូម(ចំនួនអាតូមប្រតិកម្មស្មើនឹងចំនួនអាតូមផលិតផល)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមិន្ធន៍» មានន័យដូចម្ដេច ?


សមិន្ធន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សមិន្ធន < សំ > សម + ឥន្ធន ) គ្រឿងដុត, គ្រឿងឆេះ; ដែលសម្រាប់ដុត, សម្រាប់ឆេះ; ឧស ( បារ. Combustible ) ។ ព. កា. ថា
ឧទាហរណ៍៖ ភ្លើងឆេះព្រោះសមិន្ធន៍ សត្វទាក់ទិនព្រោះតណ្ហា ជាគ្រឿងដុតអាត្មា ឲ្យក្ដៅផ្សាឥតស្រាកស្រាន្ដ ។ ហៅត្រឹមតែ ឥន្ធនៈ ក៏បាន ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. សមិន្ធន < សំ > សម + ឥន្ធន ) គ្រឿងដុត, គ្រឿងឆេះ; ដែលសម្រាប់ដុត, សម្រាប់ឆេះ; ឧស ( បារ. Combustible ) ។ ព. កា. ថា
ឧទាហរណ៍៖ ភ្លើងឆេះព្រោះសមិន្ធន៍ សត្វទាក់ទិនព្រោះតណ្ហា ជាគ្រឿងដុតអាត្មា ឲ្យក្ដៅផ្សាឥតស្រាកស្រាន្ដ ។ ហៅត្រឹមតែ ឥន្ធនៈ ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមិទ្ធីយ» មានន័យដូចម្ដេច ?


សមិទ្ធីយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលអាចឱ្យសម្រេចនូវលទ្ធផលបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមិទ្ធិ» មានន័យដូចម្ដេច ?


សមិទ្ធិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សេចក្ដីសម្រេច; សេចក្ដីកើតការ, ការសម្រេចប្រយោជន៍ដ៏ស្ដុកស្ដម្ភ, សំរឹទ្ធិ, លទ្ធផលដែលសម្រេចបានពិតៗ ដូចជាការកសាងសាលារៀន, ការលើកថ្នល់ ឬលើកទំនប់ទឹកជាប្រយោជន៍សាធារណៈជាដើម ។ សមិទ្ធិការណ៍ ហេតុនៃសេចក្ដីសម្រេច, ដំណើរដែលនាំឲ្យបានសម្រេច, ឲ្យកើតការ ។ សមិទ្ធុបាយ ឬ សមិទ្ធោបាយ ( បា. < សមិទ្ធិ + ឧបាយ ) ឧបាយនៃសេចក្ដីសម្រេច ។ ល ។ ព. កា. ថា
ឧទាហរណ៍៖ កម្ពុជរដ្ឋ ឯករាជ្យ ទៀងទាត់ អព្យាក្រឹតា រដ្ឋរាស្រ្ដនិយម សង្គមសត្យា កាន់ពុទ្ធសាស្នា មានក្ដីសុខស្ងប់ ។ សមិទ្ធិកើត សុទ្ធតែឆើតៗ ពីមួយទៅដប់ ពីដប់ទៅរយ រាប់រយក្រចប់ ចម្រើនគ្រប់សព្វ ដូចផ្សិតត្រូវភ្លៀង ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ការកើតបានជារូបរាង លទ្ធផលដែលសម្រេចបានពិតៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមិទ្ធ» មានន័យដូចម្ដេច ?


សមិទ្ធ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) ដែលសម្រេចឬដែលស្រេចហើយ; ដែលកើតការ ។ ( សំ. ) ដែលបង្កាត់ ឬដុតឲ្យឆេះ ។ សមិទ្ធកម្ម, សមិទ្ធកិច្ច ឬ –ក្រឹត្យ ការ, រវល់ ដែលសម្រេចឬដែលស្រេចហើយ ។ សមិទ្ធផល ផលប្រយោជន៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមិតិដ្ឋាន» មានន័យដូចម្ដេច ?


សមិតិដ្ឋាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឬ –ស្ថាន ទីសម្រាប់ប្រជុំ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមិតិ» មានន័យដូចម្ដេច ?


សមិតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការប្រជុំ, ការមកចួបជុំ; ទីប្រជុំ; សង្រ្គាម ( វេវ. សភា; រណៈ, សមរ ) ។ សមិតិដ្ឋាន ឬ –ស្ថាន ទីសម្រាប់ប្រជុំ។ ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមិត» មានន័យដូចម្ដេច ?


សមិត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សមិត៑ ) សង្រ្គាម; ការទង្គុកទង្គិចគ្នា, ការប្រទះប៉ះគ្នា ។ សមិតភូមិ ឬ –ស្ថាន (–តៈភូម ឬ –ត័ស-ស្ថាន ) សមរភូមិ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. សមិត ) . ដែលរួបរួមគ្នា, ដែលផ្សំបញ្ចូលគ្នាហើយ ។ សមិតវត្ថុ (–តៈ– ) វត្ថុដែលដាក់ច្រឡុងជាមួយគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមាហិតចិត្ត» មានន័យដូចម្ដេច ?


សមាហិតចិត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ចិត្តដែលស្លុងស៊ប់មាំក្នុងអារម្មណ៍ល្អ; ចិត្តដែលតាំងនៅស៊ប់ក្នុងសមាធិ ( ព. ពុ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមាហារ» មានន័យដូចម្ដេច ?


សមាហារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពទម្រេតលក់រលីវមួយស្របក់ ក្រោយពេលបរិភោគរួច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមាហរ័ណ» មានន័យដូចម្ដេច ?


សមាហរ័ណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រមូលផ្តុំឱ្យនៅក្រោមកិច្ចចាត់ការតែមួយ នូវឧស្សាហកម្មដែលប្រទាក់រកគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមាស័ទ» មានន័យដូចម្ដេច ?


សមាស័ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រើជា កិ. < សំ “ជាមួយ”, ំ > ម + អា-សទ៑ > សមាសទ “អង្គុយ” ) ការអង្គុយជាមួយគ្នា; ការខិតចូលទៅជិត; ការចូលទៅរក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមាស័ទ» មានន័យដូចម្ដេច ?


សមាស័ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រើជា កិ. < សំ “ជាមួយ”, ំ > ម + អា-សទ៑ > សមាសទ “អង្គុយ” ) ការអង្គុយជាមួយគ្នា; ការខិតចូលទៅជិត; ការចូលទៅរក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមាសភាពអដ្ឋិ» មានន័យដូចម្ដេច ?


សមាសភាពអដ្ឋិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការផ្សំបង្កើតជាឆ្អឹងនៃមនុស្ស និងសត្វដោយធម្មជាតិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមាសភាពចង្រៃភូតគាមអនាម័យ» មានន័យដូចម្ដេច ?


សមាសភាពចង្រៃភូតគាមអនាម័យ


👉ថ្នាក់ពាក្យជា គយ
មានន័យថា សមាសភាពចង្រៃដែលមិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬមាននៅទីកន្លែងកំណត់ណាមួយ តែមិនទាន់មានការរីករាលដាល ហើយត្រូវបាននិងកំពុងមានវិធានការកម្ចាត់ ឬបានធ្វើការកម្ចាត់ជាស្ថាពរហើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមាសភាពចង្រៃបង្កគ្រោះថ្នាក់» មានន័យដូចម្ដេច ?


សមាសភាពចង្រៃបង្កគ្រោះថ្នាក់


👉ថ្នាក់ពាក្យជា គយ
មានន័យថា សមាសភាពចង្រៃដែលបណ្តាល ឬអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់សេដ្ឋកិច្ចធ្ងន់ធ្ងរ ឬបំផ្លាញធ្ងន់ធ្ងរដល់ធនធានរុក្ខជាតិ និងបរិស្ថាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមាសភាពចង្រៃ» មានន័យដូចម្ដេច ?


សមាសភាពចង្រៃ


👉ថ្នាក់ពាក្យជា គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. គ្រប់សត្វ និងរុក្ខជាតិ ទោះជាងាប់ ឬរស់ក៏ដោយឱ្យតែក្នុងដំណាក់កាលលូតលាស់ណាមួយ វាអាចបង្កគ្រោះថ្នាក់ ឬបំផ្លាញដំណាំ។ សមាសភាពចង្រៃទាំងនោះរាប់បញ្ចូលសត្វល្អិត ចៃ កណ្តុរ ខ្យង បក្សី សរីរៈ ដែលបង្កជំងឺដល់ដំណាំ និងស្មៅចង្រៃ។ ២. គ្រប់សត្វ និងរុក្ខជាតិ ទោះជាងាប់ ឬនៅរស់ក៏ដោយ ឱ្យតែក្នុងដំណាក់កាលលូតលាស់ណាមួយវាអាចបង្កគ្រោះថ្នាក់ ឬប៉ារ៉ាស៊ីត ឬបំផ្លាញដំណាំ។សមាសភាពចង្រៃទាំងនោះ រាប់បញ្ចូលនូវសត្វល្អិត ចៃ កណ្តុរ ខ្យង បក្សី សរីរៈ ដែលបង្កជំងឺដល់ដំណាំ និងស្មៅចង្រៃ។ា

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមាសភាព» មានន័យដូចម្ដេច ?


សមាសភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនៃការរួបរួមចូលជាមួយគ្នា, ដំណើររួមចូលជាមួយគ្នា
ឧទាហរណ៍៖ សមាសភាពនៃគណៈរដ្ឋមន្រ្តី, សមាសភាពរបស់គណៈកម្មការ ។ ល ។

                  ការប្រមូលផ្សំបង្កើតជានេះជានោះ បុគ្គល ឬតួវត្ថុជាគ្រឿងផ្សំបង្កើតឡើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមាសភាគ» មានន័យដូចម្ដេច ?


សមាសភាគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុជាគ្រឿងផ្សំបង្កើត ដូចជាអុក្ស៊ីហ្សែន និងអីុដ្រូហ្សែន ជាសមាសភាគនៃធាតុទឹក ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមាសពល» មានន័យដូចម្ដេច ?


សមាសពល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្លាំង ឬល្បឿននៃយន្តដែលបង្កើតឡើងដោយការផ្សំគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមាសធាតុអេទីលិច» មានន័យដូចម្ដេច ?


សមាសធាតុអេទីលិច


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ពាក្យទូទៅសំរាប់សមាសធាតុអេទីល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សមាសធាតុអាស៊ីគ្លិច» មានន័យដូចម្ដេច ?


សមាសធាតុអាស៊ីគ្លិច


👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមាសធាតុគីមីដែលមានទំរង់ម៉ូលេគុលជាខ្សែបើកច្រើនជាងទំរង់ជាវង់។ ឧទាហរណ៍ ស៊េរីអាល់កាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on

E-Files and Books for Management

Buy Khmer Book @ www.buykhmerbook.com is best online e-file/books that you can buy anytime with best quality of e-file/books .

Our writers are experienced persons or graduated ACCA (CAP), MBA, Tax Agent and Diploma in Cambodia Tax. They will share best knowledge and real practice in Cambodia Context. We get positive feedback from our valued customers and customer returned to buy our e-file/books again and again.

After you purchased our e-files/ books , you will become our members that you can ask any questions for relevant topic/e-files purchased by you. Even answers for your questions are not our obligation, but we try to our best to support you, so you can drop questions via
http://buykhmerbook.com/member-discussion/

If you cannot find topic/e-file for your requirement, you can drop topic that you require and we will find for you and solve your requirement as soon as possible, so you can drop your topic via buykhmerbook@gmail.com.

Below are topics/e-files that you sell on our website:

  • How to Manage Change
    stock management
    How to Reduce Duplicate Processes
    How to survive small business
    How to Manage Staffs
    How to Make Good Planning