Posted on Leave a comment

តើពាក្យ «សហរដ្ឋ» មានន័យដូចម្ដេច ?


សហរដ្ឋ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការផ្តុំរដ្ឋដែលទីដទៃគ្នា មកធ្វើជារដ្ឋតែមួយវិញ (ម.ព សមាគតរដ្ឋ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហភោជនដ្ឋាន» មានន័យដូចម្ដេច ?


សហភោជនដ្ឋាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែងបរិភោគអាហារជុំគ្នា នៃសេនានី ឬអនុសេនី នៅក្នុងកងទ័ព ពួកសេនានីដែលបរិភោគអាហារជុំគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហភាពសូវៀត» មានន័យដូចម្ដេច ?


សហភាពសូវៀត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រដ្ឋដែលប្រមូលដែនជា ច្រើនក្រោយពេលកម្ចាត់ព្រះចៅត្សារ ហើយបង្កើតជារដ្ឋមួយក្នុងឆ្នាំ១៩២២ ដោយប្រកាន់របបគ្រប់គ្រងជាសង្គមនិយម ដើម្បីឆ្ពោះទៅកាន់ទីដៅតាមលំអានលោក ម៉ាក្ស និងឡេនីន ទៅរកលទ្ធិរួមសម្បាច់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហភាពសហជីព ឬសម្ព័ន្ធសហព័ន្ធសហជីព» មានន័យដូចម្ដេច ?


សហភាពសហជីព ឬសម្ព័ន្ធសហព័ន្ធសហជីព


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត ដែលបង្កើតឡើងដោយការរួបរួមគ្នា និងដោយស្ម័គ្រចិត្តពីសំណាក់សហព័ន្ធសហជីព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហភាពបារាំង» មានន័យដូចម្ដេច ?


សហភាពបារាំង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាឈ្មោះពិសិដ្ឋឡើងដោយរដ្ឋធម្មនុញ្ញបារាំងក្នុងឆ្នាំ ១៩៤៦ ដល់សារព័ននៃរដ្ឋដែលមានប្រទេសបារាំង ខេត្តទាំងឡាយនៅអាហ្វ្រិក និងសមាគត រដ្ឋឥណ្ឌូចិនជាសមាជិក។ សហភាពនេះ បើតាមគំនិតរបស់អ្នកបង្កើតថា ចង់ឱ្យគេឃើញថា បារាំង បោះបង់លទ្ធិអាណានិគម ហើយបើកឱ្យសមាជិករាល់គ្នាមានសមភាពទាំងខាងសិទ្ធិ ទាំងខាងករណីយ កិច្ច ឥតមានរើសដល់ពូជអម្បូរ និងលទ្ធិសាសនាឡើយ។ តែដោយបារាំងនៅតែចង់តាំងខ្លួនធ្វើជាប្រធានម្នាក់ឯង ហាក់ដូចជាខ្លាដែលដណ្តើមអំពាពីសត្វដទៃយកមក ហើយលើកខ្លួនជាមេចំណែកយ៉ាងនេះ ទើបមានពាក្យនិន្ទាយ៉ាខ្លាំង ក្រោយដែលប្រទេសជាសមាជិកបានប្រកាសខ្លួនជាឯករាជ្យ ទាល់តែអស់ជីពជន្មរហូតដល់ឥឡូវនេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហភាពគយ ឬសេដ្ឋកិច្ច» មានន័យដូចម្ដេច ?


សហភាពគយ ឬសេដ្ឋកិច្ច


👉ថ្នាក់ពាក្យជា មូលដ្ឋាន, គយ
មានន័យថា សហភាពដែលបង្កើតឡើង និងមានសមាសភាពជាសមាជិកដែលមានសមត្ថកិច្ចអនុម័តច្បាប់របស់ខ្លួន ដែលបានចងសមាជិកភាពទាំងនេះនៅក្នុងអនុសញ្ញានេះ និងមានសមត្ថកិច្ចសម្រេចដោយអនុលោមទៅតាមនីតិវិធីផ្ទៃក្នុង ដើម្បីចុះហត្ថលេខាឱ្យសច្ចាប័ន ឬអនុម័តយល់ព្រមលើអនុសញ្ញានេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហភាពគយ» មានន័យដូចម្ដេច ?


សហភាពគយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សហភាពខាងគយ គឺប្រទេសទាំងឡាយស្រុះចិត្តមូលមតិគ្នាក្នុងផ្លូវ ជំនួញខាងក្នុងនឹងខាងក្រៅស្រុក ដោយមិនប្រើការហូតពន្ធយ៉ាងធ្ងន់ទុកជារបាំង ដើម្បីការពារផលិតផលក្នុងស្រុកនីមួយៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហភាព» មានន័យដូចម្ដេច ?


សហភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រមូលផ្តុំបញ្ចូលវត្ថុផ្សេងៗ គ្នាឱ្យរលាយទៅជាសាច់មួយ សាមគ្គី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហភគនី» មានន័យដូចម្ដេច ?


សហភគនី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូនជី ដែលនៅក្នុងអាវាសជាមួយគ្នា ឬដែលប្រកាន់វត្តប្រតិបត្តិដូចគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហព័ន្ធសហជីព» មានន័យដូចម្ដេច ?


សហព័ន្ធសហជីព


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា អង្គការវិជ្ជាជីវៈ ដែលត្រូវបានបង្កើតឡើងដោយការរួបរួមគ្នា និងដោយស្ម័គ្រចិត្តពីសំណាក់សហជីពមូលដ្ឋាន ដែលមានវិជ្ជាជីវៈដូចគ្នា ឬប្រហាក់ប្រហែលគ្នា ដែលមានសកម្មភាពសេដ្ឋកិច្ចដូចគ្នា ឬប្រហាក់ប្រហែលគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហព័ន្ធនិយោជក» មានន័យដូចម្ដេច ?


សហព័ន្ធនិយោជក


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្
មានន័យថា អង្គការវិជ្ជាជីវៈដែលបង្កើតឡើងដោយការរួបរួមគ្នា និងដោយការស្ម័គ្រចិត្តពីសំណាក់សមាគមនិយោជក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហព័ន្ធ» មានន័យដូចម្ដេច ?


សហព័ន្ធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រមូលផ្តុំដែនច្រើនមកបញ្ចូលគ្នាធ្វើជារដ្ឋតែមួយ (ម.ព. សហគមន៍ សហនិកាយ និង សមាគតរដ្ឋ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហព័ទ្ធ» មានន័យដូចម្ដេច ?


សហព័ទ្ធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលរួមគ្នាយ៉ាងជិតស្និទ្ធ កៀកកើយ ប្តីរវាងប្រពន្ធ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរួមគ្នាយ៉ាងជិតស្និទ្ធ កៀកកើយ ប្តីរវាងប្រពន្ធ។

👉ថ្នាក់ពាក្យជា មូលដ្ឋាន, ទ្រព្យសម្បត្តិរដ្ឋ, របបសន្តិសុខសង្គម
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ប្ដី ឬប្រពន្ធ ឬទាំងប្ដី ទាំងប្រពន្ធ។ ២. ប្រពន្ធ ឬប្តី ដែលនៅមានចំណងអាពាហ៍ពិពាហ៍ស្របច្បាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហពលរដ្ឋ» មានន័យដូចម្ដេច ?


សហពលរដ្ឋ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជន ឬពលរដ្ឋដែលមានជនជាតិភូមិ គឺស្រុកកំណើតជាមួយគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហពលកម្ម» មានន័យដូចម្ដេច ?


សហពលកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សសម្ពន្ធបង្កើតដោយប្រទេសជាមហាអំណាច ឬគណបក្សនានា ដើម្បីពួតដៃគ្នា ប្រទូស ឬប្រឆាំងនឹងប្រទេស ឬបុគ្គលណាមួយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហប្រយោជន៍» មានន័យដូចម្ដេច ?


សហប្រយោជន៍


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ឥទ្ធិពលវិជ្ជមាននៃគោលនយោបាយ ឬវិធានការមួយដែលដៅទៅរកវត្ថុបំណងមួយ តែអាចមានឥទ្ធិពលមកលើវត្ថុបំណងផ្សេងទៀត ដោយមិនគិតពីតុល្យភាពនៃឥទ្ធិពលពិតមកលើសុខុមាលភាពសង្គម ។ សហប្រយោជន៍ភាគច្រើនគ្មានភាពប្រាកដប្រជា និងអាចប្រែប្រួលទៅតាមកាលៈទេសៈនៅមូលដ្ឋាននិងទម្លាក់ក្នុងការអនុវត្ត​។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហប្រតិបត្តិការឆ្លងដែន» មានន័យដូចម្ដេច ?


សហប្រតិបត្តិការឆ្លងដែន


👉ថ្នាក់ពាក្យជា មូលដ្ឋាន, គយ
មានន័យថា សហប្រតិបត្តិការរវាងរដ្ឋបាលគយ នៃប្រទេសហត្ថលេខីឆ្លងកាត់ព្រំដែនរបស់គេរៀងៗខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហប្រតិបត្តិការឆ្លងដែន» មានន័យដូចម្ដេច ?


សហប្រតិបត្តិការឆ្លងដែន


👉ថ្នាក់ពាក្យជា មូលដ្ឋាន, គយ
មានន័យថា សហប្រតិបត្តិការរវាងរដ្ឋបាលគយ នៃប្រទេសហត្ថលេខីឆ្លងកាត់ព្រំដែនរបស់គេរៀងៗខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហប្រតិបត្តិការ» មានន័យដូចម្ដេច ?


សហប្រតិបត្តិការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការពួតដៃធ្វើការណាមួយ មិនមើលបំណាំគ្នា ដូចជានៅពេលមានអាសន្ន មន្រ្តីគ្រប់ផ្នែកស្ទុះស្ទាកាន់ ការ តាមសមត្ថភាពរៀងៗខ្លួនត្រាតែផុតចុងជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហប្បវេណី ឬ–ប្រពៃណី» មានន័យដូចម្ដេច ?


សហប្បវេណី ឬ–ប្រពៃណី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បវេណី​ជាមួយ​គ្នា, ទំនៀម​ទម្លាប់​ត្រូវ​គ្នា; ស្រុក​ឬ​ប្រទេស​ដែល​មាន​ទំនៀម​ទម្លាប់​ត្រូវ​គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហបដិភោគ» មានន័យដូចម្ដេច ?


សហបដិភោគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនដែលគេជ្រើសតាំងឱ្យទៅការពារផលប្រយោជន៍ នៃអង្គការណាមួយ ដែលខ្លួនក៏ជាសមាជិកដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហនិកាយ» មានន័យដូចម្ដេច ?


សហនិកាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពួក ហ្វូងជាមួយគ្នា (ម.ព សហគមន៍ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហនាភី» មានន័យដូចម្ដេច ?


សហនាភី


👉ថ្នាក់ពាក្យជា គុណកិរិយា
មានន័យថា បានដល់មណ្ឌលដែលមានស្នូលកណ្តាល ជាមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហធម្មិក» មានន័យដូចម្ដេច ?


សហធម្មិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បព្វជិតដែលប្រព្រឹត្តត្រូវ ស្របគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហធន» មានន័យដូចម្ដេច ?


សហធន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សហគមប្រទេសនានាដែលចំណុះប្រទេសអង់គ្លេស ដើម្បីការពារប្រយោជន៍នៃសមាជិកនីមួយៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហទាយាទ» មានន័យដូចម្ដេច ?


សហទាយាទ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា អ្នកដែលត្រូវចូលរួមក្នុងការចែកមរតកណាមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហថាមពល/សំថាមពល» មានន័យដូចម្ដេច ?


សហថាមពល/សំថាមពល


មានន័យថា ការធ្វើកិច្ចការរួមគ្នា ឬការរួមបញ្ចូលកម្លាំងគ្នារវាងប្រទេស ក្រុមហ៊ុន ស្ថាប័ន ភ្នាក់ងារ ឬបុគ្គលពីរ ឬច្រើននឹងទទួលបានលទ្ធផលខ្ពស់ជាងផលបូកនៃលទ្ធផលរបស់ប្រទេស ក្រុមហ៊ុន ស្ថាប័ន ភ្នាក់ងារ ឬបុគ្គលនីមួយៗបញ្ចូលគ្នា។
ឧទាហរណ៍៖ ការកើនឡើងនៃភាពទាក់ទាញវិនិយោគ និងទេសចរណ៍ក្នុងតំបន់អាស៊ាន គឺជាលទ្ធផលនៃសហថាមពល/សំថាមពលដែលកើតចេញពីការធ្វើសមាហរណកម្មកាន់តែជិតសិ្នទ្ធក្នុងចំណោមប្រទេសជាសមាជិក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហត្ថិភាពដោយសន្តិវិធី» មានន័យដូចម្ដេច ?


សហត្ថិភាពដោយសន្តិវិធី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការរស់នៅជាមួយគ្នា ដែលប្រកបដោយសេចក្តីសុខសាន្ត គឺបើមានទាស់អធ្យាស្រ័យគ្នា មិនឱ្យប្រើកម្លាំងអាវុធ ដើម្បីដោះស្រាយវិវាទរវាងគ្នានឹងគ្នាឡើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហត្ថករណ៍» មានន័យដូចម្ដេច ?


សហត្ថករណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការចាប់ កាន់ ពាល់ដោយដៃក្នុងប្រតិបត្តិការខាងគីមី ខាងឧសថ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហជៈ» មានន័យដូចម្ដេច ?


សហជៈ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​កើត​នៅ​ពេល​ជា​មួយ​គ្នា ​ឬ​ដំណាល​គ្នា; អ្នក​កើត​រួម​ផ្ទៃ​ជា​មួយ (បង​ប្អូន​បង្កើត បើ​ស្ត្រី​ជា សហជា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហជីវិនី» មានន័យដូចម្ដេច ?


សហជីវិនី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រី្តដែលរស់នៅជាមួយគ្នានឹងបុរសជាប្រក្រតី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហជីវិន» មានន័យដូចម្ដេច ?


សហជីវិន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនជាគូកន ជាអ្នកចូលសមាគមផងគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហជីពមូលដ្ឋាន» មានន័យដូចម្ដេច ?


សហជីពមូលដ្ឋាន


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា អង្គការវិជ្ជាជីវៈដែលបង្កើតឡើងដោយកម្មករនិយោជិត ដោយការរួបរួមគ្នា និងដោយការស្ម័គ្រចិត្ត នៅក្នុងមូលដ្ឋាននៃសហគ្រាស ឬគ្រឹះស្ថាននោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហជីព» មានន័យដូចម្ដេច ?


សហជីព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមាគមមនុស្សបង្កើតឡើង ដើម្បីការពារផលប្រយោជន៍រួមគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហគ្រិនភាព» មានន័យដូចម្ដេច ?


សហគ្រិនភាព


មានន័យថា សមត្ថភាព និងឆន្ទះ ដើម្បីបង្កើត ចាត់ចែង និងគ្រប់គ្រងអាជីវកម្មណាមួយដែលអាចមានហានិភ័យក្នុងគោលបំណងទទួលបានប្រាក់ចំណេញ និងធានាបាននូវសុខុមាលភាពសង្គម។ ចរិតនៃសហគ្រិនភាពកំណត់ដោយនវានុវត្តន៍ និងការប្រឈមនឹងហានិភ័យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហគ្រិន» មានន័យដូចម្ដេច ?


សហគ្រិន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនជាម្ចាស់នៃសហគ្រាស មានជនជាអ្នកទទួលម៉ៅសាងសង់ជាប្រយោជន៍ដល់អ្នកដទៃ ឬជាអ្នកទទួលស៊ីឈ្នួលដឹកជញ្ជូន មនុស្ស និងផលិតផល ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហគ្រាសឯករាជ្យ» មានន័យដូចម្ដេច ?


សហគ្រាសឯករាជ្យ


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា រូបវន្តបុគ្គល ឬនីតិបុគ្គលដែលមិនមែនជាបុគ្គលទាក់ទិន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហគ្រាសឯកបុគ្គលទទួលខុសត្រូវកម្រិត» មានន័យដូចម្ដេច ?


សហគ្រាសឯកបុគ្គលទទួលខុសត្រូវកម្រិត


មានន័យថា ក្រុមហ៊ុនឯកជនទទួលខុសត្តូវមានកម្រិតដែលមានម្ចាស់ភាគហ៊ុនតែម្នាក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហគ្រាសឯកបុគ្គល» មានន័យដូចម្ដេច ?


សហគ្រាសឯកបុគ្គល


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា សហគ្រាសអាជីវកម្មដែលជាកម្មសិទ្ធិ ១០០ ភាគរយរបស់រូបវន្តបុគ្គលណាម្នាក់។ ក្នុងនិយមន័យនេះ ប្ដី ប្រពន្ធ និងកូនក្នុងបន្ទុក ត្រូវចាត់ទុកថាជារូបវន្តបុគ្គលតែម្នាក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហគ្រាសឯកជន» មានន័យដូចម្ដេច ?


សហគ្រាសឯកជន


មានន័យថា អង្គភាពអាជីវកម្មមិនមែនជាកម្មសិទ្ធិរបស់រដ្ឋដែលបង្កើតឡើងដើម្បីស្វែងរកប្រាក់ចំណេញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហគ្រាសសាធារណៈ» មានន័យដូចម្ដេច ?


សហគ្រាសសាធារណៈ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ, ហិរញ្ញវត្ថុសាធារណៈ
មានន័យថា សហគ្រាសដែលមានដើមទុនទាំងអស់ ឬភាគច្រើនជារបស់រដ្ឋ។ សហគ្រាសសាធារណៈមានបេសកកម្មបង្កលក្ខណៈដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចជាអាទិ៍ក្នុងការបង្កើនតម្លៃធនធានធម្មជាតិ និងការបង្កើតអាជីព។
សហគ្រាសមានដើមទុនទាំងអស់ ឬភាគច្រើនជារបស់រដ្ឋមានទម្រង់ជាគ្រឹះស្ថានសាធារណៈមានលក្ខណៈសេដ្ឋកិច្ច ក្រុមហ៊ុនរដ្ឋ និងក្រុមហ៊ុនចម្រុះដែលក្នុងនោះ រដ្ឋកាន់កាប់លើសពី ៥០% នៃដើមទុនក្រុមហ៊ុន ឬសិទ្ធិបោះឆ្នោត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហគ្រាសធុនមធ្យម» មានន័យដូចម្ដេច ?


សហគ្រាសធុនមធ្យម


មានន័យថា សហគ្រាសដែលមានទុនសមមូលចន្លោះពី ២៥០លានរៀលទៅក្រោម ២០០០លានរៀល ឬមានបុគ្គលិកពេញម៉ោងចន្លោះពី ៥១ ដល់ ១០០នាក់ ឬមានផលរបរប្រចាំឆ្នាំ ចាប់ពី ៧០០លានរៀល ដល់ ២០០០លានរៀល។ តួលេខនេះប្រើក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម ដែលមានអត្រាប្តូរប្រាក់ ១ដុល្លារ ស្មើនឹង ៤០០០រៀល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហគ្រាសធុនធំ» មានន័យដូចម្ដេច ?


សហគ្រាសធុនធំ


មានន័យថា សហគ្រាសដែលមានទុនសមមូលចាប់ពី ២០០០លានរៀលឡើងទៅ ឬមានបុគ្គលិកពេញម៉ោងលើសពី​២០០០លានរៀល។ តួលេខនេះប្រើក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្មដែលមានអត្រាប្តូរប្រាក់ ១ដុល្លារ ស្មើនឹង ៤០០០រៀល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហគ្រាសធុនតូច» មានន័យដូចម្ដេច ?


សហគ្រាសធុនតូច


មានន័យថា សហគ្រាសដែលមានទុនសមមូលចន្លោះពី ២០០លានរៀលទៅក្រោម ២៥០លានរៀល ឬមានបុគ្គលិកពេញម៉ោងចន្លោះពី ១១ ដល់ ៥០នាក់ ឬមានផលរបរប្រចាំឆ្នាំចាប់ពី ២៥០លានរៀលដល់ ៧០០លានរៀល។ តួលេខនេះប្រើក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម ដែលមានអត្រាប្តូរប្រាក់ ១ដុល្លារ ស្មើនឹង ៤០០រៀល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហគ្រាសដឹកជញ្ជូនតាមផ្លូវអាកាស» មានន័យដូចម្ដេច ?


សហគ្រាសដឹកជញ្ជូនតាមផ្លូវអាកាស


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា អ្នកដឹកជញ្ជូនតាមផ្លូវអាកាសមានសញ្ជាតិខ្មែរ ឬជាសញ្ជាតិបរទេស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហគ្រាសគ្រឹះស្ថាននានា» មានន័យដូចម្ដេច ?


សហគ្រាសគ្រឹះស្ថាននានា


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា ក្រុមហ៊ុននានាដែលមិនផ្ដល់សេវាសន្ដិសុខឯកជន គ្រឹះស្ថានសាធារណៈ គ្រឹះស្ថានឯកជន អង្គការមិនមែនរដ្ឋាភិបាលនានា ដែលបង្កើតភ្នាក់ងារសន្ដិសុខឯកជន ដើម្បីបម្រើការងារក្នុងសហគ្រាសគ្រឹះស្ថានរបស់ខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហគ្រាស» មានន័យដូចម្ដេច ?


សហគ្រាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឹះស្ថានរបស់រាជការ ឬរបស់ឯកជនដែលបង្កើតឡើង ដើម្បីធ្វើការយ៉ាងធំ ដូចជាសហគ្រាសខាងការស្ថាបនានាមគ្រឹះ ស្ពាន ជាដើម ។

👉ថ្នាក់ពាក្យជា គណនេយ្យ, ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. អង្គភាព ឬគ្រឹះស្ថាន ដែលមានគោលដៅស្វែងរកប្រាក់ចំណេញ ដែលរួមមានសហគ្រាសសាធារណៈ និងសហគ្រាសឯកជន រួមទាំងធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងសហគ្រាសធុនតូចនិងមធ្យម ព្រមទាំងមីក្រូសហគ្រាសផងដែរ។ ២. សហគ្រាស ឬគ្រឹះស្ថាន ឧស្សាហកម្មរ៉ែ ពាណិជ្ជកម្ម សេវាកម្ម កសិកម្ម សិប្បកម្ម ដឹកជញ្ជូនតាមផ្លូវគោក ឬតាមផ្លូវទឹក ទោះជាប្រយោជន៍សាធារណៈ ពាក់កណ្តាលសាធារណៈ ឬឯកជន ក្រៅសាសនា ឬក្នុងសាសនាក៏ដោយ ទោះមានលក្ខណៈជាបង្រៀនវិជ្ជាជីវៈ ឬជាការកុសលក៏ដោយ ព្រមទាំងវិជ្ជាជីវៈ សេរីនៃសមាគម ឬក្រុមប្រភេទណាក៏ដោយ។ សហគ្រាសអាចមានគ្រឹះស្ថានច្រើន ហើយគ្រឹះស្ថាននីមួយៗមានប្រើមនុស្សឱ្យធ្វើការងារក្នុងទីកន្លែងណាមួយជាប្រាកដ ដូចជាក្នុងរោងចក្រ រោងជាងការដ្ឋាន។ល។ ក្រោមការគ្រប់គ្រង និងដឹកនាំរបស់និយោជក។ គ្រឹះស្ថានស្ថិតនៅក្រោមឱវាទសហគ្រាសមួយជានិច្ច។ គ្រឹះស្ថានអាចមានប្រើមនុស្សតែម្នាក់ក៏បានដែរ។ ករណីគ្រឹះស្ថាននេះមានតែមួយឯកឯង និងមិននៅក្រោមសហគ្រាសណាទេ គ្រឹះស្ថាននោះត្រូវចាត់ទុកជាសហគ្រាស។
អង្គភាព ឬគ្រឹះស្ថានដែលមានគោលដៅស្វែងរកប្រាក់ចំណេញ រួមមានសហគ្រាសសាធារណៈ និងសហគ្រាសឯកជន រួមទាំងគ្រឹះស្ថានហិរញ្ញវត្ថុ និងសហគ្រាសធុនតូច និងមធ្យម ព្រមទាំងមីក្រូសហគ្រាសផងដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហគមន៍មូលដ្ឋាន» មានន័យដូចម្ដេច ?


សហគមន៍មូលដ្ឋាន


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សហគមន៍ជនជាតិដើមភាគតិច ឬក្រុមអ្នកស្រុកដែលមានលំនៅដើមកំណើតក្នុងភូមិមួយ ឬច្រើននៅក្នុង ឬក្បែរតំបន់ព្រៃឈើរដ្ឋដែលមានប្រពៃណីទំនៀមទម្លាប់ ជំនឿសាសនា វប្បធម៌ និងរស់នៅចិញ្ចឹមជីវិតដោយពឹងអាស្រ័យទៅលើការរុករកផលអនុផលព្រៃឈើ និងប្រើប្រាស់ធនធានព្រៃឈើទាំងនោះជាមូលដ្ឋាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហគមន៍ព្រៃឈើ» មានន័យដូចម្ដេច ?


សហគមន៍ព្រៃឈើ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សហគមន៍ដែលស្ម័គ្រចិត្តចងក្រងប្រមូលផ្ដុំជាក្រុមក្រោមកិច្ចព្រមព្រៀងព្រៃសហគមន៍ ដើម្បីធ្វើសកម្មភាពអភិវឌ្ឍន៍ និងប្រើប្រាស់ធនធានព្រៃឈើប្រកបដោយនិរន្ដរភាព នៅក្នុងព្រៃសហគមន៍ ដោយអនុវត្តតាមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីព្រៃឈើ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហគមន៍នេសាទ» មានន័យដូចម្ដេច ?


សហគមន៍នេសាទ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ក្រុមប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងភូមិមួយ ឬច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា ហើយដែលបានយល់ព្រមសហការគ្នា ចូលរួមគ្នាដោយស្ម័គ្រចិត្ត ក្នុងគោលបំណងចូលរួមគ្រប់គ្រង អភិរក្ស អភិវឌ្ឍ ប្រើប្រាស់ធនធានជលផលនៅតាមមូលដ្ឋានប្រកបដោយនិរន្តរភាព និងការពារសិទ្ធិ ព្រមទាំងផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ ស្របតាមលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងវិស័យជលផល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហគមន៍ទេសចរណ៍មូលដ្ឋាន» មានន័យដូចម្ដេច ?


សហគមន៍ទេសចរណ៍មូលដ្ឋាន


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ទីតាំង ឬកន្លែងទាក់ទាញទេសចរណ៍ ដែលរៀបចំដោយសហគមន៍មូលដ្ឋានខ្លួនឯងផ្ទាល់ ឬដោយមានកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈការអភិវឌ្ឍទេសចរណ៍ ប្រកបដោយនិរន្តរ-ភាព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហគមន៍តំបន់ការពារធម្មជាតិ» មានន័យដូចម្ដេច ?


សហគមន៍តំបន់ការពារធម្មជាតិ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ការចូលរួមរបស់ប្រជាសហគមន៍មូលដ្ឋាន ឬជនជាតិដើមភាគតិច ក្រោមរូបភាពរចនាសម្ព័ន្ធជ្រើសតាំងរដ្ឋបាលមួយដែលមានការទទួលស្គាល់ពីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ក្នុងគោលបំណងចូលរួមរៀបចំគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិក្នុងតំបន់ជាក់លាក់ណាមួយ នៃតំបន់ការពារធម្មជាតិ ប្រកបដោយនិរន្តរភាព សំដៅចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន ឬជនជាតិដើមភាគតិច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហគមន៍ដែលបានបង្កើតជានីតិបុគ្គល» មានន័យដូចម្ដេច ?


សហគមន៍ដែលបានបង្កើតជានីតិបុគ្គល


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សហគមន៍ជនជាតិដើមភាគតិចដែលបានចងក្រង និងចុះបញ្ជីទទួលស្គាល់ជាផ្លូវការនៅក្រសួងមហាផ្ទៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហគមន៍ជនជាតិដើមភាគតិច» មានន័យដូចម្ដេច ?


សហគមន៍ជនជាតិដើមភាគតិច


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ក្រុមមនុស្សដែលរស់នៅលើដែនដី នៃព្រះរាជា-ណាចក្រកម្ពុជា ដែលសមាជិកទាំងអស់បង្ហាញនូវការឯកភាពនៃជាតិពន្ធុ សង្គមវប្បធម៌ និងសេដ្ឋកិច្ច ប្រតិបត្តិរបៀបរស់នៅតាមប្រពៃណី និងដាំដុះលើដីដែលខ្លួនកាន់កាប់ទៅតាមក្បួនខ្នាត ទំនៀមទម្លាប់នៃការប្រើប្រាស់ជាសមូហភាព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហគមន៍ ឬសមាគម» មានន័យដូចម្ដេច ?


សហគមន៍ ឬសមាគម


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា នីតិបុគ្គលដែលបានចុះបញ្ជីត្រឹមត្រូវ តាមបទប្បញ្ញត្តិជាធរមាន នៅស្ថាប័នមានសមត្ថកិច្ច និងធ្វើសកម្មភាពក្នុងវិស័យកសិកម្ម ឬកសិឧស្សាហកម្ម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហគមន៍» មានន័យដូចម្ដេច ?


សហគមន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនៃអ្វីៗដែលប្រទាក់សិទ្ធិជិតគ្នា សមគ្គសង្វាស រវាងស្វាមីនឹងភរិយាក្នុងការគ្រប់គ្រង និងប្រើប្រាស់ សម្បាច់រួមគ្នា កាលបើមិនមានកិច្ចសន្យាដាច់ឡែក រៀងៗខ្លួនទេ ប្រជុំភូមិអ្នកស្រុកធ្វើមុខរបរចូលគ្នា។

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. អ្វីៗដែលជនទាំងឡាយយកមករួមគ្នា។ ទ្រព្យសហគមន៍ គឺទ្រព្យដែលប្ដីប្រពន្ធរកបានជាមួយគ្នា។ ២. ក្រុមអ្នកស្រុករស់នៅក្នុងភូមិមួយ ឬច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការចាប់អារម្មណ៍រួមលើបញ្ហាសង្គម វប្បធម៌ ប្រពៃណី និងសេដ្ឋកិច្ច ក្នុងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាពនៃតំបន់មួយ ដែលពួកគាត់រស់នៅក្នុង ឬក្បែរតំបន់នោះ ក្នុងគោលបំណងចិញ្ចឹមជីវិត និងកែលម្អជីវភាពរស់នៅ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហក្បដ» មានន័យដូចម្ដេច ?



👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការស្រុះចិត្តគ្នាប្រទូស្តនឹងរដ្ឋ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហកាល,-កាលិក» មានន័យដូចម្ដេច ?


សហកាល,-កាលិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលកើត រស់នៅជំនាន់គ្នា ទាន់ឃើញស្គាល់គ្នា។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលកើត រស់នៅជំនាន់គ្នា ទាន់ឃើញស្គាល់គ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហការី, -រិនី» មានន័យដូចម្ដេច ?


សហការី, -រិនី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនជាអ្នកព្រួតគ្នាធ្វើសិល្បការ្យណាមួយ អ្នកធ្វើការក្នុងមុខតំណែងណាមួយផងគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហការ» មានន័យដូចម្ដេច ?


សហការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការព្រួតគ្នាធ្វើសិល្បការ្យណាមួយ ការបញ្ចូលគំនិតគ្នាធ្វើអ្វីមួយ ភាពដែលមានសហការ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហករណ៍វប្បកម្ម» មានន័យដូចម្ដេច ?


សហករណ៍វប្បកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សហករណ៍ដែលធ្វើរបរដំណាំផ្សេងៗ ឥតរើសមុខ ដើម្បីយកកម្រៃមកបែងចែកគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហករណ៍លក់ចេញ» មានន័យដូចម្ដេច ?


សហករណ៍លក់ចេញ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សហករណ៍ដែលមានកម្មវត្ថុខាងការប្រមូលផលិត ​ផល ហើយចាត់ចែងលក់វិញយកកម្រៃចែកគ្នា (ម.ព សហករណ៍)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហករណ៍មុខងារពហុគុណ» មានន័យដូចម្ដេច ?


សហករណ៍មុខងារពហុគុណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សហករណ៍ដែលប្រតិបត្តិការ គ្រប់មុខឱ្យតែប្រទះ ហើយឥតមានរើសរយផងទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហករណ៍ផ្តុំទុនប្រកបការ» មានន័យដូចម្ដេច ?


សហករណ៍ផ្តុំទុនប្រកបការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សហករណ៍ដែលមានកម្មវត្ថុខាងការប្រមូលប្រាក់ធ្វើជាដើមទុន ហើយយកទៅចាត់ចែង ប្រកបការងារយកកម្រៃចែកគ្នា (ម.ព សហករណ៍)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហករណ៍ប្លែងភាព» មានន័យដូចម្ដេច ?


សហករណ៍ប្លែងភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សហករណ៍ដែលមានកម្មវត្ថុខាងទទួលទិញ ផលិតផលកម្រោលយកមក ហើយបំប្លែងឱ្យខុសពីសភាពដើម ឱ្យក្លាយទៅជាគ្រឿងឧបភោគ បរិភោគបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហករណ៍» មានន័យដូចម្ដេច ?


សហករណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អង្គការផ្តុំអ្នកបង្កើតផល ឬអ្នកទិញ ដើម្បីយកកម្រៃមកចែកគ្នាជាសមាមាត្រនៃប្រាក់ ដែលចូល ឬតម្លៃដែលម្នាក់ៗបានទិញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហកម្មសិទ្ធិករ» មានន័យដូចម្ដេច ?


សហកម្មសិទ្ធិករ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បុគ្គលជាម្ចាស់កម្មសិទ្ធិមួយរួមគ្នា (ម.ពកម្មសិទ្ធិ)។
👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា អ្នកដែលមានសហកម្មសិទ្ធិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហកម្មសិទ្ធិ» មានន័យដូចម្ដេច ?


សហកម្មសិទ្ធិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្មសិទ្ធិជាទ្រព្យរួមគ្នានៃមនុស្សច្រើននាក់។

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. កម្មសិទ្ធិតែមួយជារបស់ជនច្រើននាក់។ ឧទា៖ ជនច្រើននាក់រួបរួមគ្នាទិញរថយន្ដមួយ។ រថយន្ដនោះ ជាសហកម្មសិទ្ធិរបស់ជនទាំងឡាយដែលទិញនោះ។ ២. កម្មសិទ្ធិរបស់បុគ្គលច្រើននាក់ ដែលអនុវត្តនូវសិទ្ធិឯកជនផ្ដាច់មុខលើភាគខ្លះនៃទ្រព្យ ហើយភាគដទៃទៀត ហៅថាភាគរួម ត្រូវដាក់នៅក្រោមបទបញ្ជានីត្យានុកូល ឬតាមការព្រមព្រៀង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សហ» មានន័យដូចម្ដេច ?


សហ


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( សំ. បា. ) មួយអន្លើ, ព្រម, ព្រមដោយ, ព្រមទាំង, ជាមួយ, ជាមួយគ្នា, ជាមួយនឹង, រួមគ្នា, រួមជាមួយ, ដំណាលគ្នា ។ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃបានតាមគួរដល់ការប្រកប : សហកម្ម ការងារដែលរួមគ្នាធ្វើ, ដំណើររួមគំនិតគ្នាធ្វើការ ។សហករណ៍ មានអត្ថន័យដូចគ្នានឹង សហកម្ម ដែរ ប៉ុន្តែសព្វថ្ងៃប្រើសំដៅយកក្រុមហ៊ុន ឬអង្គការដែលប្រមូលផ្ដុំជនអ្នកបង្កើតផលផ្សេងៗ ឬអ្នកទទួលទិញ ដើម្បីយកកម្រៃមកចែកគ្នាតាមសមគួរដល់ប្រាក់ដើម ដែលបានចូលហ៊ុន ឬតម្លៃដែលសមាជិកម្នាក់ៗបានទិញ ( ពុំមែនជាជំនួញទេ ) : បង្កើតសហករណ៍, ទិញអីវ៉ាន់នៅសហករណ៍ ។ សហការី អ្នកធ្វើការជាមួយគ្នា, អ្នកព្រួតគ្នាជួយធ្វើកិច្ចការណាមួយ; ភ្នាក់ងារក្នុងមុខតំណែងរាជការជាដើម : នាយការិយាល័យ និង លេខាធិការ ជាសហការីនៃនាយកក្រសួង; លោករដ្ឋមន្ត្រីព្រមទាំងសហការីបានអញ្ជើញទៅជួបជុំជាអធិបតី ក្នុងពិធីបុណ្យនោះដែរ; ព្រះបាឡាត់គណ, ព្រះវិន័យធរគណ, ព្រះធម្មធរគណ, ព្រះសមុហ៍គណនិងលេខាធិការគណ ជាសហការីនៃព្រះមេគណ, ព្រះមេគណគ្រប់ខែត្រ អាចមានឋានានុក្រមទីព្រះគ្រូជាសហការីផងដែរក៏បាន ។ ( ឥត្ថី. សហការិនី ) ។ សហកីឡា ការលេងជាមួយគ្នា, ការរួមល្បែងជាមួយ ។ សហគមន៍ (–គំ–) ការទៅជាមួយ, ដំណើរជាមួយគ្នា ។ ប្រជុំភូមិឬតំបន់អ្នកស្រុកប្រកបមុខរបរចូលគ្នា,… : បង្កើតឲ្យមានសហគមន៍ ។ សហគមនាគមន៍( –គៈមៈនាគំ ) ការទៅមកជាមួយ ។ សហគាមី អ្នកដែលទៅជាមួយ ( បើស្ត្រីជា សហគាមិនី ) ។ សហគ្រាស គ្រឹះស្ថានឬអង្គការជារបស់រាជការឬរបស់ឯកជន សម្រាប់ទទួលធ្វើការធំៗ ដូចជាស្ថាបនាស្ពាន, ថ្នល់ជាដើម : សហគ្រាសទទួលធ្វើស្ពាន, ប្រគល់មុខសំណង់នោះទៅឲ្យសហគ្រាស ។ សហគ្រិន ម្ចាស់សហគ្រាស, ជនអ្នកកាន់កាប់សហគ្រាស ។ សហចរ អ្នកដើរជាមួយ, អ្នកដែលជាគ្នាក្នុងការដើរផ្លូវ ( បើស្ត្រីជា សហចារិកា ) ។ សហចារី អ្នកប្រព្រឹត្តធម៌ឬច្បាប់ជាមួយ, អ្នកមានការប្រព្រឹត្តត្រូវគ្នា (បើស្ត្រីជា សហចារិនី) ។ សហជៈ ដែលកើតនៅពេលជាមួយគ្នាឬដំណាលគ្នា; អ្នកកើតរួមផ្ទៃជាមួយ (បងប្អូនបង្កើត បើស្ត្រីជា សហជា) ។ សហជាត អ្នកដែលកើតក្នុង ថ្ងៃខែឆ្នាំដំណាលគ្នា ( បើស្រ្តីជា សហជាតា ) ។ សហជីវិន ឬ សហជីវី អ្នកដែលមានអាយុស្របគ្នា, គូកន; ជនអ្នកចូលសមាគមជាមួយគ្នា ( បើស្ត្រីជា សហជីវិនី ) ។ សហធម្មចារី អ្នកប្រព្រឹត្តធម៌ជាមួយ, អ្នកកាន់ច្បាប់ត្រូវគ្នា (សហចារី); បើស្រ្តីជា សហធម្មចារិនី ។ សហធម្មិក អ្នកប្រព្រឹត្តធម៌ជាមួយ, អ្នកប្រព្រឹត្តធម៌ត្រូវគ្នា ។ ភិក្ខុ, ភិក្ខុនី, សិក្ខមានា, សាមណេរ, សាមណេរី ទាំង ៥ ពួកនេះ ហៅ សហធម្មិក ឬ សហធម្មិកា, ប៉ុន្តែក្នុងសម័យឥឡូវនៅមានតែភិក្ខុនិងសាមណេរ ( ព. ពុ. ) ។ សហធម៌ ធម៌ឬច្បាប់សម្រាប់កាន់ត្រូវគ្នា ។ សហបាន ការផឹកជាមួយគ្នា ។ សហបាលន៍ ឬ –បាលី ( –បាល ឬ –ប៉ាល៉ី ) ការរួមរក្សា, ការគ្រប់គ្រងរួមគ្នា ។ សហបាលីប្រទេស ឬ –រដ្ឋ ប្រទេសឬដែនផ្សេងៗគ្នា ដែលរួបរួមការគ្រប់គ្រងរាជការជាមួយគ្នា ។ សហបុត្ត ឬ –បុត្រ ព្រមទាំងកូន, ជាមួយនឹងកូន ( ព. កា. ) : បិតាសហបុត្រ ចិត្តបរិសុទ្ធទាំងពីរនាក់ កាន់សីលប្រាំជៀងជាក់ ឥតរអាក់រអួលឡើយ ។ សហប្បវេណី ឬ –ប្រពៃណី បវេណីជាមួយគ្នា, ទំនៀមទម្លាប់ត្រូវគ្នា; ស្រុកឬប្រទេសដែលមានទំនៀមទម្លាប់ត្រូវគ្នា ។ សហប្រតិបត្តិការ ការបំពេញកិច្ចការរួមគ្នា, ការពួតដៃគ្នាយ៉ាងជិតស្និទ្ធជួយធ្វើកិច្ចការណាមួយ : ធ្វើសហប្រតិបត្តិការ ។ សហពន្ធន៍ ឬ –ព័ន្ធន៍ ( –ពន់ ឬ –ពាន់ ) ការចងភ្ជាប់ជាមួយគ្នា ។ សហពន្ធុ ( –ព័ន-ធុ ) ព្រមទាំងផៅពង្ស; ផៅពង្សជាមួយគ្នា ។ សហភាព ភាពជាមួយគ្នាឬត្រូវគ្នា, ការរួបរួមឬប្រមូលផ្ដុំជាមួយគ្នា ។ សហភោជ ការបរិភោគជាមួយគ្នា ។ សហវាស ការនៅជាមួយ, ការនៅផ្ទះឬភូមិជាមួយ ។ សហវាសី អ្នកដែលនៅជាមួយ, អ្នកនៅផ្ទះឬភូមិជាមួយ ( បើស្រ្តីជា សហវាសិនី ) ។ សហសយ្យា ឬ –សេយ្យា (–សៃយ៉ា) ការដេកជាមួយ ។ សហហាសនៈ (–សៈន៉ៈ) ការសើចសប្បាយជាមួយគ្នា ។ សហាលាប (–ល៉ាប; សំ. បា. < សហ + អាលាប ” ការចរចា ” ) ការនិយាយរកគ្នា, ការនិយាយរាក់ទាក់ទៅវិញទៅមករកគ្នា ។ សហោទរ ( សំ. បា. < សហ + ឧទរ ” ផ្ទៃ ” ) បង-ប្អូនរួមឧទរជាមួយ, បងឬប្អូនរួមមាតាមួយ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សស្សុ» មានន័យដូចម្ដេច ?


សស្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝ្វឝ្រូ) មាតាក្មេក ( រ. ស. ) ។
ឧទាហរណ៍៖ ព្រះសស្សុ ព្រះមាតាក្មេក ។ សស្សុទេវី ព្រះនាងទេវីជាមាតាក្មេក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សស្សតភាព» មានន័យដូចម្ដេច ?


សស្សតភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កាលវេលាដែលគ្មានដើម និងចុងបំផុត អនាគតជាតិ កាលវេលាដ៏យូរលង់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សស្សកម្ម» មានន័យដូចម្ដេច ?


សស្សកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការដកស្ទូងរបរដំណាំ មានស្រូវ ថ្នាំ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សស្ស» មានន័យដូចម្ដេច ?


សស្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝស្យ ) សន្ទូង ( ព. កា. ប្រើជា សស្សា ក៏បាន) ។ សស្សកម្ម ការស្ទូង, ការដកស្ទូង ។ សស្សការ អ្នកស្ទូង ( បើស្ត្រីជា សស្សការិកា ) ។ សស្សកាល, –សម័យ ឬ –រដូវ កាល, សម័យឬរដូវដកស្ទូង ។ ល ។ ( ព. កា. )
ឧទាហរណ៍៖​ សស្សសម័យ សស្សការច្រៀវច្រៃ ប្រញឹករាល់គ្នា ពុំហ៊ានបង្អង់ ឲ្យខុសវេលា ខ្លាចក្រែងសស្សា នឹងមានស្កកស្គឺ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សស្លោ» មានន័យដូចម្ដេច ?


សស្លោ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស្លោខ្លាំង។
ឧទាហរណ៍៖ និយាយសស្លោ; សម្ដីសស្លោ ( ម. ព. សស្លន់សស្លោ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សស្លើតសស្លក់» មានន័យដូចម្ដេច ?


សស្លើតសស្លក់


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស្លើតស្លក់រឡេមរឡាម, ស្លើតស្លក់រលះរលាំង។
ឧទាហរណ៍៖ ភ័យសស្លើតសស្លក់, ដើរសស្លើតសស្លក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សស្លើត» មានន័យដូចម្ដេច ?


សស្លើត


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស្លើតៗ, ស្លើតចុះស្លើតឡើង។
ឧទាហរណ៍៖ ដើរសស្លើត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សស្លន់សស្លោ» មានន័យដូចម្ដេច ?


សស្លន់សស្លោ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្លន់ស្លោខ្លាំង, ស្លន់ស្លោរឡេមរឡាម។
ឧទាហរណ៍៖ ភ័យសស្លន់សស្លោ, រត់សស្លន់សស្លោ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស្លន់ស្លោខ្លាំង, ស្លន់ស្លោរឡេមរឡាម។
ឧទាហរណ៍៖ ភ័យសស្លន់សស្លោ, រត់សស្លន់សស្លោ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សស្លក់» មានន័យដូចម្ដេច ?


សស្លក់


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ សស្លើត។
ឧទាហរណ៍៖ សស្លក់សស្លើត ឬ សស្លើតសស្លក់ ( ម. ព. សស្លើត និង សស្លើតសស្លក់ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សស្រ្ត​ជីព, –ជីវៈ ឬ –ជីវិន» មានន័យដូចម្ដេច ?


សស្រ្ត​ជីព, –ជីវៈ ឬ –ជីវិន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ចិញ្ចឹម​ជីវិត​ដោយ​មុខ​ការ​កាន់​គ្រឿង​សស្ត្រា (យោធា, ទាហាន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សស្រ្ត​គ្រឹះ ឬ សស្រ្តាគារ» មានន័យដូចម្ដេច ?


សស្រ្ត​គ្រឹះ ឬ សស្រ្តាគារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ឝស្រ្ត + អគារ “ផ្ទះ”) ឃ្លាំង​សស្រ្តាវុធ, អាយុធាគារ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សស្រ៊ឹម» មានន័យដូចម្ដេច ?


សស្រ៊ឹម


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ដែលឮសូរព្រមៗគ្នាមិនដាច់ ។
ឧទាហរណ៍៖ ចែវទូកសស្រ៊ឹមទន្ទឹមគ្នា, ទៅសស្រ៊ឹមជាមួយគ្នា ។

                   (ម. ព. សស្រ៊ឹម)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សស្រ៊ឹប» មានន័យដូចម្ដេច ?


សស្រ៊ឹប


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮស្រ៊ឹបៗរឿយៗ ។ កិ. វិ. ដែលចេះតែទៅព្រមគ្នាមិនឈប់ ។
ឧទាហរណ៍៖ ដើរសស្រ៊ឹប, ចែវទូកសស្រ៊ឹប។

                   (ម. ព. សស្រ៊ឹប)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សស្រ៊ឹង» មានន័យដូចម្ដេច ?


សស្រ៊ឹង


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮស្រ៊ឹងៗរឿយៗ
ឧទាហរណ៍៖ លោតសស្រ៊ឹង។

                 (ម. ព. សស្រ៊ឹង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សស្រោក» មានន័យដូចម្ដេច ?


សស្រោក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សូរស្រោកៗព្រមៗគ្នា ។
ឧទាហរណ៍៖ ទះដៃសស្រោក ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលស្រុះគ្នាដូចគេទះដៃស្រោកៗ។ សស្រោកសស្រាំ ព្រមៗគ្នាមិនដាច់សូរ, ស្រោកចុះស្រោកឡើង។
ឧទាហរណ៍៖ ពួកក្មេងទាំងប្រុសទាំងស្រី នាំគ្នាដើរសស្រោកចុះសស្រោកឡើង ។

                     ទះដៃសស្រោកសស្រាំ, ដើរសស្រោកសស្រាំ; និយាយថា ដើរសស្រោកចុះ សស្រាំឡើង ក៏បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សស្រេកសស្រាក» មានន័យដូចម្ដេច ?


សស្រេកសស្រាក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា កន្រ្តេកកន្ត្រាក, សាកត្រាក, ស្រកេកស្រកាក ។
ឧទាហរណ៍៖ រំសាយផ្នួងសក់សស្រេកសស្រាក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សស្រួញ» មានន័យដូចម្ដេច ?


សស្រួញ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលពព្រើតពព្រើមឥតញញើតញញើមឬដែលពព្រាំងពព្រើតឥតក្រែង។
ឧទាហរណ៍៖ មុខរីកសស្រួញ, ឫកពាសស្រួញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សស្រូស» មានន័យដូចម្ដេច ?


សស្រូស


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮស្រូសៗឬស្រ៊ូសៗច្រើនដង (សរសេរជា សស្រូះ ឬ សស្រ៊ូះ ក៏មាន ព្រោះឧទានសព្ទនឹងកំណត់សូរឲ្យទៀងទាត់ដាច់ខាតពុំកើតទេ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សស្រិប» មានន័យដូចម្ដេច ?


សស្រិប


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ដែលឮសូរស្រិបៗ ឬ ស្រឹបៗរឿយៗមិនដាច់ ។
ឧទាហរណ៍៖ រលឹមសស្រិប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សស្រិច» មានន័យដូចម្ដេច ?


សស្រិច


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលស្រក់ស្រិចៗមិនស្រាក។
ឧទាហរណ៍៖ រលឹមសស្រិច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សស្រិក» មានន័យដូចម្ដេច ?


សស្រិក


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ សស្រាក់ ថា ។
ឧទាហរណ៍៖ ស្រក់សស្រិកសស្រាក់ ស្រក់សស្រាក់ពីសពាស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សស្រាំ» មានន័យដូចម្ដេច ?


សស្រាំ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលព្រមៗស្រុះគ្នា។
ឧទាហរណ៍៖ ទះដៃសស្រាំ, លោតសស្រាំ, ដើរសស្រាំចុះសស្រាំឡើង (ម. ព. សស្រោក ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សស្រាញ់» មានន័យដូចម្ដេច ?


សស្រាញ់


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលសស្រោកសស្រាំដោយសេចក្ដីរីករាយ ។
ឧទាហរណ៍៖​ ពួកក្មេងរត់លេងសស្រាញ់, លោតសស្រាញ់ ។

                  ដែលហូររាក់ៗឥតអាក់
ឧទាហរណ៍៖ ទឹកហូរសស្រាញ់ ។

                 ដែលលូតលាស់ខ្ចីព្រមគ្នា ។
ឧទាហរណ៍៖ សន្ទូងលាស់សស្រាញ់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត