Posted on Leave a comment

តើពាក្យ «អាល់ដេអ៊ីត» មានន័យដូចម្ដេច ?


អាល់ដេអ៊ីត


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ថ្នាក់នៃសមាសធាតុសរីរាង្គដែលកើតមាននៅពេលក្រុម អាល់គីលត្រូវភ្ជាប់ ទៅនឹងសម្ព័ន្ធមួយរបស់កាបូននៃបង្គុំកាបូនីល និងសម្ព័ន្ធផេ្សងមួយទៀតត្រូវភ្ជាប់ជាមួយអ៊ីដ្រូសែន។ ទំរង់ទូទៅគឺ C H O Ar C O R H ក្រុមកាបូនីលជានិច្ចកាលនៅលើអាតូមកាបូនចុងក្រោយបំផុត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាល់ដូអិចសូស» មានន័យដូចម្ដេច ?


អាល់ដូអិចសូស


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ស្ករកាបូនប្រាំមួយ ដូចជាគ្លុយកូស ឬម៉ាណូសដែលមានផ្ទុកក្រុមអាល់ដេអ៊ីត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាល់ដូស» មានន័យដូចម្ដេច ?


អាល់ដូស


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ម៉ូណូសាការីតដែលមានបងុំ្គអាល់ដេអ៊ីត។ បុព្វបទ ald- បញ្ជាក់ពីវត្ដមានរបស់ក្រុមអាល់ដេអ៊ីត និងបច្ចឹមបទ -ose បញ្ជាក់ពីកាបូអ៊ីដ្រាត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាល់ដុល» មានន័យដូចម្ដេច ?


អាល់ដុល


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ថ្នាក់មួយនៃសមាសធាតុសរីរាង្គដែលមានក្រុមអ៊ីដ្រុកស៊ីល (-CHO)និងក្រុមអាល់ដេអ៊ីត (-CHO) ភ្ជាប់ទៅនឹងអាតូមកាបូនដែលជាប់គ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាល់គីលអឡូសែនួ» មានន័យដូចម្ដេច ?


អាល់គីលអឡូសែនួ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា អាល់កានដែលអាតូមអ៊ីដ្រូសែនមួយ ឬច្រើនត្រូវបាន ជំនួសដោយអាឡូសែន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាល់គីមី ឬគីមីមជ្ឈឹមសម័យ» មានន័យដូចម្ដេច ?


អាល់គីមី ឬគីមីមជ្ឈឹមសម័យ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ប្រព័ន្ធគីមីបុរាណមួយដែលបំណងសំខាន់ របស់វាជាការកែប្រែលោហៈទៅជាមាស និងការរកឃើញថ្មរបស់ទស្សនវិទូ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាល់កូឡាត» មានន័យដូចម្ដេច ?


អាល់កូឡាត


👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមាសធាតុដែលកើតមានឡើងដោយប្រតិកម្មនៃអាល់កុលជាមួយលោហៈអាល់កាឡាំង។ គេហៅម្យ៉ាងទៀតថា អាល់កុកស៊ីត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាល់កូសុល» មានន័យដូចម្ដេច ?


អាល់កូសុល


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ល្បាយនៃអាល់កុល និងកូឡូអ៊ីត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាល់កុលអាស៊ីត» មានន័យដូចម្ដេច ?


អាល់កុលអាស៊ីត


👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមាសធាតុដែលមានផ្ទុកទាំងក្រុមកាបុកស៊ីល (-COOH) និងក្រុមអាល់កុល (-CH2OH, =CHOH ឬ =COH) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាល់កុលសុទ្ធ» មានន័យដូចម្ដេច ?


អាល់កុលសុទ្ធ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា អេទីលអាល់កុលដែលមានបរិមាណទឹកមិនលើសពី 1%។ គេហៅម្យ៉ាងទៀតថា អាល់កុលស្ងួត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាល់កុលលីស» មានន័យដូចម្ដេច ?


អាល់កុលលីស


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ការបំបែកនៃសម្ព័ន្ធកាបូន និងកាបូនដោយការបូក អាល់កុល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាល់កុលបំភ្លៃ» មានន័យដូចម្ដេច ?


អាល់កុលបំភ្លៃ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា អេទីលអាល់កុលមានសារធាតុពុល ដូចជាអេទីលអាលកុល ឬបង់សែនដែលធ្វើអោយវាមិនសមស្របសំរាប់ការប្រើប្រាស់របស់មនុស្ស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាល់កុលខ្លាញ់» មានន័យដូចម្ដេច ?


អាល់កុលខ្លាញ់


👉ថ្នាក់ពាក្យជា គីមី
មានន័យថា អាល់កុលថ្នាក់បឋមខ្សែត្រង់មានមាសម៉ូលេគុលធំបានមកពីខ្លាញ់ធម្មជាតិ និងបេ្រង រួមមានឡូរីល សេ្ដអារីល អូលេអ៊ីល និងអាល់កុលលីណូលេអ៊ីលដែលប្រើក្នុងឱសថសាស្ដ្រ គ្រឿងសំអាង សារធាតុជំរះក្អែលប្លាស្ទិច បេ្រងរំអិល និងក្នុងការផលិតក្រណាត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាល់កុល» មានន័យដូចម្ដេច ?


អាល់កុល


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ថ្នាក់មួយនៃសមាសធាតុសរីរាង្គដែលមានយ៉ាងហោចណាស់ក្រុមអ៊ីដ្រុកស៊ីលមួយ (-OH)។ វាត្រូវសំគាល់ដោយរូបមន្ដទូទៅ R-OH ដែល R តាងអោយក្រុមអ៊ីដ្រូកាបួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាល់កុកស៊ី» មានន័យដូចម្ដេច ?


អាល់កុកស៊ី


👉ថ្នាក់ពាក្យជា គីមី
មានន័យថា រ៉ាឌីកាល់ដែលភ្ជាប់ទៅនឹងម៉ូលេគុលដោយអុកស៊ីសែន ដូចជារ៉ាឌីកាល់អេតុកស៊ី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាល់កាឡូអុីត» មានន័យដូចម្ដេច ?


អាល់កាឡូអុីត


👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមាសធាតុបាសមានអាសូតកើតមានក្នុងធម្មជាតិដែលផលិតឡើងដោយរុក្ខជាតិ។ វាមានឥទិ្ធពលជាច្រើនលើខ្លួនមនុស្ស និងត្រូវបានគេប្រើប្រាស់ដូចជាឱសថ។ ឧទាហរណ៍ គីនីន ម័រហ្វីន កាហេ្វអុីន។ មួយចំនួនខ្លះទៀត គឺជាសារធាតុពុល។ ឧទាហរណ៍ ស្ទ្រិចនីន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាល់កាឡូស៊ីស» មានន័យដូចម្ដេច ?


អាល់កាឡូស៊ីស


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ល័ក្ខខ័ណ្ឌដែលកើតមាននៅពេល pH ឈាមលើសពីកំរិតធម្មតាដូចជាអាសីុដូសីុសដែលអាចបណ្ដាលមកពីភាពមិនធម្មតានៃការដកដង្ហើម ឬបណ្ដូររូបធាតុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាល់កាឡូមាត្រ» មានន័យដូចម្ដេច ?


អាល់កាឡូមាត្រ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា រង្វាស់នៃបរិមាណរបស់អាល់កាឡូអុីតដែលមានវត្ដមានក្នុងសារធាតុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាល់កាលួ» មានន័យដូចម្ដេច ?


អាល់កាលួ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ផ្នែកនៃថ្នាក់របស់ក្រាមអំបិលជាមួយអាតូមលោហៈអាល់កាឡាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អាល់កាលីម៉ែត្រ» មានន័យដូចម្ដេច ?


អាល់កាលីម៉ែត្រ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ១. ឧបករណ៍សំរាប់វាស់បរិមាណនៃអាល់កាឡាំងក្នុងវត្ថុរឹង ឬវត្ថុរាវ។
២. ឧបករណ៍សំរាប់វាស់បរិមាណនៃកាបូនឌីអុកស៊ីតដែលកកើតក្នុងប្រតិកម្ម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាល់កាលីមាត្រ» មានន័យដូចម្ដេច ?


អាល់កាលីមាត្រ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ការវាស់ជាបរិមាណនៃបរិមាណរបស់កាបូនឌីអុកស៊ីតដែលកកើតក្នុងប្រតិកម្ម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាល់កាលីណូទែរ៉ឺអុកស៊ីត» មានន័យដូចម្ដេច ?


អាល់កាលីណូទែរ៉ឺអុកស៊ីត


👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល alkaline earth។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាល់កាលីណូទែរ៉ឺ» មានន័យដូចម្ដេច ?


អាល់កាលីណូទែរ៉ឺ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា អុកស៊ីតនៃធាតុនៅក្នុងក្រុមពីរនៃតារាងខួបគីមី ដូចជាបារីរ្យូម កាល់ស្យូម និងស្រង់ចូម។ គេហៅម្យ៉ាងទៀតថា អាល់កាលីណូទែរ៉ឺឌីអុកស៊ីត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាល់កាលីខៀវ» មានន័យដូចម្ដេច ?


អាល់កាលីខៀវ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា អំបិលសូដ្យូមនៃអាស៊ីតទ្រីផេនីលរ៉ូសានីលីនស៊ុលផូនិច។ ប្រើជាធាតុចង្អុលពណ៌។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាល់កាលី-អាល់កូឡាត» មានន័យដូចម្ដេច ?


អាល់កាលី-អាល់កូឡាត


👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមាសធាតុដែលកើតពីអាល់កុល និងបាសលោហៈអាល់កាឡាំង។ លោហៈអាល់កាឡាំងជំនួសកន្លែងអុីដ្រូសែនក្នុងក្រុមអុីដ្រុកស៊ីល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាល់កាលី(បាស)» មានន័យដូចម្ដេច ?


អាល់កាលី(បាស)


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ១.មានលក្ខណៈជាអាល់កាលី។
២.មាន pH ធំជាង 7។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាល់កាលី» មានន័យដូចម្ដេច ?


អាល់កាលី


👉ថ្នាក់ពាក្យជា គីមី
មានន័យថា បាសដែលរលាយក្នុងទឹកអោយអ៊ីយ៉ុងអុីដ្រុកស៊ីត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាល់កាមីន» មានន័យដូចម្ដេច ?


អាល់កាមីន


👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមាសធាតុដែលមានទាំងក្រុមអាល់កុល និងក្រុមអាមីន។ គេហៅម្យ៉ាងទៀតថា អាមីណូអាល់កុល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាល់កាន» មានន័យដូចម្ដេច ?


អាល់កាន


👉ថ្នាក់ពាក្យជា គីមី
មានន័យថា អំបូរនៃអុីដ្រូកាបួដែលមានតែសម្ព័ន្ធមួយជាន់រវាងកាបូននឹងកាបូនហើយមានរូបមន្ដទូទៅ CnH2n+2។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាល់កាណូឡាមីន» មានន័យដូចម្ដេច ?


អាល់កាណូឡាមីន


👉ថ្នាក់ពាក្យជា គីមី
មានន័យថា សារធាតុមួយក្នុងក្រុមនៃសារធាតុស្អិតអាមីណូអាល់កុលរលាយក្នុងទឹក ឬស៊េរីអាលីផាទិច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាលោកកសិណ» មានន័យដូចម្ដេច ?


អាលោកកសិណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ឈ្មោះបែបចម្រើនសមថកម្មដ្ឋានមួយយ៉ាង មានវិធីឲ្យសម្លឹងពន្លឺដែលភ្លឺច្បាស់យកជាអារម្មណ៍ ( រាប់ចូលក្នុងកសិណកម្មដ្ឋាន ១០ យ៉ាង ។ ព. ពុ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាលុលិក» មានន័យដូចម្ដេច ?


អាលុលិក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ) ផ្ដេសផ្ដាស, ឡេះឡោះ; ដែលវឹកវរ។
ឧទាហរណ៍៖ សម្ដីអាលុលិក ។

                    បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. —លុលិកៈ, ដូចជា អាលុលិកកម្ម អំពើវឹកវរ; ការធ្វើផ្ដេសផ្ដាស ។ អាលុលិកវាចា, —វាទ ឬ —ពាក្យ សម្ដីអាលុលិក ។ អាលុលិកវាទី អ្នកដែលច្រើនតែនិយាយពាក្យអាលុលិក, មនុស្សឡេះឡោះ ( បើស្ត្រីជា អាលុលិកវាទិនី ) ។ ល ។ ( ព. កា. ) អាលុលិកវាទ តែងតែឃ្លាតចាកការណ៍ពិត មនុស្សមានគំនិត គេពុំចង់ឮសោះឡើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាលីស៊ីគ្លិច» មានន័យដូចម្ដេច ?


អាលីស៊ីគ្លិច


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ១. មានលក្ខណៈទាំងអាលីផាទិចទាំងស៊ីគ្លិច។ ២. សំដៅលើថ្នាក់នៃសមាសធាតុអ៊ីដ្រូកាបួឆ្អែតដែលទំរង់របស់វាមានវង់មួយ។ គេហៅម្យ៉ាង ទៀតថា ស៊ីក្លូអាលីផាទិចស៊ីក្លូអាល់កាន។ ៣. សមាសធាតុមួយក្នុងចំណោមសមាសធាតុនៃថ្នាក់អាលីស៊ីគ្លិច។ គេហៅម្យ៉ាង ទៀតថា ស៊ីក្លាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាលីសារីនក្រហម» មានន័យដូចម្ដេច ?


អាលីសារីនក្រហម


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ល័ខពណ៌ក្រហមដែលបានមកពីអង់ត្រាគីណូន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាលីផាទិច» មានន័យដូចម្ដេច ?


អាលីផាទិច


👉ថ្នាក់ពាក្យជា គីមី
មានន័យថា សមាសធាតុសរីរាង្គដែលមិនមែនជាអារ៉ូម៉ាទិច (មិនមានវង់បង់សែន) ដូចជាអាល់កាន អាល់សែន អាល់ស៊ីន

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាលីកូត» មានន័យដូចម្ដេច ?


អាលីកូត


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ផ្នែកមួយនៃភាគសំណាកដែលត្រូវបានបែងចែកជាចំណែកស្មើគ្នាពិតប្រាកដដោយគ្មានចំណែកនៅសល់ទេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាលីកង់» មានន័យដូចម្ដេច ?


អាលីកង់


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ផ្នែកមួយនៃភាគសំណាកដែលត្រូវបានបែងចែកជាចំណែកស្មើគ្នា​បូកនឹងចំណែកតូចមួយដែលនៅសល់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាលិង្គន» មានន័យដូចម្ដេច ?


អាលិង្គន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អាលិង្គន ) ការឱប, ការឱបរឹត, ការប្រឱបគ្នា។
ឧទាហរណ៍៖ ធ្វើអាលិង្គនៈ ; ប្រើជា អាលិង្គនកម្ម ឬ— កិច្ច ក៏បាន (ព. ខ្ព. ឬ ព. គ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាលាប» មានន័យដូចម្ដេច ?


អាលាប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការនិយាយរួសរាយ, រាក់ទាក់, រអាករពាយ ។ វេវ. សល្លាប។ អាលាបកថា សម្ដីរួសរាយរកគ្នា ។ អាលាបសល្លាប (—ល៉ាប៉ៈសល់-ល៉ាប ) ការនិយាយចរចារាក់ទាក់ទៅវិញទៅមករកគ្នា ។ ( ព. កា. ) : អាលាបកថា បង្កើតជាការប្រាស្រ័យ កើតបានជាបច្ច័យ នៃសេចក្ដីព្រមព្រៀងគ្នា ។ អាលាបសល្លាប ជាសភាពសមគ្គា ព្រះពុទ្ធទ្រង់ប្រាប់ថា ជាប័ក្ខពួកសាមគ្គី

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាលយ​សមុច្ឆេទ» មានន័យដូចម្ដេច ?


អាលយ​សមុច្ឆេទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​កាត់​អាល័យ​ដាច់​ស្រឡះ, ការ​កាត់​ផ្តាច់​តណ្ហា ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាលយ​សមុគ្ឃាត» មានន័យដូចម្ដេច ?


អាលយ​សមុគ្ឃាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ដក​អាល័យ​ចោល​ ឬ​ការ​គាស់​រំលើង​អាល័យ​ចោល; ការ​គាស់​រំលើង​ឫស​តណ្ហា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាលម្ពាយ» មានន័យដូចម្ដេច ?


អាលម្ពាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អ្នកចាប់ពស់, អ្នកចេះសិល្បវិទ្យាចាប់ពស់, ហ្មពស់ ( ច្រើនហៅក្លាយជា អាយលម្ពាយ, គួរលែងប្រើតទៅទៀត ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាលបន» មានន័យដូចម្ដេច ?


អាលបន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អាលបន ) ការនិយាយស្ដី; ការនិយាយរួសរាយ; រាក់ទាក់; សន្ទនា ។ បា. (ព. វ. ) ការហៅរកឬនិយាយឆ្ពោះទៅរក, ដូចជា នាង, ឯងមកពីណា? ឬ ឯងមកពីណានាង?; នាង ជា អាលបនៈ ( ហៅ សម្ពោធន ក៏បាន សំ. បា. ហៅបានដូចគ្នា ) ។ ក្នុងវិធីប្រែបាលីឬតែងសេចក្ដីទេសនាមានកំណត់ឲ្យប្រើពាក្យ អាលបនៈ ថា “បពិត្រ, ម្នាល, នែ, ហៃ”។
ឧទាហរណ៍៖ បពិត្រព្រះសម្មតិទេព; ម្នាលភិក្ខុទាំងឡាយ, នែកូន; ហៃបា ។

                    អាលបននិបាត និបាតសព្ទមានសេចក្ដីជា អាលបនៈ, ដូចជា វ៉ី, វ៉ឺយ, ហឺយ!, ហេ!, ហ៊េ!, នែ! ជាដើម (ម. ព. ទាំងនេះ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អាល» មានន័យដូចម្ដេច ?


អាល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់ដែកក្ដៅប្រមៀលស្រាលៗពីលើ។
ឧទាហរណ៍៖ អាលដំបៅលេច ។

                     អ៊ុតស្លឹកម្លូស្រស់ដោយកញ្ចប់ដីខ្សាច់ក្ដៅឲ្យស្លោកក្រៀម សម្រាប់ទុកប្រើការបានយូរ។
ឧទាហរណ៍៖ អាលស្លឹកម្លូ ។

                     ម្លូអាល ស្លឹកម្លូដែលក្រៀមដោយអាល (មើលក្នុងពាក្យ រោល កិ. និង អុជ ផង) ។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យសម្រាប់ប្រើបានតែជាមួយនឹងពាក្យបដិសេធថា កុំ គឺត្រូវមានពាក្យ កុំ នៅពីខាងដើមបន្ទាប់ ទើបប្រើបាន, មានសេចក្តីថា “ឈប់, បង្អង់, រង់, កុំប្រញាប់” : កុំអាលសិន បង្អង់សិន; កុំអាលទៅ កុំប្រញាប់ទៅ ។ ព. សុ. ការអ្វីមិនទាន់ប្រាកដ កុំអាលហើបមាត់ថា ។ ព. ទ. បុ. ឃ្លានកុំអាលស៊ី ។ មានកុំអាលអរ ក្រកុំអាលភ័យ ។ ព. សុ. ថា : ការអ្វីមិនទាន់កើត កុំអាលរហើតពោលអួតមុន ។ មួយយ៉ាងថា : មិនទាន់សម្រេចកុំអាលពោលអួត ក្រែងគេព្រួតបំផ្លាញបង់ ។ មួយយ៉ាងទៀតថា : អាថ៌កំបាំង កុំចេញអួត ក្រែងគេប្រកួតមិនឲ្យសម្រេច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អារ្យធម៌» មានន័យដូចម្ដេច ?


អារ្យធម៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការធ្វើឱ្យប្រាសចាកអនារ្យធម៌ គឺបណ្តុះមនុស្សឱ្យមានចំណេះវិជ្ជា ឱ្យមានគំនិតអធ្យាស្រ័យខ្ពស់ជាងសត្វតិរច្ឆាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អារ៉ិច» មានន័យដូចម្ដេច ?


អារ៉ិច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះផ្ដៅមួយប្រភេទ ដើមតូច សាច់រឹងស្រួយ។
ឧទាហរណ៍៖ ផ្តៅអារ៉ិច, រំពាត់អារ៉ិច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អារ៉ាប៊ីសាអូឌីត» មានន័យដូចម្ដេច ?


អារ៉ាប៊ីសាអូឌីត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អារ៉ាប៊ីសាអូឌីត, (រាជធានី/​រដ្ឋធានី): រីយ៉ាដ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អារោហន្ត» មានន័យដូចម្ដេច ?


អារោហន្ត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (តន្ត្រី) សូរភ្លេងដែលតឹងឡើងៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អារោទន​សព្ទ» មានន័យដូចម្ដេច ?


អារោទន​សព្ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សូរ​សព្ទ​អារោទនៈ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អារោទន​ការណ៍ ឬ–ហេតុ» មានន័យដូចម្ដេច ?


អារោទន​ការណ៍ ឬ–ហេតុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហេតុ​នៃ​អារោទនៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អារោទន» មានន័យដូចម្ដេច ?


អារោទន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អារោទន ) ដំណើរយំរៀបរាប់; ដំណើរយំខ្លាំង; ដំណើរយំទួញ, ទំនួញ ។ អារោទនការណ៍ ឬ— ហេតុ ហេតុនៃអារោទនៈ ។ អារោទនភាព ភាវៈនៃអារោទនៈ ។ អារោទនសព្ទ សូរសព្ទអារោទនៈ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អារោចនច» មានន័យដូចម្ដេច ?


អារោចនច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អារោចន ) ដំណើរប្រាប់ឲ្យដឹង, ការឲ្យដំណឹង។
ឧទាហរណ៍៖ ធ្វើអារោចនៈ ។

                     អារោចនកថា ពាក្យប្រាប់ដំណឹង ។ ពាក្យបូរបាច់ប្រាប់ក្នុងបុព្វភាគនៃសៀវភៅ (ឧបន្យាសកថា, អារម្ភកថា) ។ អារោចនបត្រ សំបុត្រប្រាប់ដំណឹង ។ អារោចនភាព ភាវៈនៃការឲ្យដំណឹង ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អារោគ្យកម្ម» មានន័យដូចម្ដេច ?


អារោគ្យកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការថែទាំ ព្យាបាលរោគ ដំណើរសះជារោគ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អារោគ្យ» មានន័យដូចម្ដេច ?


អារោគ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) ដំណើរមិនមានរោគ; សេចក្ដីសុខសប្បាយកាយ; ភាពឬដំណើរជាអ្នកសុខសប្បាយខ្លួន ។ វេវ. អរោគភាព, អនាម័យ ។ ព. ផ្ទ. រោគភាព ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អារឹស» មានន័យដូចម្ដេច ?


អារឹស


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. អរិឞ “រោគ, ជំងឺ”) ដែលមិនគង់កូន, ដែលមានកូនពុំគង់ គឺដែលមានកូនច្រើនដងដែរ ប៉ុន្តែមិនគង់ គ្រាន់តែកើតមកនៅមិនបានយូរប៉ុន្មាន ចេះតែស្លាប់ឬគ្រាន់តែកើតមកស្លាប់ភ្លាមៗ។
ឧទាហរណ៍៖ មនុស្សអារឹសកូន ។ កូនរបស់អ្នកនុះឯងដែលតាំងពីកើតឡើង ចេះតែឈឺស្គមប៉ផ្ដឺតប៉ផ្ដក់ស្ទើររស់ស្ទើរស្លាប់ក៏ហៅថា អារឹស ដែរ : កូនអារឹស ។

                     បែងអារឹស ឈ្មោះពិធីអបទេសមួយយ៉ាងធ្វើឧបកិច្ចដើម្បីឲ្យកូនអារឹសមានអាយុជីវិតរស់នៅបានយឺនយូរតទៅ ( តាមតម្រាសៃយ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អារីអារ៉ប» មានន័យដូចម្ដេច ?


អារីអារ៉ប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. អារី + អារ្ចប ឬប្រើជា អារីអារ្ចប ក៏មាន, អ. ថ. —រ៉ប ) ដែលអើពើ, ដែលចេះឈឺឆ្អាលគ្នា, ដែលចេះយកចិត្តយកថ្លើមគ្នា, ដែលចេះជួយសង្គ្រោះគ្នា។
ឧទាហរណ៍៖ មនុស្សអារីអារ៉ប; មានចិត្តអារីអារ៉បរកគ្នា ( ម. ប្រ., ច្រ. ប្រ. ក្នុងកាព្យ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អារាម​វប្បករ» មានន័យដូចម្ដេច ?


អារាម​វប្បករ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដាំ​សួន​ច្បារ, អ្នក​ប្រកប​កិច្ច​ការ​ខាង​ការ​ដាំ​ឈើ​សម្រាប់​សួន​ច្បារ (បើ​ស្ត្រី​ជា អារាម​វប្បការិកា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អារាម​វប្បកម្ម» មានន័យដូចម្ដេច ?


អារាម​វប្បកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ដាំ​សួន​ច្បារ, សិល្បៈ​ខាង​សួន​ច្បារ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អារាម​វត្ថុ» មានន័យដូចម្ដេច ?


អារាម​វត្ថុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របស់​ ឬ​អ្វី​ៗ​មាន​ដើម​ឈើ​ជាដើម​មាន​នៅ​ក្នុង​វត្ត (ព. វិ. ពុ.) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អារាម​ព្រឹក្ស» មានន័យដូចម្ដេច ?


អារាម​ព្រឹក្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ​ក្នុង​សួន​ ឬ​ក្នុង​វត្ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អារាម​បុស្ប– ឬ –បុប្ផា» មានន័យដូចម្ដេច ?


អារាម​បុស្ប– ឬ –បុប្ផា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្កា​ក្នុង​សួន​ ឬ​ក្នុង​វត្ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អារាម​នាយក ឬ អារាមាធិបតី» មានន័យដូចម្ដេច ?


អារាម​នាយក ឬ អារាមាធិបតី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចាងហ្វាង​សួន (បើ​ស្ត្រី​ជា អារាម​នាយិកា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អារាម​ចេតិយ ឬ–ថូប, –ស្តូប» មានន័យដូចម្ដេច ?


អារាម​ចេតិយ ឬ–ថូប, –ស្តូប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចេតិយ​ ឬ​ស្តូប​ក្នុង​អារាម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អារាមិក» មានន័យដូចម្ដេច ?


អារាមិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អារាមិក ) អ្នកកាន់កាប់ឬអ្នករក្សាសួន; អ្នកទំនុកបម្រុងផ្គត់ផ្គង់វត្ត ( ញោមវត្ត ); បើស្ត្រីជា អារាមិកា ។ ក្នុងបុរាណសម័យ អារាមិក ឬអារាមិកា សំដៅចំពោះឧបាសកឬឧបាសិកាអ្នកទទួលភារៈទំនុកបម្រុងវត្ត, សម័យបច្ចុប្បន្ននេះ គួរហៅអាចារ្យវត្តថា អារាមិក ឬ អារាមិកជន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អារាមាធិការ» មានន័យដូចម្ដេច ?


អារាមាធិការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចៅ​អធិការ​វត្ត (ហៅ អាវាសាធិការ ក៏​បាន) ។ ព. កា. ថា
ឧទាហរណ៍៖ អារាមាធិការ ចេះ​ធម៌​អាថ៌​អ្នក​គ្រប់គ្រង ទើប​ត្រូវ​តាម​ទំនង នាយកៈ-ធម៌​ប្រាំមួយ ។ បើ​ខ្វះ​ធម៌​ទាំង​នោះ ច្រើន​មាន​មោះហ្មង​ឲ្យ​ព្រួយ ឥត​មាន​អ្នក​ណា​ជួយ ត្រូវ​តែ​ខ្លួន​ជួយ​ខ្លួន​ឯង ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អារាម» មានន័យដូចម្ដេច ?


អារាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ប្រទេសឬទីដែលនាំទឹកចិត្តឲ្យរីករាយសប្បាយ គឺ សួន, សួនច្បារ; អាវាសដែលមានសួនច្បារនិងកុដិលំនៅនៃពួកបព្វជិត ។ ខ្មែរហៅចំពោះតែទីវត្តរបស់បព្វជិតថា អារាម ឬ វត្តអារាម ( ទីវត្តបានជាហៅ អារាម ព្រោះកាលពីក្នុងសម័យបុរាណព្រេងនាយ គេច្រើនយកសួនច្បារឬឱទ្យានធ្វើជាទីអាវាសសម្រាប់ពួកបព្វជិត ដូចយ៉ាងវត្ត វេឡុវ័ន (ក្នុងពុទ្ធកាល) ជាដើម; ឬពុំនោះក្នុងទីវត្តទាំងពួង គេដាំដើមឈើតូចធំមានរបៀបជាសួនច្បារឬជាឧទ្យាន ជាទីសប្បាយប្លែកជាងភូមិលំនៅរបស់ពួកគ្រហស្ថ, ដោយហេតុនេះទើបហៅថា អារាម “សួន” ឬ “ទីនាំទឹកចិត្តឲ្យរីករាយសប្បាយ, ទីសប្បាយប្លែកជាងភូមិគ្រហស្ថ”) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ.— រ៉ាម៉ៈ, ដូចជា អារាមករ ឬ —ការ អ្នកសាងសួន ឬអ្នកសាងវត្ត (បើស្ត្រីជា អារាមការិកា) ។ អារាមចេតិយ ឬ —ថូប,— ស្ដូប ចេតិយឬស្ដូបក្នុងអារាម ។ អារាមនាយក ឬ អារាមាធិបតី (—ម៉ាធិប៉ៈដី) ចាងហ្វាងសួន (បើស្ត្រីជា អារាមនាយិកា ) ។ អារាមបាល អ្នករក្សាអារាម គឺអ្នកថែសួនឬអ្នកថែវត្ត (បើស្ត្រីជា អារាមបាលី ឬ អារាមបាលិកា អ. ថ. —ប៉ា—) ។ អារាមបុស្ស— ( —បុស) ឬ —បុប្ផា ផ្កាក្នុងសួនឬក្នុងវត្ដ ។ អារាមព្រឹក្ស ឈើក្នុងសួនឬក្នុងវត្ត ។ អារាមភូមិ ទីសួន ឬទីវត្ត ។ អារាមវត្ថុ របស់ឬអ្វីៗមានដើមឈើជាដើមដែលមាននៅក្នុងវត្ត (ព. វិ. ពុ. ) ។ អារាមវប្បកម្ម (—វ៉ាប់-ប៉ៈ-កាំ) ការដាំសួនច្បារ, សិល្បៈខាងសួនច្បារ ។ អារាមវប្បករ (—ក) អ្នកដាំសួនច្បារ, អ្នកប្រកបកិច្ចការខាងការដាំឈើសម្រាប់សួនច្បារ (បើស្ត្រីជា អារាមវប្បការិកា ) ។ អារាមាធិការ (—ម៉ា—) ចៅអធិការវត្ត ( ហៅ អាវាសាធិការ ក៏បាន ) ។ ព. កា. ថា : អារាមាធិការ ចេះធម៌អាថ៌អ្នកគ្រប់គ្រង ទើបត្រូវតាមទំនង នាយកៈ-ធម៌ប្រាំមួយ ។ បើខ្វះធម៌ទាំងនោះ ច្រើនមានមោះហ្មងឲ្យព្រួយ ឥតមានអ្នកណាជួយ ត្រូវតែខ្លួនជួយខ្លួនឯង ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អារាធន​ភាព» មានន័យដូចម្ដេច ?


អារាធន​ភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាព​នៃ​សេចក្ដី​ពេញ​ចិត្ត, នៃ​ការ​រាប់​រក… ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អារាធន​ការណ៍» មានន័យដូចម្ដេច ?


អារាធន​ការណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហេតុ​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ពេញ​ចិត្ត, ឲ្យ​រាប់​រក, ឲ្យ​យក​ចិត្ត​យក​ថ្លើម;… ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អារាធនា» មានន័យដូចម្ដេច ?


អារាធនា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អារាធន ) សេចក្ដីពេញចិត្ត; ការរាប់រក; ការឱបអរ; ការយកចិត្តយកថ្លើម; ការប្រោសប្រាណ; ការបូជា; សេចក្ដីសម្រេច; ការនិមន្ត, ការអញ្ជើញ ។ ខ្មែរប្រើជា កិ. សំដៅសេចក្ដីថា “និមន្តឬអញ្ជើញដោយគោរព សូមឲ្យសូត្រឬឲ្យសម្ដែង, ឲ្យនិយាយអធិប្បាយ” ជាដើម (ប្រើចំពោះតែទៅរកបព្វជិត )។
ឧទាហរណ៍៖ ពួកឧបាសកឧបាសិកាអារាធនាសីល; អាចារ្យអារាធនាព្រះបរិត្ត, អារាធនាធម៌ទេសនា ។ ( ព. កា. ) : អ្នកមានវិជ្ជា ឥតអារាធនា កុំពោលអួតខ្លួន ព្រោះនាំឲ្យសាប បង់ភាពខ្ជាប់ខ្ជួន ចំណេះមាំមួន បែរជាទន់ខ្សោយ ។

                    បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា អារាធន តាមរូបដើម, ប្រើជា ន. ( អ. ថ. —រ៉ាធៈនៈ ), ដូចជា អារាធនកថា ពាក្យនិមន្ត, ពាក្យអញ្ជើញ ។ អារាធនការណ៍ ហេតុដែលនាំឲ្យមានសេចក្ដីពេញចិត្ត, ឲ្យរាប់រក, ឲ្យយកចិត្តយកថ្លើម;… ។ អារាធនភាព ភាពនៃសេចក្ដីពេញចិត្ត, នៃការរាប់រក;… ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អារាធក» មានន័យដូចម្ដេច ?


អារាធក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អារាធក ) អ្នករាប់រក; អ្នកមានសេចក្ដីឱបអរ; អ្នកយកចិត្តយកថ្លើម; អ្នកប្រោសប្រាណ; អ្នកអារាធនា ។ ខ្មែរច្រើនប្រើសំដៅត្រង់ អ្នកអារាធនា ជាង។
ឧទាហរណ៍៖ ភិក្ខុអារាធកៈ ឬ អារាធកភិក្ខុ ភិក្ខុអ្នកអារាធនាភិក្ខុផងគ្នាសុំឲ្យសម្ដែងធម៌ឬសូត្របាតិមោក្ខជាដើម ( ម. ព. អារាធនា ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អារម្មណ—» មានន័យដូចម្ដេច ?


អារម្មណ—


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មើលក្នុងពាក្យ អារម្មណ៍ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត