Posted on Leave a comment

តើពាក្យ «សុល្ក» មានន័យដូចម្ដេច ?


សុល្ក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝុល្ក; បា. សុង្ក ) សួយ; ពន្ធ; ភាស៊ី ។ សុល្កស្ថាន ដូច សុង្កដ្ឋាន ។ សុល្កគ្រាហិន ឬ សុល្កបុរស ដូច សុង្កគ្គាហី ឬ សុង្កបុរស ។ សុល្កមន្ទីរ ដូច សុង្កមន្ទីរ ។ សុល្កាករ ដូច សុង្កាករ ។ សុល្កាធីន ដូច សុង្កាធីន ( មើលក្នុងពាក្យ សុង្ក)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុលាល័យ» មានន័យដូចម្ដេច ?


សុលាល័យ


មានន័យថា ពាក្យប្រើក្លាយមកពី សុរាល័យ ( ម. ព. សុរាល័យ ក្នុងពាក្យ សុរ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុលភ» មានន័យដូចម្ដេច ?


សុលភ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលបានដោយងាយ, ដែលងាយបាន ។ ព. ផ្ទ. ទុល្លភ ។ សុលភទ្រព្យ ឬ សុលភធន ( —ធន់ ) ទ្រព្យដែលបានដោយងាយ ។ សុលភភណ្ឌ ( —ភ័ន ) របស់ឬអីវ៉ាន់ដែលងាយបាន ។ សុលភវត្ថុ វត្ថុឬអ្វីៗដែលបានដោយងាយ ។ សុលភសម្បត្តិ សម្បត្តិដែលងាយបាន។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុលក្ខណៈ» មានន័យដូចម្ដេច ?


សុលក្ខណៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សុលក្ខណ; សំ. សុលក្សណ ) លក្ខណៈល្អ ។ គុ. ដែលមានលក្ខណៈល្អ : មនុស្សសុលក្ខណ៍, ដំរីសុលក្សណ៍ ( សរសេរជា សុល័ក្ខណ៍ ឬ សុល័ក្សណ៍ ក៏បាន; បើស្រ្តីឬញីជា សុលក្ខណា; ព. កា. ប្រើក្លាយ សៅវលក្សណ៏ ក៏មាន)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុល» មានន័យដូចម្ដេច ?


សុល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រុកថ្នមៗចូលតាមប្រហោងចង្អៀត; ញាត់បញ្ចូលតាមទ្វារបាត
ឧទាហរណ៍៖ សុលថ្នាំគុលិកាតាមទ្វារបាត។

                     រុកឈើស្រួចតាមទ្វារបាតរុញទម្លាយឡើងទៅលើ ។
ឧទាហរណ៍៖ សុលឈើអណ្ដោតប្រហារជីវិត ។

                    ព. ប្រ. ស៊ី ( ស៊ីដូចគេសុល )
ឧទាហរណ៍៖ ហ៏សុលទៅ ! ; ចុះសុលដល់ណាទៀត ? ( ព. ទ្រ. ម. ) ។

                    សូកសុល ( ព. ប្រ. ) ឲ្យសំណូកញាត់នាយអាយឲ្យតែកើតការ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរ​ស្ត្រី ឬ សុរាង្គនា» មានន័យដូចម្ដេច ?


សុរ​ស្ត្រី ឬ សុរាង្គនា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. < សុរ + អង្គនា “ស្ត្រី”) ស្ត្រី​អប្សរ, ស្រី​សួគ៌ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរ​រាជ» មានន័យដូចម្ដេច ?


សុរ​រាជ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្ដេច​ទេវតា; ព្រះ​ឥន្រ្ទ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរ​ព្រឹក្ស» មានន័យដូចម្ដេច ?


សុរ​ព្រឹក្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើម​កល្ប​ព្រឹក្ស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរ​ទ្រុម» មានន័យដូចម្ដេច ?


សុរ​ទ្រុម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូច​គ្នា​នឹង សុរ​ព្រឹក្ស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរ​គត» មានន័យដូចម្ដេច ?


សុរ​គត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទៅ​កើត​ជា​ទេវតា​ហើយ (ស្លាប់); ខ្មែរ​ប្រើ​ជា​ពាក្យ​ហៅ​ការ​ទទួល​មរណ​ភាព​នៃ​ខត្តិយ​ជាតិ តាំង​ពី​ទី​ព្រះ​អង្គ​ម្ចាស់​ចុះ​មក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរ​គណៈ ឬ សុរ​និកាយ» មានន័យដូចម្ដេច ?


សុរ​គណៈ ឬ សុរ​និកាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពួក​ទេវតា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរ​ក្រឹត» មានន័យដូចម្ដេច ?


សុរ​ក្រឹត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​កើត​អំពី​ទេវតា​ធ្វើ, ដែល​ទេវតា​និម្មិត
ឧទាហរណ៍៖ រូប​សុរ​ក្រឹត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរ​កុល» មានន័យដូចម្ដេច ?


សុរ​កុល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រោង ​ឬ​អាស្រម​ប្រតិស្ឋាន​ទេវ​រូប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរូប» មានន័យដូចម្ដេច ?


សុរូប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) រូបល្អ; ដែលមានរូបល្អ ( បើស្ត្រីជា សុរូបា គុ. ) ។ ព. ផ្ទ. វិរូប, វិរូបា ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) រូបល្អ; ដែលមានរូបល្អ ( បើស្ត្រីជា សុរូបា គុ. ) ។ ព. ផ្ទ. វិរូប, វិរូបា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរិយ័ន» មានន័យដូចម្ដេច ?


សុរិយ័ន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សុរិយ; សំ. សូយ៌ ) ព្រះអាទិត្យ ( ពាក្យសម្រួលតាមសម្ផស្សកាព្យ សម្រាប់ប្រើតែក្នុងកាព្យ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរិយោដីមជ្ឈមណ្ឌល» មានន័យដូចម្ដេច ?


សុរិយោដីមជ្ឈមណ្ឌល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រុមសុរិយោដីកណ្តាលមានភារៈខាងត្រួតត្រាលើក្រុមសុរិយោដីនៅតាមក្រុង និងខេត្តក្រៅនានា ក្នុងព្រះរាជអាណាចក្រ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរិយោដីក្រុង» មានន័យដូចម្ដេច ?


សុរិយោដីក្រុង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រុមសុរិយោដី មានភារៈខាងវាស់ផ្ទៃក្រឡាដី ដែល នៅក្នុងបរិវេណក្រុង ហើយថែទាំរក្សាទុកឯកសារពីរឿងដីនេះ ឱ្យគង់វង្ស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរិយោដី» មានន័យដូចម្ដេច ?


សុរិយោដី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រះអាទិត្យ និងដី ។ ខ្មែរប្រើដោយសន្មតិជាឈ្មោះក្រុមរាជការមួយក្រុម នៅក្រោមឱវាទក្រសួងកសិកម្ម មានភារៈខាងវាស់ផ្ទៃក្រឡាដី ស្រែចម្ការ ឬដីភូមិជាដើមក្នុងកម្ពុជរដ្ឋ ព្រមទាំងកាន់កាប់រក្សាទុកនូវឯកសារស្ដីពីរឿងនេះផង។
ឧទាហរណ៍៖ ក្រុមសុរិយោដី ( បារ. Cadastre )។

                  សារព័ននៃឯកសារ មានកត់ចុះព័ត៌មានផ្សេងៗ ពីដីស្រែចម្ការដែលរក្សាទុកតាមឃុំ ឈ្មោះក្រុមរាជការមួយនៅក្រោមឱវាទក្រសួងកសិកម្ម មានភារៈខាងវាស់ផ្ទៃក្រឡាដីស្រែ ចម្ការ ឬដីភូមិរបស់អ្នកស្រុក ហើយរក្សាទុកនូវឯកសារស្តីពីព័ត៌មានទាំងនេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរិយេ» មានន័យដូចម្ដេច ?


សុរិយេ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < សុរិយ> សុរិយេ ) នាកាលឬកាលដែលព្រះអាទិត្យ; ឬសំដៅសេចក្ដីត្រឹមតែថា “ព្រះអាទិត្យ” ក៏មាន ( សម្រាប់ប្រើចំពោះតែក្នុងពាក្យទេសនាឬក្នុងកាព្យ )។
ឧទាហរណ៍៖ សុរិយេនាកាលព្រះអាទិត្យ ប្លែងឫទ្ធិបង្អស់វង់មណ្ឌល ព្រះចន្រ្ទរះឡើងឲ្យយើងយល់ នេះនោះមិនសល់នៅជិតខ្លួន ។ឬមួយយ៉ាងថា :សុរិយេរែងរេទៅខាងលិច រែងចុះទាបតិចតាមលំដាប់ ដូចរូបសព្វសត្វតែងកើតស្លាប់ ទោះយូរទោះឆាប់តែងប្រែប្រួល ។

👉ថ្នាក់ពាក្យជា អាតនិបាត
មានន័យថា ( បា. < សុរិយ> សុរិយេ ) នាកាលឬកាលដែលព្រះអាទិត្យ; ឬសំដៅសេចក្ដីត្រឹមតែថា “ព្រះអាទិត្យ” ក៏មាន ( សម្រាប់ប្រើចំពោះតែក្នុងពាក្យទេសនាឬក្នុងកាព្យ )។
ឧទាហរណ៍៖ សុរិយេនាកាលព្រះអាទិត្យ ប្លែងឫទ្ធិបង្អស់វង់មណ្ឌល ព្រះចន្រ្ទរះឡើងឲ្យយើងយល់ នេះនោះមិនសល់នៅជិតខ្លួន ។ឬមួយយ៉ាងថា :សុរិយេរែងរេទៅខាងលិច រែងចុះទាបតិចតាមលំដាប់ ដូចរូបសព្វសត្វតែងកើតស្លាប់ ទោះយូរទោះឆាប់តែងប្រែប្រួល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរិយាវត្តន៍» មានន័យដូចម្ដេច ?


សុរិយាវត្តន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បាតុភូតដែលកើតមានដល់រុក្ខជាតិ ឱ្យចេះងាករេទៅតាមពន្លឺព្រះអាទិត្យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរិយាល្ងាចថ្ងៃ» មានន័យដូចម្ដេច ?


សុរិយាល្ងាចថ្ងៃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបទភ្លេងបុរាណមួយបែបរបស់ខ្មែរ មានផ្ដើមទំនុកច្រៀងថា សុរិយាល្ងាចថ្ងៃ…រាល់ដើមបទ ហើយរាយទំនុកតាមលំដាប់តៗទៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរិយាភាមណ្ឌល» មានន័យដូចម្ដេច ?


សុរិយាភាមណ្ឌល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្ទៃពន្លឺព្រះអាទិត្យដែលបំភ្លឺចិញ្ចាច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរិយា» មានន័យដូចម្ដេច ?


សុរិយា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ពហុ. របស់ សុរិយ ប៉ុន្តែមានប្រើតិចណាស់ ) ព្រះអាទិត្យ (ប្រើចំពោះតែក្នុងកាព្យ និង ទំនុកច្រៀង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរិយរោគ» មានន័យដូចម្ដេច ?


សុរិយរោគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រោគដែលកើតឡើងដោយត្រូវថ្ងៃក្តៅពេក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរិយង្គ» មានន័យដូចម្ដេច ?


សុរិយង្គ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សុរិយ “ព្រះអាទិត្យ” + អង្គ ) អង្គព្រះអាទិត្យគឺតួព្រះអាទិត្យ, ដួងព្រះអាទិត្យ ( ព. កា. ) ។ ព. ប្រ. អ្នកដែលមានខ្លួនទុកដូចជាព្រះអាទិត្យ គឺអ្នកដែលមានតេជះខ្លាំង ( ច្រើនហៅព្រះមហាក្សត្រិយ៍ដែលមានឥទ្ធានុភាពខ្លាំង; ព. កា. )។
ឧទាហរណ៍៖ រីព្រះសុរិយង្គ ព្រះបាទឯកអង្គ ទ្រង់ធម៌សត្យា ណែនាំពលរដ្ឋ ឲ្យកាន់សីលា សឹងបានសុខា ក្ដីស្ងប់ជានិច្ច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរិយការ» មានន័យដូចម្ដេច ?


សុរិយការ


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា បរិមាណថាមពលនៃរំភាយរស្មីពន្លឺព្រះអាទិត្យ ដែលចាំងមកដល់ផែនដីតាមរយៈខ្សែទទឹងនិងតាមរដូវកាលខុសៗគ្នា ហើយដែលតាមធម្មតា ជារំភាយរស្មីដែលចាំងមកដល់ស្រទាប់លើបំផុតនៃបរិយាកាស ។​ ជួនកាល គេសំដៅលើរំភាយរស្មី ដែលចាំងមកដល់ផ្ទៃផែនដី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរិយ» មានន័យដូចម្ដេច ?


សុរិយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សូយ៌ ) ព្រះអាទិត្យ ។ សុរិយករ, —ការ ឬ —រង្សី រស្មីព្រះអាទិត្យ ។ សុរិយកាល ពេលថ្ងៃត្រង់ ។ សុរិយគតិ ( —គៈតិ ) ដំណើរព្រះអាទិត្យ
ឧទាហរណ៍៖ ខែសុរិយគគិ ( ព. ផ្ទ. ចន្ទគតិ ។ ម. ព. រាសី ផង )។

                     សុរិយគោត្ត ឬ សុរិយពន្ធុ គោត្រឬផៅពង្សព្រះអាទិត្យ, អាទិច្ចពន្ធុ, គោតមគោត្ត ( វង្សរបស់ព្រះសក្យមុនីគោតម ) ។ សុរិយចរ ឬ —យាត្រា ដំណើរព្រះអាទិត្យ ( សុរិយគតិ ) ។ សុរិយតាប កម្ដៅថ្ងៃ ។ សុរិយតេជះ អំណាចព្រះអាទិត្យ ។ សុរិយទេវបុត្ត ទេវបុត្តឈ្មោះសុរិយ ( ព្រះអាទិត្យ ) ។ សុរិយពង្ស ដូចគ្នានឹង សុរិយវង្ស ។ សុរិយមណ្ឌល ( —មន់-ឌល់ ) មណ្ឌលព្រះអាទិត្យ, ដួងព្រះអាទិត្យ ។ សុរិយមាលា កម្រងឬខ្សែរស្មីព្រះអាទិត្យ ។ សុរិយវង្ស ពង្សព្រះអាទិត្យ ( សុរិយគោត្ត, សុរិយពន្ធុ, អាទិច្ចពន្ធុ, គោតមគោត្ត ); វង្សរបស់ព្រះរាម ( ក្នុងរឿងរាមកេរ្ដិ៍ ) ។ សុរិយសន្ដាប ( សុរ៉ិយ៉ៈសន់-ដាប ) កម្ដៅថ្ងៃដែលក្ដៅខ្លាំង ។ សុរិយានុភាព ( បា. < សុរិយ + អានុភាវ ) អានុភាពនៃព្រះអាទិត្យ ។ សុរិយាភា ឬ សុរិយាលោក ( បា. < សុរិយ + អាកា ឬ អាលោក “ពន្លឺ” ) ពន្លឺព្រះអាទិត្យ ។ សុរិយោទ័យ ( បា. សុរិយ + ឧទយ “ការរះឡើង” ) ថ្ងៃរះ (អរុណោទ័យ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរិន្ទាធិបតី» មានន័យដូចម្ដេច ?


សុរិន្ទាធិបតី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកត្រួតស្រុកសុរិន្ទ ។ ឋានន្តរមន្ត្រីខ្មែរទីចៅហ្វាយស្រុកសុរិន្ទក្នុងសម័យពីដើម
ឧទាហរណ៍៖ ឧកញ៉ាសុរិន្ទាធិបតី. . . ( ម. ព. សុរិន្ទ និង អធិបតី ផង )។

                   ប្រើជា សំ. ថា សុរេន្ទ្រាធិបតី ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរិន្ទខ្នងភ្នំ» មានន័យដូចម្ដេច ?


សុរិន្ទខ្នងភ្នំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបទភ្លេងខ្មែរមួយប្រភេទ មានដើមកំណើតមកអំពីពួកខ្មែរនៅស្រុកសុរិន្ទ។
ឧទាហរណ៍៖ ភ្លេងសុរិន្ទខ្នងភ្នំ, នគររាជ, ស្ដេចផ្ទំ, ខ្លោង, ព្រះថោង, នាងនាគជាបទភ្លេងខ្មែរដ៏សំខាន់ មានតាំងពីក្នុងសម័យមហានគរជាប់ដរាបមកដល់សព្វថ្ងៃនេះ ( ម. ព. សុរិន្ទ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរិន្ទ ឬ សុរេន្រ្ទ» មានន័យដូចម្ដេច ?


សុរិន្ទ ឬ សុរេន្រ្ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < សុរ + ឥន្ទ ឬ សំ. < សុរ + ឥន្រ្ទ) អ្នក​ដែល​ជា​ធំ​ជាង​ពួក​ទេវតា, ស្ដេច​ទេវតា (ព្រះ​ឥន្រ្ទ) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរិន្ទ» មានន័យដូចម្ដេច ?


សុរិន្ទ


មានន័យថា ( មើលក្នុងពាក្យ សុរ ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្រុកមួយនៅខាងទិសឧត្ដរនៃកម្ពុជរដ្ឋ, សព្វថ្ងៃនេះបញ្ចូលជាអាណាខេត្តសៀម, ប៉ុន្តែសម័យពីដើមជាអាណាខេត្តរបស់ខ្មែរ សឹងមានពួកជនជាតិខ្មែរសុទ្ធនៅពេញពាស ព្យាយាមរក្សាភាសាខ្មែរព្រមទាំងកាន់រក្សាទំនៀមទម្លាប់សណ្ដាប់ធ្នាប់របស់ខ្មែរ ទុកឲ្យគង់នៅមិនទាន់បាត់; ស្រុកសុរិន្ទនេះជាគូគ្នានឹងស្រុក គោកខណ្ឌ ដែលពីដើមជាអាណាខេត្តរបស់ខ្មែរដែរ។
ឧទាហរណ៍៖ ខ្មែរសុរិន្ទ, ពួកខ្មែរសុរិន្ទគោកខណ្ឌ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរាស្រ័យ» មានន័យដូចម្ដេច ?


សុរាស្រ័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. < សុរ + អាឝ្រយ) ភ្នំ​ព្រះ​សុមេរុ៍ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរាល័យ» មានន័យដូចម្ដេច ?


សុរាល័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. < សុរ + អាលយ “លំនៅ”) ឋាន​សួគ៌; ប្រាសាទ​ឬ​រោង​ជាដើម ដែល​សន្មត​ថា ជា​លំនៅ​នៃ​ទេវតា (ប្រើ​ក្លាយ​ជា សុលាល័យ ក៏​មាន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរាយុធ ឬ សុរាវុធ» មានន័យដូចម្ដេច ?


សុរាយុធ ឬ សុរាវុធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. < សុរ + អាយុធ ឬ បា. < សុរ + អាវុធ) អាវុធ​ទេវតា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរានុភាព» មានន័យដូចម្ដេច ?


សុរានុភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. < សុរ + អានុភាវ) អានុភាព​នៃ​ទេវតា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរាទ្រិ» មានន័យដូចម្ដេច ?


សុរាទ្រិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. < សុរ + អទ្រិ “ភ្នំ”) ភ្នំ​ព្រះ​សុមេរុ៍ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរាគារ» មានន័យដូចម្ដេច ?


សុរាគារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី កន្លែងបិតស្រា ឧស្សាហកម្មខាងបិតស្រា ដោយ យកញើសពីជាតិជូរផ្អូម ឬពីជាតិស្ករលាយទឹក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរា» មានន័យដូចម្ដេច ?


សុរា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ពហុ. < សុរ) ទេវតាទាំងឡាយ, ពួកទេវតា ។ សុរារក្ខក៍ (សុរ៉ារ័ក) ទេពតាអ្នករក្សាឋានលំនៅរបស់ខ្លួន មានខ្លោងទ្វារព្រះរាជវាំងជាដើម, ព្រមទាំងរក្សាមនុស្ស ជាម្ចាស់ទីនោះផង។
ឧទាហរណ៍៖ សុរារក្ខក៍នៅនាខ្លោងទ្វារព្រះរាជវាំង (ដូចគ្នានឹង អារក្ខកទេវតា ដែរ)។

                      ( សំ. បា. ) ទឹកស្រវឹងមានដើមកំណើតដំបូងបង្អស់ កើតអំពីព្រានព្រៃម្នាក់ឈ្មោះ សុរៈ ។ មានរឿងតំណាលក្នុងគម្ពីរជាតកខាងពុទ្ធសាសនាថា កាលពីបុរាណព្រេងនាយយូរអង្វែងហើយ មានព្រានព្រៃម្នាក់ឈ្មោះ សុរៈ ( ជាអ្នកមធ្យមប្រទេស ) បានឃើញពួកសត្វបក្សីមកប្រជុំគ្នាផឹកទឹកដែលដក់នៅប្រឡង់ប្រគាបឈើធំមួយក្នុងព្រៃ ហើយស្រវឹងធ្លាក់ចុះមកកកែ-កករល្ងីល្ងើហើរឡើងមិនរួច, ព្រាននឹកសង្ស័យក៏ពាក់បង្អោងឡើងទៅសង្កេតមើលឃើញទឹកមានគ្រាប់ឈើច្រើនប្រភេទ និងគ្រាប់ធញ្ញជាតិខ្លះត្រាំនៅក្នុងនោះ, គាត់កេវស្លឹកឈើដួសក្រេបផឹកល្បងមើល ក៏ព្រឺខ្លួនខ្ញាកៗ, លុះក្រេបផឹកថែមហើយថែមទៀតក៏ស្រវឹង នឹកចង់បរិភោគសាច់សត្វ, ចុះមកសម្លាប់បក្សីទាំងនោះអាំងបរិភោគ មានរសឆ្ងាញ់ ប្លែកជាងសព្វដង; . . . ដល់ថ្ងៃក្រោយ បាននាំតាបសមួយរូបឈ្មោះ វរុណៈ ឲ្យផឹកទឹកត្រាំនោះល្បងមើល, វរុណៈក៏ស្រវឹងនឹកចង់បរិភោគសាច់សត្វដែរ; ចាប់ដើមតាំងពីនោះមក វរុណៈនិងសុរៈចូលដៃគ្នាពេញទី ។ លុះចំណេរកាលតមក សុរៈនិងវរុណៈបាននាំយកទឹកត្រាំនោះមកផ្សាយក្នុងស្រុក ពួកមនុស្សក៏ចេះផ្សំគ្រឿងត្រាំធ្វើឲ្យកើតជាទឹកស្រវឹងហៅថា សុរា តាមឈ្មោះព្រានព្រៃដែលជាអ្នកនាំអាទិ៍មុនគេបង្អស់ អ្នកស្រុកខ្លះហៅថា វារុណី តាមឈ្មោះតាបសទ្រុស្តសីល ដែលជាបុរសទីពីរចូលដៃជាមួយនឹងព្រានព្រៃ ។ កាលជាន់នោះ ពួកមនុស្សចេះធ្វើសុរាឬវារុណីនេះត្រឹមតែទឹកត្រាំដោយគ្រឿងផ្សំផ្សេងៗ ( ជាមេរ័យ ) ប៉ុណ្ណោះ, សម្រាប់ពួកសេនាទាហានប្រើច្រើនជាងសាធារណជន; លុះចំណេរកាលតរៀងៗមកមនុស្សទាំងឡាយក្នុងសាកលលោកចេះតែបែកគំនិតធ្វើសុរាបានច្រើនបែបឡើង, ដរាបដល់មកសម័យសព្វថ្ងៃនេះ សុរាក៏រឹងរឹតតែចម្រើនមានច្រើនយ៉ាងឡើងទៀត។ សុរាករណ្ឌក ( —កៈរ៉ន់-ឌៈកៈ ឬ —ឌក់ ) ដបដាក់សុរា, ដបស្រា ។ សុរាការ ឬ—ការកៈ អ្នកធ្វើសុរា, អ្នកបិតស្រា ( បើស្ត្រីជា សុរាការិកា ) ។ សុរាគ្រឹះ ឬ សុរាគារ ( សំ. បា. < សុរា + អគារ “ផ្ទះ; រោង” ) ផ្ទះឬរោងលក់សុរា; រោងបិតស្រា ។ សុរាចាដិ ( —ចា-ដិ ឬ —ចាត ) ពាងឬឪទឹនដាក់សុរា ។ សុរាជីព ឬ —ជីវៈ ( សំ. បា. < សុរា + អាជីវ ) ការចិញ្ចឹមជីវិតដោយរបរបិតសុរាឬ លក់សុរា ។ សុរាជីវិន ឬ —ជីវី អ្នកធ្វើរបរបិតសុរាឬលក់សុរា ( បើស្រ្តីជា សុរាជីវិនី ) ។ សុរាទាន ការឲ្យសុរា ( ជាទាន; ព. ពុ. ថាឥតបានបុណ្យ ) ។ សុរាទោស ទោសកើតអំពីផឹកសុរា ។ សុរាបាន ការផឹកសុរា ។ សុរាបានក (—ប៉ាន៉ៈកៈ ឬ —ប៉ាន៉ក់ ) អ្នកផឹកសុរា ( បើស្ត្រីជា សុរាបានិកា ) ។ សុរាបានដ្ឋាន ( —ប៉ានុ័ត-ឋាន ) ទីសម្រាប់ផឹកសុរា, ទីប្រជុំផឹកស្រា ។ សុរាភាជនៈ ឬ —ភាជន៍ ប្រដាប់ដាក់សុរា (មានដប, ពាង, ធុង ជាដើម) ។ សុរាមត្ត ( —មុ័ត ) ដែលស្រវឹងស្រា; អ្នកស្រវឹងស្រា ( បើស្រ្តីជា សុរាមត្តា ) ។ សុរាមទៈ ( —មៈទៈ ) ដំណើរស្រវឹងស្រា ។ សុរាមេរ័យ សុរានិងមេរ័យ ( ស្រាបិតនិងស្រាត្រាំ ) ។ សុរាសោណ្ឌ ( —សោន-ឌៈ ឬ —សោន ) អ្នកជាប់ស្រា, អ្នកញៀនស្រា; អ្នកលេងស៊ីផឹក; មនុស្សស្រវឹងខួប ។ ល ។ ( ព. កា. ប្រវត្តិសុរា )។
ឧទាហរណ៍៖ ប្រភពសុរា ក្នុងដើមកល្បា កើតពីព្រានសូរ ហើយនិងវរុណ តាបសទ្រុស្ដស្មូរ គាត់អនុកូល ព្រមគ្នាបង្កើត ។ ដើមជាមេរ័យ លុះកាលយូរក្រៃ ទើបបែកកំណើត ផ្សេងៗអនេក ប្លែកៗជួឆើត ឯដើមកំណើត កើតពីមេរ័យ ។ ឯទឹកត្នោតជូរ កើតពីឈ្មោះស៊ូរ គាត់លៃកែខៃ យកឫសនេះនោះ មកផ្សំកាឡៃ ទឹកត្នោតត្រងថ្ងៃ ជាទឹកត្នោតជូរ ។ ចំណេរកាលមក មានមនុស្សរាប់រក យកបែបឈ្មោះស៊ូរ លៃលកថែមទៀត អស់កាលពុំយូរ ទើបទឹកត្នោតជូរ កើតមានច្រើនបែប។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរសភោជន» មានន័យដូចម្ដេច ?


សុរសភោជន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សុ “ប្រពៃ; ឆ្ងាញ់ + រស “ឱជារស” +ភោជន ) ភោជនមានរសឆ្ងាញ់ពិសា ។ ពាក្យប្រើដោយសន្មតិ ( តាមសម័យនិយម ) សម្រាប់ឲ្យពរគ្នាក្នុងវេលារៀបនឹងបរិភោគភោជនាហារ។
ឧទាហរណ៍៖ សុរសភោជន ! ឬសុរសភោជន៍ ! អញ្ជើញបរិភោគឲ្យឆ្ងាញ់ពិសា ! ឬសូម (អ្នក) បរិភោគអាហារឲ្យឆ្ងាញ់ពិសា ! (ប្រើជា សុភោជន ! ឬ សុភោជន៍ ! ក៏បាន; ម. ព. នេះ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរភីវាសិត» មានន័យដូចម្ដេច ?


សុរភីវាសិត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. សុរភិ— ) ដែលអប់ដោយគ្រឿងក្រអូប ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរភីវាត» មានន័យដូចម្ដេច ?


សុរភីវាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សុរភិ— ) ខ្យល់ដែលបក់ដោយទាំងក្លិនក្រអូបមកផង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរភីមាស» មានន័យដូចម្ដេច ?


សុរភីមាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សុរភិ— ) ខែក្រអូបផ្កាឈើ ( ខែក្នុងនិទាឃរដូវ ឬក្នុងគិម្ហរដូវ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរភីគន្ធ» មានន័យដូចម្ដេច ?


សុរភីគន្ធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. សុរភិ— ) ក្លិនក្រអូប; គ្រឿងក្រអូប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរភី» មានន័យដូចម្ដេច ?


សុរភី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងក្រអូប ។ ខ្មែរហៅឈើមួយប្រភេទ ផ្កាល្អិតៗ ចេញពីមែក វេលារីកមានព័ណ៌លឿង ក្លិនក្រអូបឆ្ងាញ់, ផ្លែមូលជ្រលមស្រួចខាងចុង គ្រាប់ធំ វេលាទុំមានសម្បុរលឿងមានក្លិនក្នុងធុំឆួល ( ហៅ សូរភី ក៏មាន ) ។ សុរភីគន្ធ ( —គន់ ឬ គន់-ធ; សំ. បា. សុរភិ— ) ក្លិនក្រអូប; គ្រឿងក្រអូប ។ សុរភីមាស ( សំ. បា. សុរភិ— ) ខែក្រអូបផ្កាឈើ ( ខែក្នុងនិទាឃរដូវ ឬក្នុងគិម្ហរដូវ ) ។ សុរភីវាត ( សំ. បា. សុរភិ— ) ខ្យល់ដែលបក់ដោយទាំងក្លិនក្រអូបមកផង ។ សុរភីវាសិត ( សំ. បា. សុរភិ— ) ដែលអប់ដោយគ្រឿងក្រអូប។ល។
ដើមឈើមានកម្ពស់ ៨-២០ម ដុះក្នុងព្រៃក្រាស់ ឬព្រៃស្រោងនៃអាស៊ីផ្នែកអាគ្នេយ៍។ ផ្កាសុរភីមានក្លិនក្រអូបណាស់ សម្រាប់អប់ម្សៅ និងដាក់សក់ឱ្យក្រអូប។ ឈើជាប់ល្អ សម្រាប់ធ្វើ តុ ទូ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. សុរភិ ) ដែលមានក្លិនក្រអូប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរក្ខា» មានន័យដូចម្ដេច ?


សុរក្ខា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ) ការរក្សាដោយប្រពៃ, ការថែទាំដោយប្រយ័ត្ន។
ឧទាហរណ៍៖ ធ្វើសុរក្ខា, មានសុរក្សា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុរ» មានន័យដូចម្ដេច ?


សុរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ទេវតា ។ សុរកុល រោងឬអាស្រមប្រតិស្ឋានទេវរូប ។ សុរក្រឹត ដែលកើតអំពីទេវតាធ្វើ, ដែលទេវតានិមិ្មត ។
ឧទាហរណ៍៖ រូបសុរក្រឹត ។

                    សុរគជ ( —គច់ ) ដំរីឯរាវ័ណ ។ សុរគណៈ ឬ សុរនិកាយ ពួកទេវតា ។ សុរគត (—គត់) ទៅកើតជាទេវតាហើយ (ស្លាប់); ខ្មែរប្រើជាពាក្យហៅការទទួលមរណភាពនៃខត្តិយជាតិ តាំងពីទីព្រះអង្គម្ចាស់ចុះមក ។ សុរគិរី ភ្នំព្រះសុមេរុ៍ ។ សុរចាប ធ្នូទេវតា (ឥន្ទធនូ) ។ សុរជន ជនជាទេវតា (ទេវតា) ។ សុរជេដ្ឋ ( —ជេត ) ព្រហ្ម ។ សុរដ្ឋាន ឬ —ស្ថាន ដូចគ្នានឹង សុរកុល ។ សុរទ្រុម ដូចគ្នានឹង សុរព្រឹក្ស ។ សុរបតី ( —ប៉ៈដី), សុរាធិបតី ( —រ៉ា-ធិ-ប៉ៈដី; សំ. បា. < សុរ + អធិបតិ ) ឬ សុរនាថ ព្រះឥន្រ្ទ ។ សុរបថ ( —បត់ ) ផ្លូវទេវតា (អាកាស) ។ សុរព្រឹក្ស ដើមកល្បព្រឹក្ស ។ សុររាជ ស្ដេចទេវតា; ព្រះឥន្រ្ទ ។ សុរលោក ឋានសួគ៌ ។ សុរស្ត្រី ឬ សុរាង្គនា ( —រ៉ាង-គៈនា; សំ. < សុរ + អង្គនា “ស្រ្តី” ) ស្ត្រីអប្សរ, ស្រីសួគ៌ ។ សុរាទ្រិ ( —រ៉ា-ទ្រិ; សំ. < សុរ + អទ្រិ “ភ្នំ” ) ភ្នំព្រះសុមេរុ៍ ។ សុរានុភាព ( សំ. បា. < សុរ + អានុភាវ ) អានុភាពនៃទេវតា ។ សុរាយុធ ឬ សុរាវុធ( សំ. < សុរ + អាយុធ ឬ បា. < សុរ + អាវុធ ) អាវុធទេវតា ។ សុរាល័យ ( —រ៉ាល៉ៃ; សំ. បា. < សុរ + អាលយ “លំនៅ”) ឋានសួគ៌; ប្រាសាទឬរោងជាដើម ដែលសន្មតថាជាលំនៅនៃទេវតា ( ប្រើក្លាយជា សុលាល័យ ក៏មាន ) ។ សុរាស្រ័យ ( សំ. < សុរ + អាឝ្រយ ) ភ្នំព្រះសុមេរុ៍ ។ សុរិន្ទ ឬ សុរេន្ទ្រ ( បា. < សុរ + ឥន្ទ ឬ សំ. < សុរ + ឥន្ទ្រ) អ្នកដែលជាធំជាងពួកទេវតា, ស្ដេចទេវតា ( ព្រះឥន្រ្ទ ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុយាត្រា» មានន័យដូចម្ដេច ?


សុយាត្រា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. សុ “ប្រពៃ, ស្រួល” + យាត្រា “ការទៅ” ) ការទៅដោយស្រួល, ដំណើរទៅស្រួល, ការដើរដំណើរស្រួល ។ ពាក្យប្រើដោយសន្មតិ (តាមសម័យនិយម) សម្រាប់ឲ្យពរដល់អ្នកដែលរៀបចេញដំណើរទៅកាន់ទីឆ្ងាយ។
ឧទាហរណ៍៖ សុយាត្រា! សូមអញ្ជើញទៅឲ្យសុខសប្បាយ! ( ប្រើជា សុគមនំ! ក៏បាន, អ្នកដែលរៀបចេញដំណើរទៅត្រូវឲ្យពរតបមកវិញថា សុវសនំ! ឬ សុវសនភាព! សូមនៅឲ្យសុខសប្បាយ! )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុយម៉េៈ» មានន័យដូចម្ដេច ?


សុយម៉េៈ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ព. សា. ) សុញ្ញ, សូន្យ, ឃែត, មោឃ, មោឃៈ, ឥតបានការ, ឥតកើតជាការអ្វីសូម្បីតិចតួច។
ឧទាហរណ៍៖ ឥតកើតជាអ្វីទេ, វាសុយម៉េៈទៅហើយ!; អាសុយម៉េៈ! អាឃែត! ( ពាក្យសាមញ្ញស្និទ្ធស្នាលណាស់) ។ សុយម៉េៈជ្រក់ស្ពៃ, សុយម៉េៈក្ដាមប្រៃ, សុយម៉េៈទំពាំងត្រាំ ឃែតទទេ ឥតបានការអ្វី ( ពាក្យសាមញ្ញនៃអ្នកស្រុកក្រៅជនបទ និយាយតាមទម្លាប់ដោយស្និទ្ធស្នាលណាស់ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុយម៉ុយ» មានន័យដូចម្ដេច ?


សុយម៉ុយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្រមុយក្រៃពេក; ដែលមានពុកមាត់ពុកចង្កាស្មុយ។
ឧទាហរណ៍៖ មុខសុយម៉ុយ, មនុស្សសុយមម៉ុយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុមេរុ» មានន័យដូចម្ដេច ?


សុមេរុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សុមេរុ “ភ្នំបៀតបៀននូវភ្នំទាំងពួងដោយកម្ពស់របស់ខ្លួន គឺភ្នំខ្ពស់ជាងភ្នំទាំងអស់ក្នុងសាកលលោក”) ឈ្មោះភ្នំមួយធំខ្ពស់ចម្បង ជាទីតាំងនៃត្រៃត្រិង្សសួគ៌ ដែលជាឋានរបស់ព្រះឥន្រ្ទ ។ ពាក្យថា នេរុ, មេរុ, សិនេរុ, តិទិវាធរ, សុរគិរី, សុរាទ្រិ, សុរាស្រ័យ សុទ្ធតែជាឈ្មោះរបស់ភ្នំនេះឯង ប៉ុន្តែខ្មែរប្រើពាក្យ សុមេរុ ឬ សុមេរុ៍ ជាង។
ឧទាហរណ៍៖ ឋានត្រៃត្រិង្ស ឋិតនៅលើភ្នំព្រះសុមេរុ៍ ( ហៅ សុមេរុបព៌ត ឬ សុមេរុរាជ ក៏បាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុមេធា» មានន័យដូចម្ដេច ?


សុមេធា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ប្រាជ្ញាល្អ, ប្រាជ្ញាដែលអាចកម្ចាត់កិលេសបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុមេធ» មានន័យដូចម្ដេច ?


សុមេធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) អ្នកមានប្រាជ្ញាល្អ, អ្នកមានប្រាជ្ញាអាចកម្ចាត់កិលេសបាន; អ្នកប្រាជ្ញខាងគតិធម៌ ។ សុមេធកុលបុត្ត កុលបុត្តអ្នកមានសុមេធា (បើស្ត្រីជា សុមេធកុលធីតា)
ឧទាហរណ៍៖ សុមេធកុលបុត្ត ទោះអន្ទោលចាប់កំណើតកើតក្នុងត្រកូលទន់ខ្សោយថយថោក ក៏មិនច្របូកច្របល់ខ្វល់ខ្វក់ជាមួយនឹងត្រកូលនោះឡើយ, ដូចជាផ្កាឈូកនិងឧប្បលនានា មិនប្រឡាក់ដោយភក់ កខ្វក់នៅគល់ដើមរបស់វាដូច្នោះដែរ (ព្រះពុទ្ធភាសិត)។

                     ម. ព. សង្ការដ្ឋាន ឬ សង្ការធាន ក្នុងពាក្យ សង្ការ ន. ផង ។ សុមេធបណ្ឌិត ( —ធៈ— )បណ្ឌិតអ្នកមានប្រាជ្ញាអាចកម្ចាត់កិលេសបាន, ពុទ្ធាទិបណ្ឌិត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុមាលី» មានន័យដូចម្ដេច ?


សុមាលី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ដែលមានផ្កាកម្រងល្អ ឬអ្នកដែលមានផ្កាកម្រងល្អ ។ ខ្មែរប្រើជា ព. ប្រ. សំដៅសេចក្ដីថា “ផ្កាកម្រង” ជាពាក្យហៅស្ត្រីជាទីស្រឡាញ់ប្រៀបដូចកម្រងផ្កា។
ឧទាហរណ៍៖ កែវសុមាលី ( ព. កា.) : ហៃកែវសុមាលី ឥតមានទ្វីមានតែមួយ ម្ដេចក៏ត្អូញថាព្រួយ ព្រួយពីអ្វីស្រីកល្យាណ?

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) ដែលមានផ្កាកម្រងល្អ ឬអ្នកដែលមានផ្កាកម្រងល្អ ។ ខ្មែរប្រើជា ព. ប្រ. សំដៅសេចក្ដីថា “ផ្កាកម្រង” ជាពាក្យហៅស្ត្រីជាទីស្រឡាញ់ប្រៀបដូចកម្រងផ្កា។
ឧទាហរណ៍៖ កែវសុមាលី ( ព. កា.) : ហៃកែវសុមាលី ឥតមានទ្វីមានតែមួយ ម្ដេចក៏ត្អូញថាព្រួយ ព្រួយពីអ្វីស្រីកល្យាណ?

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុមរណ» មានន័យដូចម្ដេច ?


សុមរណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីស្លាប់ដោយឥតឈឺចាប់ ទ្រឹស្តីមួយដែលចែងថា ឱ្យបំបាត់មនុស្សដែលមានរោគកែមិនឡើង ល្អជាងទុកឱ្យនៅវេទនាយូរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុមនា» មានន័យដូចម្ដេច ?


សុមនា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ម្លិះរួត (ព. កា.)។
ឧទាហរណ៍៖ សុមនាមានផ្កាក្រអូបឆ្ងាញ់ អ្នកផងស្រឡាញ់ឥតសល់ម្នាក់ បណ្ដែតលើទឹកធាតុត្រជាក់ គួរស្ម័គ្រចង់ក្រេបផឹកម្ដងៗ។

                     សុមនាបុស្ប ផ្កាម្លិះរួត (ព.កា.)
ឧទាហរណ៍៖ ជាតិសុមនាបុស្ប សត្រសុសមានក្លិនឆ្ងាញ់ អ្នកផងរែងស្រឡាញ់ ញ៉ាំងក្ដីក្នាញ់ឲ្យស្រាកស្រាល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុភ​អក្សរ» មានន័យដូចម្ដេច ?


សុភ​អក្សរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាសន៍ សំបុត្រ​ឥស្សរ​ជន​អ្នក​គ្រង​ប្រទេស​រាជ​ដែល​មាន​អំណាច​ដូច​ក្សត្រិយ៍​គ្រង​រាជ្យ ប្រើ​ចេញ​ទៅ​ប្រទេស​ដទៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុភ​ល័ក្ខណ៍ ឬ –ល័ក្សណ៍» មានន័យដូចម្ដេច ?


សុភ​ល័ក្ខណ៍ ឬ –ល័ក្សណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈ​ល្អ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុភ​មស្តុ​ !» មានន័យដូចម្ដេច ?


សុភ​មស្តុ​ !


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. < សុភំ “សិទ្ធិជោគ; សួស្ដី”, ំ > ម + អស្តុ “ចូរ​មាន”) សួស្ដី ចូរ​មាន ! (សូម​ឲ្យ​មាន​សួស្ដី ! ឬ​សូម​ឲ្យ​មាន​សិទ្ធិ​ជោគ !); ពាក្យ​ផ្តើម​ក្នុង​ការ​ប្រកាស​សូម​ពរ​ស្រី​សួស្ដី ប្រើ​ក្នុង​ពិធី​បួងសួង​ជាដើម
ឧទាហរណ៍៖ សុភ​មស្តុ ! វរ​មង្គល​ជយាតិរេក​ឯក​ឧត្តម​ឫក្ស…; សុភ​មស្តុ ! ពុទ្ធ​សករាជ​ព្រះ​សាសនា​កន្លង​ទៅ​ហើយ​បាន… ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុភ​មង្គល» មានន័យដូចម្ដេច ?


សុភ​មង្គល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មង្គល​ល្អ; គ្រោះ​ល្អ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុភ​និមិត្ត» មានន័យដូចម្ដេច ?


សុភ​និមិត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា និមិត្ត​ល្អ; សេចក្ដី​សម្គាល់​ឬ​សង្កេត​ឃើញ​ថា​ល្អ, ថា​សមរម្យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុភ​និច្ឆ័យ ឬ សុភ​និស្ច័យ» មានន័យដូចម្ដេច ?


សុភ​និច្ឆ័យ ឬ សុភ​និស្ច័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ចាប់​អារម្មណ៍​ល្អ, ការ​រិះ​គិត​ល្អ, គំនិត​ត្រឹមត្រូវ
ឧទាហរណ៍៖ មាន​សុភ​និច្ឆ័យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុភ​កាល ឬ–សម័យ» មានន័យដូចម្ដេច ?


សុភ​កាល ឬ–សម័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កាល​ ឬ​សម័យ​ល្អ, វេលា​ល្អ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុភ​ករ» មានន័យដូចម្ដេច ?


សុភ​ករ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ធ្វើ​ឲ្យ​មាន​សេចក្ដី​ចម្រើន; អ្នក​ធ្វើ​ឲ្យ​កើត​សេចក្ដី​ចម្រើន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុភ​កថា» មានន័យដូចម្ដេច ?


សុភ​កថា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្ដី​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ចម្រើន; ពាក្យ​ឲ្យ​ពរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុភ័គ» មានន័យដូចម្ដេច ?


សុភ័គ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. សុភគ ) ដែលរុងរឿង, ល្អ; ជាទីគាប់ចិត្ត, គួរឲ្យស្រឡាញ់, មានលាភ, សម្បូណ៌, មានសេចក្ដីចម្រើន, មានសេចក្ដីសុខសប្បាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុភំ» មានន័យដូចម្ដេច ?


សុភំ


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ( បា. សុភំ < សុភ; សំ. ឝុភំ <ឝុភ “ល្អ” ) ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ សុភាព។
ឧទាហរណ៍៖ សុភំសុភាព សុភាពស្រួលបួល, សុភាពសមរម្យ : មនុស្សសុភំសុភាព, ឫកពាសុភំសុភាព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុភោជន» មានន័យដូចម្ដេច ?


សុភោជន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សុភោជន ) ភោជនល្អ, ភោជនឆ្ងាញ់ ។
ឧទាហរណ៍៖ បរិភោគសុភោជន។

                     ពាក្យប្រើដោយសន្មតិ (តាមសម័យនិយម) សម្រាប់ឲ្យពរគ្នាក្នុងវេលារៀបនឹងបរិភោគភោជនាហារ
ឧទាហរណ៍៖ សុភោជន ! ឬ សុភោជន៍ ! អញ្ជើញបរិភោគឲ្យឆ្ងាញ់ពិសា !, សូមបរិភោគឲ្យឆ្ងាញ់ពិសា ! ឬសូម (អ្នក) បរិភោគអាហារឲ្យឆ្ងាញ់ពិសា ! ( ប្រើជា សុរសភោជន ! ឬ សុរសភោជន៍ ! ក៏បាន ( ម. ព. នេះ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុភិក្ស» មានន័យដូចម្ដេច ?


សុភិក្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សុភិក្ខ ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. សុភិក្ខ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុភិក្ខ» មានន័យដូចម្ដេច ?


សុភិក្ខ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សុភិក្ខា; សំ. សុភិក្សា ) បាយងាយ គឺភោជនាហារសម្បូណ៍ ។
ឧទាហរណ៍៖ ស្រុកមានសុភិក្ខ ។ ព. ផ្ទ. ទុព្ភិក្ខ ឬ ទុរ្ភិក្ស ។ សុភិក្ខកាល ឬ —សម័យ ( —ភិក-ខៈ— ) កាលឬសម័យដែលសម្បូណ៍ភោជនាហារ, គ្រាសម្បូណ៍ស្រូវអង្ករ ។ ព. ផ្ទ. ទុព្ភិក្ខកាល ឬ—សម័យ។ល។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ឬ សំ. ) ដែលមានបាយងាយ គឺដែលសម្បូណ៍ភោជនាហារ។
ឧទាហរណ៍៖ វេលាសុភិក្ខ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុភាសិត​វាទិន ឬ –វាទី» មានន័យដូចម្ដេច ?


សុភាសិត​វាទិន ឬ –វាទី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​ពេញ​ចិត្ត​និយាយ​តែ​ពាក្យ​ត្រឹមត្រូវ; អ្នក​ដែល​ច្រើន​និយាយ​អាង​សុភាសិត (បើ​ស្ត្រី​ជា សុភាសិត​វាទិនី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុភាសិត​វាចា ឬ –កថា» មានន័យដូចម្ដេច ?


សុភាសិត​វាចា ឬ –កថា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្ដី​សុភាសិត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុភាសិត​គាថា ឬ សុភាសិត​វលី» មានន័យដូចម្ដេច ?


សុភាសិត​គាថា ឬ សុភាសិត​វលី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គាថា​ ឬ​កម្រង​សុភាសិត, ពាក្យ​កាព្យ​សុភាសិត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត