Posted on Leave a comment

តើពាក្យ «សុទ្ធោទ ឬ សុទ្ធោ​ទក» មានន័យដូចម្ដេច ?

សុទ្ធោទ ឬ សុទ្ធោ​ទក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < សុទ្ធ + ឧទ ឬ ឧទក “ទឹក”) ទឹក​សុទ្ធ; ទឹក​ស្អាត; ទឹក​សម្រាំង, ទឹក​តម្រង, សុទ្ធ​រស ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុទ្ធិ​មន្ត» មានន័យដូចម្ដេច ?

សុទ្ធិ​មន្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​មាន​សេចក្ដី​បរិសុទ្ធ (បើ​ស្ត្រី​ជា សុទ្ធិ​មតី ឬ សុទ្ធិ​មន្តី) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុទ្ធិ​បត្រ ឬ សុទ្ធិ​លេខា» មានន័យដូចម្ដេច ?

សុទ្ធិ​បត្រ ឬ សុទ្ធិ​លេខា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំបុត្រ​បរិសុទ្ធិ គឺ​សំបុត្រ​ប្រាប់​សេចក្ដី​សុចរិត​របស់​អ្នក​កាន់​ដើរ​ចេញ​ចូល​ទៅ​មក; សំបុត្រ​បើក​ខែត្រ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុទ្ធិកម្ម» មានន័យដូចម្ដេច ?

សុទ្ធិកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការធ្វើឱ្យបរិសុទ្ធ ពិធីមហាស្និទ្ធជម្រះបាប ដែលគ្រិស្តបរិស័ទសំដែងទោសរបស់ខ្លួន ប្រាប់បព្វជិតកាតូលិក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុទ្ធិ» មានន័យដូចម្ដេច ?

សុទ្ធិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝុទ្ធិ ) ការជម្រះ, សេចក្ដីស្អាត, បរិសុទ្ធិ; សេចក្ដីហ្មត់ហ្មង; ដំណើរមិនលាយ; សេចក្ដីពិត; សេចក្ដីត្រឹមត្រូវ
ឧទាហរណ៍៖ មានសុទ្ធិ។

                     សុទ្ធិបត្រ ( —ប័ត) ឬ សុទ្ធិលេខា សំបុត្របរិសុទ្ធិ គឺសំបុត្រប្រាប់សេចក្ដីសុចរិតរបស់អ្នកកាន់ដើរចេញចូលទៅមក; សំបុត្របើកខែត្រ ។ សុទ្ធិមន្ដ ( —ម៉ន់) អ្នកដែលមានសេចក្ដីបរិសុទ្ធ ( បើស្ដ្រីជា សុទ្ធិមតី ឬ សុទ្ធិមន្តី ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុទ្ធាវាស» មានន័យដូចម្ដេច ?

សុទ្ធាវាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < សុទ្ធ + អាវាស “លំនៅ”) លំនៅ​របស់​អ្នក​បរិសុទ្ធ; ឈ្មោះ​ព្រហ្ម​លោក​ជា​លំនៅ​នៃ​ពួក​អរិយ​បុគ្គល​ជា​អនាគាមី
ឧទាហរណ៍៖ ឋាន​សុទ្ធាវាស មាន ៥ ជាន់​គឺ អវិហា, អតប្បា, សុទស្សា, សុទស្សី, អកនិដ្ឋា (ព. ពុ.) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុទ្ធាជីព ឬ សុទ្ធាជីវៈ» មានន័យដូចម្ដេច ?

សុទ្ធាជីព ឬ សុទ្ធាជីវៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < សុទ្ធ + អាជីវ) ការ​ចិញ្ចឹម​ជីវិត​បរិសុទ្ធ ​ឬ​អ្នក​ដែល​មាន​ការ​ចិញ្ចឹម​ជីវិត​ត្រឹមត្រូវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុទ្ធាគារ» មានន័យដូចម្ដេច ?

សុទ្ធាគារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី កន្លែងដែលច្រោះ ចម្រាញ់យកកាកចេញ (ស្ករ ប្រេងកាត)
ឧទាហរណ៍៖ ដំណឹងថ្មីៗថា រាជការបានស្ថាបនាសុទ្ធគារ (ស្ករត្នោត) មួយនៅស្រុកភ្នំពេញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុទ្ធសាធ» មានន័យដូចម្ដេច ?

សុទ្ធសាធ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា គ្រប់​ព្រម, ទាំង​គ្រប់ ។
ឧទាហរណ៍៖ ដូច​សុទ្ធសាធ ដូច​គ្នា​ចាប់​ច្រឡំ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុទ្ធតែ» មានន័យដូចម្ដេច ?

សុទ្ធតែ

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា សុទ្ធឥតលាយឡំ, តែទាំងអស់ ឬស្ទើរតែសុទ្ធទាំងអស់។
ឧទាហរណ៍៖ សុទ្ធតែផ្លែខ្ចី; សុទ្ធសឹងតែល្អៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុទ្ធ» មានន័យដូចម្ដេច ?

សុទ្ធ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. ឝុទ្ធ ) ដែលជ្រះ, ស្អាត, បរិសុទ្ធ; ត្រឹមត្រូវ; ផូរផង់, ហ្មត់ហ្មង; ស; ឥតមន្ទិល; ឥតលាយ; តែមួយប្រភេទ, តែមួយមុខ; ហ្មត់ចត់,
ឧទាហរណ៍៖ ថ្មីសុទ្ធ, ចិនសុទ្ធ, បាយសុទ្ធ, ប្រាកសុទ្ធ ។បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ ច្រើនតែ អ. ថ. សុត-ធៈ, ដូចជា សុទ្ធកម្ម អំពើបរិសុទ្ធ ។ សុទ្ធចិត្ត ចិត្តបរិសុទ្ធ; ចិត្តស្មោះស្មើ ។ សុទ្ធបក្ខ ឬ-បក្ស (—បុ័ក) ខាងខ្នើត ។ សុទ្ធព័ណ៌ ឬ —វណ្ណ ព័ណ៌សុទ្ធ; ព័ណ៌ស្អាត, សម្បុរផូរផង់ ។ សុទ្ធភាព ភាវៈស្អាត; ចិត្តបរិសុទ្ធ ។ សុទ្ធភោជន ភោជនស្អាត ។ សុទ្ធមតិ (— មៈតិ ) គំនិតហ្មត់ចត់ ។ សុទ្ធរស (—រស់) ទឹកសុទ្ធ; ទឹកស្អាត, ទឹកសម្រាំង ។

                      សុទ្ធសាធ (សុត-សាត) គ្រប់ព្រម, ទាំងគ្រប់ ។
ឧទាហរណ៍៖ ដូចសុទ្ធសាធ ដូចគ្នាចាប់ច្រឡំ ។ សុទ្ធសីល សីលបរិសុទ្ធ, មារយាទត្រឹមត្រូវ ។

                     សុទ្ធសូន្យ (សុត-សូន) បរិសុទ្ធស្អាត, ឥតមោះហ្មង ។
ឧទាហរណ៍៖ មារយាទសុទ្ធសូន្យ, ល្អសុទ្ធសូន្យ ។

                     សុទ្ធាជីព ឬ សុទ្ធាជីវៈ ( បា. < សុទ្ធ + អាជីវ ) ការចិញ្ចឹមជីវិតបរិសុទ្ធ ឬ អ្នកដែលមានការចិញ្ចឹមជីវិតត្រឹមត្រូវ ។
សុទ្ធាវាស ( បា. < សុទ្ធ + អាវាស “លំនៅ” ) លំនៅរបស់អ្នកបរិសុទ្ធ; ឈ្មោះព្រហ្មលោកជាលំនៅនៃពួកអរិយបុគ្គលជាអនាគាមី
ឧទាហរណ៍៖ ឋានសុទ្ធាវាស មាន៥ជាន់គឺ អវិហា, អតប្បា, សុទស្សា, សុទស្សី, អកនិដ្ឋា ( ព. ពុ. ) ។

                     សុទ្ធោទ ឬ សុទ្ធោទក (—ទក់; បា. < សុទ្ធ + ឧទ ឬ ឧទក “ទឹក” ) ទឹកសុទ្ធ; ទឹកស្អាត; ទឹកសម្រាំង, ទឹកតម្រង, សុទ្ធរស ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុទ្ទៈ» មានន័យដូចម្ដេច ?

សុទ្ទៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សុទ្ទ; សំ. ឝូទ្រ ) មនុស្សពូជសូទ្រៈ គឺមនុស្សពូជថ្នាក់ទី៤; មនុស្សពូជអ្នកងារ; បើស្ដ្រីជា សុទ្ទី (ម. ព. វណ្ណ ឬ វណ្ណៈ ន. និង សូទ្រៈ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុទុក្ករ» មានន័យដូចម្ដេច ?

សុទុក្ករ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ; សំ. សុទុឞ្ករ ) ដែលធ្វើបានដោយកម្រក្រៃពេក, ដែលកម្រណាស់នឹងធ្វើកើត, ដែលពិបាកធ្វើជាទីបំផុត ។
ឧទាហរណ៍៖ ការសុទុក្ករ។

                     សុទុក្ករកម្ម, —កិច្ច ឬ —កិរិយា ( —ទុក-កៈរ៉ៈ— ) ការ ឬអំពើដែលពិបាកធ្វើជាបំផុត ។ សុទុក្ករភាព ( —ទុក-កៈរ៉ៈភាប ) ភាព, បែប, ដំណើរ ដែលពិបាកធ្វើជាបំផុត ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុទិន្ន» មានន័យដូចម្ដេច ?

សុទិន្ន

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) ដែលបានឲ្យហើយដោយប្រពៃ, ដែលបានឲ្យដោយស្មោះអស់ពីចិត្ត ។ សុទិន្នទាន (—ទិន-នៈ—) ទានដែលគេបានឲ្យហើយដោយប្រពៃ ។ សុទិន្នភណ្ឌ ឬ —វត្ថុ របស់ឬវត្ថុដែលគេបានឲ្យហើយដោយប្រពៃ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុទិន» មានន័យដូចម្ដេច ?

សុទិន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ថ្ងៃល្អ ។ ព. ហ. ថ្ងៃដែលបូករួមក្នុងចំនួនមួយឆ្នាំ។
ឧទាហរណ៍៖ ឆ្នាំសុរិយគតិ មានសុទិន ៣៦៥ ឬ ៣៦៦; ឆ្នាំចន្ទគតិ មានសុទិន ៣៥៤ឬ ៣៥៥ ឬក៏ ចួនកាលមាន ៣៨៤ ( ម. ព. រាសី ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុទិដ្ឋិនិយម» មានន័យដូចម្ដេច ?

សុទិដ្ឋិនិយម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការនិយមចំពោះសុទិដ្ឋិ, ការនិយមដោយទិដ្ឋិត្រូវ; ការចូលចិត្ត ឬការយល់ឃើញថារបស់អ្វីក្នុងលោកសុទ្ធតែល្អ, សុទ្ធតែប្រសើរសុខស្រួល,…។
ឧទាហរណ៍៖ បុគ្គលប្រកបដោយសុទិដ្ឋិនិយម ។ ព. ផ្ទ. ទុទ្ទិដ្ឋិនិយម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុទស្សី» មានន័យដូចម្ដេច ?

សុទស្សី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ឈ្មោះព្រហ្មលោកជាន់សុទ្ធាវាសទី ៤ ជាលំនៅនៃពួកអរិយបុគ្គល។
ឧទាហរណ៍៖ ឋានសុទស្សី ( ម. ព. សុទ្ធាវាស ក្នុងពាក្យ សុទ្ធ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុទស្សា» មានន័យដូចម្ដេច ?

សុទស្សា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ឈ្មោះព្រហ្មលោកជាន់សុទ្ធាវាសទី៣ ជាលំនៅនៃពួកអរិយបុគ្គល។
ឧទាហរណ៍៖ ឋានសុទស្សា ( ម. ព. សុទ្ធាវាស ក្នុងពាក្យ សុទ្ធ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុទន្ត» មានន័យដូចម្ដេច ?

សុទន្ត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. សុទាន្ត ) ដែលទូន្មានល្អហើយ, ដែលបានហាត់ឬបង្ហាត់ថ្នឹកហើយ, ដែលហ្វឹកឬបង្វឹកបានបទហើយ ។ សុទន្តចិត្ត ចិត្តដែលបានទូន្មានប្រពៃហើយ ។ សុទន្តបុរស បុរសអ្នកហាត់រៀនបានបទ ។ សុទន្តសត្ត ឬ —សត្វ សត្វដែលគេបង្ហាត់ថ្នឹកហើយ, បានបទហើយ ។ សុទន្តី សត្វញីដែលគេបានបង្វឹកបានបទហើយ ។ បើមនុស្សថា ស្ត្រីដែលបានបង្វឹកខ្លួនបានបទហើយ ( ព. កា. )។
ឧទាហរណ៍៖ សុទន្តសុទន្តី ដែលឃ្មាតខ្មីបង្វឹកចិត្ត គេរែងមានគំនិត គិតឆ្អិនឆ្អៅមិនសៅហ្មង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុត្តីយភាព» មានន័យដូចម្ដេច ?

សុត្តីយភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុណភាពនៃអង្គជាថទ្ធធាតុ ដែលលាតឱ្យធំ ឬហូតជាខ្សែយ៉ាងឆ្មារបាន ដូចជាមាស និងប្រាក់ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុត្តភូតគាម» មានន័យដូចម្ដេច ?

សុត្តភូតគាម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាខារជ្ជភូតគាមដែលមានផ្សិត សារាយ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុត្តន្តបិដក» មានន័យដូចម្ដេច ?

សុត្តន្តបិដក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ឈ្មោះគម្ពីរព្រះពុទ្ធសាសនាមួយប៉ែក ក្នុងបិដកទាំងបីផ្នែក គឺព្រះវិន័យ, ព្រះសូត្រ, ព្រះអភិធម្ម ( ម. ព. បិដក និង ត្រៃបិដក ឬ ត្រ័យបិដក ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុតៈ» មានន័យដូចម្ដេច ?

សុតៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការឮ, ការស្ដាប់ ។ សុតកិច្ច កិច្ចឬការស្ដាប់ ។ សុតធន ( —ធន់ ) ទ្រព្យគឺការស្ដាប់, ការស្ដាប់ដែលទុកថាជាទ្រព្យ (របស់មនុស្ស) ។ សុតម័យ ដែលកើតអំពីការស្ដាប់ ។ សុតមយប្បញ្ញា ( សុ-តៈមៈយ័ប-ប៉័ញ-ញ៉ា ) ប្រាជ្ញាដែលកើតអំពីការស្ដាប់; ការយល់ឃើញព្រោះការស្ដាប់ ។ សុតមយវិជ្ជា វិជ្ជាកើតពីការស្ដាប់។ល។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. សុត; សំ. ឝ្រុត ) ដែលបានឮ, ដែលបានស្ដាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុណិសា» មានន័យដូចម្ដេច ?

សុណិសា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ស្នុឞ ) កូនប្រសាស្រី; ( រ. ស. )។
ឧទាហរណ៍៖ ព្រះសុណិសា ឬ ព្រះសុណ្ហា ( បុត្រីប្រសា ឬព្រះរាជបុត្រីប្រសា ) ។ ព. ផ្ទ. ជាមាតា ( -ដា ) “កូនប្រសាប្រុស” ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុដន់» មានន័យដូចម្ដេច ?

សុដន់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យនិយាយក្លាយមកពី ស្ដន “ដោះ” (ម. ព. ស្ដន, ថនៈ; ថនា ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុញ្ញ​វាទី» មានន័យដូចម្ដេច ?

សុញ្ញ​វាទី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ប្រកាន់​សុញ្ញ​វាទ (បើ​ស្ត្រី​ជា សុញ្ញ​វាទិនី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុញ្ញ​វាទ» មានន័យដូចម្ដេច ?

សុញ្ញ​វាទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លទ្ធិ​ដែល​ប្រកាន់​ថា ស្លាប់​ទៅ​សូន្យ​មិន​កើត​ទៀត ឬ​លទ្ធិ​ដែល​ប្រកាន់​ថា​គ្មាន​ព្រះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុញ្ញ​វចនៈ» មានន័យដូចម្ដេច ?

សុញ្ញ​វចនៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្ស​សូន្យ​សម្ដី (មនុស្ស​គ); បើ​ស្ត្រី​ជា សុញ្ញ​វចនា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុញ្ញ​ភាព» មានន័យដូចម្ដេច ?

សុញ្ញ​ភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាព​សូន្យ, ដំណើរ​ទទេ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុញ្ញ​កម្ម» មានន័យដូចម្ដេច ?

សុញ្ញ​កម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ ​ឬ​អំពើ​ឥត​ប្រយោជន៍ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុញ្ញោ» មានន័យដូចម្ដេច ?

សុញ្ញោ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ព. សា.; បា. < សុញ្ញ “សូន្យ” ) សូន្យ, ទទេ; ទាល់គំនិត; ទាល់ប៉ុច; ស្រុញត្រឹមប៉ុណ្ណោះ, ទៅទៀតពុំរួច។
ឧទាហរណ៍៖ វាសុញ្ញោត្រឹមណឹងហើយ ! ; ការហ្នឹងវាសុញ្ញោអស់កើតជាអីហើយ!

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ព. សា.; បា. < សុញ្ញ “សូន្យ” ) សូន្យ, ទទេ; ទាល់គំនិត; ទាល់ប៉ុច; ស្រុញត្រឹមប៉ុណ្ណោះ, ទៅទៀតពុំរួច។
ឧទាហរណ៍៖ វាសុញ្ញោត្រឹមណឹងហើយ ! ; ការហ្នឹងវាសុញ្ញោអស់កើតជាអីហើយ !

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុញ្ញាគារ» មានន័យដូចម្ដេច ?

សុញ្ញាគារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < សុញ្ញ + អគារ “ផ្ទះ”) ផ្ទះ​ទំនេរ; ផ្ទះ​ស្ងាត់ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុញ្ញ» មានន័យដូចម្ដេច ?

សុញ្ញ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរទទេ; អាកាស; ពិន្ទុ(ំ) នេះឬក្បិល(.) នេះ ( ម. ព. សូន្យ ) ។ សុញ្ញកម្ម ការឬអំពើឥតប្រយោជន៍ ។ សុញ្ញភាព ភាពសូន្យ, ដំណើរទទេ ។ សុញ្ញវចនៈ ( —វៈចៈន៉ៈ ) មនុស្សសូន្យសម្ដី (មនុស្សគ ); បើស្រ្តីជា សុញ្ញវចនា ។ សុញ្ញវាទ លទ្ធិដែលប្រកាន់ថាស្លាប់ទៅសូន្យមិនកើតទៀត ឬលទ្ធិដែលប្រកាន់ថាគ្មានព្រះ ។ សុញ្ញវាទី អ្នកប្រកាន់សុញ្ញវាទ ( បើស្រ្តីជា សុញ្ញវាទិនី ) ។ សុញ្ញាគារ ( សុញ-ញ៉ាគា; បា. < សុញ្ញ + អគារ “ផ្ទះ” ) ផ្ទះទំនេរ, ផ្ទះស្ងាត់។ល។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. ឝូន្យ ) សូន្យ, សោះសូន្យ, ទទេ; ទំនេរ; ស្ងាត់; ឥតប្រយោជន៍, ដែលបាត់សោះ។

តើពាក្យ «សុញ» មានន័យដូចម្ដេច ?

សុញ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា. សុញ្ញ; សំ. ឝូន្យ ) សូន្យ, ទទេ, ឃែត ។ ទាល់, ទញ់ទាល់, ទាល់គំនិត ឬទាល់ផ្លូវសេចក្ដី, ទាល់ដំណើរ ។
ឧទាហរណ៍៖ សុញគំនិត; គំនិតសុញ ។

                     សុញសាញ សុញផងសាញផង ឬសាញដោយទាល់គំនិត ។ សិញសុញ ត្រេះត្រុះ, ច្រិមច្រុម; ទើសមុខទើសក្រោយ
ឧទាហរណ៍៖ គំនិតសិញសុញ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. សុញ្ញ; សំ. ឝូន្យ ) សូន្យ, ទទេ, ឃែត ។ ទាល់, ទញ់ទាល់, ទាល់គំនិត ឬទាល់ផ្លូវសេចក្ដី, ទាល់ដំណើរ ។
ឧទាហរណ៍៖ សុញគំនិត; គំនិតសុញ។

                    សុញសាញ សុញផងសាញផង ឬសាញដោយទាល់គំនិត ។ សិញសុញ ត្រេះត្រុះ, ច្រិមច្រុម; ទើសមុខទើសក្រោយ ។
ឧទាហរណ៍៖ គំនិតសិញសុញ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុជីវធម៌» មានន័យដូចម្ដេច ?

សុជីវធម៌

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ការរស់នៅដោយល្អ គឺចំណេះ, សណ្ដាប់ធ្នាប់, ការដឹងប្រមាណ គួរសមក្នុងកិច្ចការប្រាស្រ័យជាមួយនឹងអ្នកដទៃ។
ឧទាហរណ៍៖ មានសុជីវធម៌, មនុស្សខ្វះសុជីវធម៌។

                   ចំណេះ ការដឹងខុសត្រូវគួរសម ក្នុងការប្រាស្រ័យជាមួយនឹងអ្នកផង​។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុជាតិវិទ្យា» មានន័យដូចម្ដេច ?

សុជាតិវិទ្យា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិទ្យាសាស្រ្តបែបថ្មី មានគោលបំណង និងសម្រិតសម្រាំងពូជមនុស្សឱ្យបានល្អ គឺបន្សាត់សម្រាំងពូជមនុស្សឱ្យបានល្អ គឺបន្សាត់។ចោលមនុស្សដែលមានជំងឺជាប់ជាអម្បូរ ឬដែលពិការមិនឱ្យបង្កើតកូនចៅតទៅទៀត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុជាតា» មានន័យដូចម្ដេច ?

សុជាតា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝចី ឬ សចី ) នាមជាយាម្នាក់របស់ព្រះឥន្រ្ទ ( ម. ព. សុធម្មា ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុជាត» មានន័យដូចម្ដេច ?

សុជាត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលកើតល្អ; ដែលដុះល្អ; ដែលលូតលាស់ល្អ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សុជា-តៈ, ដូចជា សុជាតបុត្ត ឬ—បុត្រ កូនដែលសម្រាលមកស្រួល ។
ឧទាហរណ៍៖ សុជាតផល ផ្លែដែលមានសាច់ពេញលេញ, ផ្លែថ្លោស ។ សុជាតព្រឹក្ស ឈើដែលដុះល្អ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុជម្បតី» មានន័យដូចម្ដេច ?

សុជម្បតី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សុជម្បតិ “ប្តីនាងសុជាតា”; សំ. ឝចីបតិ ឬ សចី- “ប្តីនាងសចី” ) ស្វាមីនាងសុជាតា ( ព្រះឥន្រ្ទ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុជនភាព» មានន័យដូចម្ដេច ?

សុជនភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចិត្តសប្បុរស ចិត្តដែលទោរទន់ខាងសេចក្តីអាណិតអាសូរដល់អ្នកដទៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុជន» មានន័យដូចម្ដេច ?

សុជន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ជនល្អ, មនុស្សអ្នកប្រព្រឹត្តល្អ, អ្នកកាន់ត្រឹមត្រូវ; មនុស្សចិត្តល្អ ។ ព. ផ្ទ. ទុជ៌ន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុច្ឆន្ទៈ» មានន័យដូចម្ដេច ?

សុច្ឆន្ទៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សុ “ល្អ, ប្រពៃ; ត្រឹមត្រូវ” + ឆន្ទ “បំណង” > សុច្ឆន្ទ ) ឆន្ទៈល្អ, បំណងប្រពៃ; បំណងត្រឹមត្រង់, បំណងត្រឹមត្រូវ គឺបំណងដែលត្រឹមត្រង់តាមគតិធម៌និងគតិច្បាប់ អាចញ៉ាំងសេចក្ដីសុខ-ចម្រើនឲ្យកើតមាន ។
ឧទាហរណ៍៖ សុច្ឆន្ទៈរបស់វីរបុរស ។

                     ព. ផ្ទ. ទុច្ឆន្ទៈ “បំណងអាក្រក់**” ។ **ពាក្យ “អាក្រក់” ត្រូវបានកែតម្រូវពីពាក្យដើម “អាក្រក” ដោយហេតុថាពុំមានពាក្យ “អាក្រក” ទេ អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុចិ​សមាចារ» មានន័យដូចម្ដេច ?

សុចិ​សមាចារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មារយាទ​ត្រឹមត្រូវ; អ្នក​ដែល​មាន​មារយាទ​ល្អ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុចិ​សភាព» មានន័យដូចម្ដេច ?

សុចិ​សភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សភាព​ល្អ; អ្នក​ដែល​មាន​សណ្ដាប់​ធ្នាប់​ល្អ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុចិ​សណ្ឋាន» មានន័យដូចម្ដេច ?

សុចិ​សណ្ឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទ្រង់ទ្រាយ​ល្អ;

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ទ្រង់ទ្រាយ​សមរម្យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុចិ​ភាព» មានន័យដូចម្ដេច ?

សុចិ​ភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាវៈ​ស្អាត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ភាព​ល្អ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុចិ​ទន្ត» មានន័យដូចម្ដេច ?

សុចិ​ទន្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធ្មេញ​ស; អ្នក​ដែល​មាន​ធ្មេញ​ស; របស់​ដែល​ធ្វើ​ដោយ​ភ្លុក​សុទ្ធ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុចិ​កម្ម» មានន័យដូចម្ដេច ?

សុចិ​កម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើ​បរិសុទ្ធ; អ្នក​ដែល​មាន​អំពើ​ស្អាត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុចិត្រ» មានន័យដូចម្ដេច ?

សុចិត្រ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ.; បា. សុចិត្ត ឬ សុវិចិត្ត ) ដែលវិចិត្រល្អ, ដែលរចនាដោយប្រពៃ។
ឧទាហរណ៍៖ របស់សុចិត្រ, ក្បាច់ក្បូរសុវិចិត្រ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុចិត្តា» មានន័យដូចម្ដេច ?

សុចិត្តា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) នាមជាយាម្នាក់របស់ព្រះឥន្រ្ទ ( ម. ព. សុធម្មា ផង )ុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុចិត» មានន័យដូចម្ដេច ?

សុចិត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលសន្សំដោយល្អ, ដោយប្រពៃ ។
ឧទាហរណ៍៖ របស់សុចិត។

                    សុចិតធន ( —តៈធន់ ) ទ្រព្យដែលសន្សំទុកដោយល្អ ។ សុចិតមតិ, —ម័តិ ឬ —ចិន្ដា ( —តៈមៈតិ, —មុ័ត ឬ —ចិន-ដា ) គំនិតដែលបានគិតទុកមកដោយត្រឹមត្រូវ ។ សុចិតវិជ្ជា ឬ—វិទ្យា ចំណេះដែលចេះដោយប្រឹងរៀនមិនឈប់ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុចិ» មានន័យដូចម្ដេច ?

សុចិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីស្អាត, បរិសុទ្ធិ,… ។ សុចិកម្ម អំពើបរិសុទ្ធ; អ្នកដែលមានអំពើស្អាត ។ សុចិចរិត ចរិតល្អ; អ្នកដែលមានចរិតល្អ ។ សុចិចរិយា ចរិយាល្អ; ការប្រព្រឹត្តស្លូតត្រង់ ។ សុចិទន្ដ (—ទ័ន) ធ្មេញស; អ្នកដែលមានធ្មេញស; របស់ដែលធ្វើដោយភ្លុកសុទ្ធ ។ សុចិធម៌ ធម៌បរិសុទ្ធ ។ សុចិភាព ភាវៈស្អាត; ដែលមានភាពល្អ ។សុចិភូមិ ទីស្អាត ។ សុចិរង្សី រស្មីត្រចះ ។ សុចិវង្ស ពូជពង្សល្អ; អ្នកដែលមានវង្សត្រកូលល្អ ។ សុចិសណ្ឋាន ទ្រង់ទ្រាយល្អ; ដែលមានទ្រង់ទ្រាយសមរម្យ ។ សុចិសមាចារ មារយាទត្រឹមត្រូវ; អ្នកដែលមានមារយាទល្អ ។ សុចិសភាព សភាពល្អ; អ្នកដែលមានសណ្ដាប់ធ្នាប់ល្អ។ល។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ; សំ. ឝុចិ ) ស្អាត, បរិសុទ្ធ, ហ្មត់ហ្មង, ឥតមន្ទិល, សុទ្ធ, ជ្រះ; សមរម្យ; ស; ថ្លា; ភ្លឺ, រុងរឿង, ត្រចះ, ត្រចង់; ល្អ; ស្លូតត្រង់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុចរិតភាព» មានន័យដូចម្ដេច ?

សុចរិតភាព

👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា ការជំរុញឱ្យដំណើរការអនុវត្តកិច្ចលទ្ធកម្មប្រកបដោយតម្លាភាព ស្មើភាព និងមានការទុកចិត្តពីសាធារណជន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុចរិត» មានន័យដូចម្ដេច ?

សុចរិត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការប្រព្រឹត្តល្អ ។
ឧទាហរណ៍៖ កាន់សុចរិត, មានសុចរិត ( ហៅ សុចរិតធម៌ ក៏បាន), មាន៣យ៉ាងគឺ ការប្រព្រឹត្តល្អដោយកាយ ហៅ កាយ សុចរិត;…ដោយវាចា ហៅ វចីសុចរិត;…ដោយចិត្តសុទ្ធ ហៅ មនោសុចរិត។ ព. ផ្ទ. ទុច្ចរិត។

                     សុចរិតយុត្តិធម៌ សុចរិតនិងយុត្តិធម៌; យុត្តិធម៌មានសុចរិតជាប្រមុខ, ជាប្រធាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុចនីយ៍» មានន័យដូចម្ដេច ?

សុចនីយ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ប្រើជា សុចហ្នី អ. ថ. ស៊ុ-ចៈហ្នី៎ ) កម្រាល, កម្រាលដេក ( ប្រើជា រ.ស. )។
ឧទាហរណ៍៖ ព្រះសុចនីយ៍ ឬ ព្រះវិសុចនីយ៍ ( កម្រាលសម្រាប់ព្រះរាជា )។

                      ក្លាយពីបាលី និស្សជ្ជនីយ?

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុច» មានន័យដូចម្ដេច ?

សុច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សុខុមសត្វមួយប្រភេទ ពួកក្អាត តែរូបតូចជាងក្អាត ជាសត្វលោហិតភក្ស ច្រើនកើតមានក្នុងរដូវភ្លៀង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុង្កាករ» មានន័យដូចម្ដេច ?

សុង្កាករ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សួយ និងអាករ ដែលរដ្ឋមួយត្រូវនាំយកទៅបង់ ទុកជាចំណុះចុះចូល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុង្កដ្ឋាន» មានន័យដូចម្ដេច ?

សុង្កដ្ឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការតឹងទារពន្ធដារ មុខងារនៃសង្កការី កន្លែងជាទីទុក និងទីបើកប្រាក់ (ខេត្តក្រៅ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុង្កការី» មានន័យដូចម្ដេច ?

សុង្កការី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្រ្តីជាអ្នកទទួលភារៈខាងទារប្រមូលពន្ធដារ (មេឃ្លាំង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុង្ក» មានន័យដូចម្ដេច ?

សុង្ក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝុល្ក ) សួយ; ពន្ធ; ភាស៊ី ។ សុង្កការី ( សុង-កៈ— ) មន្រ្តីអ្នកកាន់កាប់ខាងការទារប្រមូលពន្ធដារ ។ សុង្កដ្ឋាន កន្លែងបង់ពន្ធ; ទីគយ; កន្លែងដែលមានយកភាស៊ី, មុខភាស៊ី ។ សុង្កគ្គាហី ឬ សុង្កបុរស អ្នកហូតពន្ធ, អ្នកហូតគយ; អ្នកទារថ្លៃភាស៊ី, អ្នកយកភាស៊ី ។ សុង្កមន្ទីរ ផ្ទះគយ; ផ្ទះសម្រាប់ធ្វើការហូតពន្ធ ។ សុង្កាករ ( បា. សុង្ក + អាករ “កន្លែងកើតរ៉ែ; កំណប់ទ្រព្យ”) ប្រាក់ពន្ធ; ប្រាក់ដែលយកភាស៊ី, ប្រាក់ថ្លៃភាស៊ី ។ សុង្កាធីន ( បា. < សុង្ក + អធីន “ដែលនៅក្នុងអំណាច; អ្នកអាស្រ័យគេឬពឹងគេ” ) អ្នកដែលត្រូវបង់ពន្ធ ឬត្រូវបង់ភាស៊ី ។ ល ។ ( ម. ព. សុល្ក ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុង» មានន័យដូចម្ដេច ?

សុង

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ សូន្យ។
ឧទាហរណ៍៖ ងងឹតសូន្យសុង ងងឹតសូន្យឈឹង, ងងឹតចាក់ភ្នែកពុំយល់ ។ ព. ប្រ. តប់ប្រមល់ទាល់គំនិតគិតអ្វីពុំឃើញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុគ្រីព» មានន័យដូចម្ដេច ?

សុគ្រីព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សុគ្រីវ គុ. “ដែលមានកល្អ, មានកមាំ”; បា. សុគ្គីវ ) ឈ្មោះស្ដេចពានរមួយ ជាប្អូនបង្កើតនៃពាលី, ជាសេនារបស់ព្រះរាម ( ក្នុងរឿងរាមកេរ្ដិ៍ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុគមនំ» មានន័យដូចម្ដេច ?

សុគមនំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < សុ “ប្រពៃ, ស្រួល” + គមនំ < គមន “ការទៅ” ) ការទៅដោយស្រួល ។ ពាក្យប្រើដោយសន្មតិ ( តាមសម័យនិយម ) សម្រាប់ឲ្យពរដល់អ្នកដែលរៀបចេញដំណើរទៅកាន់ទីឆ្ងាយ។
ឧទាហរណ៍៖ សុគមនំ ! សូមអញ្ជើញទៅឲ្យសុខសប្បាយ ! ( ប្រើជា សុយាត្រា ! ក៏បាន ), អ្នកដែលរៀបចេញដំណើរទៅ ត្រូវឲ្យពរតបមកវិញថា សុវសនំ! ឬ សុវសនភាព ! សូមនៅសុខសប្បាយ ! ( ម. ព. ទាំងពីរនេះផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុគន្ធ​រស, សុគន្ធ​វារី ឬ សុគន្ធោទក» មានន័យដូចម្ដេច ?

សុគន្ធ​រស, សុគន្ធ​វារី ឬ សុគន្ធោទក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (< សុគន្ធ + ឧទក “ទឹក”) ទឹក​ក្រអូប, ទឹក​អប់ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុគន្ធ​បុប្ផា ឬ –បុស្ប» មានន័យដូចម្ដេច ?

សុគន្ធ​បុប្ផា ឬ –បុស្ប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្កា​មាន​ក្លិន​ក្រអូប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុគន្ធ​ជាតិ» មានន័យដូចម្ដេច ?

សុគន្ធ​ជាតិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាតិ​វត្ថុ​មាន​ក្លិន​ក្រអូប, គ្រឿង​ក្រអូប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុគន្ធភាជន៍» មានន័យដូចម្ដេច ?

សុគន្ធភាជន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជើងដុត បំពក់គ្រឿងក្រអូប មានធូបនឹខ្លឹមចន្ទន៍ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុគន្ធដ្ឋាន, សុគន្ធរស» មានន័យដូចម្ដេច ?

សុគន្ធដ្ឋាន, សុគន្ធរស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីលក់គ្រឿងក្រអូប មានទឹកអប់ជាដើម គ្រឿងក្រអូបទាំងឡាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុគន្ធ» មានន័យដូចម្ដេច ?

សុគន្ធ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ក្លិនក្រអូប; គ្រឿងក្រអូប; ដែលមានក្លិនក្រអូប ( ម. ព. ព្រះសុគន្ធ ឬ សម្ដេចព្រះសុគន្ធាធិបតី ក្នុងពាក្យ សមណសក្ដិ ឬ—ស័ក្ដិ ផង ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សុ-គ័ន-ធៈ, ដូចជា សុគន្ធកុដិ ឬ—កុដី កុដិមានក្លិនក្រអូប( ជាឈ្មោះកុដិលំនៅព្រះសម្មាសម្ពុទ្ធ, មានផ្កាក្រអូបដែលគេដាក់បូជា ឬផ្កាឈើជិតខាងផ្សាយក្លិនក្រអូបជានិច្ច ) ។ សុគន្ធជាតិ ជាតិវត្ថុមានក្លិនក្រអូប, គ្រឿងក្រអូប ។ សុគន្ធបុប្ផា ឬ—បុស្ប ផ្កាមានក្លិនក្រអូប ។ សុគន្ធរស, សុគន្ធវារី ឬ សុគន្ធោទក (—គ័ន-ធោ-ទក់; < សុគន្ធ + ឧទក “ទឹក” ) ទឹកក្រអូប, ទឹកអប់។ល។

តើពាក្យ «សុគតិ» មានន័យដូចម្ដេច ?

សុគតិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ដំណើរល្អ, ការទៅដោយល្អ ( ចំពោះការស្លាប់កើត ); ការប្រព្រឹត្តត្រូវផ្លូវ, ត្រូវគន្លងធម៌; គន្លងឬលំអានយុត្តិធម៌ ។ ( បា. ) ឋានសួគ៌
ឧទាហរណ៍៖ ស្លាប់ទៅកើតក្នុងសុគតិ ។

                     សុគតិគមន៍ ( —គំ ) ដំណើរទៅកើតឯឋានសួគ៌ ។សុគតិគមនំ ( —គៈមៈន័ង ) ន. (បា.) ការប្រព្រឹត្តឬរួបរួមគំនិតគ្នាដោយត្រូវផ្លូវត្រូវទំនង : នៅដោយសុគតិគមនំ (ព. បុ.) ។ សុគតិបរាយន៍ (—ប៉ៈរ៉ាយ) អ្នកដែលបម្រុងនឹងទៅកើតឯឋានសួគ៌ ។ សុគតិភព ឬ—ភូមិ ( —ភប់ ឬ ភូម) ឋានសួគ៌ ឬស្រុកសួគ៌ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុគតវិទត្ថិ» មានន័យដូចម្ដេច ?

សុគតវិទត្ថិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំអាមសុគតៈ ( ព. វិ. ពុ. ) ។ (ម.ព. វិតស្តិ បន្ថែម)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុគត» មានន័យដូចម្ដេច ?

សុគត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. បា. ) ទៅហើយដោយស្រួលឬដោយប្រពៃ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អ្នកទៅដោយល្អ; អ្នកបានសម្រេចសុន្ទរធម៌គឺព្រះនិព្វាន; ព្រះនាមព្រះសព្វញ្ញុពុទ្ធ ព្រះសុគត ។
ឧទាហរណ៍៖ ព្រះសុគត ។

                     បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សុគៈតៈ, ដូចជា សុគតវាចា វាចានៃព្រះសុគត ( ពុទ្ធភាសិត ឬពុទ្ធសាសនា ) ។ សុគតសាវ័ក សាវ័ករបស់ព្រះសុគត ។ សុគតោវាទ ( បា. < សុគត + ឱវាទ; សំ. សុគតាវវាទ < សុគត + អវវាទ ) ឱវាទនៃព្រះសុគត ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទៅហើយដោយស្រួល ។ ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា “ទទួលមរណភាពទៅកើតឯឋានល្អហើយ”, និយាយចំពោះតែឥស្សរជនជាតិក្សត្រិយ៍ក្រៅពីព្រះរាជា។
ឧទាហរណ៍៖ . . . ទ្រង់សុគតពីរឆ្នាំហើយ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ស្លាប់ (ស្តេចទីអ្នកអង្គម្ចាស់)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុខ​សេយ្យា» មានន័យដូចម្ដេច ?

សុខ​សេយ្យា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ដេក​ជា​សុខ, ការ​ដេក​ស្រណុក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុខ​សាសន៍» មានន័យដូចម្ដេច ?

សុខ​សាសន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណឹង ​ឬ​សំបុត្រ​ប្រាប់​សេចក្ដី​សុខ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុខ​សាន្តត្រាណ» មានន័យដូចម្ដេច ?

សុខ​សាន្តត្រាណ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ទី​ពំនាក់​ ឬ​មាន​ទី​អាង​ឲ្យ​បាន​សុខ​ស្ងប់
ឧទាហរណ៍៖ ស្រុក​សុខ​សាន្តត្រាណ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុខ​សម្ភាស» មានន័យដូចម្ដេច ?

សុខ​សម្ភាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ពោល​ពាក្យ​នាំ​ឲ្យ​បាន​សុខ; អ្នក​និយាយ​សម្ដី​ងាយ​ស្ដាប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុខ​សម្ផស្ស» មានន័យដូចម្ដេច ?

សុខ​សម្ផស្ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្ផស្ស​ដែល​ស្រួល, ការ​ប៉ះ​ប្រទះ​​សេចក្ដី​សុខ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «សុខ​វេទនា» មានន័យដូចម្ដេច ?

សុខ​វេទនា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ទទួល​អារម្មណ៍​ជា​សុខ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត