Posted on Leave a comment

តើពាក្យ «សេល​ម័យ» មានន័យដូចម្ដេច ?


សេល​ម័យ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​សុទ្ធ​តែ​ភ្នំ, ដែល​ដេរដាស​ដោយ​ភ្នំ
ឧទាហរណ៍៖ ប្រទេស​សេលម័យ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេល» មានន័យដូចម្ដេច ?


សេល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝៃល ) ភ្នំ ( ភ្នំថ្ម ) ។ ព. កា. ប្រើជា សេលា, សេលោ, សេលំ ( —លុ័ង ) ក៏បាន ។ សេលបព៌ត ( —បរពត់ ) ភ្នំថ្ម ។ សេលម័យ ដែលសុទ្ធតែភ្នំ, ដែលដេរដាសដោយភ្នំ។
ឧទាហរណ៍៖ ប្រទេសសេលម័យ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេរីភាពសេដ្ឋកិច្ច» មានន័យដូចម្ដេច ?


សេរីភាពសេដ្ឋកិច្ច


មានន័យថា សេរីភាពក្នុងការជ្រើសរើស និងការធ្វើសេចក្តីសម្រេចចិត្តក្នុងការផលិត ការលក់ ការទិញ និងការប្រើប្រាស់ ដោយគោរពសិទ្ធិអ្នកដទៃ។ នៅក្នុងសេដ្ឋកិច្ចទីផ្សារ អតិថិជនមានសេរីភាពសេដ្ឋកិច្ចពេញលេញ ព្រោះគេអាចទិញលក់អ្វីក៏បានដោយគ្មានការកំហិតកំណត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេរីភាព» មានន័យដូចម្ដេច ?


សេរីភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំណាចដែលចង់ ឬមិនចង់ធ្វើអ្វីមួយបាន ស្រេចតែចិត្តរបស់ខ្លួន កុំឱ្យមានបញ្ញត្តិហាម ឬបង្គាប់ឱ្យធ្វើ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេរីចារ» មានន័យដូចម្ដេច ?


សេរីចារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនៃមនុស្សដែលធ្វើ និយាយអ្វីៗ ស្រេចតែតាមគំនិតខ្លួន យល់ឃើញឥតទទួលស្តាប់អ្នកដទៃឡើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេរីចរ» មានន័យដូចម្ដេច ?


សេរីចរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សពាយងាយ ដែលមិនទទួលស្តាប់បង្គាប់នរណា ក្រៅពីគំនិតរបស់ខ្លួន។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា មនុស្សពាយងាយ ដែលមិនទទួលស្តាប់បង្គាប់នរណា ក្រៅពីគំនិតរបស់ខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេរីកា» មានន័យដូចម្ដេច ?


សេរីកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការរំដោះចេញឱ្យផុតពីអំណាចរបស់អ្នកដទៃ ដូចយ៉ាងសេរីកាឱ្យដែនដី ផុតចាកការជិះជាន់របស់បរទេស ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេរី» មានន័យដូចម្ដេច ?


សេរី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < សេរ “សិទ្ធិឬអំណាចលើខ្លួន” + ឦ (បច្ច័យ) “មាន”; សំ. ស្វៃរិន៑ < ស្វៃរ + ឥន៑ ) អ្នកដែលមានអំណាចលើខ្លួន, អត្តាធីន ( ព.ផ្ទ. អសេរី, អនត្តាធីន, បរាធីន ); បើស្ត្រីជា សេរិនី ( ម. ព. សេរ គុ. ឬ ន. ផង ) ។ សេរីកា ការដោះខ្លួនឲ្យរួច, ការធ្វើខ្លួនឲ្យមានសេរីភាព, ការរំដោះចេញឲ្យផុតស្រឡះពីអំណាចរបស់ជនដទៃ ។ សេរីបទេស ឬ ស្វៃរីប្រទេស ( បា. សេរិ—; សំ. ស្វៃរិ— ) ប្រទេសឯករាជ្យដែលមានអំណាចពេញទី ។ សេរីភាព ឬ ស្វៃរីភាព ( បា. សេរិភាវ; សំ. ស្វៃរិភាវ ) អំណាចដែលអាចធ្វើអ្វីបានតាមអំពើចិត្ត ប៉ុន្តែក្រោមច្បាប់, អំណាចពេញទី ( ប៉ុន្តែមានមាត្រាច្បាប់ជាគោលដែរ )
ឧទាហរណ៍៖ មានសេរីភាព, ចិញ្ចឹមជីវិតដោយសេរីភាព, នៅដោយសេរីភាព, ទៅមកដោយសេរីភាព។

                    សេរីរដ្ឋ រដ្ឋសេរី, រដ្ឋដែលមានសេរីភាពឬអំណាចពេញទី, រដ្ឋឯករាជ្យ ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចង់ ឬមិនចង់ធ្វើអ្វីបាន ស្រេចតែចិត្តរបស់ខ្លួន​។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេរ» មានន័យដូចម្ដេច ?


សេរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < ស. “ខ្លួនឯង” + ឦរ “ប្រព្រឹត្តទៅ” ; សំ. ស្វៃរ < ស្វ + ឦរ ) ដែលមានសិទ្ធលើខ្លួនឯង, ដែលធ្វើអ្វីបានតាមចិត្ត; ការប្រព្រឹត្តទៅបានតាមទំនើងខ្លួន, ការធ្វើអ្វីបានតាមអំពើចិត្ត, អំណាចលើខ្លួន ។ សេរកថា សម្ដីឥតក្រែង, ឥតញញើត ។ សេរជន ( —ជន់ ) អ្នកដែលមានសិទ្ធិលើខ្លួន ។ សេរប្បទេស ប្រទេសឯករាជ្យ ដែលមានអំណាចលើខ្លួនឯង។ ល ។ ( ម. ព. សិរ )។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. < ស. “ខ្លួនឯង” + ឦរ “ប្រព្រឹត្តទៅ” ; សំ. ស្វៃរ < ស្វ + ឦរ ) ដែលមានសិទ្ធលើខ្លួនឯង, ដែលធ្វើអ្វីបានតាមចិត្ត; ការប្រព្រឹត្តទៅបានតាមទំនើងខ្លួន, ការធ្វើអ្វីបានតាមអំពើចិត្ត, អំណាចលើខ្លួន ។ សេរកថា សម្ដីឥតក្រែង, ឥតញញើត ។ សេរជន ( —ជន់ ) អ្នកដែលមានសិទ្ធិលើខ្លួន ។ សេរប្បទេស ប្រទេសឯករាជ្យ ដែលមានអំណាចលើខ្លួនឯង។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេយ្យមានះ» មានន័យដូចម្ដេច ?


សេយ្យមានះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីមានះប្រកាន់ថា អាត្មាអញជាអ្នកមានទ្រព្យ​ ជាអ្នកមានយសសក្តិនឹងត្រកូលខ្ពង់ខ្ពស់ មិនគួរនឹងរាប់រកអ្នកក្រីក្រ ទាបថោក ឬតូចទាបជាងទេ (ការឆ្មើងឆ្មៃ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេម្ហៈ» មានន័យដូចម្ដេច ?


សេម្ហៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សេម្ហ; សំ. ឝ្លេឞ្មន៑) ស្លេស្ម៍; ( រ.ស. )។
ឧទាហរណ៍៖ ព្រះសេម្ហៈ ស្លេស៍្មក្សត្រិយ៍ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា សេម្ហ អ. ថ. សេម-ហៈ, ដូចជា សេម្ហពិការ ឬ —វិបរិត ស្លេស្ម៍ពិការ, ស្លេស្ម៍ប្រែប្រួលមិនដូចប្រក្រតីដើម ។ សេម្ហរោគ រោគស្លេស៍ ។ សេម្ហសមុដ្ឋានាពាធ ( បា. < សេម្ហ + សមុដ្ឋាន + អាពាធ ) ជំងឺដែលបណ្ដាលអំពីស្លេស្ម៍ធ្វើទុក្ខ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេមហកលា» មានន័យដូចម្ដេច ?


សេមហកលា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំបោរ ធាតុទឹកខាប់ ឬរាវ ដែលច្រើន ចេញតាមរន្ធ​ នៅពេលមិនសូវស្រួលខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេព» មានន័យដូចម្ដេច ?


សេព


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. បា. សេវ; វ > ព ) នៅ, អាស្រ័យ, អាស្រ័យនៅ, រាប់រក, រាប់រកយកជាគ្នា, គប់រក; ប្រព្រឹត្ត; ប្រតិបត្តិ; ប្រើប្រាស់; បរិភោគ; ផឹក,រួមបវេណី ។ សេពគប់ គប់រកយកជាគ្នា ។ សេពមេថុនធម្ម ឬ សេពសន្ថវៈ រួមបវេណី ។ សេពសម ( —សំ ) រួមគំនិតជាមួយ; រួមរ័ក្ស ។ សេពសមគប់ គប់រកយកជាគ្នាដោយរួមចិត្តគំនិតជាមួយ ។ សេពសុរា ផឹកសុរា ។ ល ។ ( ម. ព. សោយ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេនីយ៍» មានន័យដូចម្ដេច ?


សេនីយ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សេនិយ; សំ. សៃន្យ អ. ថ. សែន ) មនុស្សក្នុងកងទ័ពជើងគោក; ទាហានឬកងទ័ពជើងគោក; ទាហានយាម (ម. ព. សែន្យឬសែន្យា ផង) ។ សរសេរជា សេនិយ ក៏បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេនា​សន្និបាត» មានន័យដូចម្ដេច ?


សេនា​សន្និបាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ភ្ជុំ​កង​ទ័ព ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេនា​យាត្រា» មានន័យដូចម្ដេច ?


សេនា​យាត្រា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ចេញ​ដើរ​នៃ​ពួក​ទាហាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេនា​ព្យុហៈ ឬ –ព្យូហ៍» មានន័យដូចម្ដេច ?


សេនា​ព្យុហៈ ឬ –ព្យូហ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្បួន​ទ័ព, របៀប​កង​ទ័ព ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេនា​ប្រណេត្រិ» មានន័យដូចម្ដេច ?


សេនា​ប្រណេត្រិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. –ប្រណេត្ឫ) មេ​ទ័ព​រង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេនា​កម្ម» មានន័យដូចម្ដេច ?


សេនា​កម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. –កម៌ន៑) កិច្ច​ការ​ ឬ​បែប​បទ​របស់​កង​ទ័ព ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេនាសនៈ» មានន័យដូចម្ដេច ?


សេនាសនៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សេនាសន < សេន “ទីដេក” + អាសន “ទីអង្គុយ” សំ. ឝន្យាសន < ឝន្យ + អាសន ) ទីដេកនិងទីអង្គុយ
ឧទាហរណ៍៖ ទាយកធ្វើសេនាសនៈប្រគេនសង្ឃ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា សេនាសន អ. ថ. —សៈន៉ៈ; ដូចជា សេនាសនទាន ការឲ្យសេនាសនៈ, សេនាសនៈជាអំណោយ។

                      សេនាសនប្បច្ច័យ សេនាសនៈជាគ្រឿងអាស្រ័យ គឺទីដេកទីអង្គុយសម្រាប់បព្វជិតប្រើប្រាស់ ( សរសេរជា សេនាសនបច្ច័យ ក៏បាន ) ។ សេនាសនបរិភោគ ការប្រើប្រាស់សេនាសនៈ ( នៃបព្វជិត ) ។ សេនាសនភណ្ឌ ( —ភ័ន ) គ្រឿងសម្រាប់សេនាសនៈ; របស់សម្រាប់ដេកនិងសម្រាប់អង្គុយ ។ សេនាសនសប្បាយ ការមានទីដេកនិងទីអង្គុយស្រួល, ការមានលំនៅស្រួល ។ សេនាសនានិសង្ស ( បា. សេនាសន + អានិសំស ) អានិសង្សដែលបានមកពីការឲ្យនូវសេនាសនៈ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេនាប្រមុខ» មានន័យដូចម្ដេច ?


សេនាប្រមុខ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឋានន្តរបង្អោនឱ្យឧត្តមសេនីយ ដែលមានជ័យជំនះ យ៉ាងល្បី ទៅលើសត្រូវក្នុងសង្គ្រាម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេនាបតី​សភា» មានន័យដូចម្ដេច ?


សេនាបតី​សភា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្ទីរ​ជា​ទី​ប្រជុំ​ប្រឹក្សា​ការ​ផែន​ដី​សម្រាប់​ពួក​សេនាបតី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេនាបតី» មានន័យដូចម្ដេច ?


សេនាបតី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា.–បតិ) ចៅហ្វាយ​សេនា​គឺ​មហាមាត្យ; មន្រ្តី​ស័ក្ដិ​ធំ​ទី​ចតុស្ដម្ភ (ខ្មែរ​សម័យ​បុរាណ​ហៅ ព្រះ​បាទ​អស់​ជំនុំ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេនានុព័ន្ធ» មានន័យដូចម្ដេច ?


សេនានុព័ន្ធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេនានី​ដែល​ចាត់​ឲ្យ​ទៅ​បំពេញ​កិច្ច​ការ​អម​រាជការ​នានា ក្រៅ​ពី​រាជការ​សឹក ដូច​ជា​នាយ​ទាហាន​ជាន់​ខ្ពស់​ដែល​នៅ​អម​ស្ថាន​ទូត​ជាដើម ។
សេនានីដែលចាត់ឱ្យទៅបំពេញមុខ ការអម រាជការដទៃ ក្រៅអំពីរាជការសឹក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេនានី» មានន័យដូចម្ដេច ?


សេនានី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មេ​ទ័ព​ធំ, នាយ​ទាហាន​ជាន់​ខ្ពស់ ។
នាយទាហានជាន់ខ្ពស់ រាប់ចាប់តាំងពីអនុសេនីយត្រីទៅ ចំពោះទ័ពជើងគោក ហើយនិងអនុនាវីត្រីទៅ ចំពោះទ័ពជើងទឹក សេនានីចែកជាបីពួក គឺអនុសេនី វរសេនានី និងឧត្តមសេនានី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេនានិករ» មានន័យដូចម្ដេច ?


សេនានិករ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពួក​ទ័ព, ប្រជុំ​កង​ទ័ព ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេនាធិការ» មានន័យដូចម្ដេច ?


សេនាធិការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. < សេនា + អធិការ) អ្នក​ចាត់​ការ​ខាង​កង​ទ័ព; អ្នក​ចាត់​កង​ទ័ព (អង្គ​សេនានី ឬ​អង្គ​ការ​ធំ​របស់​យោធា ឋិត​នៅ​ក្រោម​បង្គាប់​នៃ​ឧត្តម​សេនីយ៍ ជា​មេ​បញ្ជាការ សម្រាប់​ទទួល​ភារៈ​ចាត់​ការ​ឲ្យ​បាន​សម្រេច​តាម​សេចក្ដី​បញ្ជា) ។
ឧទាហរណ៍៖ អង្គសេនានី ជាអ្នកបរិបូណ៍ដោយសម្បទាពិសេស ដែលចាត់ឱ្យធ្វើការនៅក្រោមកិច្ចចាត់ចែងរបស់ឧត្តមសេនីយ ជាមេបញ្ជាការ សម្រាប់ទទួលការចាត់ការឱ្យប្រតិបត្តិតាមសេចក្តីបញ្ជា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេនាង្គ» មានន័យដូចម្ដេច ?


សេនាង្គ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. < សេនា + អង្គ) អង្គ, ចំណែក នៃ​កង​ទ័ព​ជើង​គោក ។ តាម​របៀប​ក្នុង​បុរាណ​សម័យ​ចាត់​ជា ៤ ពួក​គឺ ១-កង​ទ័ព​ដំរី (ហៅ ហត្ថានីក); ២-កង​ទ័ព​សេះ (ហៅ អស្សានីក); ៣-កង​ទ័ព​រថ ឬ រទេះ (ហៅ រថានីក); ៤-កង​ទ័ព​ថ្មើរ​ជើង (ហៅ បត្តានីក); រួម​ទាំង ៤ ពួក​នេះ​ហៅ សេនាង្គ ឬ ចតុរង្គ​សេនា ឬ ក៏​ហៅ​ថា កង​ទ័ព​មួយ​វាហិនី ក៏​បាន (ម. ព. អនីក​លក្ខណៈ និង វាហិនី ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេនា» មានន័យដូចម្ដេច ?


សេនា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ពួកទាហាន, ពួកពល, រេហ៍ពល, កងទ័ព ។ ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា “មេកងទ័ព, មេកងសឹក, អ្នកត្រួតពល” ក៏មាន
ឧទាហរណ៍៖ សេនាទ័ពស្រួច, សេនាឆ្វេង, សេនាស្ដាំ, សេនាដៃឯក។

                     សេនាកម្ម ( បា.; សំ. —កម៌ន‌៑ ) កិច្ចការឬបែបបទរបស់កងទ័ព ។ សេនាង្គ ( សំ. បា. < សេនា + អង្គ ) អង្គ, ចំណែកនៃកងទ័ពជើងគោក ។ តាមរបៀបក្នុងបុរាណសម័យចាត់ជា៤ពួក គឺ ១- កងទ័ពដំរី ( ហៅ ហត្ថានីក ); ២-កងទ័ពសេះ ( ហៅ អស្សានីក ); ៣-កងទ័ពរថ ឬ រទេះ ( ហៅរថានីក ); ៤-កងទ័ពថ្មើរជើង ( ហៅ បត្តានីក ); រួមទាំង៤ពួកនេះហៅ សេនាង្គ ឬ ចតុរង្គសេនា ឬក៏ហៅថា កងទ័ពមួយវាហិនី ក៏បាន ( ម. ព. អនីកលក្ខណៈ និង វាហិនី ផង ) ។ សេនាចរ ទាហានល្បាត ។ សេនាធិការ (សំ. បា. <សេនា + អធិការ ) អ្នកចាត់ការខាងកងទ័ព; អ្នកចាត់កងទ័ព ( អង្គសេនានី ឬអង្គការធំរបស់យោធា ឋិតនៅក្រោមបង្គាប់នៃឧត្ដមសេនីយ៍ ជាមេបញ្ជាការ សម្រាប់ទទួលភារៈចាត់ការឲ្យបានសម្រេចតាមសេចក្ដីបញ្ជា ) ។ សេនានិករ ពួកទ័ព, ប្រជុំកងទ័ព ។ សេនានីមេទ័ពធំ, នាយទាហានជាន់ខ្ពស់ ។ សេនានុព័ន្ធ សេនានីដែលចាត់ឲ្យទៅបំពេញកិច្ចការអមរាជការនានា ក្រៅពីរាជការសឹក ដូចជានាយទាហានជាន់ខ្ពស់ដែលនៅអមស្ថានទូតជាដើម ។ សេនាបតី ( —ប៉ៈដី; សំ. បា. —បតិ ) ចៅហ្វាយសេនា គឺមហាមាត្យ; មន្ត្រីស័ក្ដិធំទីចតុស្ដម្ភ ( ខ្មែរសម័យបុរាណហៅ ព្រះបាទអស់ជំនុំ ) ។ សេនាបតីសភា មន្ទីរជាទីប្រជុំប្រឹក្សាការផែនដីសម្រាប់ពួកសេនាបតី ។ សេនាប្រណេត្រិ ( —ណេត; សំ. —ប្រណេត្ឫ ) មេទ័ពរង ។ សេនាប្រមុខ មេទ័ពធំបំផុត, ស្ដេចសឹក ។ សេនាព្យុហៈ ឬ—ព្យូហ៍ ក្បួនទ័ព, របៀបកងទ័ព ។ សេនាមុខ ទ័ពស្រួច ។ សេនាយាត្រា ការចេញដើរនៃពួកទាហាន ។ សេនាសន្និបាត ការភ្ជុំកងទ័ព ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេន» មានន័យដូចម្ដេច ?


សេន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ. សែងត៍ Cent អ. ថ. Cén ‘t’; អ. សេន្ត Cent អ. ថ. សេន់ត៍ Cenn’t) លុយតូច ។
ឧទាហរណ៍៖ ទិញម្ហូបអស់១រៀលហាសិបសេន(១៛,៥0); ទិញនំអស់១រៀល៥សេន(១៛,០៥)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេទៈ» មានន័យដូចម្ដេច ?


សេទៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សេទ; សំ. ស្វេទ ) ញើស ។ ខ្មែរច្រើនប្រើជា សេទោ; ( រ. ស. )។
ឧទាហរណ៍៖ ព្រះសេទោ ញើសក្សត្រិយ៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេទជ» មានន័យដូចម្ដេច ?


សេទជ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. សេទជ; សំ. ស្វេទជ ) ដែលកើតពីញើស ឬដែលកើតពីញើសក្អែល : សត្វសេទជៈ; ហៅ សេទជសត្ត ឬ ស្វេទជសត្វ ក៏បាន
ឧទាហរណ៍៖ ចៃ, សង្កើច… ជាសេទជសត្ត ( ម. ព. សំសេទជ ទៀតផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេត​ហត្ថី ឬ សេ្វត​កុញ្ជរ» មានន័យដូចម្ដេច ?


សេត​ហត្ថី ឬ សេ្វត​កុញ្ជរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំរី-ស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេត​វណ្ណ ឬ ស្វេត​ព័ណ៌» មានន័យដូចម្ដេច ?


សេត​វណ្ណ ឬ ស្វេត​ព័ណ៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព័ណ៌ ​ឬ​សម្បុរ-ស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេត​បុប្ឆា ឬ ស្វេត​បុស្ប» មានន័យដូចម្ដេច ?


សេត​បុប្ឆា ឬ ស្វេត​បុស្ប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្កា–ស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេតុប្បល» មានន័យដូចម្ដេច ?


សេតុប្បល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សេត + ឧប្បល; សំ. ឝ្វេត + ឧត្បល) ព្រលឹង​ផ្កា-ស (ព្រលឹត-ស) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេតវនីត» មានន័យដូចម្ដេច ?


សេតវនីត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អង្គខ្លាញ់សម្បុរសភ្លាវ ដែលចម្រាញ់យកពីខ្លាញ់ចៀម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេតម្ពរ» មានន័យដូចម្ដេច ?


សេតម្ពរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សេត “ស” + អម្ពរ “សំពត់, សម្លៀក, សំពត់ស្លៀកដណ្ដប់”; សំ. ស្វេត + អម្ពរ > ស្វេតម្ពរ ) សំពត់ស, សំពត់ស្លៀកដណ្ដប់មានព័ណ៌ស ។ អ្នកដែលប្រកាន់ស្លៀកដណ្ដប់ចំពោះតែសំពត់មានព័ណ៌ស តមមិនប្រើប្រាស់សំពត់ព័ណ៌ឯទៀត; អ្នកស្លៀកដណ្ដប់សកាន់សីល ( ព. កា. )។
ឧទាហរណ៍៖ ពួកសេតម្ពរ កាន់សីលសង្វរ និងធម៌សុចរិត លះបង់អំពើ ដែលទាញនាំចិត្ត ឲ្យលង់គំនិត ប្រព្រឹត្តធម៌ខ្មៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេតបណ្ណ» មានន័យដូចម្ដេច ?


សេតបណ្ណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សេត “ស” + បណ្ណ “ស្លឹក” > សេតបណ្ណ “ស្លឹកស, ឈើដែលមានស្លឹកស”; សំ. ស្វេត + បណ៌ “ស្លឹកស ) ខ្មែរប្រើដោយសន្មតិជាឈ្មោះឈើតូចមួយប្រភេទ ពួកដើមពុកឆ្មា, ស្លឹកមានសណ្ឋានស្រដៀងនឹងស្លឹកបំពេញរាជ្យ ប៉ុន្តែតូចជាងស្លឹកបំពេញរាជ្យ មានផ្កាល្អិតៗចេញពីចុងមែក ជាចង្កោមៗ, កាលណារីក ខាងចុងផ្កាមានឆែកជាបួន មានសម្បុរលឿង, ឥតក្លិន មានស្លឹកខ្ចីៗសម្បុរ-ស ចេញពីចុងចង្កោមផ្កា មាន៣ ឬ៤សន្លឹក, គេមើលពីចម្ងាយឃើញស្លឹកខ្លីៗនោះដូចជាផ្កាសុទ្ធសាធ, លុះចូលទៅជិត ទើបគេដឹងថាជាស្លឹកខ្ចី; ផ្លែតូចៗមូលៗស្រដៀងនឹងផ្លែឈើពុកឆ្មា ប៉ុន្តែទ្រវែងៗបន្តិច; ផ្កា, ផ្លែនឹងស្លឹកខ្ចីសម្បុរ-ស នោះមានតែក្នុងវស្សានរដូវត្រង់ខែស្រាពណ៍, ច្រើនមានដោយអន្លើៗ នៅខេត្តកំពង់ស្ពឺខាងទិសនីរតី, នៅស្រុកកំពង់សោម ខេត្តកោះកុង, នៅស្រុកព្រៃនប់ ខេត្តកំពត និងក្នុងជាយក្រុងព្រះសីហនុ។
ឧទាហរណ៍៖ សេតបណ្ណជាឈើតូចបើដាំក្នុងផើងក៏បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេតជាតិ» មានន័យដូចម្ដេច ?


សេតជាតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អណ្ឌសេត ជាតិរាវសដែលឃើញមាននៅក្នុងស៊ុតសត្វ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេតច្ឆត្រ ឬ ស្វេតច្ឆត្រ» មានន័យដូចម្ដេច ?


សេតច្ឆត្រ ឬ ស្វេតច្ឆត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឆត្រ​ស ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ស្វេតច្ឆត្រ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេត» មានន័យដូចម្ដេច ?


សេត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. ឝ្វេត ) ស ( ម. ព. សែត ផង ) ។ សេតច្ឆត្ត ឬ សេ្វតច្ឆត្រ (—ត័ច-ឆ័ត ) ឆត្រស ។ សេតបទុម (—តៈប៉ៈទុំ ) ឈូក-ស ។ សេតបុប្ផា ឬ ស្វេតបុស្ប ផ្កា-ស ។ សេតវណ្ណ ឬ ស្វេតព័ណ៌ ព័ណ៌ឬសម្បុរ-ស ។ សេតហត្ថី ឬ ស្វេតកុញ្ជរ ដំរី-ស ។ សេតុប្បល ( —តុប-បល់ ឬតាមទម្លាប់ —បុល; បា. សេត + ឧប្បល; សំ. ឝ្វេត + ឧត្បល ) ព្រលឹតផ្កា-ស ( ព្រលឹត-ស ) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេណេហ្កាល់» មានន័យដូចម្ដេច ?


សេណេហ្កាល់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស សេណេហ្កាល់, (រាជធានី/​រដ្ឋធានី) ដាកា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេណី» មានន័យដូចម្ដេច ?


សេណី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សេណិ; សំ. ឝ្រេណី ) ពួក, កង, ក្រុម; ពួកមនុស្សមានជាតិស្មើគ្នាមានសិល្បៈប្រហែលៗគ្នា ។ ខ្មែរច្រើនប្រើសំដៅសេចក្ដីថា “អ្នកមានជាតិត្រកូលស្មើគ្នា មានចំណេះវិជ្ជាប្រហែលៗគ្នា មានយសស័ក្ដិស្មើៗគ្នា” ។ ( ព. កា. )។
ឧទាហរណ៍៖ នៅក្នុងបុរី ដែលមានសេណី ជំនាញច្រើនក្រៃ មានសាមគ្គី ជាហេតុបច្ច័យ ញ៉ាំងរដ្ឋឲ្យថ្លៃ ចម្រើនសុខស្ងប់ ។ ( គួរកុំច្រឡំ សេណី និង សេនិយ ឬ សេនីយ៍ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេដ្ឋ​កម្ម» មានន័យដូចម្ដេច ?


សេដ្ឋ​កម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មើនឹង​ពាក្យ ៖ សេដ្ឋ​កម្ម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេដ្ឋី» មានន័យដូចម្ដេច ?


សេដ្ឋី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ឝ្រេឞ្ឋិន៑ ) អ្នកមានទ្រព្យឧត្ដម, អ្នកមានទ្រព្យច្រើន, អ្នកមានធំ (បើស្ត្រីជា សេដ្ឋិនី) ។ តាមប្រពៃណីក្នុងសម័យបុរាណ, ទោះបីអ្នកមានទ្រព្យច្រើនអម្បាលម៉ានក៏ដោយ បើមិនមានសញ្ញាបត្រ ឬស្វេតច្ឆត្រ ដែលព្រះរាជាឬរដ្ឋបាលតាំងទេ នឹងហៅថា សេដ្ឋី ពុំបានឡើយ ។ សេដ្ឋីកូល ( បា. សេដ្ឋិកុល ) ត្រកូលសេដ្ឋី ។ សេដ្ឋីឆត្រ ( បា. សេដ្ឋិច្ឆត្ត; សំ. ឝ្រេឞ្ឋិច្ឆត្រ ) ស្វេតឆត្រសម្រាប់យសស័ក្ដិជាសេដ្ឋី ( ដោយព្រះរាជាទ្រង់ព្រះរាជទាន ឬដោយមានព្រះរាជានុញ្ញាត ) ។ សេដ្ឋីធីតា ( —ដា; បា. សេដ្ឋិ— ) កូនស្រីរបស់សេដ្ឋី ។ សេដ្ឋីបុត្ត ( បា. សេដ្ឋិ— ) កូនប្រុសរបស់សេដ្ឋី។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេដ្ឋាចារី» មានន័យដូចម្ដេច ?


សេដ្ឋាចារី


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្គាល់គួរសម ដឹងទាបខ្ពស់មិនឆ្គង ដែលគួរឱ្យចូលចិត្ត រាប់រក យកជាគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេដ្ឋាចារ» មានន័យដូចម្ដេច ?


សេដ្ឋាចារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈនៃមនុស្សដែលចេះគួរសម ដែលមានទឹកមុខស្រស់គួរឱ្យស្រឡាញ់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេដ្ឋសាស្រ្ត» មានន័យដូចម្ដេច ?


សេដ្ឋសាស្រ្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិទ្យាសាស្រ្តចែងពីការបង្កើតផល ពីការបែងចែក ការបរិភោគ និងការប្រើប្រាស់នូវភោគទ្រព្យ តាមផ្លូវប្រតិបត្តិ ពាក្យសេដ្ឋសាស្រ្តនេះបានសេចក្តីថា សកម្មភាពរបស់មនុស្សក្នុងកិច្ចចាត់ចែងយ៉ាងណា ឱ្យខាងតែមានទ្រព្យសម្បត្តិ ដើម្បីឱ្យបានធូរទូលាយក្នុងការរស់នៅ ទោះបីខាងផ្លូវត្រង់ ឬប្រយោលក៏ដោយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេដ្ឋពាណិជ្ជ» មានន័យដូចម្ដេច ?


សេដ្ឋពាណិជ្ជ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាណិជ្ជករដែលកាន់មុខរបរយ៉ាងធំ គឺទិញប្រមូល នូវផលិតផល ឬទំនិញយកមកហើយ ទើបលក់ឱ្យឈ្មួញដទៃបន្តដៃទៅទៀត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេដ្ឋកិច្ចឧស្សាហកម្ម» មានន័យដូចម្ដេច ?


សេដ្ឋកិច្ចឧស្សាហកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិធានទាំងឡាយខាងការបង្កើនផលដោយ ឧស្សាហកម្ម គឺថាចាត់ចែងយ៉ាងណា ដើម្បីឱ្យមានផលប្រយោជន៍ ទាំងអ្នកបង្កើតផលទាំងខាងអ្នកប្រើបា្រស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេដ្ឋកិច្ចសង្គម» មានន័យដូចម្ដេច ?


សេដ្ឋកិច្ចសង្គម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិទ្យាសាស្រ្តខាងការរិះរកមធ្យោបាយ និងកែខៃ ធ្វើឱ្យសង្គមមនុស្សរស់នៅដោយស្រួលកុំឱ្យរហេមរហាម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេដ្ឋកិច្ចពុទ្ធិ» មានន័យដូចម្ដេច ?


សេដ្ឋកិច្ចពុទ្ធិ


មានន័យថា សេដ្ឋកិច្ចដែលប្រព័ន្ធនៃការប្រើប្រាស់ និងផលិតកម្មផ្អែកលើមូលធនបញ្ញា។
ឧទាហរណ៍៖ សេដ្ឋកិច្ចពុទ្ធិបាន និងកំពុងរួមចំណែកយ៉ាងធំក្នុងសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសអភិវឌ្ឍ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេដ្ឋកិច្ចបៃតង» មានន័យដូចម្ដេច ?


សេដ្ឋកិច្ចបៃតង


មានន័យថា សេដ្ឋកិច្ចដែលឈរលើមូលដ្ឋាននៃការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងមិនប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន (ធម្មជាតិ មនុស្ស វប្បធម៌)។

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធផលដោយឈរលើមូលដ្ឋាននៃការប្រើប្រាស់ធនធានធម្មជាតិ ចីរភាពបរិស្ថាន ការងារបៃតង បច្ចេកវិទ្យាបៃតង និងកំណែទម្រង់សេដ្ឋកិច្ច ដោយគិតគូរបន្ថែមលើការលើកទឹកចិត្ត ដូចជា ពន្ធបៃតង ហិរញ្ញវត្ថុបៃតង ពិសេសឥណទាននិងមីក្រូហិរញ្ញវត្ថុបៃតងជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេដ្ឋកិច្ចគ្រួសារ ឬឯកជន» មានន័យដូចម្ដេច ?


សេដ្ឋកិច្ចគ្រួសារ ឬឯកជន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របៀបគ្រប់គ្រងផ្ទះសម្បែង គ្រួសារឱ្យបានសុខសប្បាយមិនខ្វះខាតគ្រឿងបរិភោគ ប្រើបា្រស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេដ្ឋកិច្ចក្រៅប្រព័ន្ធ» មានន័យដូចម្ដេច ?


សេដ្ឋកិច្ចក្រៅប្រព័ន្ធ


មានន័យថា ប្រព័ន្ធនៃការធ្វើពាណិជ្ជកម្ម ឬការដោះដូរទំនិញ និងសេវា ដែលច្បាប់មិនតម្រូវឱ្យចុះបញ្ជី។ សេដ្ឋកិច្ចក្រៅប្រព័ន្ធផ្តល់នូវការបង្កើតមុខរបរការងារធ្វើ និងប្រាក់ចំណូល ប៉ុន្តែអាចបង្កឱ្យមានផលវិបាកក្នុងការគ្រប់គ្រងបរិស្ថាន សុវត្ថិភាព ចំណី អាហារ​ ការប្រមូលពន្ធ ជាដើម។
ឧទាហរណ៍៖ ការលក់ដូរតាមដងផ្លូវជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេដ្ឋកិច្ចកសិកម្ម ឬជនបទ» មានន័យដូចម្ដេច ?


សេដ្ឋកិច្ចកសិកម្ម ឬជនបទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិទ្យាសាស្រ្តខាងការរិះរកមធ្យោបាយសក្តិសិទ្ធិ ហើយមិនសូវជាប់បង់ប្រាក់កាសច្រើន ដើម្បីទាញ យកផលឱ្យបានយ៉ាងច្រើន អំពីរបរស្រែចម្ការ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេដ្ឋកិច្ច» មានន័យដូចម្ដេច ?


សេដ្ឋកិច្ច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេដ្ឋ​កិច្ច ការ​ឬ​កិច្ច​ការ​ប្រសើរ​ផុត; មុខ​របរ​ដ៏​ឧត្តម, មុខ​ការ​របរ​ដែល​មាន​ប្រយោជន៍​ដ៏​សំខាន់​ក្នុង​ប្រទេស​នីមួយ​ៗ
ឧទាហរណ៍៖ សេដ្ឋ​កិច្ច​ជាតិ ។

                     ការចាត់ចែងគ្រប់គ្រងឱ្យមានរបៀបនូវទ្រព្យធន នូវគ្រឹះស្ថាន ឬអ្វីៗ ដើម្បីធ្វើឱ្យមានបានការដុះ ដាលចម្រើន។
ឧទាហរណ៍៖ ស្មើនឹង​ពាក្យ ៖ សេដ្ឋ​កម្ម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេដ្ឋ» មានន័យដូចម្ដេច ?


សេដ្ឋ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. ឝ្រេឞ្ឋ ) ប្រសើរផុត; ប្រសើរលើសលន់; ឧត្ដម, ឧដុង្គឧត្ដម, ខ្ពង់ខ្ពស់ ។ សេដ្ឋកម្ម ឬ សេដ្ឋកិច្ច ការឬកិច្ចការប្រសើរផុត; មុខរបរដ៏ឧត្ដម, មុខការរបរដែលមានប្រយោជន៍ដ៏សំខាន់ក្នុងប្រទេសនីមួយៗ ។
ឧទាហរណ៍៖ សេដ្ឋកិច្ចជាតិ ។

                       សេដ្ឋការ អ្នកធ្វើសេដ្ឋកម្មឬសេដ្ឋកិច្ច ( បើស្រ្តីប្រើជា សេដ្ឋការិកា ) ។ សេដ្ឋធន ( —ធន់ ) ទ្រព្យឧត្ដម ។ សេដ្ឋពាណិជ អ្នកជំនួញឯក ។ សេដ្ឋភណ្ឌ ( —ភ័ន ) របស់ឧត្ដម ។ ល ។ សេដ្ឋា, សេដ្ឋោ, សេដ្ឋំ ( សេត-ឋ័ង ) ប្រសើរផុត ( ព. កា. ) ។
ឧទាហរណ៍៖ បុរសសេដ្ឋោ ស្រ្តីសេដ្ឋា នៅក្នុងរដ្ឋណា រដ្ឋនោះសេដ្ឋំ អាចជួយសព្វគ្រប់ ទប់រដ្ឋឲ្យខ្លាំង ពុំសូវមានខ្មាំង ហ៊ានមើលងាយឡើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេញ៉រិច» មានន័យដូចម្ដេច ?


សេញ៉រិច


មានន័យថា ប្រាក់ចំណូលដែលរដ្ឋាភិបាលបានពីការបោះពុម្ពរូបិយវត្ថុ ជាពិសេសគឺភាពខុសគ្នារវាងថ្លៃដើមនៃការផលិតរូបិយវត្ថុ និងថ្លៃចារឹកនៅលើរូបិយវត្ថុនោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេញ» មានន័យដូចម្ដេច ?


សេញ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ម. ព. សិញ)។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា (ម. ព. សិញ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេចគ្រេច» មានន័យដូចម្ដេច ?


សេចគ្រេច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីរាក់ជ្រៅ, ការខុសត្រូវ, ការហ្មត់ចត់; អាថ៌សេចក្ដី។
ឧទាហរណ៍៖ ដឹងសេចគ្រេច; និយាយអស់សេចគ្រេច ។ ( ព. កា. ) : ស្រដីឲ្យស្រួលស្រេច គិតសេចគ្រេចកុំគិតងាយ រំពឹងឲ្យវែងឆ្ងាយ យល់លង្វែកពាក្យលោកថា (ច្បាប់ពាក្យចាស់)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេចក្តីអត់ឱន» មានន័យដូចម្ដេច ?


សេចក្តីអត់ឱន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការមិនចាប់កំហុស មិនយកទោស ការលើកទោសឱ្យ (ច្រើនប្រើចំពោះអ្នក មានតេជះ អំណាច)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេចក្តីស្រួល» មានន័យដូចម្ដេច ?


សេចក្តីស្រួល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការសម្រួល សេចក្តី ភាព ដំណើរងាយ ទំនងដែលធ្វើមិនបាច់ខំប្រឹង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេចក្តីស្នើច្បាប់» មានន័យដូចម្ដេច ?


សេចក្តីស្នើច្បាប់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីព្រាងច្បាប់ ដែលសមាជិកសភាផ្តើមគំនិតជូនទៅរដ្ឋសភា សុំឱ្យពិភាក្សាហើយអនុមតិ បើគ្មានជំទាស់ទេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេចក្តីស្នើ» មានន័យដូចម្ដេច ?


សេចក្តីស្នើ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីផ្គង ដែលនាំយកទៅសុំអនុញ្ញាត ឬការយល់ព្រមផង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេចក្តីស្តាយ» មានន័យដូចម្ដេច ?


សេចក្តីស្តាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការនឹកអាល័យ ការនឹកឃើញហើយមិនអស់ចិត្ត ដោយការបាត់បង់នូវវត្ថុដែលមានស្រាប់ ឬដែលបំរុងតែនឹងបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេចក្តីសោក» មានន័យដូចម្ដេច ?


សេចក្តីសោក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទោមនស្សលាយដោយសេចក្តីសង្រេង អាលោះអាល័យ មកពីការព្រាត់ប្រាសបុគ្គលជាទីស្នេហា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេចក្តីសាទរ» មានន័យដូចម្ដេច ?


សេចក្តីសាទរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរចិត្តដែលជ្រះថ្លា ត្រេកអរនឹងបុគ្គលណាមួយ ដោយការស្ញប់ស្ញែង ដោយសេចក្តីស្រឡាញ់ខ្លាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេចក្តីសម្រេចសាមញ្ញ» មានន័យដូចម្ដេច ?


សេចក្តីសម្រេចសាមញ្


👉ថ្នាក់ពាក្យជា គណនេយ្យ
មានន័យថា សេចក្តីសម្រេចមួយត្រូវបានធ្វើឡើងដោយសំឡេងឆ្នោតភាគច្រើនដាច់ខាត ដែលបានចូលរួមក្នុងការបោះឆ្នោត

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេចក្តីសម្រេចរដ្ឋបាល» មានន័យដូចម្ដេច ?


សេចក្តីសម្រេចរដ្ឋបាល


👉ថ្នាក់ពាក្យជា គយ
មានន័យថា ការសម្រេចនានា សម្រាប់ការអនុវត្តទូទៅដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មរបស់រដ្ឋបាលសាធារណៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេចក្តីសម្រេចពិសេស» មានន័យដូចម្ដេច ?


សេចក្តីសម្រេចពិសេស


👉ថ្នាក់ពាក្យជា គណនេយ្យ
មានន័យថា សេចក្តីសម្រេចមួយ ត្រូវធ្វើឡើងដោយសំឡេងឆ្នោតភាគច្រើន ២/៣ (ពីរភាគបី) ដែលបានចូលរួមក្នុងការបោះឆ្នោត ឬពីការចុះហត្ថលេខារបស់សមាជិកភាគហ៊ុនទាំងឡាយ ដែលមានសិទ្ធិក្នុងការបោះឆ្នោតធ្វើសេចក្តីសម្រេចនោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «សេចក្តីសម្រេច» មានន័យដូចម្ដេច ?


សេចក្តីសម្រេច


👉ថ្នាក់ពាក្យជា គយ
មានន័យថា អំពើរបស់បុគ្គលដែលអាជ្ញាធរគយវិនិច្ឆ័យលើបញ្ហាមួយ ដោយអនុលោមតាមច្បាប់គយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត