Posted on Leave a comment

តើពាក្យ «សុខ​វិទ្យាសាស្រ្ត» មានន័យដូចម្ដេច ?


សុខ​វិទ្យាសាស្រ្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្បួន​ ឬ​តម្រា, ច្បាប់​និយាយ​អំពី​ខុស​វិទ្យា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខ​វិជ្ជា ឬ–វិទ្យា» មានន័យដូចម្ដេច ?


សុខ​វិជ្ជា ឬ–វិទ្យា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិជ្ជា​ប្រាប់​វិធី​ប្រតិបត្តិ ​ឬ​ថែទាំ​មាន​ការ​សម្អាត​ជាដើម ដែល​នាំ​ឲ្យ​បាន​សុខ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខ​វឌ្ឍនៈ ឬ–វ័ឌ្ឍន៍» មានន័យដូចម្ដេច ?


សុខ​វឌ្ឍនៈ ឬ–វ័ឌ្ឍន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ចម្រើន​ដោយ​សុខ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខ​វឌ្ឍកៈ ឬ–វ័ឌ្ឍក៍» មានន័យដូចម្ដេច ?


សុខ​វឌ្ឍកៈ ឬ–វ័ឌ្ឍក៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​ចម្រើន​ដោយ​សុខ (បើ​ស្ត្រី​ជា សុខ​វឌ្ឍិកា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខ​លក្ខណៈ» មានន័យដូចម្ដេច ?


សុខ​លក្ខណៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈ​នៃ​សេចក្ដី​សុខ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខ​ភូមិ» មានន័យដូចម្ដេច ?


សុខ​ភូមិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​ដែល​ប្រកប​ដោយ​សុខ, ទី​ស្រួល​នៅ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខ​ភាព» មានន័យដូចម្ដេច ?


សុខ​ភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាព​ជា​សុខ, សេចក្ដី​សុខ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខ​ព័ន្ធន៍» មានន័យដូចម្ដេច ?


សុខ​ព័ន្ធន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ជាប់​ជំពាក់​ដោយ​សេចក្ដី​សុខ (ក្នុង​លោក) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខ​ប្រាប្ត» មានន័យដូចម្ដេច ?


សុខ​ប្រាប្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​បាន​ប្រទះ​សេចក្ដី​សុខ, អ្នក​បាន​សុខ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខ​ប្រទាន» មានន័យដូចម្ដេច ?


សុខ​ប្រទាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ប្រគល់​សុខ​ឲ្យ, ការ​ឲ្យ​សុខ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខ​ទុក្ខ ឬ ទុក្ខ​សុខ» មានន័យដូចម្ដេច ?


សុខ​ទុក្ខ ឬ ទុក្ខ​សុខ


មានន័យថា សុខ ​និង​ទុក្ខ ​ឬ​ទុក្ខ ​និង​សុខ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខ​ទាយក» មានន័យដូចម្ដេច ?


សុខ​ទាយក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ឲ្យ​សុខ (បើ​ស្ត្រី​ជា សុខ​ទាយិកា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខ​ចិត្ត» មានន័យដូចម្ដេច ?


សុខ​ចិត្ត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា សប្បាយ​ចិត្ត; ពេញ​ចិត្ត, ល្មម​ដល់​ចិត្ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខ​ក្សេម ឬ សុខ​ក្សេមក្សាន្ត» មានន័យដូចម្ដេច ?


សុខ​ក្សេម ឬ សុខ​ក្សេមក្សាន្ត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា សុខ​សម្រាន្ត, សុខ​ស្រួល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខ​កិរិយា ឬ –ក្រិយា» មានន័យដូចម្ដេច ?


សុខ​កិរិយា ឬ –ក្រិយា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ធ្វើ​ឲ្យ​បាន​សុខ, ឲ្យ​បាន​ស្រួល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខ​ការណ៍» មានន័យដូចម្ដេច ?


សុខ​ការណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហេតុ​ដែល​នាំ​ឲ្យ​បាន​សុខ, ឲ្យ​បាន​ស្រួល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខ​កាម» មានន័យដូចម្ដេច ?


សុខ​កាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ស្រឡាញ់​សុខ, អ្នក​ប្រាថ្នា​សុខ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខ​កថា» មានន័យដូចម្ដេច ?


សុខ​កថា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្ដី​ដែល​នាំ​ឲ្យ​បាន​សុខ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខោទ័យ» មានន័យដូចម្ដេច ?


សុខោទ័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សុខោទយ < សុខ + ឧទយ “ការតាំងឡើង; ការលេចឡើងឬកើតឡើង; ការរះឡើង”) ការតាំងឡើងឬកើតឡើងនៃសេចក្ដីសុខ, កំណើតសេចក្ដីសុខ។
ឧទាហរណ៍៖ កុសលជាសុខោទ័យរបស់សត្វលោក ( អ. ថ. សាត់ត្វៈលោក, កុំថា សាត់លោក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខេធិត» មានន័យដូចម្ដេច ?


សុខេធិត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. < សុខ + ឯធិត ” ដែលចម្រើន “; សំ. សុខៃធិត < សុខ + ឯធិត > សុខៃធិត ) ដែលចម្រើនដោយសេចក្ដីសុខ, ដែលឋិតនៅក្នុងសេចក្ដីសុខ, សុខុមាល។
ឧទាហរណ៍៖ មនុស្សសុខេធិត (បើស្រ្តីជា សុខេធិតា ឬ សុខៃធិតា) ។ ( ព. កា. ) : នៅពេលនោះណា សុខៃធិតា រាជមហេសី លើប្រគាបឈើ ឈឺផ្ទៃពេកក្រៃ ប្រសូតបុត្រថ្លៃ ដោយក្ដីទុក្ខខ្លាំង ( រឿងឧទេនកុមារ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខុម​សត្ត ឬ–សត្វ» មានន័យដូចម្ដេច ?


សុខុម​សត្ត ឬ–សត្វ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វ​ល្អិត ។
ឧទាហរណ៍៖ កណ្តូប, កន្ទុំរុយ, មូស, ក្អាត, សុច, កណ្តៀរ,… ជា​សុខុម​សត្ត ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខុម​វាទី» មានន័យដូចម្ដេច ?


សុខុម​វាទី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​ច្រើន​ប្រើ​សម្ដី​ល្អិត (បើ​ស្ត្រី​ជា សុខុម​វាទិនី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខុម​មន្តី» មានន័យដូចម្ដេច ?


សុខុម​មន្តី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​មាន​ការ​ប្រឹក្សា​យ៉ាង​ល្អិត (បើ​ស្ត្រី​ជា សុខុម​មន្តិនី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខុម​ព័ស្រ្ត» មានន័យដូចម្ដេច ?


សុខុម​ព័ស្រ្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំពត់​សាច់​ម៉ដ្ឋ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខុម​ព័ណ៌ ឬ–វណ្ណ» មានន័យដូចម្ដេច ?


សុខុម​ព័ណ៌ ឬ–វណ្ណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព័ណ៌​ ឬ​សម្បុរ​ផូរផង់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខុម​គម្ភីរ​ភាព» មានន័យដូចម្ដេច ?


សុខុម​គម្ភីរ​ភាព


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ដំណើរ​​​ ឬ​សេចក្ដី​ល្អិត​ជ្រាលជ្រៅ
ឧទាហរណ៍៖ ព្រះ​អភិធម្ម​ជា​ធម៌​សុខុម​គម្ភីរ​ភាព ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខុមាលភាព» មានន័យដូចម្ដេច ?


សុខុមាលភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាវជាអ្នកមានសេចក្តីសុខ ទាំងខាងផ្លូវកាយ ទាំងខាងផ្លូវចិត្ត ជាអ្នកបរិបូណ៍ដោយភោគទ្រព្យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខុមាល» មានន័យដូចម្ដេច ?


សុខុមាល


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; ឬ សំ. បា. សុកុមារ ) ដែលចម្រើនដោយសេចក្ដីសុខ, ដែលធ្លាប់តែស្រណុក ( មិនដែលប្រទះនឿយហត់ )
ឧទាហរណ៍៖ មនុស្សសុខុមាល។

                   សុខុមាលជាតិ ( —ម៉ាល៉ៈជាត ) ជាតិជាអ្នកធ្លាប់តែស្រណុក ។ សុខុមាលត្រកូល (—ម៉ាល៉ៈ—) ត្រកូលដែលចម្រើនដោយសេចក្ដីសុខ ។ សុខុមាលភាព ភាពនៃបុគ្គលអ្នកមានសេចក្ដីសុខ, ការដែលធ្លាប់តែស្រណុក
ឧទាហរណ៍៖ ឋិតនៅក្នុងសុខុមាលភាព ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខុមាកាស / មីក្រូអាកាសធាតុ» មានន័យដូចម្ដេច ?


សុខុមាកាស / មីក្រូអាកាសធាតុ


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា អាកាសធាតុកំណត់នៃទីតាំងតូចណាមួយ ដែលខុសពីអាកាសធាតុជុំវិញ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខុមភាព» មានន័យដូចម្ដេច ?


សុខុមភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពម៉ដ្ឋ ល្អិតឆ្មារក្រៃលែង ផូរផង់ ភាពមុតឆ្លុះក្នុងប្រាជ្ញា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខុមប្រភេទ» មានន័យដូចម្ដេច ?


សុខុមប្រភេទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (តន្រ្តី) សូរខ្លាំង ឬខ្សោយ ធ្ងន់ ឬស្រាលតាមទំនងបទ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខុមប្បញ្ញា» មានន័យដូចម្ដេច ?


សុខុមប្បញ្ញា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រាជ្ញា​ល្អិត, ប្រាជ្ញ​ឈ្លាសវៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខុមញ្ញាណ» មានន័យដូចម្ដេច ?


សុខុមញ្ញាណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ញាណឈ្លាសវៃ ឆាប់ដឹងយល់មុតដោយប្រាជ្ញាឈ្វេងយល់ឆ្ងាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខុមច្ឆវី» មានន័យដូចម្ដេច ?


សុខុមច្ឆវី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឆវី​ម៉ដ្ឋ​ផូរផង់, អ្នក​ដែល​មាន​ឆវី​ម៉ដ្ឋ​ប៉ផូរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខុម» មានន័យដូចម្ដេច ?


សុខុម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. សូក្ស្ម ) ល្អិត, ឆ្មារ, ម៉ដ្ឋ; ប៉ផូរ, ផូរផង់; ល្វន់; តូចណាស់; ចង្អៀតក្រយល់; ឈ្លាសវៃ ។
ឧទាហរណ៍៖ សេចក្ដីសុខុម សេចក្ដីចង្អៀតក្រយល់, អាថ៌កំបាំង។

                     គំនិតសុខុម គំនិតល្អិត; គំនិតជិតដិត ។បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សុខុម៉ៈ, ដូចជា សុខុមកថា ឬ—វាចា សម្ដីសុខុម, សម្ដីល្អិត ។ សុខុមគម្ភីរភាព ( —ម៉ៈ ឬ—ខុំ-គ័ម-ភីរៈភាប ) ដែលមានដំណើឬសេចក្ដីល្អិតជ្រាលជ្រៅ

ឧទាហរណ៍៖ ព្រះអភិធម្មជាធម៌សុខុមគម្ភីរភាព ។

                     សុខុមច្ឆវី ( —មុ័ច-ឆៈ— ) ឆវីម៉ដ្ឋផូរផង់, អ្នកដែលមានឆវីម៉ដ្ឋប៉ផូរ ។ សុខុមធម៌ ធម៌សុខុម ។ សុខុមប្បញ្ញា (—មុ័ប-បុ័ញ-ញ៉ា ) ប្រាជ្ញាល្អិត, ប្រាជ្ញាឈ្លាសវៃ ។ សុខុមព័ណ៌ ឬ—វណ្ណ ព័ណ៌ឬសម្បុរផូរផង់ ។សុខុមព័ស្រ្ត សំពត់សាច់ម៉ដ្ឋ ។ សុខុមភាព ភាពសុខុម ។ សុខុមមតិ ( —ម៉ៈមៈតិ ) គំនិតល្អិត ។ សុខុមមន្តី ( —ម៉ៈម៉ន់-តី ) អ្នកដែលមានការប្រឹក្សាយ៉ាងល្អិត ( បើស្រ្តីជា សុខុមមន្តិនី ) ។ សុខុមវាទី អ្នកដែលច្រើនប្រើសម្ដីល្អិត( បើស្រ្តីជា សុខុមវាទិនី ) ។ សុខុមសត្ត ឬ —សត្វ ( —ម៉ៈសាត់ ) សត្វល្អិត
ឧទាហរណ៍៖ កណ្ដូប, កន្ទុំរុយ, មូស, ក្អាត,សុច, កណ្ដៀរ,… ជាសុខុមសត្ត ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខិតកាល» មានន័យដូចម្ដេច ?


សុខិតកាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) កាលឬវេលាដែលមានសេចក្ដីសុខ។
ឧទាហរណ៍៖ សត្វលោកតែងរីករាយក្នុងសុខិតកាល ។ ( ព. កា. ) : សុខិតកាល ជនទាំងអម្បាល តែងភ្លេចក្ដីទុក្ខ រីករាយសប្បាយ ឆ្ពោះតែត្រង់សុខ កាលវេនក្ដីទុក្ខ គ្រលុកចូលមក ។ ទើបស្ទុះច្រឡោត ទាំងខ្លៅទាំងឆោត ខំប្រឹងរាវរក ឲ្យគេជ្រោមជ្រែង ខ្វាត់ខ្វែងជ្រុលជ្រក ជួនបានគេមក ជួនឃែតទទេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខាសា» មានន័យដូចម្ដេច ?


សុខាសា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < សុខ + អាសា “ចំណង”) បំណង​ឲ្យ​បាន​សុខ​ទៅ​មុខ) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខារម្មណ៍» មានន័យដូចម្ដេច ?


សុខារម្មណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < សុខ + អារម្មណ) អារម្មណ៍​ជា​សុខ, អារម្មណ៍​ដែល​ទទួល​សេចក្ដី​សុខ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខាភិយាចនា» មានន័យដូចម្ដេច ?


សុខាភិយាចនា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (< សុខ + អភិ-យាចនា “ការ​អង្វរ; ការ​បន់ស្រន់​សូម​ឲ្យ​បាន​សុខ”) ការ​បន់ស្រន់, បួងសួង, សំបូងសង្រូង​សូម​ឲ្យ​បាន​សុខ ។
ឧទាហរណ៍៖ ធ្វើ​សុខាភិយាចនា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខាភិបាល» មានន័យដូចម្ដេច ?


សុខាភិបាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. < សុខ + អភិបាល) ការ​ថែ​រក្សា​ ឬ​គ្រប់គ្រង់, ទំនុក​បម្រុង​ឲ្យ​បាន​សុខ ។
ឈ្មោះ​ក្រសួង​រដ្ឋ​មន្រ្តី​មួយ​កាន់​កាប់​ខាង​មុខ​ការ​ថែ​រក្សា​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ប្រកប​ដោយ​សុខ​ភាព​គឺ​ក្រសួង​ពេទ្យ ។
ឧទាហរណ៍៖ ក្រសួង​សុខាភិបាល ឬក្រសួង​សាធារណ​សុខាភិបាល ក្រសួង​សុខាភិបាល​ជា​សាធារណៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខា» មានន័យដូចម្ដេច ?


សុខា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដី​សុខ (ព. កា.)
ឧទាហរណ៍៖ សូម​ពួក​ទេញ្ត ជួយ​ឲ្យ​សុខា ដល់​ពួក​អ្នក​ត្រង់ កាន់​សីល​កាន់​ធម៌ បវរ​ផ្ចិតផ្ចង់ ពុំ​ដែល​លុះ​លង់ ក្នុង​ក្តី​ទុច្ចរិត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខវេទន៍» មានន័យដូចម្ដេច ?


សុខវេទន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចិត្តដែលជឿលើខ្លួនឯង ដែលត្រេកអរ ដែលមានសុខុមាលភាព ដោយស្បើយពីគ្រុន ឬឡុងឡឺយដោយត្រូវថ្នាំ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខវុឌ្ឍិ» មានន័យដូចម្ដេច ?


សុខវុឌ្ឍិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីចម្រើនដោយសុខ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខវិន្ទ» មានន័យដូចម្ដេច ?


សុខវិន្ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបានសុខ ។ ល។ (ម.ព. វិន្ទ បន្ថែម)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខតុមកម្ម» មានន័យដូចម្ដេច ?


សុខតុមកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​​ ការធ្វើសំឡេងឱ្យរណ្តំឆ្លើយគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខដុមនីយកម្ម» មានន័យដូចម្ដេច ?


សុខដុមនីយកម្ម


មានន័យថា ការកែសម្រួលភាពផ្សេងៗគ្នា និង/ឬ ភាពមិនស៊ីចង្វាក់គ្នាដែលពាក់ព័ន្ធនឹងការវាស់វែង វិធីសាស្រ្ត នីតិវិធី កាលវិភាគ លក្ខណៈបច្ចេកទេស ឬប្រព័ន្ធដើម្បីធ្វើឱ្យមានឯកភាព ឬមានភាពសមស្របសម្រាប់ទាំងអស់គ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខដុម» មានន័យដូចម្ដេច ?


សុខដុម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សុខតម “សុខក្រៃលែង”, រមន “សេចក្ដីរីករាយ” ) ការនៅផ្ដុំគ្នាឬនៅមូលគ្នាជាសុខឥតមោះហ្មង ឬសេចក្ដីរីករាយសប្បាយដោយការនៅមូលគ្នាជាសុខស្រួល ( ព. បុ. )
ឧទាហរណ៍៖ រកស៊ីដោយសុខដុម, នៅដោយសុខដុមរមនា ។ ប្រើជា កិ. ក៏បាន : ចេះតែសុខដុមនឹងគ្នាជានិច្ច; ត្រូវតែសុខដុមរមនានឹងគ្នាទៅ! និយាយឬសរសេរក្លាយជា សុខដុំរំមនា ( គួរលែងប្រើ )។

                   សំឡេងរណ្តំ ដំណើរស្រុះស្រួល គ្មានផលរមាស់នឹងគ្នា ដំណើរគ្មានឱស្ឋាននឹងគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខកំបុត» មានន័យដូចម្ដេច ?


សុខកំបុត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ព. សា. ) ដែលនិយាយឬគិតកំបុតៗខ្លីៗ ។
ឧទាហរណ៍៖ និយាយសុខកំបុត, គំនិតសុខកំបុត។

                     ចាស់ទុំតំណាលថា កាលពីព្រេងនាយមានតាម្នាក់ឈ្មោះ សុខ គាត់ច្រើននិយាយខ្លីៗកំបុតៗ ទើបគេប្រៀបថា ដូច តាសុខកំបុត ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ព. សា. ) ដែលនិយាយឬគិតកំបុតៗខ្លីៗ ។
ឧទាហរណ៍៖ និយាយសុខកំបុត, គំនិតសុខកំបុត។

                     ចាស់ទុំតំណាលថា កាលពីព្រេងនាយមានតាម្នាក់ឈ្មោះ សុខ គាត់ច្រើននិយាយខ្លីៗកំបុតៗ ទើបគេប្រៀបថា ដូច តាសុខកំបុត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុខ» មានន័យដូចម្ដេច ?


សុខ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលសប្បាយ; ងាយ; ស្រួល; ស្រណុក; សម្រាន្ត ។ ន. សេចក្ដីសប្បាយ; ដំណើរងាយ; ដំណើរស្រួល; ដំណើស្រណុក; សេចក្ដីសម្រាន្ដ ។
ឧទាហរណ៍៖ មានសុខ, បានសុខ ។

                     ប្រើពាក្យ “សេចក្ដី” ផ្សំខាងដើមផងក៏បាន ។
ឧទាហរណ៍៖ មានសេចក្ដីសុខ ។ ព. ផ្ទ. ទុក្ខ ។

                      សុខកថា ( សុខៈកៈ—) សម្ដីដែលនាំឲ្យបានសុខ ។ សុខកាម ( សុខៈ—) អ្នកស្រឡាញ់សុខ, អ្នកប្រាថ្នាសុខ ។ សុខកាយ ( សុក— ) ស្រួលខ្លួន។ សុខការណ៍ ( សុខៈ— ) ហេតុដែលនាំឲ្យបានសុខ, ឲ្យបានស្រួល ។ សុខកិរិយា ឬ —ក្រិយា ( សុខៈ— ) ការធ្វើឲ្យបានសុខ, ឲ្យបានស្រួល ។ សុខក្សេមឬ សុខក្សេមក្សាន្ដ ( សុក— ) សុខសម្រាន្ដ, សុខស្រួល ។ សុខចិត្ត ( សុក— ) សប្បាយចិត្ត; ពេញចិត្ត, ល្មមដល់ចិត្ត ។ សុខទាយក ( សុខៈទាយក់ ) អ្នកឲ្យសុខ ( បើស្រ្តីជា សុខទាយិកា ) ។ សុខទុក្ខ ឬ ទុក្ខសុខ ( សុក—ឬ ទុក-សុក ) សុខនិងទុក្ខឬទុក្ខនិងសុខ ។ សុខប្រធាន ( សុ-ខ័ប-ប្រៈ— ) ការប្រគល់សុខឲ្យ, ការឲ្យសុខ ។ សុខប្រាប្ដ ( សុខៈប្រាប ឬ—ខ័ប— ) អ្នកដែលបានប្រទះសេចក្ដីសុខ, អ្នកបានសុខ ។ សុខព័ន្ធន៍ ( សុខៈពាន់ ) ការជាប់ជំពាក់ដោយសេចក្ដីសុខ ( ក្នុងលោក ) ។ សុខភាព ( សុខៈភាប ) ភាពជាសុខ,សេចក្ដីសុខ។ សុខភូមិ ( សុខៈភូម ) ទីដែលប្រកបដោយសុខ, ទីស្រួលនៅ ។ សុខយាត្រា ( សុខៈ— ) ការដើរស្រួល ។ សុខយាន ( សុខៈ—) យានស្រួលជិះ ។ សុខលក្ខណៈ (សុខៈ—) លក្ខណៈនៃសេចក្ដីសុខ ។ សុខលាភ ( សុខៈ—) ការបានសុខ ។ សុខវឌ្ឍកៈ ឬ—វ័ឌ្ឍក៍ ( សុខៈវ័ត-ឍៈកៈឬ—វ័ត ) អ្នកដែលចម្រើនដោយសុខ ( បើស្រ្តីជា សុខវឌ្ឍិកា ) ។ សុខវឌ្ឍនៈ ឬ—វ័ឌ្ឍន៍ ( សុខៈវ័ត-ឍៈនៈឬ—វ័ត ) ការចម្រើនដោយសុខ ។ សុខវិជ្ជា ឬ—វិទ្យា ( សុខៈ— ) វិជ្ជាប្រាប់វិធីប្រតិបត្តិឬថែទាំមានការសម្អាតជាដើម ដែលនាំឲ្យបានសុខ ។ សុខវិទ្យាសាស្ត្រ ( សុខៈ— ) ក្បួនឬតម្រា, ច្បាប់និយាយអំពីសុខវិទ្យា ។ សុខវេទនា ( សុខៈវេទៈនា ) ការទទួលអារម្មណ៍ជាសុខ ។ សុខសម្ផស្ស ( សុខៈសំ-ផស់ ) សម្ផស្សដែលស្រួល, ការប៉ះប្រទះសេចក្ដីសុខ ។ សុខសម្ភាស (សុខៈសំភាស) អ្នកពោលពាក្យនាំឲ្យបានសុខ; អ្នកនិយាយសម្ដីងាយស្ដាប់ ។ សុខសយនា ( សុខៈសៈយ៉ៈន៉ា) កន្លែងដេកស្រួល ។ សុខសាន្ដ(សុក-សាន) សុខស្ងប់ ។ សុខសាន្ដត្រាណ ( សុក-សានត្រាន ) ដែលមានទីពំនាក់ ឬ មានទីអាងឲ្យបានសុខស្ងប់
ឧទាហរណ៍៖ ស្រុកសុខសាន្ដត្រាណ ។

                   សុខសាសន៍ ( សុខៈសាស ) ដំណឹងឬសំបុត្រប្រាប់សេចក្ដីសុខ ។ សុខសួស្ដី ( សុក— ) សុខនិងសួស្ដី ។ សុខសេយ្យា ( សុខៈសៃយ៉ា ) ការដេកជាសុខ, ការដេកស្រណុក ។ សុខា សេចក្ដីសុខ ( ព. កា. )
ឧទាហរណ៍៖ សូមពួកទេព្តា ជួយឲ្យសុខា ដល់ពួកអ្នកត្រង់ កាន់សីលកាន់ធម៌ បវរផ្ចិតផ្ចង់ ពុំដែលលុះលង់ ក្នុងក្តីទុច្ចរិត ។

                   សុខាភិបាល ( សំ. បា. < សុខ + អភិបាល ) ការថែរក្សា** ឬ គ្រប់គ្រង, ទំនុកបម្រុងឲ្យបានសុខ ។ ឈ្មោះក្រសួងរដ្ឋមន្រ្តីមួយកាន់កាប់ខាងមុខការថែរក្សាប្រជាពលរដ្ឋឲ្យបានប្រកបដោយសុខភាពគឺក្រសួងពេទ្យ **ពាក្យ “ថែរក្សា ” ត្រូវបានកែតម្រូវពីពាក្យដើម “ថែររក្សា ” ដោយហេតុថាពុំមានពាក្យ “ថែររក្សា ” ទេ អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។
ឧទាហរណ៍៖ ក្រសួងសុខាភិបាល ឬ ក្រសួងសាធារណសុខាភិបាល ក្រសួងសុខាភិបាលជាសាធារណៈ ។

                  សុខាភិយាចនា ( —ចៈន៉ា; < សុខ + អភិ-យាចនា “ការអង្វរ; ការបន់ស្រន់សូមឲ្យបានសុខ” ) ការបន់ស្រន់, បួងសួង, សំបូងសង្រូងសូមឲ្យបានសុខ
ឧទាហរណ៍៖ ធ្វើសុខាភិយាចនា។

                  សុខារម្មណ៍ ( បា. < សុខ + អារម្មណ ) អារម្មណ៍ជាសុខ, អារម្មណ៍ដែលទទួលសេចក្ដីសុខ ។ សុខាសា ( បា. < សុខ + អាសា “បំណង” ) បំណងឲ្យបានសុខទៅមុខ ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុក្រឹតភាព» មានន័យដូចម្ដេច ?


សុក្រឹតភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការធ្វើឱ្យស្រេច គ្មានទំនងនឹងកែខៃឱ្យល្អជាងទៀតបាន គុណសម្បត្តិនៃមនុស្ស ឬវត្ថុដែលជាសុក្រឹត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុក្រឹតការ» មានន័យដូចម្ដេច ?


សុក្រឹតការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការធ្វើឱ្យសុក្រឹត ឱ្យល្អផុត លទ្ធផលនៃការធ្វើឱ្យសុក្រឹត។ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុក្រឹត» មានន័យដូចម្ដេច ?


សុក្រឹត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. សុក្ឫត; បា. សុកត ) ដែលគេធ្វើហើយដោយល្អ, ដែលល្អឥតខ្ចោះ, ឥតទាស់ភ្នែក ។
ឧទាហរណ៍៖ វត្ថុសុក្រឹត ។

                     សុក្រឹតភាព ( —តៈ— ) ភាពនៃវត្ថុដែលគេធ្វើហើយដោយប្រពៃ, ភាពល្អឥតខ្ចោះ, ការដែលធ្វើហើយស្រេចយ៉ាងល្អបំផុតឥតមានអ្នកណាកែខៃឲ្យល្អជាងទៀតបាន
ឧទាហរណ៍៖ ប្រកបដោយសុក្រឹតភាព ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុក្រ» មានន័យដូចម្ដេច ?


សុក្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝុក្រ; បា. ក៏ប្រើ សុក្រដែរ ) ឈ្មោះផ្កាយទី ៦ គឺផ្កាយប្រចាំទ្វីប ឬផ្កាយព្រឹក
ឧទាហរណ៍៖ ផ្កាយសុក្រ។

                       ឈ្មោះថ្ងៃទី៦ ។
ឧទាហរណ៍៖ ថ្ងៃសុក្រ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុក្កកសិកម្ម» មានន័យដូចម្ដេច ?


សុក្កកសិកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណាំនៅលើដីគោកដែលមិនមានទឹកភ្លៀងបរិបូណ៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុក្ក» មានន័យដូចម្ដេច ?


សុក្ក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. សុក្ក; សំ. ឝុក្ល ) ស; ស្អាត, បរិសុទ្ធ; ថ្លា; ភ្លឺ ។ ន. ទឹកអសុចិ, ទឹកកាម : សុក្កៈឃ្លាតចេញ ។ សុក្កកម្ម អំពើបរិសុទ្ធ ។ សុក្កទន្ដ ( —ទ័ន ) ធ្មេញស; អ្នកដែលមានធ្មេញស ។ សុក្កធម៌ ធម៌សឬធម៌បរិសុទ្ធ គឺបុណ្យ, កុសល ។ សុក្កធាតុ ដី-សពង ។ សុក្កបក្ខ ( —បុ័ក; បា.; សំ. ឝុក្លបក្ស ) ចំណែកខាងស, ប៉ែកខាងភ្លឺ គឺខាងខ្នើត ( ព. ផ្ទ. កាឡបក្ខ ឬ កាលបក្ស “ចំណែកខាងខ្មៅ, ប៉ែកខាងងងឹត គឺខាងរនោច” )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុកុមារ» មានន័យដូចម្ដេច ?


សុកុមារ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលកំពុងពេញកំលោះ; សុខុមាល ( បើស្ត្រីជា សុកុមារី ) ។ វេវ. សុកុមាល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុករ» មានន័យដូចម្ដេច ?


សុករ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.សូករ; សំ.ឝូករ ឬ សូករ ) ជ្រូក ( ម. ព. សូករ ឬ សូករៈ ទៀតផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុកមម៉ុក» មានន័យដូចម្ដេច ?


សុកមម៉ុក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលសុបប្រឡុបស្ញែស្ញុក ឬថ្ដែថ្ដុក ។
ឧទាហរណ៍៖ ព្រៃសុកមម៉ុក, កន្លែងសុកមម៉ុក។

                     ព. ប្រ. គំនិត**សុកមម៉ុក គំនិតសាញប្រដាញ, គំនិតសុញសាញ ។ **ពាក្យ “គំនិត” ត្រូវបានកែតម្រូវពីពាក្យដើម “គិនិត” ដោយហេតុថាពុំមានពាក្យ “គិនិត” ទេ អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុកព្រះរាម, ស្នែងរមាំង» មានន័យដូចម្ដេច ?


សុកព្រះរាម, ស្នែងរមាំង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបណង្គផ្ញើប្រាណលើឈើធំៗ ក្នុងព្រៃធំៗ និងព្រៃល្បោះ នៃប្រទេសក្តៅសកលលោក។ មានស្លឹកឆែកៗ សណ្ឋានស្រដៀងស្នែងរមាំងធ្លាក់ស្រយាក ចុះក្រោម សម្រាប់តែងលំអ។ ក្នុងប្រទេសខ្មែឆ្នាំ ៦០ គេនាំដើមនេះ ទៅលក់បរទេសជាច្រើន ជាពិសេសទៅទ្វីបអឺរ៉ុប។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុក» មានន័យដូចម្ដេច ?


សុក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាការមួយប្រភេទ ជាស្រោមស្រោបកូនដែលនៅក្នុងផ្ទៃម្ដាយ មានទងជាប់នឹងផ្ចិតកូនជាផ្លូវជ្រួតជ្រាបរសជាតិឲ្យកូនចម្រើនធំតាមកំណត់, ឋិតនៅក្នុងស្រោមទឹកភ្លោះ, វេលាដល់កាលកំណត់ ស្រោមទឹកភ្លោះបែក កូនក៏សម្រាលចេញមក, គេកាត់ទងសុកឲ្យដាច់ចេញពីផ្ចិតកូន . . . ( បា. ហៅនាឡៈ ) ។ ទីកប់សុក ទីដែលកាលកើតគេយកសុកទៅកប់គឺជាតិភូមិ (ស្រុកកំណើត); ចួនកាលគេនិយាយថា ទីកប់សុកទុកភូមិ ។ បងប្អូនប្រធាក់ទងសុក បងប្អូនបង្កើតរួមមាតាមួយ ( ច្រើនតែហៅកូនភ្លោះ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុ. ចិ. បុ. លិ.» មានន័យដូចម្ដេច ?


សុ. ចិ. បុ. លិ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា. ) ស្ដាប់, គិត, សួរ, សរសេរឬកត់ត្រា ។ អក្សរសង្ខេបអំពីពាក្យ សុត “ស្ដាប់”, ចិន្ត “គិត”, បុច្ឆ “សួរ”, លិខ “សរសេរ, កត់, ចម្លង”, ជាអង្គរបស់អ្នករៀន, បានសេចក្ដីថា “អ្នករៀនលុះតែប្រកបដោយអង្គ៤ គឺ ស្ដាប់, គិត, សួរ, សរសេរ ឬ កត់ត្រា, ចម្លង ទើបអាចនឹងឡើងជាអ្នកចេះគ្រប់គ្រាន់បាន” ។ អង្គ៤ នេះហៅថា សិក្សាចតុរាង្គ ។ សុ. ចិ. បុ. លិ. វិនិមុត្ត ( —មុត ) អ្នកដែលរួចផុតស្រឡះចាក សុ. ចិ. បុ. លិ. គឺអ្នករៀនដែលខ្វះការស្ដាប់, គិត, សួរ, សរសេរកត់ត្រា ។ ព. កា. ថា
ឧទាហរណ៍៖ សុ. ចិ. បុ. លិ. វិនិមុត្ត អ្នកដែលរួចផុតចាកអង្គបួន ទោះបីខំប្រឹងរៀនផ្ទួនៗ ពុំអាចញ៉ាំងខ្លួនឲ្យចេះឡើយ ។ លុះតែប្រកបដោយអង្គបួន ទើបខ្លួននឹងអាចឆ្លងដល់ត្រើយ ហាក់ដូចវិជ្ជាខ្លួនកៀកកើយ ចេះហើយរីករាយសប្បាយក្រៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សឺ» មានន័យដូចម្ដេច ?


សឺ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្រឡឺកឺ, ភ្លើ, ស្រងើ ។
ឧទាហរណ៍៖ ឫកសឺ; ធ្វើមុខសឺ, បែបសឺៗ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស្រឡឺកឺ, ភ្លើ, ស្រងើ ។
ឧទាហរណ៍៖ ឫកសឺ; ធ្វើមុខសឺ, បែបសឺៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សឹម» មានន័យដូចម្ដេច ?


សឹម


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ចាំដល់; ទើប។
ឧទាហរណ៍៖ ចាំស្អែកសឹមទៅ; ធ្វើនេះរួចសឹមធ្វើនុ៎ះទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សឹង» មានន័យដូចម្ដេច ?


សឹង


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា រកកល់, រកកល់នឹង, ស្ទើរនឹង
ឧទាហរណ៍៖ ថាដូច្នេះវិញក៏សឹងបាន។

                     សឹងតែ និ. រកកល់តែ, ស្ទើរតែ; ក៏បានដែរ
ឧទាហរណ៍៖ បើអ្នកមិនយក ឲ្យមកខ្ញុំវិញក៏សឹងតែបាន ឥតទាស់អ្វីទេ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សឹកប្ដឹក» មានន័យដូចម្ដេច ?


សឹកប្ដឹក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដបមួយប្រភេទធ្វើដោយដីដុតឆ្អិនសាច់រលោង រាងកំប៉ោងខ្លី កស្ដួច សម្រាប់ដាក់ស្រាប៉ាក់ថាវមកពីប្រទេសចិន; ហៅត្រឹមតែ សឹក ក៏បាន ( មានច្រើនតែក្នុងសម័យពីដើម ) ។ ដបកែវមួយប្រភេទ គូទផតកំប៉ោងចូលក្នុង សម្បុរខៀវខ្ចី មានអ្នកខ្លះហៅ សឹក ឬ សឹកប្ដឹក ដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សឹកប៉ប្លឹក» មានន័យដូចម្ដេច ?


សឹកប៉ប្លឹក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្ដើងទន់ប៉ប្លឹក។
ឧទាហរណ៍៖ ទន់សឹកប៉ប្លឹក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សឹក» មានន័យដូចម្ដេច ?


សឹក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្លាស់ភេទពីបព្វជិតមកជាគ្រហស្ថ ។
ឧទាហរណ៍៖ សឹកពីសាមណេរ, សឹកពីភិក្ខុ ( ព. ខ្ព. ចាកសិក្ខា ឬ ចាកសិក្ខាបទ ); សរសេរជា សិក្ខ ក៏មាន ដោយអនុលោមតាមពាក្យថា សិក្ខា សំដៅសេចក្ដីថា “លាឬចេញចាកសិក្ខា” ប៉ុន្តែប្រើរត់របបជា សឹក អស់ទៅហើយ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទ័ព, ចម្បាំង ។
ឧទាហរណ៍៖ ស្រុកកើតសឹក ស្រុកកើតចម្បាំង។

                      សឹកសង្រ្គាម ចម្បាំង ។ សឹកសត្រូវ បច្ចាមិត្ត ។ សឹកសាម ទ័ពរាយរង, ទ័ពរាត់រាយ ។ ព្យូហ៍សឹក បញ្ឆោតកងទ័ពខាងបច្ចាមិត្តដោយឧបាយកល ( ម. ព. ព្យូហ៍ ផង ) ។ ស្ងប់សឹក ឈប់លែងច្បាំងគ្នា, អស់ចម្បាំង ។ ល ។ ( ម. ព. សឹកប្ដឹក ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រេច, រិល, រលីង ដោយត្រដុស, ដោយកកិត, ដោយសង្កួត ជាដើម។
ឧទាហរណ៍៖ សឹករលោង សឹកឡើងរលោង ។ ប្រើជា កិ. ឬ កិ. វិ. ក៏បាន : ទឹមសឹកក ។ ព. ទ. បុ. គោលឿនសឹកក… ចេះច្រើននឿយច្រើន… ។ ដើរសឹកជើងស្ដើងផ្លូវ ដើរទៅមកតាមផ្លូវមួយច្រើនដងរាប់មិនអស់ ។ ស្ដីសឹកមាត់សឹកក ( ព. ប្រ. ) ស្ដីប្រដៅថែមហើយថែមទៀតរឿយៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សីហ​សយ្យា ឬ –សេយ្យា» មានន័យដូចម្ដេច ?


សីហ​សយ្យា ឬ –សេយ្យា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណេក​សីហៈ (កេសរ​សីហៈ​ដេក​ផ្អៀង​ទៅ​ខាង​ស្ដាំ​ជា​ដរាប) ។ ព. ប្រ. ដំណេក​ដូច​ជា​សីហៈ គឺ​ដំណេក​ផ្អៀង​ទៅ​ខាង​ស្ដាំ ជើង​ធ្វេង​តម្រួត​លើ​ជើង​ស្ដាំ ​(បន្ទំ​ព្រះ​ពុទ្ធ)
ឧទាហរណ៍៖ ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​សម្រេច​សីហ​សេយ្យា (ម. ព. សីហ​សេយ្យាសន៍ ក្នុង​ពាក្យ សយ្យា ឬ សេយ្យា ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សីហ​ពិលាស ឬ–វិលាស» មានន័យដូចម្ដេច ?


សីហ​ពិលាស ឬ–វិលាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ​នៃ​សីហៈ ។ ព. ប្រ. លំនាំ​លីលា​ ឬ​ដំណើរ​គគាត​ឥត​ភ្លឹក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សីហ​បញ្ជរ» មានន័យដូចម្ដេច ?


សីហ​បញ្ជរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ប្រ.) បង្អួច​របស់​លោក​អ្នក​មាន​អានុភាព​ដូច​សីហៈ គឺ​បង្អួច​ដំណាក់​ ឬ​ប្រាសាទ​របស់​ក្សត្រិយ៍​ទ្រង់​រាជ្យ
ឧទាហរណ៍៖ ព្រះ​រាជា​ទ្រង់​ប្រថាប់​ក្បែរ​សីហ​បញ្ជរ ។ ឬ បង្អួច​មាន​រង្វង់​ដូច​ជា​ទ្រង់​ជំហរ​សីហៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សីហៈ» មានន័យដូចម្ដេច ?


សីហៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សីហ; សំ. សឹហ ) សត្វចតុប្បាទពួកមួយជាម្រឹគមានអំណាចអង់អាច ( សិង្ហ; បារ. លីយ៉ុង Lion ) ។ ក្នុងគម្ពីរពុទ្ធសាសនាថា សីហៈ មាន៤ ប្រភេទគឺ ១- តិណសីហៈ សីហៈមានសម្បុរប្រផេះ ស៊ីតិណជាតិជាអាហារ; ២-កាឡសីហៈ សីហៈមានសម្បុរខ្មៅស៊ីតិណជាតិជាអាហារដែរ; ៣-បណ្ឌុសីហៈ សីហៈមានសម្បុរលឿងចាស់ ( សម្បុរត្នោត ) ស៊ីសាច់សត្វជាអាហារ; ៤-កេសរសីហៈ សីហៈមានកេសរ គឺត្រង់កមានសំណុំរោមសម្បុរក្រហម, មានឆ្នូតក្រហម៣ស្រស់ក្រឡាញពីត្រឹមក្បាលកាត់ចំមកលើខ្នង គឺឆ្នូតមួយកណ្ដាលបង្ហូតត្រង់ចុះតាមខ្នង ដងកន្ទុយ ឆ្នូតពីរសងខាងងាកចុះតាមកៀនត្រគាកទាំងពីរ ( ម្ខាងមួយ ) វិលវៀនព័ទ្ធជាទក្ខិណាព័ត៌, ត្រង់មុខនិងចុងជើងទាំងបួននិងចុងកន្ទុយមានសម្បុរក្រហមស្រស់, សរីរប្រទេសក្រៅពីនោះមានសម្បុរ-សដូចសម្បុរខ្យងស័ង្ខដែលខាត់, ស៊ីសាច់សត្វជាអាហារ ( ច្រើនមាននៅក្នុងហិមវន្ដប្បទេស ), កេសរសីហៈនេះមានអានុភាពជាងសីហៈទាំង៣ប្រភេទខាងលើ; ហៅ សីហរាជ ឬ រាជសីហ៍ “ស្ដេចសីហៈ” ក៏បាន ( ម. ព. សិង្ហ និង គជសីហ៍, នរសីហៈឬ នរសីហ៍ ផង ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា សីហ អ. ថ. សីហៈ ដូចជា សីហនាទ សូរសព្ទបន្លឺនៃសីហៈ, សម្រែកសីហៈ ។ ព. ប្រ. បញ្ចេញសីហនាទ កម្ទរសូរសព្ទឮខ្លាំងៗឥតញញើត, និយាយក្អេងពេញត្រពងមាត់ ។ ( សូរសីហនាទ ( សូរៈ—) ម. ព. សូរ គុ.) ។ សីហបញ្ជរ ( ព. ប្រ. ) បង្អួចរបស់លោកអ្នកមានអានុភាពដូចសីហៈ គឺបង្អួចដំណាក់ឬប្រាសាទរបស់ក្សត្រិយ៍ទ្រង់រាជ្យ : ព្រះរាជាទ្រង់ប្រថាប់ក្បែរសីហបញ្ជរ ។ ឬបង្អួចមានរង្វង់ដូចជាទ្រង់ជំហរសីហៈ ។ សីហពិលាស ឬ —វិលាស ដំណើរនៃសីហៈ ។ ព. ប្រ. លំនាំលីលាឬដំណើរគគាតឥតភ្លឹក ។ សីហសយ្យា ឬ—សេយ្យា ( —សៃយ៉ា ) ដំណេកសីហៈ ( កេសរសីហៈដេកផ្អៀងទៅខាងស្ដាំជាដរាប ) ។ ព. ប្រ. ដំណេកដូចជាសីហៈ គឺដំណេកផ្អៀងទៅខាងស្ដាំ ជើងឆ្វេងតម្រួតលើជើងស្ដាំ ( បន្ទំព្រះពុទ្ធ ) : ព្រះសម្មាសម្ពុទ្ធទ្រង់សម្រេចសីហសេយ្យា ( ម. ព. សីហសេយ្យាសន៍ ក្នុងពាក្យ សយ្យា ឬ សេយ្យា ផង ) ។ សីហាសនៈ ( —សៈន៉ៈ; បា. < សីហ + អាសន ) ព. ប្រ. អាសនៈរបស់លោកអ្នកមានអំណាចដូចជាសីហៈ គឺរាជាសនៈឬរាជបល្ល័ង្ក : ព្រះបរមក្សត្រិយ៍ទ្រង់គង់លើសីហាសនៈ ។ឬអាសនៈមានទ្រង់ទ្រាយដូចរូបសីហៈ, គ្រែរូបសីហៈ ។ ល ។
( បា. សីហ ឬ សីហរាសិ; សំ. សឹហ ឬ សីហរាឝិ ) រាសីកំណត់ដោយផ្កាយសីហៈ, ជាឈ្មោះរាសីទី៥ នៃសុរិយគតិ, មាន៣១ថ្ងៃ ត្រូវគ្នានឹងខែ អាអ៊ូត បារាំងសែស (ទី៨) ។ សព្វថ្ងៃប្រើជា សីហា ជាខែទី៨ដែរ ( ម. ព. រាសី ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សីហាស-នៈ» មានន័យដូចម្ដេច ?


សីហាស-នៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < សីហ + អាសន) ព. ប្រ. អាសនៈ​របស់​លោក​អ្នក​មាន​អំណាច​ដូច​ជា​សីហៈ គឺ​រាជាសនៈ​ ឬ​រាជ​បល្ល័ង្ក
ឧទាហរណ៍៖ ព្រះ​បរម​ក្សត្រិយ៍​ទ្រង់​គង់​លើ​សីហាសនៈ ។ ឬ​អាសនៈ​មាន​ទ្រង់ទ្រាយ​ដូច​រូប​សីហៈ, គ្រែ​រូប​សីហៈ ។ល។ សីហ៍

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត