Posted on Leave a comment

តើពាក្យ «សរសៃភ្លុយអរ៉ូកាបូន» មានន័យដូចម្ដេច ?

សរសៃភ្លុយអរ៉ូកាបូន

👉ថ្នាក់ពាក្យជា គីមី
មានន័យថា “សរសៃដែលបង្កើតឡើងពីរេស៊ីនភ្លុយអរ៉ូកាបូន ដូចជា តេផ្លន ឱ្យ ប៉ូលីតេត្រាភ្លុយអរ៉ូអេទីឡែនឧ។ “

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

តើពាក្យ «សរសៃ» មានន័យដូចម្ដេច ?

សរសៃ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាការៈឬអវយវៈក្នុងខ្លួនមនុស្សសត្វ មានសណ្ឋានជាវល្លិធំតូចវែងខ្លីប្រទាក់គ្នាជាគ្រឿងចងតសរីរកាយខ្លះ ជាផ្លូវឈាមនិងខ្យល់ខ្លះ ។ ល ។
ឧទាហរណ៍៖ សរសៃពួរ, សរសៃរយាង, សរសៃឈាម; រ. ស. ហៅ ព្រះនហារូ . . . ។

                  ខ្សែល្អិតឆ្មារ ។
ឧទាហរណ៍៖ សរសៃសក់, សរសៃសូត្រ, សរសៃអំបោះ, សរសៃពីងពាង, សរសៃឈូក ។ ល ។

                 ជក់ សាច់ឈើ ឬសត្វដែលដូចជាសរសៃ យកមកប្រើវេញជាខ្សែបាន ដូចជាសំបកធ្មៃ ក្រចៅជាដើម ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះនហារូ ។

👉ថ្នាក់ពាក្យជា គីមី
មានន័យថា កាបូអ៉ីដ្រាតមិនអាចរលាយដែលមានក្នុងចំណីអាហារមនុស្សភាគច្រើនជាប៉ូលីសាការីត ដូចជាសែលុយឡូស និងកុំផេ្លចប៉ូលីសាការីត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សរសេរ» មានន័យដូចម្ដេច ?

សរសេរ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គូស, វាស ឲ្យដិតជាតួអក្សរ ឬលេខ ឬឲ្យដិតអក្សរកើតបានជាសេចក្តី ។
ឧទាហរណ៍៖ សរសេរអក្សរ, សរសេរសំបុត្រ, ស្មេរសរសេរសំបុត្រ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់លិខិត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សរសើរ» មានន័យដូចម្ដេច ?

សរសើរ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ប្រើជា សររស្រិញ អ. ថ. ស័នសឺន ឬ ស័នរ៉ៈសឺន ឬ ប្រើជា ស្រះស្រិញ អ. ថ. សៈសឺន ក៏មាន ) និយាយលើក, លើកតម្កើង, និយាយស្ងើច, ពោលពណ៌នាគុណ ។
ឧទាហរណ៍៖ សរសើរមារយាទ, សរសើរចំណេះ, សរសើរគុណ ។

                   សរសើរព្រះបាទ ឈ្មោះកាព្យបុរាណមួយរឿងខាងព្រះពុទ្ធសាសនា កើតមានក្នុងរជ្ជកាលនៃ ព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី… មានដើមថា ឧកាស, បាទយុគលំ នមាមិហំ ខ្ញុំអរឱនអង្គ ក្រួញក្រាបអភិវាទ ព្រះបាទពុទ្ធពង្ស ទាំងគូរត្នរុង- រឿងឫទ្ធិរង្សី ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សរសន់» មានន័យដូចម្ដេច ?

សរសន់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រហើររហាយ, ដែលមានមារយាទមិនគត់មត់ (ច្រើននិយាយចំពោះតែស្ត្រីឬចិត្តរបស់ស្ត្រី, ខាងបុរសមិនសូវប្រើ ) ។
ឧទាហរណ៍៖ ស្រីសរសន់; ចិត្តសរសន់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សរលភាព» មានន័យដូចម្ដេច ?

សរលភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុណសម្បត្តិអ្វីៗដែលមានតែមួយ ដែលមិនប្រកាន់ខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សរលកូល» មានន័យដូចម្ដេច ?

សរលកូល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ត្រកូលរុក្ខជាតិ ដែលមានសំណុំស្លឹកជមដូចសាជី ដូចឆត្រ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សរល» មានន័យដូចម្ដេច ?

សរល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានគោលតែមួយ ឬដែលផ្គុំបង្កើតដោយធាតុ តែមួយដូចគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សរភញ្ញ» មានន័យដូចម្ដេច ?

សរភញ្

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ស្វរភាណ ) ដំណើរសូត្រតាមលំនាំឬទំនងសំឡេង (ការសូត្របទ) គឺសូត្ររលាក់រលែកសំឡេងតាមរយៈឃ្លាសង្កាត់របស់គាថាឬពាក្យរាយ ប៉ុន្តែសូត្រប្រយ័ត្នមិនឲ្យភ្លាត់អក្ខរប្បភេទទាំង១០យ៉ាង ( ហៅចំពោះតែការសូត្រភាសាបាលីនិងសំស្រ្កឹត ) ។
ឧទាហរណ៍៖ លុះធម្មកថិកសម្ដែងធម៌ចប់ហើយ, សាមណេរតូចៗបួនរូបសូត្រសរភញ្ញតទៅទៀត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សរព្រះ» មានន័យដូចម្ដេច ?

សរព្រះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើអសារជាតមួយប្រភេទដើមតូចទាប ស្លឹកឆែកៗ សណ្ឋានស្រដៀងនឹងស្លឹកល្ហុងខ្ញែ តែតូចៗជាង សម្បុរបៃតងប្រផេះ ផ្កាសម្បុរក្រហម មានជ័រស, គេច្រើនដាំជាលំអ ឬប្រើជាគ្រឿងតាំង, ប្រើជាថ្នាំបញ្ចុះក៏បានដើមសរព្រះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សរពើ» មានន័យដូចម្ដេច ?

សរពើ

មានន័យថា មើលពាក្យ សារពើ ។ ស័រពើ សម្រាប់ប្រើក្នុងកាព្យ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ម. ព. សារពើ)។

👉ថ្នាក់ពាក្យជា វិសេសនសព្វនាម
មានន័យថា (ម. ព. សារពើ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សរទៈ» មានន័យដូចម្ដេច ?

សរទៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សរទ; សំ. ឝរទ៑ ) រដូវចុះអ័ព្ទឬរដូវមានខ្យល់, ភ្លៀង, ទឹកសន្សើមខ្លះ; ហៅ សរទកាល ឬ សរទរដូវ; ក៏បាន ( ម. ព. រតូវ ឬ រដូវ ត្រង់រដូវទី ៣ ដែលនិយាយពីរដូវ ៤ និងត្រង់ រដូវទី ៦ ដែលនិយាយពីរដូវ ៦ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សរទរដូវ» មានន័យដូចម្ដេច ?

សរទរដូវ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រដូវត្រជាក់ចាប់ពីថ្ងៃទី ២២ កញ្ញា រហូតដល់ថ្ងៃទី ២១ ធ្នូ គឺរដូវមុន ជាប់នឹងរដូវរងារ ។ ( ម. ព. សរទៈ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សរណ​ធម៌» មានន័យដូចម្ដេច ?

សរណ​ធម៌

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធម៌​ដែល​ជា​ទី​ពឹង (ធម៌​ជា​កុសល) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សរណ​ទាយក» មានន័យដូចម្ដេច ?

សរណ​ទាយក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ឲ្យ​សរណ​គមន៍ (ព. ពុ.) ។ អ្នក​ឲ្យ​ទី​ពំនាក់, អ្នក​ឲ្យ​ទី​ពឹង (បើ​ស្ត្រី​ជា សរណ​ទាយិកា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សរណ​ត្រ័យ» មានន័យដូចម្ដេច ?

សរណ​ត្រ័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រជុំ​បី​នៃ​សរណៈ គឺ​ព្រះ​ពុទ្ធ, ព្រះ​ធម៌, ព្រះ​សង្ឃ (ព. ពុ.) ។ តាម​លទ្ធិ​ព្រាហ្មណ៍​ថា ប្រជុំ​បី​នៃ​សរណៈ គឺ​ព្រះ​ព្រហ្ម, ព្រះ​សិវៈ, ព្រះ​វិស្ណុ, (ម. ព. ត្រៃ​សរណៈ ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សរណ​គមន៍» មានន័យដូចម្ដេច ?

សរណ​គមន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ពោល​ពាក្យ​ប្តេជ្ញា​យក​ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ​ជា​ទី​រឭក​ឬ​ជា​ទី​ពឹង (ព. ពុ.) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សរណៈ» មានន័យដូចម្ដេច ?

សរណៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សរណ; សំ. ឝរណ ) ទីរឭក, ការរឭកដល់; ទីពឹង, ពំនាក់, ទីអាង, ទីជ្រកអាស្រ័យ; ផ្ទះ, លំនៅ; គ្រឿងការពារ គ្រឿងគ្រប់គ្រងរក្សា; ព្រះនិព្វាន ។ សរណក្ខ័យ ឬ –ក្ស័យ ដំណើរអស់ទីពឹង, អស់ទីពំនាក់ ។ សរណគមន៍ ( –គំ ) ការពោលពាក្យប្ដេជ្ញាយកព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីរឭកឬជាទីពឹង ( ព. ពុ. ) ។ សរណត្រ័យ ប្រជុំបីនៃសរណៈ គឺព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ ( ព. ពុ. ) ។ តាមលទ្ធិព្រាហ្មណ៍ថា ប្រជុំបីនៃសរណៈ គឺព្រះព្រហ្ម, ព្រះសិវៈ, ព្រះវិស្ណុ, ( ម. ព. ត្រៃសរណៈ ផង ) ។ សរណទាន ការឲ្យសរណគមន៍ ( ព. ពុ. ) ។ សរណទាយក ( –យក់ ) អ្នកឲ្យសរណគមន៍ ( ព. ពុ. ) ។ អ្នកឲ្យទីពំនាក់, អ្នកឲ្យទីពឹង ( បើស្ត្រីជា សរណទាយិកា ) ។ សរណធម៌ ធម៌ដែលជាទីពឹង ( ធម៌ជាកុសល ) ។ សរណភេទ ដំណើរដាច់ទីពឹង ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សរណវត្ថុ» មានន័យដូចម្ដេច ?

សរណវត្ថុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុជាគ្រឿងសក្ការបូជា ដូចយ៉ាងរូបអ្នកតាដែលអ្នកផងយល់ថា ជាវត្ថុសក្តិសិទ្ធិឱ្យសុខចម្រើន ជាដើម វត្ថុត្រជាក់ត្រជំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សរណក្ខ័យ ឬ–ក្ស័យ» មានន័យដូចម្ដេច ?

សរណក្ខ័យ ឬ–ក្ស័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ​អស់​ទី​ពឹង, អស់​ទី​ពំនាក់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សរ» មានន័យដូចម្ដេច ?

សរ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា. ) រឭក, រឭកឃើញ, នឹកឃើញ, សាដឹងឡើងវិញ ។ សរជាតិ ដឹងជាតិ ។ សរញាណ ពិចារណាឬរំពឹងដឹងហេតុច្បាស់ទៅខាងអតីតកាល ឬ ខាងអនាគតកាល ។
ឧទាហរណ៍៖ ព្រះពុទ្ធទ្រង់សរញាណ . . . ( បា. សរញ្ញាណ ន. ញាណឬប្រាជ្ញាជាគ្រឿងរឭកឃើញ ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝរ ) ព្រួញ, កាំ, កាំធ្នូ, កាំស្នា ។
ឧទាហរណ៍៖ ស្ដេចផ្លែងសរ; ត្រូវសរ ។

                  សរជ័យ សរមានជ័យ ។ កូនសរ ព្រួញ; គ្រាប់កាំភ្លើង ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សយ្យាសន៍» មានន័យដូចម្ដេច ?

សយ្យាសន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝយ្យា; បា. សេយ្យា “ការដេក; ទីដេក” + អាសន “ទីអង្គុយ” ) ទីដេកនិងទីអង្គុយ (សយនាសន) ។ ខ្មែរច្រើនប្រើជា កិ. ក្លាយសេចក្ដីថា “ដេក” ក៏មាន, ជា ន. “ការដេក” ក៏មាន, ប្រើជា រ. ស. : ទ្រង់សេយ្យាសន៍; ទ្រង់សម្រេចសេយ្យាសន៍ ( ប្រើក្លាយជា សៃយាសន៍ ក៏មាន; បើឲ្យត្រឹមត្រូវគួរប្រើជា សយ្យា ឬ សេយ្យា ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សយ្យា» មានន័យដូចម្ដេច ?

សយ្យា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝយ្យា ) ការដេក, ការសម្រេចឥរិយាបថដេក ។ ខ្មែរច្រើនប្រើក្លាយជា សយ្យាសន៍ ឬ សេយ្យាសន៍ ប្រើជា កិ. សំដៅសេចក្ដីថា “ដេក”; ( រ. ស. ) : ទ្រង់សយ្យាសន៍ ទ្រង់ផ្ទំ ។ ប្រើជា គុ. ឬ ន. ក៏មាន : ព្រះពុទ្ធរូបសេយ្យាសន៍ ព្រះពុទ្ធរូបបែបផ្ទំ ។ សីហសេយ្យាសន៍ បន្ទំបែបដំណេកសីហៈ គឺផ្ទំផ្អៀងទៅខាងស្ដាំ ព្រះបាទឆ្វេងតម្រួតលើព្រះបាទស្ដាំ ( បន្ទំព្រះពុទ្ធ ) : ព្រះសម្មាសម្ពុទ្ធ ទ្រង់សម្រេចសីហសេយ្យាសន៍ ( ម. ព. សយ្យាសន៍ ឬ សេយ្យាសន៍ ផង ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សយាលុ» មានន័យដូចម្ដេច ?

សយាលុ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. ឝយាលុ ) ដែលងុយដេកច្រើន, ដែលមានចំណូលខាងដេក, ល្មោភដេក ។
ឧទាហរណ៍៖ មនុស្សសយាលុ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សយម្ភូ» មានន័យដូចម្ដេច ?

សយម្ភូ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ជា ស្វយំភូ ក៏មាន ) អ្នកកើតឯង; អ្នកបានសម្រេចគុណវិសេសខ្លួនឯង ។ ព្រះសម្មាសម្ពុទ្ធ; ព្រះបច្ចេកពុទ្ធ ។
ឧទាហរណ៍៖ ព្រះសយម្ភូ (ព. ពុ.) ។ តាមលទ្ធិព្រាហ្មណ៍ថា ព្រះព្រហ្ម, ព្រះសិវៈ, ព្រះវិស្ណុ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សយម្ពរា» មានន័យដូចម្ដេច ?

សយម្ពរា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សយំវរា ឬ សយម្ពរា; សំ. ស្វយំវរា ) ស្រីដែលរើសរកប្ដីខ្លួនឯងតាមស្ម័គ្រចិត្ត ។ ព. កា. ថា ។
ឧទាហរណ៍៖ សយម្ពរា ច្រើនប្រើកិរិយា ផ្គាប់ផ្គុនបុរស ដែលមានរូបឆោម លោមព័ណ៌ស្រស់បស់ ពុំគិតពីអស់ ទ្រព្យធន់អ្វីឡើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សយនៈ» មានន័យដូចម្ដេច ?

សយនៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សយន; សំ. ឝយន ) ទីឬកន្លែងដេក, ដំណេក; ការដេក, ឥរិយាបថដេក ។
ឧទាហរណ៍៖ ទែនសយនា ( រ. ស. ) គ្រែសម្រាប់ស្ដេចផ្ទំ, ក្រឡាបន្ទំ ។ សយនកាល ឬ –វេលា ពេលដេក ។ សយនដ្ឋាន កន្លែងសម្រាប់ដេក ។ សយនាសនៈ ( បា. < សយន “ទីសម្រាប់ដេក” + អាសន “ទីសម្រាប់អង្គុយ” ) ទីដេក និង ទីអង្គុយ ( សេនាសនៈ ) ។ សយនោកាស (បា. សយន + ឱកាស ) ឱកាសសម្រាប់ដេក; ពេលទំនេរសម្រាប់ដេក ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សយនោកាស» មានន័យដូចម្ដេច ?

សយនោកាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សយន + ឱកាស) ឱកាស​សម្រាប់​ដេក; ពេល​ទំនេរ​សម្រាប់​ដេក ។ ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សយនាសនៈ» មានន័យដូចម្ដេច ?

សយនាសនៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < សយន “ទី​សម្រាប់​ដេក” + អាសន “ទី​សម្រាប់​អង្គុយ”) ទី​ដេក​ និង​ទី​អង្គុយ (សេនាសនៈ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សយនទសកៈ» មានន័យដូចម្ដេច ?

សយនទសកៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វ័យជីវិតទីដប់ ក្នុងចំណោមវ័យជីវិតទាំងដប់ (៩១- ១០០ ឆ្នាំ) = វ័យដេក។
ឧទាហរណ៍៖ (ស្រង់ចេញពីសៀវភៅ << ប្រជុំវប្បធម៌>> ដោយ ឡុច ផ្លែង បោះពុម្ពឆ្នាំ ១៩៧៣)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សយនដ្ឋាន» មានន័យដូចម្ដេច ?

សយនដ្ឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែង​សម្រាប់​ដេក ។
គេហដ្ឋានដែលមានគ្រែដំណេក នៅក្នុងអនុវិទ្យាល័យ ឬផ្ទះផ្សារដែលមានបន្ទប់នឹងគ្រែដាក់ជាឈ្នួល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សយ» មានន័យដូចម្ដេច ?

សយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. ស្ច្រយ អ.ថ. សយ់) រោមជាកញ្ចុំឬសំណុំរោមនៅកសត្វ មានក្ងោកនិងសីហៈជាដើម ។
ឧទាហរណ៍៖ សយ-កក្ងោក ។

                  ពាក្យសម្រាប់និយាយផ្សំឬស៊ែម, កែមជាមួយនឹងពាក្យឯទៀត; បរិវារសព្ទ ។
ឧទាហរណ៍៖ ពាក្យសយ ( ម. ប្រ. ) ។

                  សយសង្វារ សំណុំខ្សែសង្វារ ។
ឧទាហរណ៍៖ មានសយសង្វារ នែបកែវប្រពាល កម្រងកែវភ្ញី ឆត្រប្រាក់ឆត្រមាស ឱភាសពិសី បាត្រកែវមណី ឈូកឈរទ្រង់ផ្កា ( ពាក្យកាព្យសរសើរព្រះបាទ ) ។

                  ខ្សែសយ សរសៃមាសឬប្រាក់សម្រាប់ប៉ាក់ជាគ្រឿងលំអ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្អែល» មានន័យដូចម្ដេច ?

សម្អែល

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ចេញពោះឲ្យឃើញស្អែល ។
ឧទាហរណ៍៖ សម្អែលពោះ; អង្គុយសំអែល ។ សរ. ជា សំអែល ក៏បាន ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា បញ្ចេញពោះឲ្យឃើញស្អែល ។
ឧទាហរណ៍៖ សម្អែលពោះ; អង្គុយសំអែល ។ សរ. ជា សំអែល ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្អេក» មានន័យដូចម្ដេច ?

សម្អេក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្ទិលដែលនៅជាប់នឹងធ្មេញ, អាចម៍ធ្មេញ ។
ឧទាហរណ៍៖ សម្អេកធ្មេញ ( ព. ព.;ព. គ. មន្ទិល ) ។ សរ. ជា សំអេក ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្អុយ» មានន័យដូចម្ដេច ?

សម្អុយ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យស្អុយ, និយាយឲ្យស្អុយកេរ្ដិ៍ឈ្មោះគេ ។
ឧទាហរណ៍៖ សម្អុយកេរ្ដិ៍គេ ។ សរ. ជា សំអុយ ក៏បាន ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្លិនស្អុយ, អ្វីៗដែលមានក្លិនស្អុយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្អិត» មានន័យដូចម្ដេច ?

សម្អិត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យស្អាតហ្មត់ហ្មង, សម្អាតដោយប្រពៃ; សម្អិតសម្អាង កិ. ស្អិតស្អាងដោយប្រពៃ, ស្អិតស្អាងផ្ចិតផ្ចង់ ។ សរ. ជា សំអិត ឬ សំឥត ក៏បាន ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជ័រឬវត្ថុអ្វីដែលធ្វើឲ្យស្អិតសម្រាប់ដាក់ឲ្យសត្វតូចៗជាប់ ។
ឧទាហរណ៍៖ ចាបជាប់សម្អិត ។ សរ. ជា សំអិត ឬ សំឥត ក៏បាន ។

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ សម្អាត ឬ សម្អាង ថា ។
ឧទាហរណ៍៖ សម្អិតសម្អាត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្អាត» មានន័យដូចម្ដេច ?

សម្អាត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យស្អាត, ឲ្យអស់មន្ទិល ។
ឧទាហរណ៍៖ សម្អាតផ្ទះ, សម្អាតខ្លួន, សម្អាតចិត្ត, បោសសម្អាត, ជូតសម្អាត ។ សរ. ជា សំអាត ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្អាង» មានន័យដូចម្ដេច ?

សម្អាង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់ស្អាង, គ្រឿងស្អាង ។ គុ. ដែលសម្រាប់ស្អិតស្អាង : គ្រឿងសម្អាង គ្រឿងស្អិតស្អាងរាងកាយ ។ សរ. ជា សំអាង ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្អប់ពុត» មានន័យដូចម្ដេច ?

សម្អប់ពុត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រមើលពុតគេដោយសេចក្ដីស្អប់; បង្ខូចកេរ្ដិ៍ឈ្មោះគេ, បំផ្លាញប្រយោជន៍គេ, ជំនានីសគេ ។
ឧទាហរណ៍៖​ កុំសម្អប់ពុតគេ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ ដំណើរប្រមើលមើលពុតគេដោយសេចក្ដីស្អប់; ដំណើរជំនានីសគេ​ ។
ឧទាហរណ៍៖ និយាយបង្ខូចគ្នាដោយសម្អប់ពុត ។ សរ. ជា សំអប់ពុត ក៏បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្អប់» មានន័យដូចម្ដេច ?

សម្អប់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលជាទីស្អប់; មនុស្ស, សត្វឬអ្វីៗដែលជាទីស្អប់ ។
ឧទាហរណ៍៖ កូនសម្អប់, ទ្រព្យសម្អប់ ។ ព. ផ្ទ. សំឡាញ់ ។ សរ. ជា សំអប់ ក៏បាន ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជាទីស្អប់; មនុស្ស, សត្វឬអ្វីៗដែលជាទីស្អប់​ ។
ឧទាហរណ៍៖ កូនសម្អប់, ទ្រព្យសម្អប់ ។ ព. ផ្ទ. សំឡាញ់ ។ សរ. ជា សំអប់ ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្អក» មានន័យដូចម្ដេច ?

សម្អក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលស្អក; អ្នកដែលមានសំឡេងស្អក ( ព. ព; ព. គ. ស្អក ) ។ សរ. ជា សំអក ក៏បាន។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្អក; អ្នកដែលមានសំឡេងស្អក ( ព. ព; ព. គ. ស្អក ) ។ សរ. ជា សំអក ក៏បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្លោក» មានន័យដូចម្ដេច ?

សម្លោក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝ្លោក; បា. សិលោក ” គាថា, កាព្យ; ពាក្យសរសើរ ” ) ពាក្យស្លោក ។ ខ្មែរប្រើពាក្យស្លោកនេះផ្សេងពីសំស្រ្កឹតនិងបាលី គឺខ្មែរប្រើចំពោះតែពាក្យរៀលចួនរណ្ដំ ច្រើនតែទាយលក្ខណៈមនុស្សឬសត្វពាហនៈ គឺគោ, ក្របី, ដំរី, សេះ និងបសុសត្វមានឆ្កែ, ឆ្មាជាដើម, ដូចជាសម្លោកមនុស្សថា មុខខ្លា ចង្កាហ៊ីង ពោះទ្រពីង ច្រមុះទាល ទាយថា មនុស្សមានលក្ខណៈបែបនេះ ច្រើនអង់អាចរលុះរលាញ មានសម្ដីថ្វីមាត់ក្អេងក្អាង… ។ បើគោបម្រើមានសម្លោកថា ។
ឧទាហរណ៍៖ ខ្នងកោង ក្រចកញី កន្ទុយខ្លី ភ្នែកលៀន ទំនាយថា គោនេះខ្លាំងរួសស្រណុកប្រើមិនស្ពឹក ។

                   ចងសម្លោក ឬ និពន្ធសម្លោក តែងជាពាក្យស្លោក : ចាស់ៗ បានពិនិត្យលក្ខណៈហ្មត់ចត់ហើយ ទើបនិពន្ធសម្លោកទុក ។ ( ម. ព. ស្លោក ទៀតផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្លែវ» មានន័យដូចម្ដេច ?

សម្លែវ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលមានភ្នែកស្លែវ; អ្នកដែលមានភ្នែកស្រលៀងស្លែវ ។

ឧទាហរណ៍៖ មនុស្សសម្លែវ; អាសម្លែវ! ( ព. ម. ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានភ្នែកស្លែវ; អ្នកដែលមានភ្នែកស្រលៀងស្លែវ​​ ។
ឧទាហរណ៍៖ មនុស្សសម្លែវ; អាសម្លែវ! ( ព. ម. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្លេក» មានន័យដូចម្ដេច ?

សម្លេក

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ សម្លក់ ថា ។
ឧទាហរណ៍៖ សម្លេកសម្លក់ សម្លក់ដោយដើមភ្នែកចុងភ្នែក, សម្លក់មិនពេញភ្នែក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្លើត» មានន័យដូចម្ដេច ?

សម្លើត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលមានភ្នែកស្លើត; អ្នកដែលមានភ្នែកត្របាំងបះស្លើត ។
ឧទាហរណ៍៖ មនុស្សសម្លើត; អាសម្លើត! ( ព. ម. ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានភ្នែកស្លើត; អ្នកដែលមានភ្នែកត្របាំងបះស្លើត ។
ឧទាហរណ៍៖ មនុស្សសម្លើត; អាសម្លើត! ( ព. ម. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្លូត» មានន័យដូចម្ដេច ?

សម្លូត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរស្លូត, ភាវៈស្លូត ។
ឧទាហរណ៍៖ និយាយស្ដីដោយសម្លូត, រកស៊ីតាមសម្លូត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្លុយ» មានន័យដូចម្ដេច ?

សម្លុយ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្លៀកសំពត់ឲ្យស្លុយ គឺស្លៀកសំពត់ទម្លាក់ជាយម្ខាងចុះក្រោមទាំងអស់ (បែបយ៉ាង ស្លៀកស្បង់, ស្លៀកសារុង ) ។
ឧទាហរណ៍៖ សម្លុយសំពត់; ស្លៀកសម្លុយ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្លុយចុះ, ដែលផ្ទុយពីចងក្បិន ។
ឧទាហរណ៍៖ សំពត់សម្លុយ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស្លៀកសំពត់ឲ្យស្លុយ គឺស្លៀកសំពត់ទម្លាក់ជាយម្ខាងចុះក្រោមទាំងអស់ (បែបយ៉ាង ស្លៀកស្បង់, ស្លៀកសារុង ) ។
ឧទាហរណ៍៖​ សម្លុយសំពត់; ស្លៀកសម្លុយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្លុក» មានន័យដូចម្ដេច ?

សម្លុក

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសាមញ្ញសម្រាប់និយាយផ្សំនឹងពាក្យ សម្ល ថា ។
ឧទាហរណ៍៖ សម្លសម្លុក ម្ហូបដែលស្លស្លុក, សម្លរាយរង ឬសម្លទាំងពួង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្លឹង» មានន័យដូចម្ដេច ?

សម្លឹង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មើលស្លឹង, មើលដោយធ្វើភ្នែកស្លឹងឆ្ពោះត្រង់មិនងាក ។
ឧទាហរណ៍៖ ងើយសម្លឹងមើលផ្កាយ ។

                   សម្លឹងប្រយោជន៍ រំពឹងគិតចំពោះប្រយោជន៍ ។ សម្លឹងពុត មើលពុត ។ សម្លឹងមុខ បើកភ្នែកធំមើលចំមុខអ្នកដទៃ ។ សម្លឹងអារម្មណ៍ ពិនិត្យអារម្មណ៍ឲ្យឃើញជាក់តាមការណ៍ពិត ។ ល ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ឧលោកនៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្លី» មានន័យដូចម្ដេច ?

សម្លី

 👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​​ ( សំ. ឝល្មលី, ឝាល្មលី ឬ ឝាល្មលិនី “ដើមគ; ប៉ុយគ” ) ប៉ុយកប្បាស; គ, រកាជាដើម ដែលថ្ពេចរួចហើយ ។
ឧទាហរណ៍៖ សម្លីកប្បាស, សម្លីគ, សម្លីរកា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្លិច» មានន័យដូចម្ដេច ?

សម្លិច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ល្បិចសម្ងាត់, ឧបាយស៊ើបការសម្ងាត់ឲ្យលេចជាក់ច្បាស់ ឬអ្នកដែលស៊ើបឲ្យលេចការសម្ងាត់ ។
ឧទាហរណ៍៖ ដឹងការដោយសម្លិច; ចាត់សម្លិចឲ្យទៅស៊ើបការ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្លាប់កង្កែប» មានន័យដូចម្ដេច ?

សម្លាប់កង្កែប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះពស់ឥតពិសមួយប្រភេទ ពួកពស់ព្រលឹត ចូលចិត្តស្វែងរកកង្កែបជាអាហារ ។
ឧទាហរណ៍៖ ពស់សម្លាប់កង្កែបច្រើននៅក្នុងព្រៃរនាម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្លាប់» មានន័យដូចម្ដេច ?

សម្លាប់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យស្លាប់, បំបាត់ជីវិត, ផ្ដាច់ជីវិត ។
ឧទាហរណ៍៖ សម្លាប់សត្វ ។

                  ព. ប្រ. កម្ចាត់បង់ឲ្យលែងកើតមានតទៅទៀត ។
ឧទាហរណ៍៖ សម្លាប់កិលេស ។

                  ធ្វើឲ្យស្លាប់សាច់ ។
ឧទាហរណ៍៖ សម្លាប់ស្បែក ។

                  បំផ្លាញ; បង្ខូចឬបង្ខាតប្រយោជន៍ ។
ឧទាហរណ៍៖ សម្លាប់ប្រយោជន៍ ។

                  លាក់ពុត; សម្ដែងកលមាយាធ្វើហាក់ដូចជាស្លាប់ ។
ឧទាហរណ៍៖ សម្លាប់ពុត ( ម. ព. ពុត ផង ) ។

                  កួចចំណងមួយបែបផ្ទុយពីបត់ចន្ទាស គឺទាញកន្ទុយខ្សែចំណងម្ខាងឲ្យផុតស្រឡះពីរង្វង់ចំណង
ឧទាហរណ៍៖ ចងសម្លាប់មុខ ( ព. ផ្ទ. បត់ចន្ទាស ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្លាញ់» មានន័យដូចម្ដេច ?

សម្លាញ់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកដែលជាទីស្រឡាញ់ស្និទ្ធស្នាល, មិត្រជិតដិត ។
ឧទាហរណ៍៖ សុំគ្នាជាសម្លាញ់, ។ គុ. ដែលជាទីស្រឡាញ់ពេញចិត្ត : កូនសម្លាញ់, ទ្រព្យសម្លាញ់ ។ សម្លាញ់ភ្ងា សម្លាញ់ពុំងា, សម្លាញ់ស្មើចិត្ត ។ មិត្រសម្លាញ់ មិត្រជាទីស្រឡាញ់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្លាក់សំខាន់» មានន័យដូចម្ដេច ?

សម្លាក់សំខាន់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. សល័កសាំគ័ញ អ. ថ. សៈល៉័កសាំខ័ន ) ដែលជាគោលឬជាប្រធានដ៏សំខាន់, ដែលជាការមែនមាំ, ដែលប្រាកដប្រជា
ឧទាហរណ៍៖ ការសម្លាក់សំខាន់, សេចក្ដីសម្លាក់សំខាន់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្លាក» មានន័យដូចម្ដេច ?

សម្លាក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្លាកស្នាម ។
ឧទាហរណ៍៖ មានសម្លាកនៅស្មាខាងឆ្វេង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្លប» មានន័យដូចម្ដេច ?

សម្លប

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យស្លបចូល, ឲ្យស្របចូល ។
ឧទាហរណ៍៖ ត្មាតសម្លបស្លាបបោះពួយចុះ ។

                   សម្លបរោម ឬ សម្លបស្លាប ធ្វើរោមឬស្លាបឲ្យស្លប ។
ព. ប្រ. ទម្រុឌទម្រោម អស្មិមានះមិនប្រកាន់ខ្លួន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្លក់» មានន័យដូចម្ដេច ?

សម្លក់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បើកភ្នែកធំសម្លឹងត្រង់ទៅរកដោយធ្វើមុខមាំឬធ្វើមុខស្មើ( ហាក់ដូចជាស្លក់ ) ។
ឧទាហរណ៍៖ សម្លក់ឲ្យសញ្ញាថាឲ្យឈប់កុំនិយាយ ។

                   សម្លក់ផ្លៀកៗ សម្លក់ម្ដងៗធ្វើមុខស្មើ ដោយមានសេចក្ដីត្រូវការចង់បាន, ចង់បរិភោគ ឬដោយស្រឡាញ់, ដោយនឹកស្ដាយ ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ឱលោកនៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្ល» មានន័យដូចម្ដេច ?

សម្ល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម្ហូបដែលកើតពីស្ល ។
ឧទាហរណ៍៖ សម្លម្ជូរ, សម្លប្រហើរ ។ សម្លសំដៅ សម្លដែលគេបម្រុងចំពោះមនុស្សម្នាក់ៗ។ ( ព. សា. ) សម្លរាយរង ឬសម្លទាំងពួង ។

                   ឈ្មោះខ្នុរមួយប្រភេទ ស្លឹកធំៗឆែកៗរង្វើលៗ ផ្លែខ្ចីប្រើជាបន្លែស្ល គ្រាប់ទុំប្រើលីងបរិភោគបាន។
ឧទាហរណ៍៖ ខ្នុរសម្ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្រោះ» មានន័យដូចម្ដេច ?

សម្រោះ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យសោះ, ឲ្យស្ងួត, ឲ្យអស់រសជាតិ ។
ឧទាហរណ៍៖ សម្រោះឲ្យអស់ទឹក; ព. ប្រ. ចាយទ្រព្យរបស់អស់រលីង: សម្រោះទ្រព្យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្រោប» មានន័យដូចម្ដេច ?

សម្រោប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការស្រោប ។
ឧទាហរណ៍៖ សម្រោបធ្មេញ; ប្រដាប់សម្រាប់ស្រោប : ភ្លុកដំរីមានសម្រោបប្រាក់, ធ្មេញដាក់សម្រោបមាស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្រោច» មានន័យដូចម្ដេច ?

សម្រោច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទឹកដែលគេស្រោច; ការស្រោច; ទោសឬកំហុសដែលធ្លាក់ស្រោចមកលើ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលគេស្រោច ឬដែលធ្លាក់ស្រោចមកលើ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្រែង» មានន័យដូចម្ដេច ?

សម្រែង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលកើតស្រែង; អ្នកដែលកើតស្រែង
ឧទាហរណ៍៖ មនុស្សសម្រែង; កុំដេកជិតសម្រែងក្រែងវាឆ្លង! ( ព. ម. ) ។

👉ថ្នាក់ពាក្យជា សព្វនាម
មានន័យថា ដែលកើតស្រែង; អ្នកដែលកើតស្រែង ។
ឧទាហរណ៍៖ មនុស្សសម្រែង; កុំដេកជិតសម្រែងក្រែងវាឆ្លង! ( ព. ម. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្រែកសត្វ» មានន័យដូចម្ដេច ?

សម្រែកសត្វ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងកាំជ្រួចរន្ទាឬភ្ញីទៀនជាដើម ដែលផ្ទុះលាន់ឮសូរស្រដៀងនឹងសម្រែកសត្វ មានដំរីជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្រែក» មានន័យដូចម្ដេច ?

សម្រែក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សូរស្រែក ។
ឧទាហរណ៍៖ សម្រែកខ្លាធំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្រេះ» មានន័យដូចម្ដេច ?

សម្រេះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការស្រេះ; ប្រហោងធ្លុះដែលគេស្រេះរួចហើយ ។
ឧទាហរណ៍៖ សម្រេះសំពត់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្រេច​ឥរិយាបថ​ដេក» មានន័យដូចម្ដេច ?

សម្រេច​ឥរិយាបថ​ដេក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្រេច​ការ​ដេក (ដេក) ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. អិរ៉ិយ៉ាប៉ៈថៈ, ដូច​ជា ឥរិយាបថចារ ការ​សម្រេច​ ឬ​ប្រើ​ឥរិយាបថ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្រេច​ឥរិយាបថ» មានន័យដូចម្ដេច ?

សម្រេច​ឥរិយាបថ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រើ​ឥរិយាបថ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្រេច» មានន័យដូចម្ដេច ?

សម្រេច

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យស្រេច, ឲ្យហើយស្រេច, ឲ្យដាច់ស្រេច សម្រេចការ, សម្រេចសេចក្ដី ។
ធ្វើឲ្យកើតការ, ឲ្យបានការ, ឲ្យសមប្រកប; បានសមតាមបំណង

ឧទាហរណ៍៖ សម្រេចប្រយោជន៍ ។

                    បានលុះ, បានដល់ ។

ឧទាហរណ៍៖ សម្រេចគុណវិសេស, សម្រេចមគ្គផល ។

                    សម្រេចសម្រាន្ដ នៅជាសុខសាន្ដ : សម្រេចសម្រាន្ដឥរិយាបថ . . .។ សម្រេចសម្រួល ធ្វើឲ្យស្រេចដោយស្រួល, សម្រួលឲ្យបានស្រេច។ សម្រេចឥរិយាបថ ញ៉ាំងឥរិយាបថ៤ ( ដើរ, ឈរ, អង្គុយ, ដេក ) ឲ្យប្រព្រឹត្តទៅ, នៅអាស្រ័យ, គង់នៅ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្រេង» មានន័យដូចម្ដេច ?

សម្រេង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យរីង, ពង្រីង ។
ឧទាហរណ៍៖ សម្រេងទឹកពីក្អម ( បុ. សរ. សម្រីង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្រេក» មានន័យដូចម្ដេច ?

សម្រេក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីស្រេក ។
ឧទាហរណ៍៖ ទ្រាំអត់សម្រេកគម្លាន ទ្រាំអត់សេចក្ដីស្រេកនិងសេចក្ដីឃ្លាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្រើប» មានន័យដូចម្ដេច ?

សម្រើប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីស្រើប ។
ឧទាហរណ៍៖ មានសម្រើប ។ កិ. នាំឲ្យស្រើប : និយាយសម្រើបចិត្ត ។ សម្រើបសម្រាល សេចក្ដីស្រើបស្រាល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្រួល» មានន័យដូចម្ដេច ?

សម្រួល

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ, នាំ ឲ្យស្រួល; កែឲ្យបានស្រួលឡើង ។
ឧទាហរណ៍៖ សម្រួលការ, និយាយសម្រួល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្រួត» មានន័យដូចម្ដេច ?

សម្រួត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យស្រួតសរសៃ ។
ឧទាហរណ៍៖ ពត់ខ្លួនរាល់ព្រឹកព្រហាមសម្រួតសរសៃដើម្បីឲ្យស្រួលខ្លួន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្រួច» មានន័យដូចម្ដេច ?

សម្រួច

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យស្រួច, បិទឲ្យស្រួច ។
ឧទាហរណ៍៖ សម្រួចឈើ ។

                   ព. ប្រ. ប្រុងចាំ, ប្រុងទុកឲ្យហើយ ។
ឧទាហរណ៍៖ សម្រួចមាត់ចាំនិយាយ, សម្រួចគំនិតទុកជាមុន ។

                   សម្រួចសម្រាំង សម្រាំងគំនិតស្មារតីប្រុងទុកស្រេច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្រូប» មានន័យដូចម្ដេច ?

សម្រូប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការស្រូប, ការបឺតចូល។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចាក់ទឹកលាយជាមួយដើម្បីឲ្យងាយស្រូប ។
ឧទាហរណ៍៖ បាយសម្រូប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្រូត» មានន័យដូចម្ដេច ?

សម្រូត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បណ្ដោយឲ្យរឥលខ្លួនចុះក្រោម, ឲ្យរបូតចុះមកក្រោម ។
ឧទាហរណ៍៖ សម្រូតខ្លួនចុះតាមសសរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្រុះសម្រួល» មានន័យដូចម្ដេច ?

សម្រុះសម្រួល

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយសម្រួលឲ្យស្រុះចិត្តគំនិតជាមួយ; និយាយដឹកនាំឲ្យស្រុះស្រួលនឹងគ្នា; និយាយសម្រួលឲ្យសះជានឹងគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្រុះ» មានន័យដូចម្ដេច ?

សម្រុះ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ, នាំ ឲ្យស្រុះគ្នា ( ម. ប្រ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្រុត» មានន័យដូចម្ដេច ?

សម្រុត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យស្រុតចុះក្រោម ។
ឧទាហរណ៍៖ សម្រុតសសរផ្ទះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្រុញ» មានន័យដូចម្ដេច ?

សម្រុញ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យស្រុញ, ចាប់រុញឲ្យស្រុញ, សង្កត់ឲ្យស្រុញ ។
ឧទាហរណ៍៖ ចាប់សង្កត់សម្រុញ; សួរសម្រុញឲ្យទាល់ឆ្លើយមិនរួច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សម្រុង» មានន័យដូចម្ដេច ?

សម្រុង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាគ ឬប៉ែកដែលស្រុងចុះ ។
ឧទាហរណ៍៖ សម្រុងសំពត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត