Posted on Leave a comment

តើពាក្យ «សូលុយស្យុងកូឡូអ៊ីតក្រៅ» មានន័យដូចម្ដេច ?


សូលុយស្យុងកូឡូអ៊ីតក្រៅ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា កូឡូអ៉ីតដែលសិ្ថរភាពរបស់វាអាស្រ័យដោយបន្ទុកអគ្គិសនីលើផ្ទៃភាគល្អិតកូឡូអ៉ីត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូលុយស្យុង Folin» មានន័យដូចម្ដេច ?


សូលុយស្យុង Folin


👉ថ្នាក់ពាក្យជា គីមី
មានន័យថា សូលុយស្យុងទឹកដែលមាន ៥០០ក្រាមអាម៉ូញូមស៊ុលផាត ៥ក្រាមអ៊ុយរ៉ាញ៉ូមអាសេតាត និង ៦ក្រាមអាស៊ីតអាសេទិចក្នុង ចំណុះ ១លីត្រ។ គេប្រើវាដើម្បីធើ្វតេស្ដអាស៊ីតអ៊ុយរិច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូលី» មានន័យដូចម្ដេច ?


សូលី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝូលិន៑ ) ព្រះសិវៈ ( ព្រះឥសូរ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូល» មានន័យដូចម្ដេច ?


សូល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សូល; សំ. ឝូល) ឈើឬដែកមូលវែងស្រួចខាងចុង; ឈើអណ្ដោត ។ ឈើសូល ឬ ឈើសូល៍ ឈើសម្រាប់រុករុញប្រមូលសពដែលធ្វើឈាបនកិច្ចកណ្ដាលវាល ក្នុងវេលាត្រូវភ្លើងឆេះដាច់ជាកំណាត់ៗ ដើម្បីឲ្យឆាប់សុស ( ច្រើនហៅ ឈើសូល៍ ជាង ) ។ ឡើងឈើសូល ឡើងឈើអណ្ដោត ( បែបធ្វើទោសប្រហារជីវិតមួយយ៉ាងក្នុងបុរាណសម័យ; បា. ហៅ សូលារោហនកម្ម “ការឡើងឈើសូល” ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូរ្យ​គ្រាស ឬ –គ្រាះ» មានន័យដូចម្ដេច ?


សូរ្យ​គ្រាស ឬ –គ្រាះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ​ដែល​រាហូ​ចាប់​ ឬ​បាំង​ដួង​ព្រះ​អាទិត្យ (ម. ព. គ្រាស ឬ គ្រាះ ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូរ្យ​គោត្រ» មានន័យដូចម្ដេច ?


សូរ្យ​គោត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គោត្រ​ព្រះ​អាទិត្យ (ម. ព. សុរិយ​គោត្ត, សុរិយ​វង្ស ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូរ្យ​គតិ» មានន័យដូចម្ដេច ?


សូរ្យ​គតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ​ព្រះ​អាទិត្យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូរ្យ​ករ, –ការ ឬ–រស្មី» មានន័យដូចម្ដេច ?


សូរ្យ​ករ, –ការ ឬ–រស្មី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រស្មី​ព្រះ​អាទិត្យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូរ្យសែង» មានន័យដូចម្ដេច ?


សូរ្យសែង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពន្លឺ​ព្រះ​អាទិត្យ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូរ្យកាន្ដ» មានន័យដូចម្ដេច ?


សូរ្យកាន្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សូយ៌ “ព្រះអាទិត្យ” + កាន្ត” ជាទីស្រឡាញ់, ដែល….ពេញចិត្ត”; បា. សុរិយ + កន្ត ) ថ្មព្រះអាទិត្យ ( អាទិច្ចសិលា), ត្បូងព្រះអាទិត្យ គឺត្បូងឬកែវមួយប្រភេទ កាលបើយកទៅដាក់ឲ្យចំពន្លឺព្រះអាទិត្យ អាចបញ្ចេញកម្ដៅយ៉ាងខ្លាំងក្លាបាន ឬអាចបង្កើតជាភ្លើងក៏បាន; កែវប្រភេទនេះ គេសន្មតថាមានគុណភាពពូកែស័ក្ដិសិទ្ធិ ដែលច្រើនតែមានតំណាលក្នុងរឿងល្បើកផ្សេងៗ ពីបុរាណកាលដូចគេតែងបានឮរឿយៗ ក្នុងរឿងល្ខោនជាដើម។
ឧទាហរណ៍៖ ព្រះរាជកុមារ… គ្រវីកែវសូរ្យកាន្ដកើតជាភ្លើងឆេះពួកខ្មាំងសត្រូវ រលាយសាបសូន្យឥតសេសសល់; បើតាមន័យដែល “… អាចបញ្ចេញកម្ដៅយ៉ាងខ្លាំងក្លាបាន ឬអាចបង្កើតជាភ្លើងក៏បាន” នេះគួរយោលទៅដល់សេចក្ដីម្យ៉ាងទៀតថា កែវចរណៃមួយប្រភេទដែលគេ យកទៅដាក់បញ្ចាំងក្រោមរស្មីព្រះអាទិត្យកំពុងក្ដៅ ហើយអាចបង្កើតភ្លើងបានដោយសារក្រដាសប៉ុយឬកម្ទេចសំរាមល្អិត ដែលដាក់ពីខាងក្រោមកែវនោះ ក៏គួរហៅថា សូរ្យកាន្ដ បានដែរ ។ ពាក្យនេះ ច្រើនប្រើជាមួយនឹងពាក្យ ពិទូរ្យ ថា : កែវពិទូរ្យសូរ្យកាន្ដ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូរ្យ» មានន័យដូចម្ដេច ?


សូរ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សូយ៌; បា. សុរិយ ) ព្រះអាទិត្យ ។បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃបានតាមការប្រកប ( ដូច សុរិយ ដែរ )
ឧទាហរណ៍៖ សុរ្យករ,—ការ ឬ —រស្មី រស្មីព្រះអាទិត្យ។

                     សូរ្យកាល ពេលថ្ងៃត្រង់ ។ សូរ្យគតិ ដំណើរព្រះអាទិត្យ ។ សូរ្យគោត្រ គោត្រព្រះអាទិត្យ (ម. ព. សុរិយគោត្ត, សុរិយវង្ស ផង) ។ សូរ្យគ្រាស ឬ —គ្រាះ (សូ—) ដំណើរដែលរាហូចាប់ឬបាំងដួងព្រះអាទិត្យ ( ម. ព. គ្រាស ឬ គ្រាះ ផង) ។ សូរ្យសែង ( សូ— ) ពន្លឺព្រះអាទិត្យ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូរេច» មានន័យដូចម្ដេច ?


សូរេច


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្រេច, ចប់, ចប់ស្រេច, ចប់បរិបូរ។
ឧទាហរណ៍៖ ការណ៍នេះសូរេចត្រឹមប៉ុណ្ណេះ; សូរេចម៉្លេះហោង ( ព. កា. ឬ ព. ទេ. ច្រើនប្រើពាក្យនេះតាមស្ម័គ្រ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូរីណាម» មានន័យដូចម្ដេច ?


សូរីណាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស សូរីណាម, (រាជធានី/​រដ្ឋធានី) ប៉ារ៉ាម់ារីបូ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូរឧទាន» មានន័យដូចម្ដេច ?


សូរឧទាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្រែកដោយសេចក្តីសប្បាយ ដោយភ្ញាក់ផ្អើល ដោយក្តៅក្រហាយចិត្ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូរសាស្រ្ត» មានន័យដូចម្ដេច ?


សូរសាស្រ្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទ្រឹស្តីបរិយាយពីសូរសំឡេង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូរយុទ្ធ» មានន័យដូចម្ដេច ?


សូរយុទ្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រយុទ្ធដែលគូសត្រូវទាំងពីរ បង្ហូរឈាមយ៉ាងសម្បើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូរភាព» មានន័យដូចម្ដេច ?


សូរភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីក្លាហាន អង់អាច ឥតកោតក្រែង សំដីពេញ ដោយសូរភាពកណ្តាលជំនុំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូរង» មានន័យដូចម្ដេច ?


សូរង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក ( ប្រើចំពោះតែរាជសព្ទ )
ឧទាហរណ៍៖ ព្រះសូរងគឺ ក នៃក្សត្រិយ៍។

                       ( ក្នុងសាស្រ្តាបុរាណច្រើន ប្រទះឃើញសរសេរជា សូរង្គ; បើដូច្នេះមែន គួរសន្និដ្ឋានថា ក្លាយមកពី សំ. ស្វរ + អង្គ > ស្វរាង្គ; ជើង វ ( ្វ ) > ស្រៈ ូ, រា > រ ផ្សំបានជា សូរង្គ “អង្គរបស់សំឡេងឬ អវយវៈសម្រាប់ញ៉ាំងសំឡេងឲ្យកើត គឺ ក” ប៉ុន្តែបានស្រាវជ្រាវរកសព្វគ្រប់ទៅ ក៏ពុំឃើញមានពាក្យសំស្រ្កឹតថា “ស្វរាង្គ” ដែលប្រែថា “ក” ទេ, បើប្រើជា សូរង្គ ដោយសន្មតិផ្សំក៏គួរដែរ ព្រោះមានអត្ថន័យគួរដោះស្រាយបាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូរកងរំពង» មានន័យដូចម្ដេច ?


សូរកងរំពង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សូរដែលលាន់ឮកងរំពង រកតែស្តាប់អ្វីមិនបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូរ» មានន័យដូចម្ដេច ?


សូរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ក្ល.; សំ. ស្វរ “សព្ទ, សំឡេង; ផ្លាស់ជើង វ ( ្វ ) ក្រោមតួ ស ជាស្រៈ ូ > សូ ; បា. សរ ) សព្ទ, សំឡេង; សំឡេងលាន់ឮ។
ឧទាហរណ៍៖ សូរភ្លេង, សូរផ្គរ, សូរកាំភ្លើង, ឥតសូរ ។ សូរសព្ទ សូរសំឡេង ឬសំឡេងក្លៀវក្លា, សំឡេងខ្លាំង ។ សូរសព្ទសំនៀងនៃព្រះសម្មាសម្ពុទ្ធប្រកបដោយអង្គ៨ ហៅថា អដ្ឋង្គុបេតសរៈ ឬ អដ្ឋង្គិកសរៈ គឺ ១-ស្រឡះស្រឡំស្មើៗ; ២-ស្រទន់ពីរោះ; ៣-ឲ្យអ្នកស្ដាប់ងាយដឹងងាយយល់; ៤-គួរឲ្យអ្នកស្ដាប់ចង់ស្ដាប់មិនធុញទ្រាន់; ៥-ក្បោះក្បាយមិនស្អកស្អា; ៦-មានសូរនិគ្គហិតមូលក្រឡង់; ៧-មានសូរជ្រៅក្នុងទ្រូង; ៨-ក្រាងក្រអៅ ។ សូរសៀង ( ល. ស្យង, ស.ស្យើង, អ. ថ. ស៎ៀង “សំឡេង”) សូរសំឡេងឬសំឡេងក្លៀវក្លា; ( រ. ស. ) : ព្រះសូរសៀង ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. ឝូរ ) ក្លៀវក្លា, អង់អាច, ក្លាហាន, អាចហាន, ដែលមានចិត្តមុត, មោះមុត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូម៉ាលី» មានន័យដូចម្ដេច ?


សូម៉ាលី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស សូម៉ាលី, (រាជធានី/​រដ្ឋធានី) ម៉ូហ្កាឌីស្យូ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូមក្រាបបង្គំទូល» មានន័យដូចម្ដេច ?


សូមក្រាបបង្គំទូល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយពីពាក្យសម្រាប់ក្រាបទូលព្រះមហាក្សត្រិយ៍ជាអម្ចាស់ជីវិត ដោយគារវភាពដ៏ខ្ពង់ខ្ពស់ក្រៃលែង គឺអ្នកសរសេរចុតហ្មាយនោះ សូមក្រាបបង្គំព្រមទាំង សូមយកសិរៈរបស់ខ្លួនទូលព្រះបាទាព្រះអង្គផង ប៉ុន្តែសូមទូលពីក្រោមល្អងធូលីដែលជាប់នៅត្រង់បាតព្រះបាទា ដោយផ្ដើមសេចក្ដីត្រង់បន្ទាត់លើបំផុតថា សូមព្រះតេជះតម្កល់លើត្បូង; ហើយសរសេរត្រង់បន្ទាត់ក្រោមបន្ទាប់នោះ ដោយលូកចូលបន្តិចថា សូមព្រះរាជទានក្រាបបង្គំទូលក្រោមល្អងធូលីព្រះបាទ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង- សូមទ្រង់ជ្រាប ។ រួចសរសេរលូកបន្ទាត់ចូលរាយសេចក្ដីតាមដំណើរការណ៍ទៅដរាបដល់ចប់ ( នេះជាបែបប្រើតាំងពីបុរាណកាលមក )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូម» មានន័យដូចម្ដេច ?


សូម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ចេញវាចាឬសម្ដែងអាការឲ្យគេឲ្យអ្វីៗដែលខ្លួនត្រូវការ ។
ឧទាហរណ៍៖ សូមទាន, សូមប្រាក់, សូមពរ (ព. សា. សុំ) ។

                      ពាក្យសម្រាប់ប្រើនាំមុខឬជាជំនួយកិរិយាសព្ទមានអាការជាកិរិយានុគ្រោះ ឬប្រើជាជំនួយនាមសព្ទក៏បាន ដោយសេចក្ដីអង្វរ ឬដោយសេចក្ដីគោរព, ដោយសេចក្ដីគួរសម ( តាមថ្នាក់បុគ្គល )
ឧទាហរណ៍៖ សូមព្រះតេជះតម្កល់លើត្បូង; សូមព្រះរាជទាន…; សូមទ្រង់…; សូមទ្រង់ជ្រាប; សូមទ្រង់ព្រះមេត្តាប្រោស…;សូមទ្រង់មេត្តាប្រោស…; សូមទាន…; សូមទានជ្រាប; សូមជ្រាប; សូមប្របាទម្ចាស់…; សូមព្រះតេជព្រះគុណ…; សូមលោក…; សូមនាយ…; សូមអ្នក…; សូមឱកាស!; សូមកុំ…; សូមឲ្យ… ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូភី» មានន័យដូចម្ដេច ?


សូភី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សមួយប្រភេទ កំពស់ ១៥-២៥ ម ដុះក្នុងព្រៃស្រោង ឬព្រៃជ្រៅនៅឧបទ្វីបឥណ្ឌូចិន និងឥណ្ឌា ។ ផ្កាលឿង ភ្លាវ ក្រអូប សម្រាប់ធ្វើកណ្ឋារភរណ។ ផ្លែអាចបរិភោគបាន។ ឈើប្រណិតរលោងល្អណាស់ ពេលគេខាត់ សម្រាប់ធ្វើបន្ទះក្តារបិទ ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូប» មានន័យដូចម្ដេច ?


សូប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សូប ) សម្លទឹក, ម្ហូបមានទឹក ( ម. ព. ស៊ុប ផង ) ។ ព. ផ្ទ. ព្យញ្ជនៈ ។ សូបការ សូទៈ ( បើស្ដ្រីជា សូបការិកា ) ។ សូបព្យញ្ជនៈ សម្លទឹក និងសម្លគោក, ម្ហូបមានទឹកនិងម្ហូបគោកឬខាប់, ក្រៀម។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូន្យ, សុញ្ញាកាស» មានន័យដូចម្ដេច ?


សូន្យ, សុញ្ញាកាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទទេ ដែលគ្មានអ្វីនៅខាងក្នុង ដែលគេយកចេញអស់ អាកាស វេហាហ៍ លាតទទេមើលមិនឃើញអ្វីនៅលាយឡំ អាការសោះសូន្យ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទទេ ដែលគ្មានអ្វីនៅខាងក្នុង ដែលគេយកចេញអស់ អាកាស វេហាហ៍ លាតទទេមើលមិនឃើញអ្វីនៅលាយឡំ អាការសោះសូន្យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូន្យ» មានន័យដូចម្ដេច ?


សូន្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាវៈទទេ; អាកាស; ពិន្ទុឬក្បិល, និគ្គហិត (០) នេះ។
ឧទាហរណ៍៖ លេខ១ សូន្យ១មុខ=១០, សូន្យ ២ មុខ=១០០ ។ ល ។ ( ម. ព. សុញ្ញ ផង )។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ឝូន្យ; បា. សុញ្ញ ) ធេង, ទទេ, សោះទទេ, ឃែត ។
ឧទាហរណ៍៖ សូន្យឈឹង សូន្យឥតឮសូរសព្ទ ឬដំណឹងអ្វីសោះ : ស្ងាត់សូន្យឈឹង។

                       សូន្យសុង សូន្យគ្មានពន្លឺតិចតួច ។
ឧទាហរណ៍៖ ងងឹតសូន្យសុង ។

                       សូន្យសោះ ឬ សោះសូន្យ ឃែតទទេ, ឥតអំពើ, ឥតប្រយោជន៍ ។
ឧទាហរណ៍៖ បុរសសោះសូន្យ បុរសឥតអំពើ, មនុស្សចោលម្សៀត ( មោឃបុរស ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូន» មានន័យដូចម្ដេច ?


សូន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រមូលអ្វីៗដែលមានសាច់ទន់ជ្រាយឲ្យកើតជាដុំ, ជាគ្រាប់ឬជារូប។
ឧទាហរណ៍៖ សូនគុលិកា, សូនរូបក្រមួន, សូនរូបម្សៅ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូធ្យ» មានន័យដូចម្ដេច ?


សូធ្យ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ស្វធ្យ, ស្វ ក្លាយមកជា សូ, ដូចជា ស្វ ក្លាយមកជា សួ គឺ ស្វស្ដិ > សួស្ដី, ស្វគ៌ > សួគ៌, សួគ៌ា នេះដែរ ) ទន្ទេញ; ថាតាមរបៀបពាក្យដែលទន្ទេញចាំមាត់; អានតាមពាក្យដែលសរសេរស្រាប់; អានឲ្យគេថាតាម។
ឧទាហរណ៍៖ សូធ្យធម៌, សូធ្យមេរៀន, សូធ្យសេចក្ដីឲ្យគេសរសេរតាម; មេសូធ្យ ។ប៉ុន្តែខ្មែរយើងជ្រុលប្រើជា សូត្រ យូរណាស់ហើយ ពិបាកនឹងកែឲ្យទៅជា សូធ្យ វិញ, បើអាច, លុះតែព្រមព្រៀងគ្នាប្រើ ទើបប្រើបាន ( ម. ព. សូត្រ កិ. ទៀតផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូទ្រ» មានន័យដូចម្ដេច ?


សូទ្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝូទ្រ; បា. សុទ្ទ ) មនុស្សកើតក្នុងវណ្ណៈទី៤ ឬក្នុងកុលវគ្គទី៤ ( ក្នុងប្រទេសឥណ្ឌា )
ឧទាហរណ៍៖ ពួកសូទ្រៈ, ពូជសូទ្រៈ។

                     អ្នកងារ ( ក្នុងកម្ពុជរដ្ឋសម័យពីដើម ); បើស្ដ្រីជា សូទ្រា ឬ សូទ្រានី ( ម. ព. វណ្ណ ឬ វណ្ណៈ ន. ផង ) ។ សូទ្របុត្រ ឬ—បុត្រី កូនប្រុស ឬកូនស្រីរបស់សូទ្រៈ។ សូទ្រវង្ស ពូជសូទ្រៈ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូទ» មានន័យដូចម្ដេច ?


សូទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សូទ ) អ្នកចម្អិនអាហារ, អ្នកដាំស្ល, សូបការ ។ សូទកម្ម មុខការរបស់សូទៈ, ការដាំស្ល ។ សូទគ្រឹះ ឬ—សាលា ផ្ទះឬរោងសម្រាប់ចម្អិនអាហារ, ផ្ទះបាយ ។ សូទវិជ្ជា ឬ—វិទ្យា ចំណេះរបស់សូទៈ, ចំណេះខាងការចម្អិនអាហារ, ចំណេះដាំស្ល ។ សូទសាស្ត្រ ក្បួនសម្រាប់សូទៈ, ក្បួនធ្វើភោជនាហារ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូត្រ​ជា​អនុលោម បដិលោម» មានន័យដូចម្ដេច ?


សូត្រ​ជា​អនុលោម បដិលោម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា “សូត្រ​បណ្តោយ​ចុះ​ហើយ​សូត្រ​ច្រាស​ឡើង​មក​វិញ”; ឧបជ្ឈាយ៍ ​ឬ​បព្វជ្ជាចារ្យ ប្រាប់​បព្វជ្ជា​បេក្ខៈ​អំពី​ តច​បញ្ចក​កម្មដ្ឋាន កម្មដ្ឋាន​មាន​ស្បែក​ជា​គម្រប់​ប្រាំ គឺ​គ្រប់​ប្រាំ​ត្រឹម​ពាក្យ​ថា តចោ “ស្បែក” ជា អនុលោម ថា កេសា “សក់​ទាំងឡាយ”, លោមា “រោម​ទាំងឡាយ”, នខា “ក្រចក​ទាំងឡាយ” , ទន្តា “ធ្មេញ​ទាំងឡាយ”, តចោ “ស្បែក”; រួច​ហើយ​ប្រាប់​ជា បដិលោម ថា តចោ, ទន្តា, នខា, លោមា, កេសា; ហើយ​ពន្យល់​ដោយ​សព្វ​គ្រប់​ដើម្បី​ឲ្យ​បព្វជ្ជា​បេក្ខៈ​យល់​ថា​ជា​បដិកូល “គួរ​ខ្ពើម​… ” រួច​ហើយ​ទើប​ឲ្យ​បព្វជ្ជា​បេក្ខៈ​ស្លៀក​ដណ្តប់​កាសាវ​ព័ស្រ្ត (ព. វិ. ពុ.) ។ ពាក្យ​ថា អនុលោម បដិលោម នេះ​ទោះ​សូត្រ​ឬ​និយាយ​ក៏​ដោយ, អ្នក​សូត្រ​ឬ​អ្នក​និយាយ ក៏​អាច​ប្រើ​បាន​តាម​ត្រូវ​ការ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូត្រ» មានន័យដូចម្ដេច ?


សូត្រ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ថាតាមរបៀបពាក្យដែលទន្ទេញចាំមាត់
ឧទាហរណ៍៖ សូត្រធម៌, សូត្របាលី, សូត្រអាគម; សូត្រឮៗ, សូត្រខ្សឹបៗ ។

                     មើលថាតាមសេចក្ដីដែលសរសេរស្រាប់ ក៏ហៅ សូត្រ បានដែរ ( តាមទម្លាប់ប្រើ )
ឧទាហរណ៍៖ ចៅក្រមសូត្រពាក្យឲ្យគូក្ដីស្ដាប់, សូត្រពាក្យសច្ចាប្រណិធាន; សូត្រសុន្ទរកថា ( ខ្មែរបុរាណសរសេរជា សូត ក៏មាន តែសម័យសព្វថ្ងៃនេះមិនដែលប្រើ ។ ម. ព. សូត្រ ន. ផង ) ។ សូត្ររៀន ឬរៀនសូត្រ សូត្ររំឭកសេចក្ដីដែលទន្ទេញចាំហើយមិនឲ្យភ្លេច ព្រមទាំងរៀនសង្កេតតៗទៅទៀតផង ។ បើសរសេរជា សូធ្យ ( អ. ថ. សូត ) គួរជាងដោយក្លាយមកពី សំ. សុធ្យ > ស្វាធ្យាយ; បា. សជ្ឈាយ ( ម. ព. នោះ ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. សុត្ត ) ចេស; ខ្សែឆ្មារ; សរសៃឆ្មារល្អិត ( មានសរសៃពីងពាង, សរសៃឈូក ជាដើម ) ។ សរសៃដែលស្រាវយកពីសំបុកដង្កូវនាង
ឧទាហរណ៍៖ ស្រាវសូត្រ, សំពត់សូត្រ ។

                    ពុទ្ធវចនៈចំណែកមួយ ជាវោហារប្រាប់ពន្យល់ពីបុណ្យបាប, គុណទោសជាដើម ( តែមិនមានបញ្ញត្តិឬអនុញ្ញាតទេ )
ឧទាហរណ៍៖ ប្រជុំពុទ្ធវចនៈ ៣ ចំណែកគឺ ព្រះវិន័យ, ព្រះសូត្រ, ព្រះអភិធម្ម ហៅព្រះត្រៃបិដក ។

                    គោលរបស់ការសិក្សាសម្រាប់ទន្ទេញឲ្យចាំ
ឧទាហរណ៍៖ គោលសូត្រ, ចាំសូត្រ, មេសូត្រ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូត» មានន័យដូចម្ដេច ?


សូត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សារថី, អ្នកបររថ; សម្ដីសម្ដែងអំណរ, ការថ្លែងអំណរ ។ ខ្មែរបុរាណប្រើជា កិ. “បញ្ចេញវាចាថ្លែងសេចក្ដី; ថាតាមរបៀបពាក្យដែលទន្ទេញចាំមាត់” ក៏មាន, តែសម័យសព្វថ្ងៃនេះ ប្រើជា សូត្រ ( ម. ព. សូត្រ កិ. និង សូធ្យ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូញម៉ូញ» មានន័យដូចម្ដេច ?


សូញម៉ូញ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្មូញក្រៃពេក។
ឧទាហរណ៍៖ សក់សូញម៉ូញ ។

                   ដែលស្មូញមិនស្រឡះស្រឡំ។
ឧទាហរណ៍៖ មុខសូញមម៉ូញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូចនាគោល» មានន័យដូចម្ដេច ?


សូចនាគោល


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា អថេរដែលអាចវាស់វែងសម្រាប់ជាមូលដ្ឋាន ឬុយោងក្នុងការវាយតម្លៃការបំពេញការងាររបស់ស្ថាប័នមួយ ។ ចំណុចគោលអាចទាក់ទាញចេញពីបទពិសោធផ្ទៃក្នុងរបស់ស្ថាប័នមួយ ឬច្រើនដែលស្ថាប័នផ្សេងៗត្រូវការ ឬជាតម្រូវផ្នែកច្បាប់ ដើម្បីវាស់វែងភាពប្រែប្រួលនៃប្រតិបត្តិការក្នុងរយៈពេលមួយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូចនាការអាកាសធាតុជំនួស» មានន័យដូចម្ដេច ?


សូចនាការអាកាសធាតុជំនួស


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា កំណត់ត្រាមូលដ្ឋានដែលត្រូវបានបកស្រាយដោយប្រើគោលការណ៍រូបសាស្ត្រ និងជីវរូបសាស្ត្រ ដើម្បីបង្ហាញពីសំណុំខ្លះៗនៃភាពផ្សេងគ្នារបស់អាកាសធាតុអតីតកាល ហើយទិន្នន័យទាក់ទងនឹងអាកាសធាតុដែលទទួលបានតាមរយៈវិធីនេះ ហៅថា ទិន្នន័យជំនួសដែលអាចត្រូវបានក្រិតតាមខ្នាត ដើម្បីផ្ដល់ព័ត៌មានអាកាសធាតុតាមបែបបរិមាណវិស័យ ។
ឧទាហរណ៍៖ កំណត់ត្រារង្វង់នៅលើមុខកាត់ដើមឈើ លក្ខណៈរបស់ផ្កាថ្ម និងទិន្នន័យនានាដែលបានមកពៅស្នូលទឹកកក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូចនាករហានិភ័យ» មានន័យដូចម្ដេច ?


សូចនាករហានិភ័យ


👉ថ្នាក់ពាក្យជា គយ
មានន័យថា លក្ខណៈវិនិច្ឆ័យជ្រើសរើសជាក់លាក់ ដូចជា លេខកូដទំនិញជាក់លាក់ ប្រទេសដើមកំណើតទំនិញ និងតម្រាយផ្លូវនៃទំនិញ សូចនាករអាជ្ញាបណ្ណ តម្លៃ ពាណិជ្ជករ កម្រិតនៃការគោរពច្បាប់ ប្រភេទ ឬមធ្យោបាយដឹកជញ្ជូន គោលបំណងនៃការស្នាក់នៅក្នុងដែនគយ ផលវិបាកហិរញ្ញវត្ថុ និងស្ថានភាពហិរញ្ញវត្ថុរបស់ពាណិជ្ជករ និងបុគ្គល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូចនាករលទ្ធផលចុងក្រោយ» មានន័យដូចម្ដេច ?


សូចនាករលទ្ធផលចុងក្រោយ


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. រង្វាស់ភាពស័ក្តិសិទ្ធិនៃលទ្ធផលចុងក្រោយ ផ្អែកលើមូលដ្ឋាននៃលទ្ធផលក្នុងឆ្នាំដែលសម្រេចបាន។ ជារួម សូចនាករចុងក្រោយវាស់វែងពីបរិមាណ និងគុណភាពលទ្ធផល ព្រមទាំងប្រសិទ្ធភាព នៃកម្មវិធី និងអនុកម្មវិធី។ ២. រង្វាស់ដែលបានជ្រើសរើសសម្រាប់វាស់សមិទ្ធកម្មចុងក្រោយ ដែលជាលទ្ធផលសម្រេចបាន ដោយការបូកបញ្ចូលគ្នានូវលទ្ធផលក្នុងឆ្នាំ នៃការអនុវត្តកម្មវិធី ឬយុទ្ធសាស្រ្តអាទិភាព ក្នុងរយៈពេលមធ្យម និងវែង (លើសពីមួយឆ្នាំ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូចនាករលទ្ធផលក្នុងឆ្នាំ» មានន័យដូចម្ដេច ?


សូចនាករលទ្ធផលក្នុងឆ្នាំ


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. រង្វាស់លទ្ធផលក្នុងឆ្នាំ លើការអនុវត្តចង្កោមសកម្មភាព អនុកម្មវិធី ឬកម្មវិធី ធៀបទៅនឹងគោលដៅដែលបានកំណត់ ដើម្បីបញ្ជាក់ពីប្រសិទ្ធភាពថវិកា។ ២. រង្វាស់ដែលអាចកំណត់គោលដៅសមិទ្ធកម្ម នៃការអនុវត្តកម្មវិធី ឬយុទ្ធសាស្រ្តអាទិភាពនីមួយៗ នៅក្នុងរយៈពេលជាក់លាក់មួយ (មិនលើសពីមួយឆ្នាំ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូចនាករលទ្ធផល ឬលទ្ធផលចុងក្រោយ» មានន័យដូចម្ដេច ?


សូចនាករលទ្ធផល ឬលទ្ធផលចុងក្រោយ


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា រង្វាស់ដែលបានជ្រើសរើស សម្រាប់វាស់សមិទ្ធកម្មចុងក្រោយនៃកម្មវិធី អនុកម្មវិធី ឬយុទ្ធសាស្រ្តអាទិភាព ដែលជាលទ្ធផលសម្រេចបានដោយការបូកបញ្ចូលគ្នានូវលទ្ធផលក្នុងឆ្នាំ នៃការអនុវត្តកម្មវិធី ឬយុទ្ធសាស្រ្តអាទិភាព ក្នុងរយៈពេលមធ្យម និងវែង (លើសពីមួយឆ្នាំ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូចនាករលទ្ធកម្ម» មានន័យដូចម្ដេច ?


សូចនាករលទ្ធកម្ម


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា រង្វាស់លើលទ្ធផលដែលសម្រេចបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូចនាករធាតុចេញ ឬលទ្ធផលក្នុងឆ្នាំ» មានន័យដូចម្ដេច ?


សូចនាករធាតុចេញ ឬលទ្ធផលក្នុងឆ្នាំ


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា រង្វាស់ដែលបានជ្រើសរើសសម្រាប់វាស់លទ្ធផល/សមិទ្ធកម្ម នៃការអនុវត្តកម្មវិធី អនុកម្មវិធី ចង្កោមសកម្មភាព ឬយុទ្ធសាស្រ្តអាទិភាព ចង្កោមសកម្មភាពអាទិភាពទៅតាមគោលដៅដែលបានកំណត់ក្នុងរយៈពេលជាក់លាក់មួយដែលមិនលើសពីមួយឆ្នាំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូចនាករធាតុចូល» មានន័យដូចម្ដេច ?


សូចនាករធាតុចូល


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា រង្វាស់តម្រូវការធនធានសម្រាប់អនុវត្តកម្មវិធី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូចនាករចង្កោមសុវត្ថិភាព» មានន័យដូចម្ដេច ?


សូចនាករចង្កោមសុវត្ថិភាព


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា រង្វាស់លទ្ធផលនៃដំណើរការអនុវត្តចង្កោមសកម្ម-ភាព ធៀបទៅនឹងពេលវេលា និងធនធាន ដែលបានកំណត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូចនា» មានន័យដូចម្ដេច ?


សូចនា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការចង្អុល បង្ហាញ ការប្រាប់ឱ្យដឹង ដំណឹង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូក្រំ» មានន័យដូចម្ដេច ?


សូក្រំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទ កំពស់ ២០-២៥ម ដុះក្នុងព្រៃក្រាស់ដែលមានសន្តាន Diptérocarpacées និងព្រៃដែលអាចភ្លើងឆេះបាន នៃឧបទ្វីបឥណ្ឌូចិន។ ឈើល្អណាស់សម្រាប់ធ្វើ តុ ទូ សសរផ្ទះ នាវា និងរទេះ-នង្គ័ល។ គ្រូថ្នាំបុរាណប្រើសំបក និងផ្លែ ធ្វើថ្នាំជំងឺធ្លាក់ឈាមតាមមាត់។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូករិក» មានន័យដូចម្ដេច ?


សូករិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សូករិក ឬ សំ. ឝូករិក ) អ្នកពិឃាតជ្រូក។
ឧទាហរណ៍៖ ពួកសូករិកដើររកទិញជ្រូក (បើស្ដ្រីជា សូករិកា) ។ សូករិកកម្ម អំពើរបស់អ្នកពិឃាតជ្រូក (ការពិឃាតជ្រូក) ។ សូករិកដ្ឋាន ទី ឬកន្លែងរបស់អ្នកពិឃាតជ្រូក (ទីពិឃាតជ្រូកសម្រាប់យកសាច់លក់)។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូករិក» មានន័យដូចម្ដេច ?


សូករិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សូករិក ឬ សំ. ឝូករិក ) អ្នកពិឃាតជ្រូក។
ឧទាហរណ៍៖ ពួកសូករិកដើររកទិញជ្រូក (បើស្ដ្រីជា សូករិកា) ។ សូករិកកម្ម អំពើរបស់អ្នកពិឃាតជ្រូក (ការពិឃាតជ្រូក) ។ សូករិកដ្ឋាន ទី ឬកន្លែងរបស់អ្នកពិឃាតជ្រូក (ទីពិឃាតជ្រូកសម្រាប់យកសាច់លក់)។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូករមទ្ទវៈ» មានន័យដូចម្ដេច ?


សូករមទ្ទវៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. —មទ្ទវ) ឈ្មោះម្ហូបមួយប្រភេទ ធ្វើដោយសាច់ជ្រូក និងគ្រឿងផ្សំផ្សេងៗដែលជាងមាសឈ្មោះ ចុន្ទ ចាត់ចែងថ្វាយព្រះសក្យមុនីសព្វញ្ញុពុទ្ធ, ជាព្រះស្ងោយចុងក្រោយបំផុតរបស់ព្រះអង្គ, ទ្រង់សោយព្រះស្ងោយនេះហើយក៏ចាប់មានអាពាធជាទម្ងន់ ព្រះអង្គចូលបរិនិព្វានក្នុងថ្ងៃនោះ ។ សូករមទ្ទវៈ នេះអ្នកប្រាជ្ញពួកខ្លះ ប្រែថា “ផ្សិត”, ថាជាឈ្មោះផ្សិតមួយប្រភេទ ដែលជ្រូកចូលចិត្តស៊ី, អ្នកប្រាជ្ញពួកនេះកាន់យកសេចក្ដីថា ព្រះសក្យមុនី ទ្រង់ចូលបរិនិព្វានដោយបណ្ដាលអំពីអាពាធពុលផ្សិត ជាម្ហូបដែល ចុន្ទ ចាត់ចែងថ្វាយ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូករន្តកៈ» មានន័យដូចម្ដេច ?


សូករន្តកៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សូករន្តក ) ថៅឡិង ។ ឈ្មោះវត្ថពន្ធចង្កេះមួយប្រភេទ ធ្វើដោយផ្ទាំងសំពត់តូចវែង មានសណ្ឋានស្រដៀងនឹងពោះវៀនជ្រូក សម្រាប់បព្វជិតពុទ្ធសាសនិកក្រវាត់រក្សាបរិមណ្ឌលស្បង់ (ម. ព. វត្ថពន្ធ ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូករ» មានន័យដូចម្ដេច ?


សូករ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សូករ; សំ. ឝូករ ឬ សូករ ) ជ្រូក ។ សូករមំសៈ, —មំសំ ឬ មំសំសូករៈ សាច់ជ្រូក ( ព. គ. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូក» មានន័យដូចម្ដេច ?


សូក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (សំ. ឝូក ន. “សេចក្ដីអាណិត; ពុកចង្កា; ប្រែង”) ឲ្យសំណូក; ឲ្យប្រាក់ ឬ ទ្រព្យរបស់អ្វីទៅគេដោយសម្ងាត់ ឲ្យគេអាណិត ។
ឧទាហរណ៍៖ យកប្រាក់៣០០ រៀលទៅសូក…។ សូកចិត្ត ឲ្យសំណូកដើម្បីឲ្យគេសុខចិត្ត។

                      សូកប៉ាន់ សូករំលែកប្រយោជន៍ខ្លះឲ្យអ្នកទទួលសំណូក គឺសូកអ្នកតូចឲ្យយកសំណូកផ្សេងទៅជូនអ្នកធំ ។ សូកសុល ឲ្យសំណូកញាត់ញៀតនាយអាយ គឺសូកអ្នកនេះខ្លះអ្នកនោះខ្លះ ។ សូកអង្វរ ឲ្យសំណូកផងអង្វរផង, ឲ្យសំណូកអង្វរចិត្ត។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សូ» មានន័យដូចម្ដេច ?


សូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. ជោ៍ អ. ថ. សូ “ច្រវាក់”) ខ្សែមាស ឬ ប្រាក់មានសណ្ឋានជាច្រវាក់។
ឧទាហរណ៍៖ ខ្សែសូ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុំលាចាក» មានន័យដូចម្ដេច ?


សុំលាចាក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សំដែងសេចក្តីគួរសម ដោយបែកឃ្លាតគ្នាយ៉ាងយូរ មិនមានកំណត់នឹងមកជួបគ្នាវិញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុំប្រឹក្សា» មានន័យដូចម្ដេច ?


សុំប្រឹក្សា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សុំយោបល់ ពិគ្រោះសួរអ្នកបច្ចេកទេស អំពីកិច្ចការផ្សេងៗ មានពិគ្រោះនឹងស្មាក្តី ឬគ្រូពេទ្យ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុំ» មានន័យដូចម្ដេច ?


សុំ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ព. សា. ) សូម ។
ឧទាហរណ៍៖ សុំទាន, សុំគេស៊ី។

                     សម្រាប់អ្នកធំនិយាយទៅរកអ្នកតូចដោយសេចក្ដីអង្វរឬសេចក្ដីគួរសម ។
ឧទាហរណ៍៖ សុំឲ្យឯងអាណិតអញ; រាជការសុំឲ្យអស់បណ្ដារាស្ត្រ យកចិត្តទុកដាក់ខំប្រឹងធ្វើការនេះ ឲ្យបានសម្រេចឆាប់ ( ម. ព. សូម ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុហ្ឫទ» មានន័យដូចម្ដេច ?


សុហ្ឫទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សុហ្ឫទ; បា. សុហទ ) មិត្រ, សម្លាញ់ ( ព. កា. ប្រើក្លាយជា សៅហ្ឫទ ឬ សៅហ្រឹទ ក៏មាន; ព. កា. )។
ឧទាហរណ៍៖ សៅហ្ឫទជាមិត្ត រួមចិត្តមួយ មួយមានទុក្ខព្រួយមួយក៏មាន បានស៊ីចែកគ្នាគ្មានក៏គ្មាន ប្ដូរផ្ដាច់អត់ឃ្លានជាមួយគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុហ្រឹទភាព» មានន័យដូចម្ដេច ?


សុហ្រឹទភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចិត្តស្មោះអស់ពីពោះ ការជួបជុំប្រកបដោយសុហ្រឹទភាព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុហ្រឹទ» មានន័យដូចម្ដេច ?


សុហ្រឹទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. សុហ្ឫទ )។
ដែលលើកកម្លាំង ស្មោះអស់ពីពោះ សន្ទិដ្ឋភាព សុហ្រឹទ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុស្ម័ន» មានន័យដូចម្ដេច ?


សុស្ម័ន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝុឞ្មន៑ ) ភ្លើង; កម្ដៅ; ពន្លឺ; អំណាច; សេចក្ដីក្លាហាន ( ព. កា. )។
ឧទាហរណ៍៖ សេនាសុស្ម័ន ដៃសឹងចាប់កាន់ អាវុធមុតថ្លា ពាក់គ្រឿងក្រោះក្រាញ បណ្ដាញជាលា ពុំរួញពុំរា គគាតចូលលុក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុសិក្សា» មានន័យដូចម្ដេច ?


សុសិក្សា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សុ “ប្រពៃ” + ឝិក្សា; បា. សុ + សិក្ខា ) ការរៀនដោយប្រពៃ គឺរៀនដោយយកចិត្តទុកដាក់, ដោយប្រឹងប្រែង ( ព. កា. )។
ឧទាហរណ៍៖ ហៃសិស្សទាំងឡាយ ចូរអ្នកខ្វល់ខ្វាយ ធ្វើសុសិក្សា នឹងបានសម្រេច ដូចក្ដីប្រាថ្នា សមតាមចិន្ដា មិនបង់កម្លាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុសាន» មានន័យដូចម្ដេច ?


សុសាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝ្មឝាន ) ទីសម្រាប់បញ្ចុះសព ឬទីសម្រាប់ធ្វើឈាបនកិច្ច, ព្រៃខ្មោច ( ស្មសាន ) យកសពទៅឯសុសាន, ព្រៃសុសាន (ខ្មែរច្រើនប្រើពាក្យ ស្មសាន ជាង) ។ សុសានប្បទេស( —នុ័ប-ប៉ៈ— ) ប្រទេសសម្រាប់បញ្ចុះសពឬសម្រាប់ធ្វើឈាបនកិច្ច ។ សុសានសញ្ញា ( —ន៉ៈស័ញ-ញ៉ា ) សេចក្ដីសម្គាល់ទីណាមួយថាដូចជាស្មសាន ( ដោយមានសង្វេគខ្លាំង )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុសយ្យា» មានន័យដូចម្ដេច ?


សុសយ្យា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. សុ + ឝយ្យា; បា. សុ + សេយ្យា ) ការដេកស្រួល, ការដេកជាសុខ; ដំណេកស្រួល ។ ពាក្យប្រើដោយសន្មតិ (តាមសម័យនិយម) សម្រាប់ឲ្យពរគ្នាក្នុងវេលារៀបនឹងដេក។
ឧទាហរណ៍៖ សុសយ្យា ! ឬ សុសេយ្យា ! សូមសម្រាន្ដឲ្យបានស្រួល ! ឬ អញ្ជើញសម្រាន្ដឲ្យលក់ស្រួល !

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុស» មានន័យដូចម្ដេច ?


សុស


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បា. សុស; សំ. ឝុឞ “ស្ងួត, ក្រៀម; ជ្រប់, សញ្ជប់សញ្ជឹង; ក្រៀមក្រំ; ស្រពោនស្រពាប់; ទ្រមឹងទ្រមើយ”) ឆេះទៅជាផេះ; ឆេះផុយ ។ កិ. វិ. ឬ គុ. ដែលឆេះទៅជាផេះ; ដែលឆេះផុយ : ឆេះសុស; កំបោរថ្មសុស ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា សព្វ; ដាស, ដាសពាស, ពាសពេញ ឬពេញពាស; រខុញ; សព្វអន្លើ, សព្វសាច់ ។
ឧទាហរណ៍៖ ដើរសុសដី, ឮសុសសព្វ ។

                     មុខអុតស៊ីសុស មុខមានស្នាមអុតរខុញឬដាសពាស ។ សុសបរទ (ព. ប្រ.) សុសដូចជាបរទស៊ីគ្មានសល់សាច់, សុសសព្វឥតសល់

ឧទាហរណ៍៖ ដើរសុសបរទ,កណ្ឌៀរស៊ីសុសបរទ ។

សុសសព្វ, សព្វអន្លើ ។

ឧទាហរណ៍៖ ដើរសុសសព្វ ។

                    សុសសាច់ សព្វសាច់, មិនសល់សាច់: ឈឺសុសសាច់, ដំបៅសុសសាច់ ។ សុសសាយ ឬ សាយសុស សាយសព្វអន្លើ, លេចឮសព្វអន្លើ ។

ឧទាហរណ៍៖​​ ឮសុសសាយ (ម. ព. សុស ១ កិ. ផង) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា សព្វ; ដាស, ដាសពាស, ពាសពេញ ឬពេញពាស; រខុញ; សព្វអន្លើ, សព្វសាច់ ។
ឧទាហរណ៍៖ ដើរសុសដី, ឮសុសសព្វ ។

                      មុខអុតស៊ីសុស មុខមានស្នាមអុតរខុញឬដាសពាស ។ សុសបរទ (ព. ប្រ.) សុសដូចជាបរទស៊ីគ្មានសល់សាច់, សុសសព្វឥតសល់
ឧទាហរណ៍៖ ដើរសុសបរទ,កណ្ឌៀរស៊ីសុសបរទ ។

                        សុសសព្វ, សព្វអន្លើ ។
ឧទាហរណ៍៖ ដើរសុសសព្វ ។

                        សុសសាច់ សព្វសាច់, មិនសល់សាច់: ឈឺសុសសាច់, ដំបៅសុសសាច់ ។ សុសសាយ ឬ សាយសុស សាយសព្វអន្លើ, លេចឮសព្វអន្លើ
ឧទាហរណ៍៖ ឮសុសសាយ (ម. ព. សុស ១ កិ. ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុវោហារ» មានន័យដូចម្ដេច ?


សុវោហារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. សុ + វ្យាហារ) វោហារល្អ; សម្ដីពីរោះ; អ្នកដែលមានវោហារល្អ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុវុឌ្ឍិកម្ម,-ការ» មានន័យដូចម្ដេច ?


សុវុឌ្ឍិកម្ម,-ការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការលូតលាស់ ដុះដាលទៅកាន់សេចក្តីចម្រើន ដំណើរប្រែប្រួលទៅរកសេចក្តីចម្រើន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុវិធា» មានន័យដូចម្ដេច ?


សុវិធា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការធ្វើភ្នែកដើម្បីមើលឱ្យឃើញច្បាស់ ដល់ទីជិត ឬឆ្ងាយ ការរៀបចំទុកដាក់ឱ្យមានរបបកុំឱ្យ ទទើស ទទែង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុវិជ្ជា» មានន័យដូចម្ដេច ?


សុវិជ្ជា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ.) វិជ្ជាល្អ, ចំណេះដែលយោងអាត្មាឲ្យបានទ្រព្យធនបុណ្យស័ក្ដិសុខចម្រើន។
ឧទាហរណ៍៖ សុវិជ្ជា ជាទ្រព្យធនមិនស្រាលមិនធ្ងន់ជាប់នៅជានិច្ចក្នុងខ្លួនប្រាណ កាលបើគេមិនឲ្យ ចោរលួចយកពុំបាន វិសេសជាងទ្រព្យនានាជារូបី ។ ព. កា. ថ : រីសុវិជ្ជា ចូរកូនរាល់គ្នា ប្រឹងរៀនកុំធ្លោយ ព្រោះជាចំណេះ កម្ចាត់កម្សោយ រៀនចេះតែងឲ្យ សម្រេចផលល្អ ។ ព. ផ្ទ. ទុព្វិជ្ជា ឬ ទុរ្វិទ្យា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុវិជាត» មានន័យដូចម្ដេច ?


សុវិជាត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលកើតល្អ, ដែលប្រសូតងាយ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុវិចិត្រ» មានន័យដូចម្ដេច ?


សុវិចិត្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. សុវិចិត្ត ) ដែលវិចិត្រល្អ : របស់សុវិចិត្រ, ក្បាច់សុវិចិត្រ (ម. ព. សុចិត្រ ផង)។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. សុចិត្រ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុវសនភាព» មានន័យដូចម្ដេច ?


សុវសនភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សុវសន > សុវសនំឬសុវសនភាវ ) ការនៅស្រួល, ការនៅជាសុខ, ការនៅសុខសប្បាយ។ ពាក្យប្រើដោយសន្មតិ ( តាមសម័យនិយម ) សម្រាប់អ្នកដែលរៀបចេញដំណើរទៅ ឲ្យពរមកអ្នកនៅផ្ទះឬអ្នកជូនដំណើរ។
ឧទាហរណ៍៖ សុវសនំ ! ឬ សុវសនភាព ! សូមនៅឲ្យសុខសប្បាយ ! ( ម. ព. សុគមនំ និង សុយាត្រា ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុវត្ថិភាពម្ហូបអាហារ» មានន័យដូចម្ដេច ?


សុវត្ថិភាពម្ហូបអាហារ


👉ថ្នាក់ពាក្យជា គយ
មានន័យថា ការអនុវត្តដំណើរការធានាថា ម្ហូបអាហារមិនបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់នៅពេលដែលត្រូវបានយកទៅធ្វើការរៀបចំ ឬបរិភោគ ស្របតាមកម្មវត្ថុប្រើប្រាស់របស់ម្ហូបអាហារនោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុវត្ថិភាព» មានន័យដូចម្ដេច ?


សុវត្ថិភាព


👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ការរារាំងចំពោះការចូលដំណើរការ និងការផ្លាស់ប្ដូរដោយគ្មានការអនុញ្ញាត ព្រមទាំងការបាត់បង់ភាពប្រើប្រាស់បាន នៃព័ត៌មាន និងប្រព័ន្ធ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុវត្ថិ» មានន័យដូចម្ដេច ?


សុវត្ថិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ស្វស្តិ ) សួស្ដី ។ សុវត្ថិភាព ការមានសួស្ដី, ការប្រកបដោយសេចក្ដីសុខ។
ឧទាហរណ៍៖ បានត្រឡប់មកដល់ស្រុកវិញ ដោយសុវត្ថិភាព ។ ល ។ ( ម. ព. អរុណ សុវត្ថិ ! , សាយ័ណ្ហសុវត្ថិ ! , រាត្រី សុវត្ថិ ! ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុវណ្ណ​វិចិត្រ» មានន័យដូចម្ដេច ?


សុវណ្ណ​វិចិត្រ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​វិចិត្រ​ដោយ​មាស ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុវណ្ណ​ម័យ» មានន័យដូចម្ដេច ?


សុវណ្ណ​ម័យ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ធ្វើ​ដោយ​មាស, ដែល​យក​មាស​ធ្វើ (ប្រើ​ជា សោវណ្ណ ឬ សោវណ្ណ​ម័យ ក៏​បាន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុវណ្ណ​មាលា» មានន័យដូចម្ដេច ?


សុវណ្ណ​មាលា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្រង​ផ្កា​មាស; ខ្សែ​មាស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុវណ្ណ​ភិង្គារ» មានន័យដូចម្ដេច ?


សុវណ្ណ​ភិង្គារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. សុវណ៌​ភ្ឫង្គារ, ខ្មែរ​ប្រើ​ជា សុពណ៌​ភ្រឹង្គារ) កុណ្ឌី​មាស, ទី​កោ​មាស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុវណ្ណ​ភាជន៍» មានន័យដូចម្ដេច ?


សុវណ្ណ​ភាជន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាជន៍​មាស, ចាន​មាស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុវណ្ណ​ព័ណ៌» មានន័យដូចម្ដេច ?


សុវណ្ណ​ព័ណ៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្បុរ​មាស; សម្បុរ​ដូច​មាស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុវណ្ណ​ប័ដ ឬ–បដ្ត» មានន័យដូចម្ដេច ?


សុវណ្ណ​ប័ដ ឬ–បដ្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំបារ​មាស ។ ក្នុង​ច្បាប់​រាជ​សព្ទ​ខ្មែរ​ថា ដំបារ​មាស​ដែល​ចារឹក​អក្សរ​តាំង​ព្រះ​បរម​នាម​ក្សត្រិយ៍​ទ្រង់​រាជ្យ ឬ​តាំង​ព្រះ​នាម​ក្សត្រិយ៍​ថ្នាក់​បន្ទាប់​ចុះ​មក​រហូត​ដល់​ទី​សម្ដេច​ព្រះ​សង្ឃ​រាជ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុវណ្ណ​កោដ្ឋ» មានន័យដូចម្ដេច ?


សុវណ្ណ​កោដ្ឋ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កោដ្ឋ​មាស ។ ព្រះ​មរណ​នាម​នៃ​ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្តម… (ក្សត្រិយ៍​កម្ពុជ​រដ្ឋ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុវណ្ណការ» មានន័យដូចម្ដេច ?


សុវណ្ណការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាងទង ជាងធ្វើគ្រឿងប្រើដោយមាស ឬប្រាក់​។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុវណ្ណ» មានន័យដូចម្ដេច ?


សុវណ្ណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. សុវណ៌ ) មាស ( ម. ព. សុពណ៌ ឬ សុព័ណ៌ ផង) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សុវ៉ាន់-ណៈ, ដូចជា សុវណ្ណការ ជាង មាស ( បើស្រ្តីជា សុវណ្ណការិកា ) ។ សុវណ្ណកោដ្ឋ កោដ្ឋមាស ។ ព្រះមរណនាមនៃព្រះបាទសម្ដេចព្រះនរោត្តម . . . ( ក្សត្រិយ៍កម្ពុជរដ្ឋ ) ។ សុវណ្ណប័ដ ឬ —បដ្ដ ដំបារមាស ។ ក្នុងច្បាប់រាជសព្ទខ្មែរថា ដំបារមាសដែលចារឹកអក្សរតាំងព្រះបរមនាមក្សត្រិយ៍ទ្រង់រាជ្យ ឬតាំងព្រះនាមក្សត្រិយ៍ថ្នាក់បន្ទាប់ចុះ មករហូតដល់ទីសម្ដេចព្រះសង្ឃរាជ ។ សុវណ្ណព័ណ៌ សម្បុរមាស; សម្បុរដូចមាស ។ សុវណ្ណភាជន៍ ភាជន៍មាស,ចានមាស ។ សុវណ្ណភិង្គារ ( សំ. សុវណ៌ភ្ឫង្គារ, ខ្មែរប្រើជា សុពណ៌ភ្រឹង្គារ ) កុណ្ឌីមាស, ទីកោមាស ។ សុវណ្ណម័យ ( —ម៉ៃ ) ដែលធ្វើដោយមាស, ដែលយកមាសធ្វើ (ប្រើជា សោវណ្ណ ឬ សោវណ្ណម័យ ក៏បាន) ។ សុវណ្ណមាលា កម្រងផ្កាមាស; ខ្សែមាស ។ សុវណ្ណវិចិត្រ ដែលវិចិត្រដោយមាស។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុវចភាព» មានន័យដូចម្ដេច ?


សុវចភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុណសម្បត្តិអ្វីៗ ឬមនុស្សដែលទន់ ងាយពត់ ប្រដៅបានយ៉ាងងាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សុលៗ» មានន័យដូចម្ដេច ?


សុលៗ


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយត្រសុលឬអាការត្រសុលចូលបន្តិចៗ (ដូចយ៉ាងស្រមោចចូលត្រចៀកជាដើម)។
ឧទាហរណ៍៖ ស្រមោចចូលត្រចៀកសុលៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត