សម្បក
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អវយវៈនៃដើមឈើ, នៃផ្លែឈើជាដើមឬអវយវៈនៃសត្វពួកខ្លះដែលស្រោបពីខាងក្រៅ ដូចជា
ឧទាហរណ៍៖ សម្បកឈើ, សម្បកចេក, សម្បកខ្នុរ; សម្បកខ្យង ។
ព. ប្រ. រង្វាល់, ចម្រក, ប្រដាប់ដាក់របស់លើកថ្លឹង ។
ឧទាហរណ៍៖ សម្បកតៅ, សម្បកបាវ; ទម្ងន់ ៥ នាឡិក្រៅសម្បក ឬ ផាត់សម្បកចេញ ។
ប្រដាប់ដាក់អីវ៉ាន់ដែលប្រគេនបព្វជិត ឬជូនឥស្សរជនហើយសុំឲ្យផ្ទេរអីវ៉ាន់ចេញ ។
ឧទាហរណ៍៖ ទានប្រោស! សុំឲ្យផ្ទេរយកសម្បក! ។
ក្រៅសម្បក ( ព. ប្រ. ) ដែលមិនរាប់យកជាការ; ផាត់ទាត់ចេញមិនយកជាការ ( ដូចជាទម្ងន់ដែលថ្លឹងផាត់សម្បកចេញ ) ។
ឧទាហរណ៍៖ មនុស្សក្រៅសម្បក; ផាត់ក្រៅសំបក ។
សំបកធម៌ ធម៌ឥតខ្លឹមសារ ។
( ម. ព. សំបក ឬ សម្បក ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត